រក​លុយ​តាម​អ៊ីនធើណេត


ថ្ងៃ​នេះ ខ្ញុំ​បាន​សាក​សេវា​កម្ម​រក​លុយ​នៅ​លើ​អ៊ីនធើណេត​មួយ ប្រហែល​ជា​អាច​សន្សំ​លុយ ដើម្បី​ទិញ​ឥវ៉ាន់​នៅ​លើ​អ៊ីនធើណេត​បាន ដោយ​ប្រើ គណនេយ្យ​របស់​ PayPal ។ នេះ​បើ​ពេល​បង​ប្អូន​ចុច​ចូល​ទៅ ហើយ​ជួយ​ចុច Surfads របស់​វា ខ្ញុំ​នឹង​ទទួល​បាន​លុយ​ពី​ការ​ចុច​របស់បង​ប្អូន ចំណែក​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ ក៏​អាច​ចុច​ខ្លួន​ឯង​ផង​ដែរ ។ ខ្ញុំ​សាក ៗ មើល​មើល ក្រែង​អាច​បាន​លុយ​ពី​វា ។

ដំបូង ចុះ​ឈ្មោះ​នៅ PayPal ជា premier account ( អត់​គិត​លុយ​ទេ ) ។ ពេល​ដែល​ចុះ​ឈ្មោះ​នោះ វា​នឹង​ឱ្យ​យើង​ដាក់ កាត​ក្រេឌីត យើង Cancel វា​ទៅ មិនបាច់​ដាក់​ទេ ។ រួច​ទៅ​ចូលទៅ ចុះ​ឈ្មោះ​ទីនេះ រួច​មើល​ពត៌មាន​លំអិត​នៅ​ទីនោះ នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​​ទៀត​ហើយ ។

Earnings Example
You click 10 ads per day = $0.10
20 referrals click 10 ads per day = $2.00
Your daily earnings = $2.10
Your weekly earnings = $14.70
Your monthly earnings = $63.00

បើ​យើង​​បាន​សមាជិក​កាន់​តែ​ច្រើន យើង​នឹង​ទទួល​បាន​លុយ​កាន់​តែ​ច្រើន នៅ​ពេល​ដែល​សមាជិក​របស់​យើង ចុច​ Ads នោះ ។

ពេល​ដែល​យើង​ទទួល​បាន​លុយ ១០ ដុល្លារ​ដំបូង យើង​អាច​​បញ្ជូល​ទៅ​ក្នុង គណនេយ្យ PayPal របស់​យើង ហើយ​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន តាម​ដែល​ត្រូវ​ការ ។

48 thoughts on “រក​លុយ​តាម​អ៊ីនធើណេត

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 9:59 ព្រឹក

    ធើ​មិច​ទៅ?

  2. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 10:32 ព្រឹក

    ឃើញ​តាភាក់​​ចាប់​អារម្មណ៍ ខ្ញុំ​បាន​ដាក់​បន្ថែម​របៀប​ធ្វើ​នៅ​ខាង​លើ​ហើយ ។

  3. naraths ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 11:55 ព្រឹក

    រក​បាន​ប៉ុន្មាន​ហើយ? បង្រៀន​គ្នីគ្នា​ឲ្យ​ចេះ​រក​លុយ​ផង!!

  4. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 12:57 ល្ងាច

    ទើប​តែ​ចាប់​ផ្ដើម​ទេ រក​បាន ០,៣០ ដុល្លារ​ហើយ ។ បើ​ណារដ្ឋ​ឯង ចូល​ទៅ​ចុះឈ្មោះ​ដោយ​ទទួល​ការណែនាំ​ពី​ខ្ញុំ ខ្ញុំ​នឹង​បាន​លុយ​ថែម​ទៀត​ហើយ😀

  5. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 1:00 ល្ងាច

    និយាយ​អីចឹង ណារដ្ឋ​ឯង​ចង់​បាន គណនេយ្យ​​របស់ rapidshare ដែល​មាន​សិទ្ធិ ជា premiume ប្រហែល​ជា​អាច​ទិញ​បាន បន្ទាប់​ពី​រក​លុយ​បាន​ពី​នេះ​រួច ហើយ​បាន​បញ្ជូល​ទៅ កុង​របស់ PayPal ។

  6. វី ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 1:20 ល្ងាច

    បាន​មែនអត់ទេ! បើ​បាន​មែន​ចង់​ដែរ ក្រែងមាន​កម្រៃ​ពី​ផ្លក់​ខ្ញុំ​ខ្លះ!

