ម្សិលមិញ ទៅលេងឧត្ដុង្គ ជាមួយគ្រួសារមួយ ដែលរាប់អានគ្នា ហើយខ្ញុំក៏មានរូបខ្លះ យកមកអួតផងដែរ ។
ត្រៀមឡើងភ្នំ…
ពរលោកបងនេះឡើងទៅកំពូលភ្នំ ហត់ខ្លាំងណាស់…
ថ្វាយបង្គំ ព្រះ ៣០០០ អង្គ
ឈៀងចូល ភ្នំរាប ។ ស្រឡាញ់ទីនោះខ្លាំងណាស់ !
នេះ គឺប្រាសាទ នគរវិមានសួគ៌ ( ១៩៩៨ ) ។ ពិតជាស្អាតណាស់ ខ្ញុំស្រឡាញ់ទីនោះមែនទែន ។
ប្រាសាទ ពេជ្រវង្គត់បូរីព្រហ្មលោក ( ១៩៩៤ ) ។ ស្អាតស្អាតអស្ចារ្យ… !
ទីនេះ គឺនៅវត្តដែលទើបនឹងកសាងថ្មី នៅជិតរម្យនីយដ្ឋានភ្នំរាបហ្នឹងឯង ស្អាតណាស់ ! ប្រាសាទខាងក្រោយខ្ញុំនោះ គឺប្រាសាទ ហោត្រ័យ ធម្មសភា ។
ត្រឡប់មកវិញ…
បន់ព្រះពីអីខ្លះ?
តាមខ្ញុំដឹងប្រហែលបន់ថា សូមឲ្យគេClick អាទំព័ររកលុយតាមអ៊ីនធឺណេតខ្ញុំឲ្យច្រើនៗម៉ោលោក បានលុយខ្ញុំម៉ោម៉ាសាទៀត….ហាហាហាហា :))
ចុម! ទៅថតជិតស្វានោះ មើលទៅស៊ីគ្នាណាស់…
មានបន់អីក្រៅពី ឲ្យឆាប់មានស្រីងប់បួនដប់នាក់ទៀត ឡ!
ហាហាហា ឌិតកុំចេះតែថាឲ្យគ្នាចឹង! គ្នាសារភាពមែនទ្បូវហើយ!
ពីភ្នំពេញទៅភ្នំរាប ស៊ីពេលច្រើនទេបឿន?
???- ខ្ញុំ អារឿងបន់ស្រន់អីហ្នឹង មិនសូវចេះបន់ទេ ។ បើបន់ សុំតែឱ្យតែខ្លួនឯង និង ក្រុមគ្រួសារបានសុខតែប៉ុណ្ណឹងឯង ។ តែពេលខ្លះ នៅសំងំយ៉ាងយូរតាមគេ ដើម្បីកុំឱ្យគេថា ខ្ញុំហ្នឹងអត់ចេះបន់ 😀 ។
???- ឡាបងរដ្ឋ មិនដឹងមើលយ៉ាងម៉េចទេ ឃើញខ្ញុំស៊ីគ្នាជាមួយស្វា ??
???- ភ្នំរាបនៅជិត ភ្នំពេញទេ ។ ខ្ញុំចូលចិត្តទីនោះខ្លាំងណាស់ រួមទាំងវត្ត ព្រហ្មរាជ្យ ដែលនៅជិតនោះផងដែរ ។
នារីម្នាក់ដែលឈរខាងស្តាំដៃក្នុងរូបទីមួយហាក់ដូចធ្លាប់ជាតារាសំដែងម្នាក់??
