ថ្ងៃ​បុណ្យ​អុំទូក ៣ ថ្ងៃ


អុំទូក​ ៣ ថ្ងៃ ​បងប្អូន​យើង ប្រហែល​ជា​សប្បាយ​គ្រប់ ៗ គ្នា​ហើយ ។ ខ្ញុំ​អត់បាន​ទៅ​ណា​ទេ ថ្ងៃ​ទី ១ ខ្ញុំ​នៅ​ធ្វើការ ថ្ងៃ​ទី ២ ខ្ញុំ​ដេក​នៅ​ផ្ទះ ថ្ងៃ​ទី ៣ ដេក​នៅ​ផ្ទះ រហូត​ដល់​ម៉ោង ៦”៣០ នាទី​ល្ងាច ទើប​បបួល​បង​ស្រី ទៅ​មើល​កុន ។ ទៅ​ដល់ គេ​ប្រកាស ប្រាប់​ថា​សំបុត្រ​លក់​អស់ ។ បន្តិច​មក​ក៏​ប្រកាស​ប្រាប់​ថា គេ​នឹង​បន្ថែម​មួយ​វគ្គ​ទៀត គឺ​បញ្ចាំង​នៅ​ម៉ោង ៩”០០ យប់ ។ ខ្ញុំ​ខំ​ប្រជ្រៀត​គេ ចូល​ទៅ​ទិញ​សំបុត្រ​ទាំង​លំបាក ។ នៅ​កន្លែង​លក់​សំបុត្រ គេ​ទាញ​ស្លាក​មួយ ដែល​សរសេរ​នឹង ហ្វឺត​បិទ​នឹង​កញ្ចក់ ខាង​មុខ​កន្លែង​គេ​លក់​សំបុត្រ​នោះ « សំបុត្រ​ VIP ថ្លៃ ៨០០០៛ នៅ​សល់ ៣០​ កៅអី » គ្រាន់​តែ​ឃើញ ខ្ញុំ​ខំ​ត្បុល​ចូល​ទៅ​មុខ​ថែម​ទៀត តែ​មួយ​ប្រូស សំបុត្រ​ក៏​ចង់​អស់ ចុងក្រោយ នៅ​សល់​តែ​សំបុត្រ ៣ សំណាង​ដែរ ដែល​ខ្ញុំ​ដណ្ដើម​គេ​បាន ២ សំបុត្រ ចុងក្រោយ​នោះ ។ មនុស្ស​ចូល​មើល​ច្រើន​មែន​ទែន ។

រឿង « នេសាទ​ក្រពើ » ល្អ​មើល​បស់​គេ​មែន ការ​សំដែង រស់​រវើក បច្ចេក​ទេស​ថត និង កាត់ត​ល្អ​ឥត​ខ្ចោះ មិន​ចាញ់​រឿង​ល្បី ៗ របស់​បរទេស​ឡើយ ។ រឿង​នេះ គេ​ឆ្លុះ​បញ្ចាំង​អំពី ខ្មែរ​នៅ​កំឡុង​ឆ្នាំ ១៩៤៦ ដែល​ភាគ​ច្រើន គឺ​ទាក់ទង​នឹង​ជំនឿ និង សម្ដី​អប់រំ របស់​ចាស់ ៗ បុរាណ ។ បើ​ប្រៀបធៀប​ទៅ​នឹង​រឿង​ផ្សេង ៗ ទៀត​របស់​ខ្មែរ ដែល​ខ្ញុំ​ធ្លាប់​មើល ការ​សំដែង​រឿង​នេះ គឺ​ពិត​ជា​ល្អ​ជាង​រឿង​ផ្សេង ៗ ឆ្ងាយ​ណាស់ ។ កាល​ថ្ងៃ​ទី ២ នៃ​ថ្ងៃ​បុណ្យ​អុំទូក ប្អូន ៗ ខ្ញុំ​បាន​ជួល​រឿង​ « ទេពធីតា​កណ្ដុរ​ស » មក​មើល មើល​គ្មាន​ចូល​ភ្នែក​បន្តិច​សោះ ក្រោយ​មក ពួក​គេ ក៏​ជួល​រឿង « ក្រៃថោង ក្រពើ​ឆារវ៉ាន់ » របស់​ថៃ រឿង​ហ្នឹង កាន់​តែ​ឡប់​ទៀត​ហើយ ។ ខ្ញុំ​មិន​ចូល​ចិត្ត​មើល​ទេ រឿង​ប៉ែឡែ​បែប ៗ អស់​ហ្នឹង ។ ក្រោយ​ពី មើល​រឿង​ចប់ ត្រឡប់​មក​វិញ ក៏​ចូល​ក្រឡា​បន្ទុំ​ទៅ… ៕

21 thoughts on “ថ្ងៃ​បុណ្យ​អុំទូក ៣ ថ្ងៃ

  1. naraths ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 3:12 ល្ងាច

    ហាហា! វីស​តែ​អត់​បាន​មើល​ហើយ​តើ​មុខ​ហ្នឹង! ខ្ញុំ​មើល​តាំង​ពី ថ្ងៃ​ទី​២៣ ។ ឃើញ​ហ្អេ ទុក​យូរ​វា​ចឹង!!