  7. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 1:22 ល្ងាច

    ប្រាកដ​ជា​បាន ។ បើ​មិន​ជឿ​ទេ អង្គុយ​ចាំ​មើល​ខ្ញុំ​សិន​ទៅ ហេហេ ។

  8. សុទ្ធិពង្ស ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 2:47 ល្ងាច

    សូរស្តីបងបឿន
    ខ្ញុំធ្លាប់រកមកហើយតែមិនបានលុយទេ គឺមិនឃើញគេផ្ញើមកអោយលើយ
    កាលនោះខ្ញុំរកបាន200​ដុល្លា តែមិនបានទទូលសោះ ។
    តែលោកសាកល្បងមើលទៅណាក្រែងមានសំណាងល្អជាងខ្ញុំ

  9. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 3:55 ល្ងាច

    មក​ពី​ពង្ស មិន​មាន​កុង​សម្រាប់​ឱ្យ​វា​ផ្ញើ​លុយ​ទាំង​នោះ​ទេ​អ្ហី ? ដូច​​ទីនេះ គឺ​យើង​​បង្កើត​កុង​របស់ PayPal មួយ​សម្រាប់​ផ្ទេរ​លុយ​របស់​យើង​មក ហើយ​កាត់​របស់ PayPal យើង​អាច​ចាយ​បាន​ទូទាំង​ពិភពលោក ជាពិសេស ការ​ទិញ​ឥវ៉ាន់ តាម​អ៊ីនធើណេត​ជា​ដើម ។

  10. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 4:00 ល្ងាច

    ដំបូង​ត្រូវ​ខំ​រក​ឱ្យ​បាន ១០ ដុល្លារ​សិន នោះ​យើង​នឹង​អាច​ផ្ញើ​លុយ​នេះ​ទៅ PayPal បាន​ហើយ ។
    Get CASH via PayPal. You must earn at least $10.00. You can only request one payment at the time.

  11. Bandith ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 4:15 ល្ងាច

    មែនក៍អី? គ្នាដែរណា…ចង់បានអាហ្នឹងយូរហើយ ចាំយើងជួយចុចគ្នាទៅវិញទៅ​ម៉ោវ៉ើយ🙂

  12. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 4:55 ល្ងាច

    យ៉ាប់

  13. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 5:06 ល្ងាច

    ម៉េច​មក​ចេញ​យ៉ាប់​មក​ហើយ តាភាក់ ហាហា

  14. borin ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 10:00 ល្ងាច

    បងប្អូនប្រយ័ត្នក្លាយជាជនរងគ្រោះដោយសារ​ Pyramid Scheme សព្វថ្ងៃនេះ​Pyramid Scheme មិនស្របច្បា់នៅប្រទេសខ្លះ។ ដំបូន្មានខ្លះ​ពីបូរិន៖ គ្មានការរកស៊ីស្របច្បាប់ណាដែល​រកលុយបានដោយស្រួល​ មិនចំនាយកំលាំង​និងគំនិតលើយ។

    របររកស៊ី​ដែលមិនបង្កើតនូវ​តំលៃសេដ្ឋកិច្ចពិតប្រាកដ​មិនមែនជារបរដែល​អាច​រស់រានមាន​យូរអង្វែង។

  15. វី ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 11:11 ល្ងាច

    បូរិន​និយាយ​ត្រូវ​ម្យ៉ាង​ដែរ! នឹក​ឃើញ​ដល់​ចំណុច​នេះ​ខ្ញុំ​ដូច​ជា​ស្រៀវៗ, ព្រោះ​ថា​បើ​យើង​ធ្វើ​តាម​រយៈ​ការ​បើក​កុង ទាល់​តែ​យើង​ចិត្ត​រឹង​បន្តិច, កុំ​លោភ​លន់​ឲ្យ​សោះ ព្រោះ​ការ​បើក​កុង​នេះ​ កន្លង​មក​មាន​ការ​បោក​ប្រាស់​ច្រើន​លើក​ច្រើន​សារ​ហើយ, ដំបូង​គេ​គ្រាន់​តែ​ឲ្យ​យើង​បើក​កុង​សម្រាប់​គេ​វេរ​លុយ​ចូល, តែ​ក្រោយ​បន្តិច​គេ​ថា​ទាល់​តែ​យើង​មាន​លុយ​ខ្លះ​ក្នុង​កុង​ទើប​បាន​ (មាន​មូល​ហេតុ​នេះ​ មូល​ហេតុ​នោះ) យើង​ក៏​ដាក់​ចូល​តាម, ម្តង​ជា​ពីរ​ដង គេ​ដក​យក​លុយ​ដែល​យើង​ដាក់​នោះ​ខ្ទេចហ្មត់​ បោក​គ្រាប់​បែក​ទៅ​យ៉ាង​សុវត្ថិភាព! គួរ​ស្វែង​យល់​ពី​រឿង​នេះ​ឲ្យ​បាន​លម្អិត​បន្តិច​គ្នា​យើង, ហើយ​សំខាន់់​«មិន​លោភ​លន់​»!