គាត់ជាអ្នកចម្រៀង និង សម្ដែង តែគាត់បានឈប់ប្រឡូកយូរដែរហើយ ។
ដូចខ្ញុំ ដែរ ពេលខ្លះ ម៉ែឲ្យអុចធូប ឬទៅវត្តអី មិនចេះបន់ទេ… ចេះតែសម្ងំៗទៅហើយដោតទៅ
មានបានទិញកង្កែបអាំងនៅភ្នំរាបអត់? នៅណឹងមានកង្កែបអាំង និងមាន់អាំងឆ្ងាញ់ៗណាស់ ហើយថែមទាំងមានចំការឪឡឹកទៀតផង ។ ហូបបាយនៅណឹងរួចហើយទៅដើរបេះឪឡឹកនៅចំការ ។
អត់បានញ៉ាំអីនៅភ្នំរាបទេ ព្រោះនៅឧត្ដុង្គនោះទាល់តែល្ងាចដែរហើយ ទើបទៅភ្នំរាប ទៅដល់ ស្ងាត់មនុស្សអស់… ។ ខ្ញុំអត់ដឹងមានចំការឪឡឹកឯណា ស្ដាយដល់ហើយ ។ ពេលក្រោយ នឹងទៅទៀតមិនខានទេ ហើយនឹងទៅរកបេះឪឡឹក ។ ហើយបើទៅលើកក្រោយ អត់ទៅណាផ្សេងទេ នឹងទៅសម្រាកឱ្យបានយូរនៅទីនោះវិញម្ដង ។
អត់មានទិញអីមកផ្ញើរសោះ!
យ៉ាប់ណាស់បណ្ឌិតចេះតែថាឲ្យគ្នាចំៗ ចឹង ហាហា…
ទិញខ្យងមកជិត ៤ ៥ គីឡូឯណោះប្អូនអើយ ចង់ញ៉ាំទេ ?
ចំត្រង់ណាតាភាក់ ? កុំចេះតែនិយាយនោះ ប្រាប់ហើយ ថាមិនចេះបន់ស្រន់អីទេ ។
ឯងឆ្ងល់ដែរ ង៉ៃមុនឃើញដាក់ទៅង៉ៃ៣ មានតែអត់ធើការ? ព្រោះង៉ៃ៣ ង៉ៃច័ន្ទ
ច្រឡំង៉ៃអស់ពីរង៉ៃហើយ ថ្ងៃហ្នឹង សរសេរនៅលើក្រដាស ដាក់ថ្ងៃទី ៥ ស្រាប់តែគេ មានអ្នកមើលដឹងខុស បានខ្ញុំងាកមើលប្រតិទិន កុំអី ច្រឡំង៉ៃពេញម៉ាខែបាត់… ។
អារូបទីបីរាប់ពីក្រោមឡើងលើហ្នឹងជាមិត្តភ័ក្តឬក៏បងប្អូន ម៉េចបានជាមុខស្រដៀងគ្នាខ្លាំងម្លេះទាំងបីនាក់ហ្នឹង?
អូយមានដល់បួននាក់មើលច្រឡំ ស្មានថាបីនាក់, ព្រោះអាមួយនោះលាក់មុខមើលសឹងមិនដឹង,ឃើញតែបីនាក់មុខស្រដើងគ្នា…កិកិកិ
ទៅជាអាចឹងទៅខ្នាង !! គឺគឺគឺ
ស្វានោះលាបពណ៌ថ្មីហើយ, កាលរ៉េនណាទៅពីមុនមិនអញ្ចឹងទេ! រួចចុះម្នាស់យក្សនៅទេបង?
នៅ ! បងថតនៅកន្លែងម្នាស់ហ្នឹងដែរតើ តែអត់ដាក់ ។
គេលាបពណ៌ថ្មីដែរមែនទេបង?
តាំងពីកើតមកជិតងាប់ទៅវិញហើយមិនទាន់បានទៅលេងឩត្តុងម្តងណាផង!!
ម្នាស់ហ្នឹង គេលាបពណ៌ថ្មីហើយ !