    អូហូ បើ​និយាយ​ពី​រឿងកុន​ខ្មែរ​សព្វ​ថ្ងៃ មិន​ដឹង​ជា​ស្អី​ទេ មើល​គ្មាន​ជាតិ​អី​តិច​ទេ ជា​ពិសេស​រឿង​ដែល​គេ​ថត​សម្រាប់​ដាក់​ឌីវីឌី លក់​នៅ​ក្រៅ​ប្រទេស ថា​ឡើយ​ទៅ​មើល​នៅ​រោងកុន សូម្បី​ជួល​វីស៊ីឌី ក៏​មិន​ដែល​ដែរ… តែ​បើ​រឿង​ណា​យល់​ថា​ល្អ​វិញ គឺ​ទៅ​មើល​ដល់​រោង​កុន​វិញ​កុំឲ្យ​ខាត​ភ្នែក ។ កន្លង​មក​ខ្ញុំ​ចាប់​អារម្មណ៍​បាន​តែ​ប៉ុន្មាន​រឿង​ប៉ុណ្ណោះ… តែ​មិន​ថ្វី​ទេ ព្រោះ​ឥឡូវ​វា​គ្មាន​ទីផ្សារ​ថត​កុន​ដូច​ស្រុក​គេ គេ​ថត​ឲ្យ​តែ​មានៗ​ទៅ​ទេ ។ ខ្ញុំ​សង្ឃឹម​ថា អនាគត​នឹង​មាន​អ្នក​វិនិយោគ​ថត​កុន​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ …!

  2. duongchan ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 3:56 ល្ងាច

    ក្មេងល្អ!អត់ហៅសង្សាទេ សុខចិត្តហៅបងស្រីទៅមើលកុនជំនួស។ សុំសរសើរ😛

  3. naraths ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 4:27 ល្ងាច

    សរសើរ​ស្អី! អត់​មាន​សង្សារ​ទេ​ហ្អី! សខខ…

  4. dara ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 5:56 ល្ងាច

    duongchan
    មុខនេះចង់ឲ្យគេបបួលទៅហើយមើលទៅ
    ប្រហែលអត់ដូចតាគ្នាចង់បបួលគេអាងបានគ្នា

  5. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:04 ល្ងាច

    ចន្ទ, ខ្ញុំ​ល្អ​តែ​បែប​ហ្នឹង​ហើយ…😛

    ណារដ្ឆ, ម៉េច​បាន​ដឹង ?

    ដារា, និយាយ​ចឹង បាន​ត្រូវ​ចិត្ត​ខ្ញុំ😀

  6. naraths ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:34 ល្ងាច

    ថី​មិន​ដឹង! ខ្ញុំ​មើល​ធ្លុះ​ណា៎…

  7. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:37 ល្ងាច

    ពូកែ​មែន ! ពេល​ក្រោយ ពេល​ខ្ញុំ​នៅជិត កុំ​មើល​ខ្ញុំ ខ្លាច​ធ្លុះ​ណាស់😀

  8. sopheaktr ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:47 ល្ងាច

    😛

  9. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:49 ល្ងាច

    បែប​សប្បាយ​ខ្លាំង​ហើយ​មើល​ទៅ អុំទូក​ ៣ ថ្ងៃ​ហ្នឹង បាន​ជា​មក​ពេប​មាត់​ដាក់​គេឯង​បែប​នេះ😀

  10. naraths ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 6:54 ល្ងាច

    ដឹង​សប្បាយ​ឬ​អត់​ទេ ! បើ​កាម៉េរ៉ា​ម្ចាស់​គេ​យក​វិញ​ហើយ… ឡ!

  11. duongchan ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 7:20 ល្ងាច

    នែដារាកុំនិយាយផ្ដេសផ្ដាស ប្រយ័ត្នចន្ទដាក់រហ័សនាមឲ្យ ហាហា
    ម៉ាង៉ៃៗ ដោនលោទយកទៅណាអស់រឿង ខ្វះតែពេលមើលទេនៀក។ ខ្ពើមចាំបឿនបបួលណាស់! គំរិះអែចឹងនោះ។

  12. dara ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 8:28 ល្ងាច

    ទេទេ! និយាយប៉ិននឹងក៏ខឹងដែរ
    បើនិយាពី naraths វិញ ប្រហែលភ្នែកដាក់ X-Ray ហើយមើលទៅ
    បានជាអាចមើលគេឆ្លុះនោះ បើបែបនឹងមែនច្បាស់ជាមានការងារធំៗឲ្យធ្វើជា
    មិនខាននោះទេ

    ការងារឆ្មប

  13. ទឹម បឿន ថ្ងៃអង្គារ ទី 27 ខែវិច្ឆិកា 2007 / 9:55 ព្រឹក

    រដ្ឋ៖ កុំ​ចេះ​តែ​ថា​ឱ្យ​គ្នា​ចំ ៗ អ៊‍ីចឹង ហាហាហា ខ្្ញុំ​សើច​មិន​ចេញ​ទេ សខខ!

