វេប​សាយ

រក​លុយ​តាម​អ៊ីនធើណេត


ថ្ងៃ​នេះ ខ្ញុំ​បាន​សាក​សេវា​កម្ម​រក​លុយ​នៅ​លើ​អ៊ីនធើណេត​មួយ ប្រហែល​ជា​អាច​សន្សំ​លុយ ដើម្បី​ទិញ​ឥវ៉ាន់​នៅ​លើ​អ៊ីនធើណេត​បាន ដោយ​ប្រើ គណនេយ្យ​របស់​ PayPal ។ នេះ​បើ​ពេល​បង​ប្អូន​ចុច​ចូល​ទៅ ហើយ​ជួយ​ចុច Surfads របស់​វា ខ្ញុំ​នឹង​ទទួល​បាន​លុយ​ពី​ការ​ចុច​របស់បង​ប្អូន ចំណែក​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ ក៏​អាច​ចុច​ខ្លួន​ឯង​ផង​ដែរ ។ ខ្ញុំ​សាក ៗ មើល​មើល ក្រែង​អាច​បាន​លុយ​ពី​វា ។

ដំបូង ចុះ​ឈ្មោះ​នៅ PayPal ជា premier account ( អត់​គិត​លុយ​ទេ ) ។ ពេល​ដែល​ចុះ​ឈ្មោះ​នោះ វា​នឹង​ឱ្យ​យើង​ដាក់ កាត​ក្រេឌីត យើង Cancel វា​ទៅ មិនបាច់​ដាក់​ទេ ។ រួច​ទៅ​ចូលទៅ ចុះ​ឈ្មោះ​ទីនេះ រួច​មើល​ពត៌មាន​លំអិត​នៅ​ទីនោះ នឹង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​​ទៀត​ហើយ ។

Earnings Example
You click 10 ads per day = $0.10
20 referrals click 10 ads per day = $2.00
Your daily earnings = $2.10
Your weekly earnings = $14.70
Your monthly earnings = $63.00

បើ​យើង​​បាន​សមាជិក​កាន់​តែ​ច្រើន យើង​នឹង​ទទួល​បាន​លុយ​កាន់​តែ​ច្រើន នៅ​ពេល​ដែល​សមាជិក​របស់​យើង ចុច​ Ads នោះ ។

ពេល​ដែល​យើង​ទទួល​បាន​លុយ ១០ ដុល្លារ​ដំបូង យើង​អាច​​បញ្ជូល​ទៅ​ក្នុង គណនេយ្យ PayPal របស់​យើង ហើយ​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន តាម​ដែល​ត្រូវ​ការ ។

48 thoughts on “រក​លុយ​តាម​អ៊ីនធើណេត”

  1. ទើប​តែ​ចាប់​ផ្ដើម​ទេ រក​បាន ០,៣០ ដុល្លារ​ហើយ ។ បើ​ណារដ្ឋ​ឯង ចូល​ទៅ​ចុះឈ្មោះ​ដោយ​ទទួល​ការណែនាំ​ពី​ខ្ញុំ ខ្ញុំ​នឹង​បាន​លុយ​ថែម​ទៀត​ហើយ 😀

  2. និយាយ​អីចឹង ណារដ្ឋ​ឯង​ចង់​បាន គណនេយ្យ​​របស់ rapidshare ដែល​មាន​សិទ្ធិ ជា premiume ប្រហែល​ជា​អាច​ទិញ​បាន បន្ទាប់​ពី​រក​លុយ​បាន​ពី​នេះ​រួច ហើយ​បាន​បញ្ជូល​ទៅ កុង​របស់ PayPal ។

  3. សូរស្តីបងបឿន
    ខ្ញុំធ្លាប់រកមកហើយតែមិនបានលុយទេ គឺមិនឃើញគេផ្ញើមកអោយលើយ
    កាលនោះខ្ញុំរកបាន200​ដុល្លា តែមិនបានទទូលសោះ ។
    តែលោកសាកល្បងមើលទៅណាក្រែងមានសំណាងល្អជាងខ្ញុំ