សំណាង ទៅលេងឱ្យហើយទៅ ជិតងាប់ផង ប្រយ័ត្នអត់បានទៅលេងឧត្ដុង្គ ។
សំណាងហ្អា បើថានេះងាប់តែម្តងទៅ ឲ្យគេយកធាតុទៅដាក់នៅហ្នុងមិនពិបាកទៅម៉ោ លេងឧត្តុង្គហ្នឹង ហាហាហហហ :-p
អុញនុះ!! មាត់ស៊ីអំបិលប្រហុកមកហើយ…
ស្អុយណាស់…អាតាក្ឌិតណឹងស្មោគរោគណាស់ អត់ដុសធ្មេញទេមើលទៅ
ម្នាក់ហ្នឹងចឹងឯងស៊ីប្រហុកឥណ្ឌាហ្នឹងវាស្អុយជាងប្រហុកខ្មែរខ្លាំងណាស់
ដាច់ខ្យល់ប៉ាត់ខ្ញុំ!!! ឃើញចីតងាប់ស្មានថាជួយសង្រ្គោះ, ម៉ែ!!! ដាក់បណ្តាសាថែមទៀត!! ខ្ញុំត៎យូរ បានងាប់! បណ្ឌិតឯងខ្លាំងសាករស់ប្រណាំងគ្នាល៎មើល ថាអ្នកណារស់បានយូរជាង….កិកិកិកិ
បាណាតិបាតា វេរមណី សិក្ខា បទំ សមា ទិយាមិ ។
ទាល់យូរ បានចេត!!!
អាមិផាតិ…..ហាហាហា…ចុះក្រែងជិតងាប់ហ្អី?? ខ្ញុំគ្រាន់តែជួយរុញស៊ីក្លូចូលឡានតើ
សូមទានជ្រៀប នៅឥណ្ឌាអត់មានប្រហុស៊ីហង អត់ដឹងទៅរកទិញណាបានបាទ រាល់ង៉ៃស៊ីតែប៊ូហ្វេ…ឡើងតាឡន់ហើយ មួយវិញទៀត ខ្ញុំដេកនៅសណ្ឋាគារ ទោះតែមិនសណ្ឋគារពាក់លោកខែ ក៍មានកន្លែងដេកត្រឹមត្រូវ មានបាយស៊ីប្រើស្លាបព្រាដែរ មិនមែនប្រើដៃដូចអូនៗ យល់ទេ ហាហហាហា… 🙂
បណ្ឌិតទៅឥណ្ឌារៀនផ្នែកអីគេដែរ ? ខ្ញុំដឹងថាមិនមណែរៀនពេទ្យទេ។
ងាប់ញ៉ាំសុទ្ឋតែប៊ូហ្វេ ខ្ញុំឯនេះញ៉ាំបាយនៅ កង់ទីន ឆ្ងាញ់ចង់ក្អួតហើយ។
បឿនថតរូបហ្នឹងម៉េចបានជាមើលទៅក្មេងម៉េះ? លួចទៅធ្វើស្អីម៉ោទេដឹង?
ហាហា! គេត្រាំទឹកដោះគោទេដឹង … ឡ!
ចង់ថាខ្ញុំហ្នឹងចាស់អ្ហី ? ខ្ញុំក្មេងហ្នឹងហើយ… ៕
ពីមុនគេមិនបង្ហាញរាងចឹងហើយបានជាមើលមិនដឹងក្មេង ដល់តែគេបង្ហាញរាងឲ្យមើលម្តងទៅ មានអីននៅចាស់អាដែល!!!
😛
i still cant find my song te បឿន
It is the scariest thing to watch your child go hard and struggle with the last three reps,
so I wasn’t concerned at all about any sort of injury. Go at your own pace, how to order p90x recovery drink but grilling, baking, poaching or sauteing with stock, wine or vinegar. When it comes to or fit it in on any other day if you have time. The founder acknowledges that you need to nose bleed, high blood pressure, low blood pressure, and breast how to order p90x recovery drink pain.