ក្រុមកីឡាបាល់ទាត់ខ្មែរ នៅតែទទួលបានពិន្ទុសូន្យរហូតមកដល់ថ្ងៃទី៥ ខែធ្នូនេះ ដោយការប្រកួតលើកទីមួយជាមួយឥណ្ឌូណេស៊ី ខ្មែរចាញ់ ៣-១ ប្រកួតជាមួយថៃ ខ្មែរចាញ់ ៨-០ ។ ចាញ់ដល់-កហើយខ្មែរ ។
វេបសាយត៍ http://www.2007seagames.com
លទ្ធផលនៃការប្រកួតរបស់ ខ្មែរ-ថៃ
ស្ដាយណាស់ខ្ញុំមិនអាចទៅមើលផ្ទាល់បានតាមគម្រោង។
ខ្ញុំកំពុងមើលផ្សាយបន្តផ្ទាល់ពីពិធីបើកការប្រកូត។ ជ្រិញពួកអាម្ចាស់ផ្ទះថៃដល់ហើយ! ចាំតិចទៀតសរសេរដាក់ប្លកមួយថាឲ្យអាពួកនេះម្ដង!
ហេហេ នៅផ្ទះរបស់គេ គេឡូយចឹងហើយ ។
ចាំធើស៊ីហ្គេម ស្រុកខ្មែរវិញ យើងអួតអីវិញណ៎????
វាអញ្ចឹងហើយ! ថៃហ្អេះ? ធ្វើដូចមានតែខ្លួនមួយអញ្ចឹង!
ទាល់យូរបានខ្មែរមានលុយធើ ហាហា…
វាមិនដែលខ្មែរអត់លុយ !
មានតែនៅក្នុងហោប៉ៅគេហ្នឹង! អញ្ចឹងវាដូចជាអត់ ព្រោះមិនអាចយកលុយនោះមកធ្វើបានទេ! ម៉្ងៃៗឮតែជួយៗ តែលុយមិនដឹងនៅណា? តែស្រមោលមិនឃើញផង!
ចឹងតើ បាននាយករដ្ឋមន្ត្រីយើងលេងធម៌ក្ដៅ ចេះតែចោទថាគាត់មិនជួយៗ ។ នាយករដ្ឋមន្ត្រីយើងថា ពីមុនថាមិនជួយ ឥឡូវត្រូវធ្វើផ្លូវ ធ្វើ ត្រូវអភិវឌ្ឍន៍អី អភិវឌ្ឍន៍ភ្លាម លែងគិតដល់រាស្ត្រដែលស្ថិតនៅជាប់ផ្លូវ ឬ តំបន់អភិវឌ្ឍន៍ហើយ ប៉ះត្រង់ណា ឈួសត្រង់ហ្នឹង ។ ហើយគាត់និយាយថា ពួកណាហ៊ានស្រែកថាគាត់មិនធ្វើទៀត ? ថាគាត់ពុករលួយទៀត ? ឥឡូវគាត់ធ្វើឱ្យមើល ហើយកុំបន្ទោសគាត់ ។
ចេះតែស្រែកថាគេមិនជួយ ដល់ពេលគេជួយ វេទនាជាងអាពេលគេអត់ជួយទៅទៀត… ។
អ្នកណាមិនដឹង អ៊ំសែន? គាត់អញ្ចឹង! បានអាម៉ាកនឹងបួនដប់ទៀត រលាយខ្មែរហើយ!
ណ្ហើយ ! កុំទៅខ្វល់ច្រើន បានតែអំពល់ទេ !
មិនទៅខ្វល់ទេ! គាត់មិនមែនឪខ្ញុំផង! តែខ្វល់ពីខ្មែរច្រើនជាង!
តែលទ្ធផលល្អជាងលើកទី 23 ដែលបានត្រឹមតែ 12 គឺ មេដាយ បា្រក់ 3 និង មេដាយ សំរិទ្ធ 9 ឯលើកនេះបានមេដាយមាសទៀតផង 2 ហើយមេដាយ ប្រាក់ដល់ 5 ។
ហ្នឹងហើយ ឃើញថាគ្រាន់បើ ។ ដំបូង ស្មានថាទៅហើយតើ !