  16. Phy ថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា 2007 / 1:47 ព្រឹក

    Boeun, hope you got some bucks from my clicks just now. Understand you have nothing to lose but it’s possible that the website may violate their terms of contract made with you, their user.

    Well, its hard to say, though. You may want to read this forum topic or this. They may be wrong.

  17. naraths ថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា 2007 / 9:20 ព្រឹក

    តែ​យ៉ាង​ណា ចាំ​មើល​អន្ទិត​បឿន​សិន​ទៅ! កុំ​ឲ្យ​ឡុង​ចុង​ទាំង​អស់​គ្នា ។

  18. evannak ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 8:05 ព្រឹក

    ឃើញ​ថា​វិធី​នេះ​ស្រួល​រក​លុយ​ជាង​ហ្គោហ្គល ចំពោះ​ហ្គោហ្គោល​គឺ​ហាម​ដាច់​ខាត​ការ​ចុច​លើ​ពាណិជ្ជ​កម្ម​ខ្លួន​ឯង ឬ​ប្រាប់​ឲ្យ​មិត្ត​ភក្កិ​ជួយ​ចុច ព្រោះ​វា​ជា​ការ​ក្លែង​បន្លំ ។ តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក៏​ហ្គោហ្គល​នៅ​តែ​ជា​ទី​ពេញ​និយម​របស់ webmaster ជា​ច្រើន​ដែរ ។ ប្រហែល​ជា​វិធី​នេះ​ទើប​តែ​ចេញ​ថ្មី ចាំ​មើល​ល្បង​បឿន​សាក​សិន​ចុះ ។

  19. naraths ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 10:57 ព្រឹក

    ខ្ញុំ​ទើប​តែ​រក​បាន $0.00 USD ទេ ពិបាក​រក​លុយ​ណាស់ ។ គិត​រក​ បឿន ឲ្យ​ខ្ញុំ​ខ្ចី​ខ្លះ​មក​បញ្ចូល​ក្នុង​​កុង ផស់​ខ្ញុំ​ គ្រាន់​ធ្វើ​ដើម​ទុន​ខ្លះ ហេហេ

  20. VuthaSurf ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 12:48 ព្រឹក

    ជាការល្អដែលអ្នកអាចរកលុយបានតាមរយៈនេះ។​

  21. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 8:55 ព្រឹក

    បើ​តាម​យោបល់​របស់ ភី ប្រហែល​ជា​អាច​មែន តែ​មិន​អី​ទេ ខ្ញុំ​នឹង​សាក​មើល​សិន ព្រោះ​ខ្ញុំ​មិន​មាន​ខាតបង់​អ្វី​ទេ ចាត់​ទុក​ថា​ជា​ការ​កម្សាន្ត​ទៅ​ចុះ ។

  22. borin ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 5:07 ល្ងាច

    ខ្ញុំបានសិក្សខ្លះពីវិបសាយនេះដែរ​ ខ្ញុំយល់ថា​វេបសាយត៏នេះមិនបោកទេ​ព្រោះមើលទៅលុយដែលអាចរកបាននោះតិចដែរ។ ប៉ុន្តែរឿងដែលគួរអោយឆ្ងល់នោះថាតើវិបសាយហ្ហឹង​ដំនើការយូប៉ុណ្ណា​ព្រោះ​ បើសិនខ្ញុំជាអ្នកផ្សាយពានិជ្ជកមវិញ​មុននឹងផ្សាយក៏ត្រូវសឹក្សា​ដែរ អត់ផ្សាយក្នុងវិបសាយត៏​បែបនឹងទេ​ព្រោះ​អ្នកបើកមើលមិនមែនជាអតិថិជនគោលដៅ។ ដល់ពេលអ្នកផ្សាយអត់ផ្សាយតើយើង​រកលុយបានពីណា?

