លើឪទៅទៀត


ម៉ោង ១២ អាធ្រាត្រ លោក​អនុប្រធាន​ទី​មួយ​៊នៃ​មន្ទីរពេទ្យ « ក » ត្រឡប់​មក​ពី​ច្រៀង​ខារ៉ាអូខេ​វិញ ក៏​ឆៀង​ចូល​កន្លែង​ប្រចាំការ​របស់​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ មាន​វេជ្ជបណ្ឌិត​ម្នាក់ ប្រញាប់​លើក​កៅអី​អញ្ជើញ​អង្គុយ ។

លោក​ប្រធាន​ទី​មួយ​សួរ ៖

  • យប់​នេះ មាន​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​ទេ ?
  • បាទ, អត់​ទេ ស្ងាត់​ល្អ​ណាស់ ។ ប៉ុន្តែ មាន​ដែរ ។
  • ម៉េច​ម្ដង​អត់ ម្ដង​មាន​អ៊‍ីចឹង ?
  • បាទ, គឺ​អ៊‍ីចេះ ។ កាល​ពី​ម៉ោង ១០ ពុំ​ដឹង​យាយ​ប៉ិ​ណា​ទេ សម្ដី​ចេញ​មក​ឈ្លើយ​ទាំង​បាវ ៗ សួរ​កំបុតកំបុយ ។

“មន្ទីរពេទ្យ « ក » មែន​ទេ ? យក​ឡាន​មួយ​គ្រៀង​មក​ផ្ទះ​លេខ ០៤ ផ្លូវ « ខ » ជា​បន្ទាន់ គ្រួសារ​ខ្ញុំ​ចុកពោះ​ខ្លាំអ​ណាស់” ។ ហ៊ិះ យាយ​ប៉ិ​នោះ ធ្វើ​មើល​តែ​មន្ទីពេទ្យ « ក » ជាំ​របស់​ខ្លួន ហើយ​ចំណែក​ប្ដី​ខ្លួន ជា​ឪ​របស់​គេ​ឯង​ក្នុង​មន្ទីរពេទ្យ​នេះ​អ៊‍ីចឹង ។ គិត​មើល មន្ទីរពេទ្យ​យើង មាន​រថយន្ត​តែ​បី​គ្រឿង​ប៉ុណ្ណោះ តែ​មួយ​គ្រឿង ជូន​លោក​ប្រធាន​ទៅ​ស្រុក សួរ​សុខទុក្ខ​ម្ដាយ​គាត់ មួយ​គ្រឿង​ទៀត ជូន​លោក​អនុប្រធាន​ទី​ពីរ ចុះ​ស្រាវជ្រាវ​រោគឆ្លង​តាម​មូលដ្ឋាន អត់​ទាន់​ត្រឡប់​មក​វិញ ចំណែក​មួយ​គ្រឿង​ទៀត ជូន​លោក​បង​ទៅ​ច្រៀង​ខារ៉ាអូខេ ។ ហេតុ​នេះ ខ្ញុំ​ឆ្លើយ​ទៅ​យាយប៉ិ​នោះ​វិញ​ថា រថយន្ត​មន្ទីរពេទ្យ « ក » កំពុង​ជាប់​រវល់ ។ បើ​ប្ដី​អ្នកស្រី​ឈឺ​ធ្ងន់ អ្នកស្រី​ដឹក​គាត់​តាម​រថយន្ត​តាក់ស៊ី​មក ឬ តាម​ស៊ីក្លូ ម៉ូតូឌុប​ក៏​បាន ។ ពួក​ខ្ញុំ​រវល់​ណាស់ អត់​ទំនេរ​ទេ ។ តាម​ដែល​ស្អប់​សម្ដី​ឈ្លើយ​របស់​យាយប៉ិ​នោះ ខ្ញុំ​វិះ​ព្រលះ​វិញ​ឱ្យ​ណាណី​ម្ដង តែ​ទប់​ចិត្ត​បាន ទើប​ឆ្លើយ​អ៊‍ីចឹង​តែ​ម្ដង ឱ្យ​ចប់​រឿង…

  • ឈប់​សិន ! អម្បាញ់មិញ លោក​ថា យាយប៉ិ​នោះ​ប្រាប់​ផ្ទះ​លេខ​ប៉ុន្មាន ? នៅ​ផ្លូវ​ណា ?
  • បាទ ផ្ទះ​លេខ ០៤ ផ្លូវ « ខ » …
  • ថា​ម៉េច ? ផ្ទះ​លេខ ០៤ ផ្លូវ « ខ » ? វីវរ​ហើយ ! នេះ​ជា​ផ្ទះ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដឹង​ទេ ? មិន​ត្រឹម​តែ​ឪ​ទេ គឺ​លើ​ឪ​ទៅទៀត ។

16 thoughts on “លើឪទៅទៀត

  1. samnang ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 8:07 ព្រឹក

    រឿងកំប្លែងហ៎?? ងុយគេងណាស់សើចមិនចេញទេ!!

  2. naraths ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 9:50 ព្រឹក

    ហាហា!!

