របៀបទស្សន៍ទាយកូនប្រុស ឬកូនស្រីក្នុងគភ៌តាមនាមឈ្មោះឪពុកម្ដាយនេះ ទាយបានតែកូនដំបូងទេ ចំណែកកូនទី២ ឬទី៣ ទាយមិនត្រូវឡើយ ។
បៀបទាយមានដូចតទៅ៖
ដំបូងឱ្យសរសេរឈ្មោះឪពុក និងម្ដាយ (ឈ្មោះអ្នកស្រុកហៅទូទៅ) ឱ្យត្រឹមត្រូវតាមតួអក្សរខេមរា ហើយឱ្យរាប់គ្រប់តួអក្សរទាំងព្យញ្ជនៈ ទាំងស្រៈនិស្ស័យ ឃើញប៉ុន្មាន ឱ្យចែកជា២ ហើយមើលសំណល់ បើសេស ឬសំណល់១ ថាកូននោះជាភេទប្រុស គត់ឬសំណល់០ ថាកូននោះជាភេទស្រី ។
បៀបរាប់៖
- ស្រៈ ា ិ ុ ូ ួ េ ះ ៈ ំ រាប់១ក្នុងមួយតួៗ ។
- ស្រៈ ី ឹ ឺ ែ ៃ ោ ៅ ុំ ាំ ុះ េះ ៀ រាប់២ក្នុងមួយតួៗ ។
- ស្រៈ ោះ ឿ ើ រាប់៣ក្នុងមួយតួៗ ។
- អក្សរ ឡ ផ និង អ រាប់២ ឯព្យញ្ជនៈផ្សេងពីនេះ ឱ្យរាប់១ក្នុងមួយតួៗ ។
- វណ្ណយុត្ត បន្តក់ (់) ត្រីសព្ទ (៊) ទណ្ឌឃាត (៏) របាទ (៌) ។ល។ រាប់១ក្នុងមួយតួៗ ។
- វណ្ណយុត្ត មូសិកទន្ត (៉) រាប់២ក្នុងមួយតួៗ ។
ឧទាហរណ៍៖
- វេស្សន្ដរ រាប់បាន៧ + មេទ្រី រាប់បាន៦ = ១៣ ។ ១៣៖២=៦ សំណល់សល់១ លទ្ធផលកូនប្រុស គឺជាលីនេះឯង ។
- សិទ្ធត្ថ រាប់បាន៦ + ពិម្ពា រាប់បាន៥ = ១១ ។ ១១៖២=៥ សំណល់សល់១ លទ្ធផលកូនប្រុស គឺរាហ៊ុល ។
- ឪពុកខ្ញុំ បូរ រាប់បាន៣ + ម្ដាយ ហ៊ន រាប់បាន៣ = ៦ ។ ៦៖២=៣ សំណល់សល់០ កូនស្រី គឺបងស្រីខ្ញុំហ្នឹងឯង ។
ការប្ដូរឈ្មោះឪពុក ឬម្ដាយ ក៏អាចនាំឱ្យភេទកូនខាងក្រោយផ្លាស់ប្ដូរបានដែរ ប៉ុន្តែលុះត្រាតែឈ្មោះថ្មី ត្រូវអ្នកស្រុកអ្នកភូមិ ហៅបានរត់មាត់ ៕
តើការទាយយ៉ាងនេះ តើអាចថាបានប៉ុន្មានភាគរយដែរ
យ៉ាងមិចនឹងលោកក្បឿន ម៉ានង៉ៃនឹងលេងសុទ្ធតែហោហាអី
អីក៍ត្រូចម៉ាច់ម៉េសទេក្បឿន??បោកទេហ្អី? អូហ៍ សួរមួយបើអត់ទាន់ការ ទាយមុនសិនបានអត់វ៉ី??
តម្រានេះ សូមធានាថាមិនខុសទេ ព្រោះខ្ញុំបានសាកច្រើននាក់ហើយ ទាំងអ៊ី ពូ មា ម៉ីង សុទ្ធតែត្រូវ ។ ចំពោះអ្នកដែលមិនទាន់រៀបការ ក៏អាចទាយមុនបានដែរ លុះបានគ្នា កូនដំបូង ច្បាស់ជាទៅតាមការទាយនោះ ។
ចែកឲ្យស្រួលបណ្ឌិត ប្រយ័ត្នបានកូនខ្ទើយ ហាហាហាហា….
សង្ស័យតែបានខ្ទើយមែនដឹង ហាហាហាហាហាហាហាហាហាហាហាហា
មែនហើយមើលរាប់ស្រៈឲ្យច្បាស់ណា បណ្ឌិត!
ខ្ញុំសាកគុណគូរហើយគ្មានដូចឯណាទេ! សុទ្ធតែផ្ទុយទាំងអស់…
ច្បាស់អត់ ? រាប់ឈ្មោះឱ្យច្បាស់ណា ហើយឈ្មោះនោះ មិនមែនជាឈ្មោះនៅក្នុងបញ្ជីជាតិទេ គឺឈ្មោះដែលគេហៅរាល់គ្នា និង មួយទៀតឱ្យប្រាកដថាជាកូនទីមួយពិត ព្រោះមានអ្នកខ្លះកូនទីមួយខូច នៅតែកូនបន្ទាប់ដែលដូចជាកូនទីមួយអីចឹង តាមពិតកូនទីមួយខូចបាត់ទៅហើយក៏មាន… ។ មិនបង្ខំឱ្យជឿទេ គ្រាន់តែចង់ឱ្យបញ្ជាក់ថាណារដ្ឋបានច្បាស់ប៉ុណ្ណឹងឯង ។
ស្អែកខ្ទើយហើយ….មិនទាន់បានទាយនៅឡើយទេចាំសាកមើលឲ្យស្រួលបួលសិនចាំម៉ោប្រាប់ថាស្រី ហីក៍ប្រុស
និយាយអចឹងតើអ្នកទាំងអស់គ្នាមានកម្មវិធី Napoleon
បើមានសូមជួយផ្ញើរមកខ្ញុំផង
អគុណទុកជាមុន
អត់ដែលឮទេ !!
Hi Sir,
How are you?
Do you believe in that?
Best,
Chhaya
ពិបាកនឹងរាប់ណាស់ ធ្វើម៉េចចាំបានស្រួលទៅ? មានវិធីណាងាយចាំជាងនេះទេ?
សូមធានាថាមិនខុសទេ