  4. មក​ពី​ពង្ស មិន​មាន​កុង​សម្រាប់​ឱ្យ​វា​ផ្ញើ​លុយ​ទាំង​នោះ​ទេ​អ្ហី ? ដូច​​ទីនេះ គឺ​យើង​​បង្កើត​កុង​របស់ PayPal មួយ​សម្រាប់​ផ្ទេរ​លុយ​របស់​យើង​មក ហើយ​កាត់​របស់ PayPal យើង​អាច​ចាយ​បាន​ទូទាំង​ពិភពលោក ជាពិសេស ការ​ទិញ​ឥវ៉ាន់ តាម​អ៊ីនធើណេត​ជា​ដើម ។

  5. បងប្អូនប្រយ័ត្នក្លាយជាជនរងគ្រោះដោយសារ​ Pyramid Scheme សព្វថ្ងៃនេះ​Pyramid Scheme មិនស្របច្បា់នៅប្រទេសខ្លះ។ ដំបូន្មានខ្លះ​ពីបូរិន៖ គ្មានការរកស៊ីស្របច្បាប់ណាដែល​រកលុយបានដោយស្រួល​ មិនចំនាយកំលាំង​និងគំនិតលើយ។

    របររកស៊ី​ដែលមិនបង្កើតនូវ​តំលៃសេដ្ឋកិច្ចពិតប្រាកដ​មិនមែនជារបរដែល​អាច​រស់រានមាន​យូរអង្វែង។

  6. បូរិន​និយាយ​ត្រូវ​ម្យ៉ាង​ដែរ! នឹក​ឃើញ​ដល់​ចំណុច​នេះ​ខ្ញុំ​ដូច​ជា​ស្រៀវៗ, ព្រោះ​ថា​បើ​យើង​ធ្វើ​តាម​រយៈ​ការ​បើក​កុង ទាល់​តែ​យើង​ចិត្ត​រឹង​បន្តិច, កុំ​លោភ​លន់​ឲ្យ​សោះ ព្រោះ​ការ​បើក​កុង​នេះ​ កន្លង​មក​មាន​ការ​បោក​ប្រាស់​ច្រើន​លើក​ច្រើន​សារ​ហើយ, ដំបូង​គេ​គ្រាន់​តែ​ឲ្យ​យើង​បើក​កុង​សម្រាប់​គេ​វេរ​លុយ​ចូល, តែ​ក្រោយ​បន្តិច​គេ​ថា​ទាល់​តែ​យើង​មាន​លុយ​ខ្លះ​ក្នុង​កុង​ទើប​បាន​ (មាន​មូល​ហេតុ​នេះ​ មូល​ហេតុ​នោះ) យើង​ក៏​ដាក់​ចូល​តាម, ម្តង​ជា​ពីរ​ដង គេ​ដក​យក​លុយ​ដែល​យើង​ដាក់​នោះ​ខ្ទេចហ្មត់​ បោក​គ្រាប់​បែក​ទៅ​យ៉ាង​សុវត្ថិភាព! គួរ​ស្វែង​យល់​ពី​រឿង​នេះ​ឲ្យ​បាន​លម្អិត​បន្តិច​គ្នា​យើង, ហើយ​សំខាន់់​«មិន​លោភ​លន់​»!