  23. ដារ៉ា ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 4:12 ល្ងាច

    ការ​រក​លុយ​តាម​វ៉ិបសាយ​នេះ​ មិន​បាន​ច្រើន​ទាល់​តែសោះ​មួយថ្ងៃ​បាន​ត្រឹម​តែ​ 1$ ប៉ុណ្ណោះ​បើ​រក​តាម Google Ads បាន​ច្រើន​ជាង បានរហូត​ដល់​ទៅ 5$-15$ ក្នុងមួយថ្ងៃ

    តើអ្នកទាំងអស់ចាប់អារម្មណ៍​ដែរ​ឬ​ទេ?

  24. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 5:02 ល្ងាច

    ៥ ទៅ ១៥ ដុល្លារ ដូច​ជា​ច្រើន​ពេក​ហើយ ។ មាន​អ្នក​ណា មក​ចុច​បាន​រហូត​ច្រើន​យ៉ាង​នេះ ? ហើយ​ដារ៉ា រក​នៅ​វេបសាយ​មួយ​ណា​ហ្នឹង ?

  25. ដារ៉ា ថ្ងៃចន្ទ ទី 3 ខែធ្នូ 2007 / 8:44 ព្រឹក

    ហាហា
    មួយថ្ងៃវ៉ិបសាយរបស់ខ្ញុំមានចំនួនប្រហែលជា 1000 View
    នេះជាស្ថិតិរបស់ខ្ញុំ
    http://www.alexa.com/data/details/traffic_details/khmerbc.com

    ប៉ិណ្ណឹងថាច្រើន មិនច្រើនទេ
    តិចណាស់ ខ្ញុំចង់ឲ្យបានមួយថ្ងៃឲ្យបានចំនួន 20$-30$ ឬច្រើនជាងនេះ

    វ៉ិបសាយរបស់ខ្ញុំមានច្រើនណាស់
    http://www.khmerbc.com
    http://www.khmervista.com

    បើនិយាយពីអ្នកចុចវិញ មួយថ្ងៃមានតែ 30-100 Click

  26. ដារ៉ា ថ្ងៃចន្ទ ទី 3 ខែធ្នូ 2007 / 1:51 ល្ងាច

    មិនមែន 1000 view នោះទេគឺ 3000-3500 view

  27. Rainna ថ្ងៃចន្ទ ទី 3 ខែធ្នូ 2007 / 5:10 ល្ងាច

    អត់​យល់​អី​សោះ! បង​ៗ ជួយ​ប្រាប់​ឱ្យ​ងាយ​ៗ​បន្តិច​ទៅ​មើល!

  28. Bandith ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 1:17 ព្រឹក

    ក្មេងកុំទាន់យល់ ចាំអាយុគ្រប់ ១៨ឆ្នាំសិនចាំសួរម្តងទៀត ហេហេហេ

  29. ដារ៉ា ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 6:56 ព្រឹក

    បើ​ចង់​បាន​ដូច​ខ្ញុំ ​ប្រាប់​មក​ខ្ញុំ​អាចជួយអ្នក​ទាំងអស់​គ្នា​បាន​ខ្លះ​ៗ
    ព្រោះឥ​ឡូវ​មិត្ត​ភ័ក្តពីរ​នាក់​ បាន​រៀន​តាម​ខ្ញុំ​អាច​បាន​ចំណូល​គួរ​សម្យ​ហើយ
    មួយថ្ងៃ​គេ​អាច​រក​បាន 0.5$-2$ និងមានអ្នកទស្សនាបាន 500-2000 view & 0-20 click

  30. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 9:37 ព្រឹក

    វេបសាយ ខ្មែរ​ប៊ីស៊ី មាន​អី ល្អ ៗ ច្រើន​ណាស់ ។

  31. Bandith ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 1:12 ល្ងាច

    ខ្ញុំបានដាក់ Code ផស់ Google Adsen នៅប្លក់ថ្មីខ្ញុំហើយៗ បើអ្នកទាំងអស់គ្នាបាន​ទៅទស្សនាកុំភ្លេចជួយចុចលេងផង ណាស់ក្រែងបានលុយហ្នឹងគេ​កុំឲ្យចាញ់តាប៉ិក្បឿនហ្នឹង ។ អូ ខ្មែរវិស្តាខ្ញុំមានចំងល់ច្រើនទៀតអំពីកូដហ្នឹងចាំមាន​
    ពេលសួរបានទេ?

  32. ទឹម បឿន ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 1:48 ល្ងាច

    អឺ ! ចាំ​ជួយ​ចុច​ឱ្យ​ខ្លះ ។

  33. ដារ៉ា ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 5:30 ល្ងាច

    ទេទេ!!!!

