កម្មវិធីពានរង្វាន់ Bloggers ខ្មែរ ២០០៧


អង្គការវេទិកាទូទៅនៃកម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ Bloggers ខ្មែរទូទាំងប្រទេស ប្រចាំឆ្នាំ ២០០៧ ដែលនឹងប្រពឹត្តទៅនា ថ្ងែ សៅរ៍ ទី ២២ ខែធ្នូ ឆ្នាំ ២០០៧ វេលាម៉ោង ៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ នៅការិយាល័យអង្គការទស្សនៈពិភពលោក ផ្ទះលេខ ២០ ផ្លូវ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។

Bloggers ខ្មែរដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីក្នុងការប្រកួតប្រជែងពានរង្វាន់នេះ សូមទាញយក សំណុំបែបបទពី http://openetwork.info/award.doc បន្ទាប់ពីបំពេញសំណុំបែបបទសូមផ្ញើ ទៅអ៊ីម៉ែល: blog@of.forum.org.kh ឬ យកទៅដាក់នៅ អង្គការវេទិកាទូទៅនៃកម្ពុជាឲ្យបានមុន ម៉ោង ៥:០០ ល្ងាច ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០០៧ ។

សំរាប់ព័ត៌មានបន្ថែម៖

អ៊ីម៉ែល visal@of.forum.org.kh

គេហទំព័រ http://openetwork.info

ទូរស័ព្ទ +(៨៥៥)២៣ ២១២៦២៤

ទូរសារ +(៨៥៥)២៣ ៣៦០៣៤៥

អាសយដ្ឋាន ផ្ទះ ១៧ដេ ផ្លូវ ២៩៦ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌ ចំការមន ក្រុងភ្នំពេញ។

សូមអរគុណ!

15 thoughts on “កម្មវិធីពានរង្វាន់ Bloggers ខ្មែរ ២០០៧

  1. evannak ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែវិច្ឆិកា 2007 / 11:49 ល្ងាច

    គួរ​ឲ្យ​សោកស្ដាយ​ដែល​ខ្ញុំ​មិន​មាន​ប្លក់​នឹង​គេ….

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 22 ខែវិច្ឆិកា 2007 / 11:55 ល្ងាច

    ខ្ញុំ​យល់​ថា khmertale ក៏​អាច​ចូល​រួម​បាន​ដែរ ។ សាក​ផ្ញើ​អ៊ីម៉ែល ឬ តេរ៉េសាប់ ទៅ​សួរ​ បង​វិសាល​ទៅ​មើល ។

  3. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 9:37 ព្រឹក

    ខ្ញុំ​ដាក់​បាន​អត់?

  4. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 9:44 ព្រឹក

    ប្លក់​របស់​តាភាក់ ប្រហែល​ជា​អាច​មាន​សង្ឃឹម​ច្រើន ។ ឆាប់​សរសេរ ហើយ​ផ្ញើ​ទៅ​ឱ្យ​ឆាប់​ឡើង !

  5. naraths ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 11:54 ព្រឹក

    ចុះ​ខ្ញុំ?

  6. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 1:07 ល្ងាច

    មក​សួរ ដូច​អត់​អាន​ទេ​អ្ហី ? ខំ​កូពី ពី​គេ​មក​ដាក់​ទាំង​ដុល​ហើយ នៅ​សួរ​ដូច​ឆ្ងល់ ! ចង់​ឆ្ងល់​ដ៏​ចឹង ! ប្រញាប់​សរសេរ​បែបបទ​ហើយ​ផ្ញើ​ទៅ ឱ្យ​បាន​មុន​គេ​ភ្លាម​ទៅ ខ្ញុំ​ក៏​កំពុង​សរសេរ​ដែរ ។

  7. VuthaSurf ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 4:53 ល្ងាច

    អ្នកទាំងអស់គ្នាដែលមានប្លុក អាចមានសិទិ្ធដាក់ដើម្បើប្រកួតប្រជែង​យក​រង្វាន់​ ទោះបី​រង្វាន់​នោះ​តិច​ ឬ​ច្រើន​ក្តី​ នេះ​ជា​ការ​មួយ​ជួយ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ជន​ខ្មែរ​យើង​ជំរុញ​បង្កើត​ប្លុក​ និង​ចូលរួម​ចែក​រំលែក​នូវ​ពត៌មាន​ ចំណេះ​ដឹង​ និង​បទពិសោធន៏​រវាង​គ្នា​នឹង​គ្នា។