  7. ឃើញ​ថា​វិធី​នេះ​ស្រួល​រក​លុយ​ជាង​ហ្គោហ្គល ចំពោះ​ហ្គោហ្គោល​គឺ​ហាម​ដាច់​ខាត​ការ​ចុច​លើ​ពាណិជ្ជ​កម្ម​ខ្លួន​ឯង ឬ​ប្រាប់​ឲ្យ​មិត្ត​ភក្កិ​ជួយ​ចុច ព្រោះ​វា​ជា​ការ​ក្លែង​បន្លំ ។ តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក៏​ហ្គោហ្គល​នៅ​តែ​ជា​ទី​ពេញ​និយម​របស់ webmaster ជា​ច្រើន​ដែរ ។ ប្រហែល​ជា​វិធី​នេះ​ទើប​តែ​ចេញ​ថ្មី ចាំ​មើល​ល្បង​បឿន​សាក​សិន​ចុះ ។

  8. ខ្ញុំ​ទើប​តែ​រក​បាន $0.00 USD ទេ ពិបាក​រក​លុយ​ណាស់ ។ គិត​រក​ បឿន ឲ្យ​ខ្ញុំ​ខ្ចី​ខ្លះ​មក​បញ្ចូល​ក្នុង​​កុង ផស់​ខ្ញុំ​ គ្រាន់​ធ្វើ​ដើម​ទុន​ខ្លះ ហេហេ

  9. បើ​តាម​យោបល់​របស់ ភី ប្រហែល​ជា​អាច​មែន តែ​មិន​អី​ទេ ខ្ញុំ​នឹង​សាក​មើល​សិន ព្រោះ​ខ្ញុំ​មិន​មាន​ខាតបង់​អ្វី​ទេ ចាត់​ទុក​ថា​ជា​ការ​កម្សាន្ត​ទៅ​ចុះ ។

  10. ខ្ញុំបានសិក្សខ្លះពីវិបសាយនេះដែរ​ ខ្ញុំយល់ថា​វេបសាយត៏នេះមិនបោកទេ​ព្រោះមើលទៅលុយដែលអាចរកបាននោះតិចដែរ។ ប៉ុន្តែរឿងដែលគួរអោយឆ្ងល់នោះថាតើវិបសាយហ្ហឹង​ដំនើការយូប៉ុណ្ណា​ព្រោះ​ បើសិនខ្ញុំជាអ្នកផ្សាយពានិជ្ជកមវិញ​មុននឹងផ្សាយក៏ត្រូវសឹក្សា​ដែរ អត់ផ្សាយក្នុងវិបសាយត៏​បែបនឹងទេ​ព្រោះ​អ្នកបើកមើលមិនមែនជាអតិថិជនគោលដៅ។ ដល់ពេលអ្នកផ្សាយអត់ផ្សាយតើយើង​រកលុយបានពីណា?

  11. ការ​រក​លុយ​តាម​វ៉ិបសាយ​នេះ​ មិន​បាន​ច្រើន​ទាល់​តែសោះ​មួយថ្ងៃ​បាន​ត្រឹម​តែ​ 1$ ប៉ុណ្ណោះ​បើ​រក​តាម Google Ads បាន​ច្រើន​ជាង បានរហូត​ដល់​ទៅ 5$-15$ ក្នុងមួយថ្ងៃ

    តើអ្នកទាំងអស់ចាប់អារម្មណ៍​ដែរ​ឬ​ទេ?

  12. ហាហា
    មួយថ្ងៃវ៉ិបសាយរបស់ខ្ញុំមានចំនួនប្រហែលជា 1000 View
    នេះជាស្ថិតិរបស់ខ្ញុំ
    http://www.alexa.com/data/details/traffic_details/khmerbc.com

    ប៉ិណ្ណឹងថាច្រើន មិនច្រើនទេ
    តិចណាស់ ខ្ញុំចង់ឲ្យបានមួយថ្ងៃឲ្យបានចំនួន 20$-30$ ឬច្រើនជាងនេះ

    វ៉ិបសាយរបស់ខ្ញុំមានច្រើនណាស់
    http://www.khmerbc.com
    http://www.khmervista.com