    មិន​អាច​ជួយ​ចុច​បាន​ទេ
    សម្រាប់​ខ្ញុំ​មិន​ចង់​ឲ្យ​ជួយ​ចុច​នោះ​ទេ
    ព្រោះ​ធ្លាប់​ត្រូវ​បាន Google Ads Ban Account រួច​ហើយ

    ព្រោះ​ការ​ជួយ​ចុច​ត្រូវ​បាន​រក្សា​ទុក​នូវ​ព័ត៌​មាន​របស់​អ្នក​ចុច​តែ​ម្តង
    ដូចជា IP, Time, Coockie, Country

    អ្វី​ដែល​បាន​ឆ្លង​កាត់​នោះ​ខ្ញុំ​ស្គាល់​បាន​ច្រើន​ហើយ
    នេះ​ជា​លើក​ទី 4 របស់​ខ្ុំចាប់​តាំង​ពីឆ្នាំ​ទៅមក​ម្លេះ

  34. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 8:27 ល្ងាច

    ចុមចឹងហង?? ចុះធើម៉េចបានងាយរកលុយបានចុះ?? ខ្ញុំប្រាប់ឲ្យពួកម៉ាកជួយចុច ម៉ាកាន៎ ចឹងវាមិន Ban Account ខ្ញុំងាប់ហើយទេអី?? ចុះបើយូរៗ ម្តងជួយចុចបាន​អត់ចុះ?

  35. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែធ្នូ 2007 / 8:28 ល្ងាច

    យាយចឹង ដារា ឯងបានទៅបើកលុយបានម្តងនៅ?? តិចវាបោក ទៅមានតែលុយ​ក្នុងគណនេយ្យ តែសាច់ប្រាក់ពិតប្រាកដអត់មាន?

  36. ដារ៉ា ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 6:26 ល្ងាច

    ពិត​ហើយ​ការ​ចុច​គឺ​មិន​បាន​នោះ​ទេ
    បើ​យូរៗ​ចុច​ម្តង​ប្រ​ហែល​ជា​អាច​បើ​ការ​បើក View ​មាន​ចំនួន​តិច
    និយាយ​រួម​ Server មួយ​អាច​ចុច​តិច​ជាង​ប្រាំ​ដង ព្រោះ​ច្បាប់​គេ​បាន​ដាក់​ដុច្នេះ

    បើ​និយាយ​ពី​លុយ​វិញ​ខ្ញុំ​មិនទាន់​បាន​នៅ​ឡើយ​ទេ
    ប៉ុន្តែ​មិត្ត​ខ្ញុំ​ដែល​នែ​នាំ​ឲ្យ​ខ្ញុំ​ដាក់​នោះ​បាន​ច្រើន​ណាស់​ នឺងបាន​យក​មក​ចាយ​ទៀត​ផង

    មិន​ថ្វី​ទេ​ខែ​ក្រោយ​ខ្ញុំ​នឹង​ទទួល​បាន​ដូច​តា​គ្នា​នឹង​ បាន​ច្រើន​ទៀត​ផង​ដល់​ទៅប្រាំ​មួយ​រយ​ដុល្លា​ឯ​ណោះ​។ ​ដោយ​មួយខែ​ខ្ញុំ​អាច​រក​បាន​ប្រហែល​ជាពីរ​រយ​ជាង​ដុល្លា

    ចុះ​ Bandith មួយ​ថ្ងៃ​អាច​រក​បាន​ប៉ុន្មាន​ដែរ

    ខ្ញុំ​សង្ឃឹម​ថា​ Bandith ​នឹង​ទទួល​បាន​លទ្ធផល​ល្អជាង​ខ្ញុំ

  37. ដារ៉ា ថ្ងៃសុក្រ ទី 7 ខែធ្នូ 2007 / 6:36 ល្ងាច

    ការទទួលយក​ប្រាក់​នោះ​ត្រូវ​ចំណាយ​អស់​ម្ភៃ​ប្រាំបី​ដុ​ល្លា​សម្រាប់​ថ្ៃ​ដឹង​ជញ្ចូន​តាម​រយៈ​ក្រុម​ហ៊ុន DHL
    ហើយ​លុយទទួល​បាន​នោះ​មុន​ជា​សាច់​ប្រាក់​សុទ្ធ​នោះ​ទេ​គឺ​ជា​សែក
    យើង​ត្រូវ​ចំណាយដប់​ភាគ​រយ​ទៀត​សម្រាប់​ធានា​ ក្នុង​ការ​វេលុយ​ចូល​គណនី​របស់​យើង

