ម៉ោង ១២ អាធ្រាត្រ លោកអនុប្រធានទីមួយ៊នៃមន្ទីរពេទ្យ « ក » ត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ក៏ឆៀងចូលកន្លែងប្រចាំការរបស់មន្ទីរពេទ្យ ដែលនៅទីនោះ មានវេជ្ជបណ្ឌិតម្នាក់ ប្រញាប់លើកកៅអីអញ្ជើញអង្គុយ ។
លោកប្រធានទីមួយសួរ ៖
- យប់នេះ មានអ្នកជំងឺសង្គ្រោះបន្ទាន់ទេ ?
- បាទ, អត់ទេ ស្ងាត់ល្អណាស់ ។ ប៉ុន្តែ មានដែរ ។
- ម៉េចម្ដងអត់ ម្ដងមានអ៊ីចឹង ?
- បាទ, គឺអ៊ីចេះ ។ កាលពីម៉ោង ១០ ពុំដឹងយាយប៉ិណាទេ សម្ដីចេញមកឈ្លើយទាំងបាវ ៗ សួរកំបុតកំបុយ ។
“មន្ទីរពេទ្យ « ក » មែនទេ ? យកឡានមួយគ្រៀងមកផ្ទះលេខ ០៤ ផ្លូវ « ខ » ជាបន្ទាន់ គ្រួសារខ្ញុំចុកពោះខ្លាំអណាស់” ។ ហ៊ិះ យាយប៉ិនោះ ធ្វើមើលតែមន្ទីពេទ្យ « ក » ជាំរបស់ខ្លួន ហើយចំណែកប្ដីខ្លួន ជាឪរបស់គេឯងក្នុងមន្ទីរពេទ្យនេះអ៊ីចឹង ។ គិតមើល មន្ទីរពេទ្យយើង មានរថយន្តតែបីគ្រឿងប៉ុណ្ណោះ តែមួយគ្រឿង ជូនលោកប្រធានទៅស្រុក សួរសុខទុក្ខម្ដាយគាត់ មួយគ្រឿងទៀត ជូនលោកអនុប្រធានទីពីរ ចុះស្រាវជ្រាវរោគឆ្លងតាមមូលដ្ឋាន អត់ទាន់ត្រឡប់មកវិញ ចំណែកមួយគ្រឿងទៀត ជូនលោកបងទៅច្រៀងខារ៉ាអូខេ ។ ហេតុនេះ ខ្ញុំឆ្លើយទៅយាយប៉ិនោះវិញថា រថយន្តមន្ទីរពេទ្យ « ក » កំពុងជាប់រវល់ ។ បើប្ដីអ្នកស្រីឈឺធ្ងន់ អ្នកស្រីដឹកគាត់តាមរថយន្តតាក់ស៊ីមក ឬ តាមស៊ីក្លូ ម៉ូតូឌុបក៏បាន ។ ពួកខ្ញុំរវល់ណាស់ អត់ទំនេរទេ ។ តាមដែលស្អប់សម្ដីឈ្លើយរបស់យាយប៉ិនោះ ខ្ញុំវិះព្រលះវិញឱ្យណាណីម្ដង តែទប់ចិត្តបាន ទើបឆ្លើយអ៊ីចឹងតែម្ដង ឱ្យចប់រឿង…
- ឈប់សិន ! អម្បាញ់មិញ លោកថា យាយប៉ិនោះប្រាប់ផ្ទះលេខប៉ុន្មាន ? នៅផ្លូវណា ?
- បាទ ផ្ទះលេខ ០៤ ផ្លូវ « ខ » …
- ថាម៉េច ? ផ្ទះលេខ ០៤ ផ្លូវ « ខ » ? វីវរហើយ ! នេះជាផ្ទះឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹងទេ ? មិនត្រឹមតែឪទេ គឺលើឪទៅទៀត ។
រឿងកំប្លែងហ៎?? ងុយគេងណាស់សើចមិនចេញទេ!!
ហាហា!!
រឿងកំប្លែងសឹងស្លាប់ទៅហើយ សើចអត់ចេញ សំណាងនេះ ។
រឿងកំប្លែងនេះមើលយូរចង់វិលមុខ ។ ពុទ្ធោ! ពុទ្ធោ! ពុទ្ធោ!
ល្អណាស់ប៉ុន្តែសរសេរពាក្យខុសច្រើនណាស់
អាចជួយកែសម្រួលផង ដើម្បីឲ្យអ្នកផងងាយមើលផង
គ្រាន់តែខ្ញុំមានការលំបាកទៅហើយ
I was searching for this kind of a blog for months now. Actually lost the hope of finding one, but here i am 🙂 Thanks for the great articles! Looking forward for a little read after dinner 🙂
មានអីសើច? មើលទៅដូចជាយ៉ាងម៉េចមិនដឹង? សើចមិនចេញដូចគ្នា! បើត្រឹមញញឹមបាន! 🙂
ខ្ញុំត្រូវបង្ខំចិត្ត ចាក់ក្រលេកខ្លួនឯងដើម្បីសើចរឿងនេះ !! 😉
ឈប់ដាក់រឿងកំប្លែងឱ្យអានហើយចឹង 😛 បើចង់បានរឿងកំប្លែងទៀត ខំសើចទៅ… ។
ខ្ញុំចំណាប់អារម្មណ៍តែរឿងរកប្រាក់តាមណែតណា
តើបងបឿនឯងបានដណ្តើរការដល់ណាហើយបង
មានសង្ឃឹមខ្លះអី
បាន ០,85 ដុល្លារ ។ ខានទៅចុចប៉ុន្មានថ្ងៃហើយ ព្រោះខ្ជិលពេក ។
ហាការរកលុយបានអីក៏តិចយ៉ាងនេះ???
ថាខ្ញុំបានតិចមានអ្នកបានតិចជាងខ្ញុំទៅទៀត
ពេលនេះខ្ញុំបានចំនួន 12$ ហើយណា
ហាហាល្អនឹងចុចណាស់
ខ្ញុំទើបបានអាន មិញ ល្អសើចមែន នេះជារឿងពិត ក្នុងស្រុកខ្មែរ ជាមន្ទីរពេទ្យ សំរាប់ប្រជាជនខ្មែរ បំរើសេវាកម្មបានល្អណាស់។
ចំពោះលោកធំៗ មិនបាច់ទេ ឲ្យញាប់ដៃញាប់ជើង ចំពោះអ្នកក្រ រហេមរហេម ទុកឲ្យងាប់ចោល!
ហ៊ឺ………. គិតទៅស្រុកខ្មែរ គួរឲ្យចង់រស់នៅមែន អត់ដូចស្រុកគេសោះ
ស្រុកស្មែរយើងអាចឹងហើយ !
យើងមិនដឹងធ្វើអ្វីបាន បានត្រឹមតែឈរមើលភាពឈឺចាប់របស់អ្នកក្រ ព្រោះអ្នកដែលមានលទ្ឋភាពជួយគេមិនព្រមជួយ….សង្ឍឹមថាក្មេងចំនាន់ក្រោយដូចជាពួកយើងអាចជួយឲ្យស្ថានភាពស្រុកយើងបានប្រសើរឡើង, ឃើញស្រុកគេស្អាត, មានសុវត្ថិភាព មានការគ្រប់គ្រងត្រឹមត្រូវ, មានការយមចិត្តទុកដាក់លើប្រជាជន ខ្ញុំសង្វេកប្រជាជនក្រីក្រនៅស្រុកយើងណាស់…..
Haha… so funny this story.