    បើនិយាយពីអ្នកចុចវិញ មួយថ្ងៃមានតែ 30-100 Click

  13. បើ​ចង់​បាន​ដូច​ខ្ញុំ ​ប្រាប់​មក​ខ្ញុំ​អាចជួយអ្នក​ទាំងអស់​គ្នា​បាន​ខ្លះ​ៗ
    ព្រោះឥ​ឡូវ​មិត្ត​ភ័ក្តពីរ​នាក់​ បាន​រៀន​តាម​ខ្ញុំ​អាច​បាន​ចំណូល​គួរ​សម្យ​ហើយ
    មួយថ្ងៃ​គេ​អាច​រក​បាន 0.5$-2$ និងមានអ្នកទស្សនាបាន 500-2000 view & 0-20 click

  14. ខ្ញុំបានដាក់ Code ផស់ Google Adsen នៅប្លក់ថ្មីខ្ញុំហើយៗ បើអ្នកទាំងអស់គ្នាបាន​ទៅទស្សនាកុំភ្លេចជួយចុចលេងផង ណាស់ក្រែងបានលុយហ្នឹងគេ​កុំឲ្យចាញ់តាប៉ិក្បឿនហ្នឹង ។ អូ ខ្មែរវិស្តាខ្ញុំមានចំងល់ច្រើនទៀតអំពីកូដហ្នឹងចាំមាន​
    ពេលសួរបានទេ?

  15. ទេទេ!!!!

    មិន​អាច​ជួយ​ចុច​បាន​ទេ
    សម្រាប់​ខ្ញុំ​មិន​ចង់​ឲ្យ​ជួយ​ចុច​នោះ​ទេ
    ព្រោះ​ធ្លាប់​ត្រូវ​បាន Google Ads Ban Account រួច​ហើយ

    ព្រោះ​ការ​ជួយ​ចុច​ត្រូវ​បាន​រក្សា​ទុក​នូវ​ព័ត៌​មាន​របស់​អ្នក​ចុច​តែ​ម្តង
    ដូចជា IP, Time, Coockie, Country

    អ្វី​ដែល​បាន​ឆ្លង​កាត់​នោះ​ខ្ញុំ​ស្គាល់​បាន​ច្រើន​ហើយ
    នេះ​ជា​លើក​ទី 4 របស់​ខ្ុំចាប់​តាំង​ពីឆ្នាំ​ទៅមក​ម្លេះ

  16. ចុមចឹងហង?? ចុះធើម៉េចបានងាយរកលុយបានចុះ?? ខ្ញុំប្រាប់ឲ្យពួកម៉ាកជួយចុច ម៉ាកាន៎ ចឹងវាមិន Ban Account ខ្ញុំងាប់ហើយទេអី?? ចុះបើយូរៗ ម្តងជួយចុចបាន​អត់ចុះ?

  17. ពិត​ហើយ​ការ​ចុច​គឺ​មិន​បាន​នោះ​ទេ
    បើ​យូរៗ​ចុច​ម្តង​ប្រ​ហែល​ជា​អាច​បើ​ការ​បើក View ​មាន​ចំនួន​តិច
    និយាយ​រួម​ Server មួយ​អាច​ចុច​តិច​ជាង​ប្រាំ​ដង ព្រោះ​ច្បាប់​គេ​បាន​ដាក់​ដុច្នេះ

    បើ​និយាយ​ពី​លុយ​វិញ​ខ្ញុំ​មិនទាន់​បាន​នៅ​ឡើយ​ទេ
    ប៉ុន្តែ​មិត្ត​ខ្ញុំ​ដែល​នែ​នាំ​ឲ្យ​ខ្ញុំ​ដាក់​នោះ​បាន​ច្រើន​ណាស់​ នឺងបាន​យក​មក​ចាយ​ទៀត​ផង