  3. ទឹម បឿន ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 12:09 ល្ងាច

    រឿង​កំប្លែង​សឹង​ស្លាប់​ទៅ​ហើយ សើច​អត់​ចេញ សំណាង​នេះ ។

  4. evannak ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 12:22 ល្ងាច

    រឿង​កំប្លែង​នេះ​មើល​យូរ​ចង់​វិល​មុខ ។ ពុទ្ធោ! ពុទ្ធោ! ពុទ្ធោ!

  5. ដារ៉ា ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 7:32 ល្ងាច

    ល្អណាស់ប៉ុន្តែសរសេរពាក្យខុសច្រើនណាស់

    អាចជួយកែសម្រួលផង ដើម្បីឲ្យអ្នកផងងាយមើលផង

    គ្រាន់តែខ្ញុំមានការលំបាកទៅហើយ

  6. livestock insurance ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 9:54 ល្ងាច

    I was searching for this kind of a blog for months now. Actually lost the hope of finding one, but here i am🙂 Thanks for the great articles! Looking forward for a little read after dinner🙂

  7. Rainna ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 9:40 ព្រឹក

    មាន​អី​សើច? មើល​ទៅ​ដូច​ជា​យ៉ាង​ម៉េច​មិន​ដឹង? សើច​មិន​ចេញ​ដូច​គ្នា! បើ​ត្រឹម​ញញឹម​បាន!🙂

  8. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 1:33 ល្ងាច

    ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ ចាក់​ក្រលេក​ខ្លួន​ឯង​ដើម្បី​សើច​រឿង​នេះ !! 😉

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 1:42 ល្ងាច

    ឈប់​ដាក់​រឿង​កំប្លែង​ឱ្យ​អាន​ហើយ​ចឹង😛 បើ​ចង់​បាន​រឿង​កំប្លែង​ទៀត ខំ​សើច​ទៅ… ។

  10. សុទ្ធិពង្ស ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 2:54 ល្ងាច

    ខ្ញុំចំណាប់អារម្មណ៍តែរឿងរកប្រាក់តាមណែតណា
    តើបងបឿនឯងបានដណ្តើរការដល់ណាហើយបង
    មានសង្ឃឹមខ្លះអី

  11. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 6:18 ល្ងាច

    បាន ០,85 ដុល្លារ ។ ខាន​ទៅ​ចុច​ប៉ុន្មាន​ថ្ងៃ​ហើយ ព្រោះ​ខ្ជិល​ពេក ។

  12. ដារ៉ា ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែវិច្ឆិកា 2007 / 8:30 ល្ងាច

    ហាការរកលុយបានអីក៏តិចយ៉ាងនេះ???
    ថាខ្ញុំបានតិចមានអ្នកបានតិចជាងខ្ញុំទៅទៀត

    ពេលនេះខ្ញុំបានចំនួន 12$ ហើយណា
    ហាហាល្អនឹងចុចណាស់

  13. កូនខ្មែរ ថ្ងៃសុក្រ ទី 30 ខែវិច្ឆិកា 2007 / 1:04 ព្រឹក

    ខ្ញុំទើបបានអាន មិញ ល្អសើចមែន នេះជារឿងពិត ក្នុងស្រុកខ្មែរ ជាមន្ទីរពេទ្យ សំរាប់ប្រជាជនខ្មែរ បំរើសេវាកម្មបានល្អណាស់។
    ចំពោះលោកធំៗ មិនបាច់ទេ ឲ្យញាប់ដៃញាប់ជើង ចំពោះអ្នកក្រ រហេមរហេម ទុកឲ្យងាប់ចោល!
    ហ៊ឺ………. គិតទៅស្រុកខ្មែរ គួរឲ្យចង់រស់នៅមែន អត់ដូចស្រុកគេសោះ

  14. ទឹម បឿន ថ្ងៃសុក្រ ទី 30 ខែវិច្ឆិកា 2007 / 8:26 ព្រឹក

    ស្រុក​ស្មែរ​យើង​អាចឹង​ហើយ !

  15. samnang ថ្ងៃសុក្រ ទី 30 ខែវិច្ឆិកា 2007 / 7:26 ល្ងាច

    យើងមិនដឹងធ្វើអ្វីបាន​ បានត្រឹមតែឈរមើលភាពឈឺចាប់​របស់អ្នក​ក្រ ព្រោះ​អ្នក​ដែលមាន​លទ្ឋភាពជួយ​គេមិន​ព្រម​ជួយ….សង្ឍឹមថាក្មេងចំនាន់ក្រោយ​ដូចជាពួក​យើង​អាចជួយឲ្យស្ថានភាព​ស្រុក​យើងបាន​ប្រសើរឡើង, ឃើញ​ស្រុកគេ​ស្អាត,​​ មានសុវត្ថិភាព មានការគ្រប់គ្រងត្រឹមត្រូវ, មានការយមចិត្តទុកដាក់លើ​ប្រជាជន ខ្ញុំសង្វេក​ប្រជាជន​ក្រីក្រនៅស្រុកយើងណាស់…..

  16. davithpheap ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 12:37 ល្ងាច

    Haha… so funny this story.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s