  38. Posoky ថ្ងៃអង្គារ ទី 22 ខែ​មេសា 2008 / 8:47 ល្ងាច

    Hi brother could you correct my link it’s http://sokypheap.wordpress.com replace the old one

    posoky

  39. DEE DEEN ថ្ងៃសុក្រ ទី 26 ខែ​មីនា 2010 / 10:34 ព្រឹក

    សួរស្តីអ្នកទាំងអស់គ្នា
    ខ្ញុំបាទេឈ្មាះ​​​​​​​​​​​​ឌីន​
    អាយុ២0ឆ្នាំ
    ជានិសិត្ស
    ខ្ញុំសំណួរមួយចង់​សួរអ្នកទាំងអស់គា្នគឺ
    ហេតុអ្វីខ្ញុំមិនអាចទាញយកសៀវេភៅនៅក្នុងInternet បាន?

  40. phouk ថ្ងៃសៅរ៍ ទី 18 ខែកញ្ញា 2010 / 9:51 ព្រឹក

    ខ្ងុំបាទឈ្មោះផូក៖
    អាយុ១៦ឆ្នាំ​មានបទពិសោធន៍រួមភេទ៖​ មិនដែលសោះ
    មានបទពិសោធន៍ហិតកាវ៖​ ៣ឆ្នាំរាប់ទាំង​ការរៀនហិតដំបូង
    យានជំនិះ៖​ ដើរសូម្បីតែស្បែកជើងក៏គ្មាន
    Favorite quote: ស្រី ស្រា ស្រោម​ ជា​អី្វដែលបុរស​ ត្រូវការ។

  41. viraktara ថ្ងៃពុធ ទី 11 ខែ​ឧសភា 2011 / 4:32 ល្ងាច

    ជំរាបសួរបង ខ្ញុំបាទតារា ខ្ញុំចង់រកលុយតាមអ៊ីនធឺណេតដែរ ប៉ុន្តែខ្ញុំចង់សួរបងថា តើយើងត្រូវមានលេខប័ណ្ណក្រេឌីតដែរឬអត់បង ព្រោះនៅត្រង់ Zipcode ខ្ញុំបំពេញមិនត្រូវសោះ សូមបងជួយប្រាប់ផង សូមអរគុណ!

  42. Sopheak.P ថ្ងៃសុក្រ ទី 20 ខែ​ឧសភា 2011 / 4:30 ល្ងាច

    បងឆាប់លុបប្រកាសនេះចេញភ្លាមប្រយ័ត្នបាត់ប្លក់ដោយមិនដឹងខ្លួន។ ព្រោះវាបំពានលាក់ខ័ណ្ឌវ៉ឺតផ្រិសហើយ។
    បំណងល្អពីប្អូន!🙂

  43. viraktara ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែ​ឧសភា 2011 / 12:03 ល្ងាច

    ជំរាបសួរបង ខ្ញុំបានធ្វើដែរ តែមិនដឹងថា ត្រូវចុចយ៉ាងម៉េចបានលុយនោះទេ សូមបងបង្ហាញឱ្យច្បាស់ជាងនេះថែមបន្តិចទៀតបានទេបង !

  44. way4succes ថ្ងៃអង្គារ ទី 30 ខែសីហា 2011 / 3:47 ល្ងាច

    ធ្វើម៉េចទើបអាចរកលុយបានទៅ ?

  45. ជា វណ្ណដា ថ្ងៃសុក្រ ទី 16 ខែធ្នូ 2011 / 9:30 ព្រឹក

    ខ្ញុំចង់ដឹងពីការរកលុយតាមOnline ខ្លាំងណាស់ ព្រោះខ្ញុំគិតថាខ្ញុំអាចធ្វើបាន ព្រោះខ្ញុំមានពេលវេលាគ្រប់គ្រាន់បុន្តែ ខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើវា និងមិនដឹងត្រូវធ្វើយ៉ាងណា ផង ។​ ដូចនេះ​ ខ្ញុំពិតជាត្រូវការជំនួយផ្នែកនេះពិបងប្រុសខ្លាំងណាស់ ។​ ហើយតើបងអាចដាក់លេខទូរស័ព្ទបងដើម្បីឱ្យខ្ញុំទាក់ទងបានទេ ? សូមអរគុណទុកជាមុនសម្រាប់សន្តានចិត្តដ័ល្អរបស់បង….។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s