បកប្រែ WordPress មក​ជា​ភាសា​ខ្មែរ



ចម្ងល់ និង ភាព​ភ្ញាក់​ផ្អើល ​បាន​កើត​មាន​ចំពោះ ក្រុម​អ្នក​ប្រើ​ប្លក់​ជា​ច្រើន​នាក់ បន្ទាប់​ពី​ WordPress ត្រូវ​បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​មួយ​ចំនួន​ ។ ជា​មោទនភាព​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ប្លក់​ទាំង​ឡាយ ដែល​​បាន​ឃើញ​ភាសា​របស់​ខ្លួន​មាន​មុខ​​មាត់​នៅ​លើ​សេវា​ប្លក់​មួយ ដែល​កំពុង​តែ​ល្បីល្បាញ តែ​ទន្ទឹម​នឹង​នេះ ក៏​​កើត​​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ទៅ​លើ​ការ​បកប្រែ ដែល​មាន​ខុស​អក្ខរាវិរុទ្ធ ខុស​អត្ថន័យ ។ល។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ នេះ​​ជា​ការ​ចាប់​ផ្ដើម ទោះ​​ជា​មាន​ការ​ខុសឆ្គង​ខ្លះ​ក៏ដោយ ក៏​យើង អាច​មាន​លទ្ធភាព​ចូល​ទៅ កែ​បាន​ដែរ ។

ពេល​​ថ្មី ៗ នេះ មាន​មិត្រ​រួម​ប្លក់​មួយ​ចំនួន បាន​សួរ​ខ្ញុំ​ទាក់ទង​នឹង​ការ​បកប្រែ​នេះ ប៉ុន្តែ ខ្ញុំ​ក៏​មិន​បាន​ដឹង​ច្បាស់​ប៉ុន្មាន​ដែរ​ទេ ព្រោះ​កាល​ដែល​ខ្ញុំ​ចូល​ទៅ​សាកល្បង​បកប្រែ​នោះ គឺ​គ្រាន់​តែ​ចូល​ចង់​ដឹង​តែ​ប៉ុណ្ណោះ មិន​បាន​ស្វែងរក ឬ ស្រាវជ្រាវ​អ្វី​បន្ថែម ដែល​ទាក់​ទង​ឡើយ តែ​ខ្ញុំ​ជឿ​ថា អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​នោះ ពិត​ជា​អាច​ប្រើការ​បាន​មិន​ខាន ដែល​អាច​ឲ្យ​យើង​ទាំង​អស់​គ្នា រួម​គ្នា ជួយ​បកប្រែ និង កែ​តម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ។

    នៅ​ប្លក់​របស់ ណារដ្ឋ ទីនេះ ក៏​បាន​លើក​ឡើង​អំពី​ការបក​ប្រែ​មួយ ពី​ពាក្យ « (more…) » ទៅ​ជា « (ជាដើម) » ហើយ​ខ្ញុំ​ក៏​សូម​បង្ហាញ​រូបភាព​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​កើត​មាន​ចម្ងល់​សម្រាប់​ការ​បក​ប្រែ​នេះ ថា​តើ​អ្នកណា ជា​អ្នក​បកប្រែ​បែប​នេះ ។ នេះ​ជា​ការ​យល់​ឃើញ​របស់ None ប៉ុន្តែ យើង​អាច​ចូល​ទៅ​កែប្រែ​វិញ​បាន មិន​ជា​ទាស់ខុស​អ្វី​ឡើយ ។ សុភ័ក្ត្រ ក៏​ធ្លាប់​លើកឡើង​ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ត្រេកអរ រួម​ទាំង​មិន​ពេញ​ចិត្ត​ផង ពេល​ដែល​ឃើញ​ប្លក់​របស់​ខ្លួន ប្រែ​មក​ជា​ភាសា​​ខ្មែរ ដំបូង ប៉ុន្តែ​មាន​ការ​បកប្រែ​ខុស​អក្ខរាវិរុទ្ធ​មួយ​ចំនួន សូម​មើល​នៅ​ទី​នេះ ។ (Approved (Current)) បាន​ន័យ​ថា កំពុង​តែ​ប្រើ ។

ខែ « ​វិច្ឆិកា » ដែល​សរសេរ​ទៅ​ជា « វិច្ឆិការ » គឺមាន​ « រ » បែប​នេះ​ទៅ​វិញ ។

ចូលរួម​បកប្រែ និង កែ​អក្ខរាវិរុទ្ធ​នៅ http://translate.wordpress.com

8 thoughts on “បកប្រែ WordPress មក​ជា​ភាសា​ខ្មែរ

  1. ទឹម បឿន ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 5:00 ល្ងាច

    មិន​បាន​នៅ​សាសង​ទេ ព្រោះ​ប្រញាប់ ។

  2. dara ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 10:15 ល្ងាច

    តើខ្ញុំត្រូវធ្វើយ៉ាងណាទើបអាចចូលរួមនឹងគេបាន?
    សាកល្បងចូលហើយប៉ុន្តែត្រូវការឈ្មោះ និងលេខសម្ងាត់

  3. khmervista ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 10:40 ល្ងាច

    ល្អណាស់ខ្ញុំអាចចូលបានហើយ
    មូលហេតុអ្វីណាំគ្នានៅប្រើព្យាងរាយទៀត
    សូមធ្វើការកែប្រែទៅ ដើម្បីអក្សរខ្មែរនៅគង់វង្ស

  4. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 9:06 ព្រឹក

    ដារា ត្រូវ​ចុះ​ឈ្មោះ​សិន ទើប​អាច​ចូល​បាន ។

    ខ្ញុំ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា នឹង​ផ្ទៀងផ្ទាត់​ពាក្យ ឱ្យ​បាន​ត្រឹមត្រូវ ។

  5. naraths ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 10:29 ព្រឹក

    ឃើញ​មិន​ទាន់​បក​ប្រែ​ច្រើន​ណាស់…
    ដូច​ជា​ពិបាក​បក​ប្រែ​ណាស់ ពាក្យ​បច្ចេកទេស​ច្រើន​ពេក
    ចុះ​បើ​យើង​បក​បាន​គ្រប់​គ្នា​ចឹង​ មិន​កុង​គ្នា​ទេ​ហ្អី? ហេហេ

  6. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 10:33 ព្រឹក

    ទាល់​តែ​សាក​មើល​សិន​ បាន​ដឹង សខខ!!

  7. dara ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 4:40 ល្ងាច

    មិនមានបញ្ហារឿងកុងគ្នានោះទេ
    បញ្ហាទៅលើពាក្យបច្ចេកទេសទៅវិញទេ​ និងពាក្យដែលត្រូវប្រើ

    បើមួយថ្ងៃយើងអាចបកបានមួយពាក្យវាច្រើនណាស់ណាទៅហើយ
    សូមជួគ្នាបកផង ដើម្បីអនាគតកូនខ្មែរយើងអាចប្រើអក្សរខ្មែរនៅលើអ៊ីនធឺណិត
    បានគ្រប់គ្នា

    ខ្ញុំសង្ឃឹមថាអ្នកអស់គ្នានឹងជួយបកប្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s