    ចន្ទ៖ គ្មាន​ចិត្ត​ចង់​ទៅ​បបួល​ផង​ទេ​ចន្ទ !

    ដារា៖ ពូកែ​រក​កាងារ​អ៊‌ីចឹង ជួយ​រក​ឱ្យ​ខ្ញុំ​ផង​ទៅ​មើល៍ ក្រែង​បាន​លុយ បបួល​សង្សារ​ទៅ​មើល​កុន ។

  14. naraths ថ្ងៃអង្គារ ទី 27 ខែវិច្ឆិកា 2007 / 11:05 ព្រឹក

    មើល​កុន​នៅ​ផ្ទះ​អត់​ល្អ​មើល​ទេ ចន្ទ អឺយ… អេក្រង់​វា​តូច​ពេក ។
    ងាប់​ហើយ​អត់​ចាវ​ទេ! ខ្ញុំ​ជួល​ស៊ីឌី​ផ្ទះ​ចែ​មួយ​នៅ​ជិត​ផ្ទះ ម៉ា​រឿង​តែ ៥០០៛ ទេ​ ខ្វះ​អី​ម៉ា​គគោក ហាហា…

  15. mana ថ្ងៃអង្គារ ទី 27 ខែវិច្ឆិកា 2007 / 9:45 ល្ងាច

    Hi! what your name and where did you live? i think i see you somewheere like amonth ago.

  16. mana ថ្ងៃអង្គារ ទី 27 ខែវិច្ឆិកា 2007 / 9:47 ល្ងាច

    sna

  17. duongchan ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 12:01 ព្រឹក

    *ខ្ញុំមិនងាយខឹងផ្ដេសផ្ដាសទេដារា! បើមិនជឿសួរតែមិត្តបឿន និងមិត្តរដ្ធទៅ​ដឹងហើយ។ នេះគ្រាន់តែព្រមានលេងៗទេ កុំអាលភ័យ ហាហា។

    *ហ៊ឺម…មិនត្រឹមតែគំរិះទេ ថែមចិត្តខ្មៅ និងឥតមេត្តាទៀត! បឿនអាចម៍គោ​😛

    *មិនអីទេណារដ្ធអើយ មើលនៅកន្លែងយើងវាមានផាសុខភាពនិងសេរីភាព ជាង។ ពេលស្ដាប់អត់ទាន់​ អាចមើលសាទ្បើងវិញ មិនសូវចុះថវិកា មើលបាន​ច្រើនរឿង ចង់ឲ្យលឺសំលេងតិចក៏បាន ខ្លាំងក៏បាន គ្មានគេរំខាន។ល។

  18. naraths ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 9:28 ព្រឹក

    យី! មិត្ត​ចន្ទ ប្រើ​ភាសា​បដិវត្តន៍​ផង!! គេ​លេង​ប្រើ​ហើយ… ហាហា (មិត្ត​បឿន មិត្ត​រដ្ឋ) Brrr… ព្រឺ​សម្បុរ​ខ្ញាកៗ…

    ថា​ចឹង​ក៏​បាន នៅ​ក្នុង​រោង​កុន​ពេល​ចង់​បន្ថយ​សម្លេង​ពិបាក​ណាស់ 🙂

  19. ដារ៉ា ថ្ងៃពុធ ទី 28 ខែវិច្ឆិកា 2007 / 7:21 ល្ងាច

    ខ្លាចដែរនឹងណា បើទើបតែចូលមានគូប្រជែងទៅហើយ

    បើនិយាយពីការងារិញមិនខ្វះបន្តិចណាទេ គ្រាន់តែទៅជនបទមានការងារច្រើន
    សន្ធឹកសន្ធាប់ណាស់
    ដូចជាការងារឆ្លុះកង្កែប ល.ល ព្រោះភ្នែកនេះមាន X-Ray មិនចាំបាច់លូកនាំតែហត់

  20. davithpheap ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 12:58 ល្ងាច

    Haha… u guy a really late. This movie was on screen last year… I don’t really remember the day. U no what? We met the actors and the actress, I got their signature on their picture too. I want to send it to my friend in France cos they like Preap Sowath. But now I forgot the picture at home in Cambodia… too bad… Pheap

  21. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 1:27 ល្ងាច

    Bring it with you when you come back to Cambodia or you can give my picture to your friend instead of Preap Sovath lolz.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s