    មិន​ថ្វី​ទេ​ខែ​ក្រោយ​ខ្ញុំ​នឹង​ទទួល​បាន​ដូច​តា​គ្នា​នឹង​ បាន​ច្រើន​ទៀត​ផង​ដល់​ទៅប្រាំ​មួយ​រយ​ដុល្លា​ឯ​ណោះ​។ ​ដោយ​មួយខែ​ខ្ញុំ​អាច​រក​បាន​ប្រហែល​ជាពីរ​រយ​ជាង​ដុល្លា

    ចុះ​ Bandith មួយ​ថ្ងៃ​អាច​រក​បាន​ប៉ុន្មាន​ដែរ

    ខ្ញុំ​សង្ឃឹម​ថា​ Bandith ​នឹង​ទទួល​បាន​លទ្ធផល​ល្អជាង​ខ្ញុំ

  18. ការទទួលយក​ប្រាក់​នោះ​ត្រូវ​ចំណាយ​អស់​ម្ភៃ​ប្រាំបី​ដុ​ល្លា​សម្រាប់​ថ្ៃ​ដឹង​ជញ្ចូន​តាម​រយៈ​ក្រុម​ហ៊ុន DHL
    ហើយ​លុយទទួល​បាន​នោះ​មុន​ជា​សាច់​ប្រាក់​សុទ្ធ​នោះ​ទេ​គឺ​ជា​សែក
    យើង​ត្រូវ​ចំណាយដប់​ភាគ​រយ​ទៀត​សម្រាប់​ធានា​ ក្នុង​ការ​វេលុយ​ចូល​គណនី​របស់​យើង

  19. សួរស្តីអ្នកទាំងអស់គ្នា
    ខ្ញុំបាទេឈ្មាះ​​​​​​​​​​​​ឌីន​
    អាយុ២0ឆ្នាំ
    ជានិសិត្ស
    ខ្ញុំសំណួរមួយចង់​សួរអ្នកទាំងអស់គា្នគឺ
    ហេតុអ្វីខ្ញុំមិនអាចទាញយកសៀវេភៅនៅក្នុងInternet បាន?

  20. ខ្ងុំបាទឈ្មោះផូក៖
    អាយុ១៦ឆ្នាំ​មានបទពិសោធន៍រួមភេទ៖​ មិនដែលសោះ
    មានបទពិសោធន៍ហិតកាវ៖​ ៣ឆ្នាំរាប់ទាំង​ការរៀនហិតដំបូង
    យានជំនិះ៖​ ដើរសូម្បីតែស្បែកជើងក៏គ្មាន
    Favorite quote: ស្រី ស្រា ស្រោម​ ជា​អី្វដែលបុរស​ ត្រូវការ។

  21. ជំរាបសួរបង ខ្ញុំបាទតារា ខ្ញុំចង់រកលុយតាមអ៊ីនធឺណេតដែរ ប៉ុន្តែខ្ញុំចង់សួរបងថា តើយើងត្រូវមានលេខប័ណ្ណក្រេឌីតដែរឬអត់បង ព្រោះនៅត្រង់ Zipcode ខ្ញុំបំពេញមិនត្រូវសោះ សូមបងជួយប្រាប់ផង សូមអរគុណ!

  22. ខ្ញុំចង់ដឹងពីការរកលុយតាមOnline ខ្លាំងណាស់ ព្រោះខ្ញុំគិតថាខ្ញុំអាចធ្វើបាន ព្រោះខ្ញុំមានពេលវេលាគ្រប់គ្រាន់បុន្តែ ខ្ញុំមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើវា និងមិនដឹងត្រូវធ្វើយ៉ាងណា ផង ។​ ដូចនេះ​ ខ្ញុំពិតជាត្រូវការជំនួយផ្នែកនេះពិបងប្រុសខ្លាំងណាស់ ។​ ហើយតើបងអាចដាក់លេខទូរស័ព្ទបងដើម្បីឱ្យខ្ញុំទាក់ទងបានទេ ? សូមអរគុណទុកជាមុនសម្រាប់សន្តានចិត្តដ័ល្អរបស់បង….។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s