    អ្នក​ទាំង​គួរ​តែ​បំពេញ​ទម្រង់បែបបទ​ ហើយ​ផ្ញើ​ទៅ​លោក​ វិសាល។ មានតែ​ប្លុក​របស់​ខ្ញុំ​ទេ​ ដែល​មិនអាច​ចូលរួម​ប្រកួត​បាន​ ពីព្រោះ​ខ្ញុំធ្វើ​ការ​នៅក្នុង​អង្គការ​នេះ។ ខ្ញុំលើក​ទឹក​អ្នក​ទាំង​ចូល​រួម​ក្នុង​ការ​ប្រកួតប្រជែង​យក​រង្វាន់ ហើ​យ​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ទៅ​អ្នក​ប្លុក​ខ្មែរ​អោយ​ចូលរួម​បាន​ច្រើន​ឡើង​។

  8. ទឹម បឿន ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 5:05 ល្ងាច

    ទោះ​ជា​ធ្វើ​ការ​នៅ​ក្នុង​អង្ការ​នោះ ក៏​គួរ​តែ​ប្រកួត​បាន ព្រោះ​យើង​មិន​មែន​ប្រកួត​ដោយ​ស៊ីសំណូក​ឯណា ។ មិន​សម​ថា​អត់​សោះ ???

  9. វី ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 11:48 ល្ងាច

    គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ តែ​ផន់​ខ្ញុំ​ខ្ជិល​ដាក់​ណាស់ ព្រោះ​គ្នាន​ចំណុច​ល្អ​អ្វី​យក​ទៅ​ប្រកួត​ប្រជែង​ហ្នឹង​គេ​ទេ ម្យ៉ាង​ខ្ជិល​ចង់​ឃើញ​លទ្ធផល​មិន​ល្អ​ចេញ​មក​ណាស់! ហេហេហេ! ជូន​ពរ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ដាក់​ចូល​រួម​ប្រកួត! សំណាង​ល្អ! ជា​ពិសេស​អគ្គ​ទាំង​បី!​

  10. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា 2007 / 8:14 ព្រឹក

    ខ្ញុំ​ដូច​ខ្ជិល​ដែរ​ហ្នឹង​ហា៎

  11. naraths ថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា 2007 / 9:26 ព្រឹក

    ចុះ​បើ​មហា​អគ្គ​២​គណៈ ថា​ខ្ជិល​ហើយ! ខ្ញុំ​គិត​អាម៉េច… ខាង​ខ្ញុំ​ក៏​គ្មាន​អី​ដែរ ប៉ាត​ណា​ប៉ាត​ណី​ដែរ​ហ្នឹង…

  12. Spadora XIII ថ្ងៃសៅរ៍ ទី 24 ខែវិច្ឆិកា 2007 / 11:17 ល្ងាច

    oy kjil nas…. i just create this blog just for fun …. min jong tver winner or loser ey te….😀

  13. វី ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 10:19 ព្រឹក

    ហ្នឹង​ហើយ Spadora XIII, ពេលខ្ញុំ​បង្កើត​វា​ឡើង​​ មិន​បាន​គិត​ដើម្បី​ធ្វើ​​ការ​ប្រកួត​ប្រជែង​អ្វីទេ, តែ​អ្វី​ដែល​ខ្ញុំ​បង្កើត​ឡើងគឺ​ជា​ការ​បង្កើត​វេទិកា​សាធារណៈ​មួយ​សម្រាប់​បង្ហាញ ចែក​រំលែក អំពី​ការ​គិត, ការ​យល់​ឃើញ និង ជា​ពិសេស​ពី​អ្វី​ដែល​ជា​ខ្លួន​​ខ្ញុំ! ហើយ​មិន​បាន​រៀប​ចំ​ឲ្យមានរបៀប​រៀប​រយ​ស្អី​ដែរ, អញ្ចឹង​ហើយ​ខ្ញុំ​​គិត​ថា​​ឈ្នះ​ចាញ់​មិន​សំខាន់! (ខ្ជិល​ណាស់!)

    នេះ​មិន​មែន​មានន័យ​ថា​ខ្ញុំ​ មិន​យល់​ស្រប​ហ្នឹង​កម្មវិធី​ខាង​លើ​ទេ, ពិត​ណាស់​កម្ម​វិធី​ខាង​លើ​ពិត​ជាល្អ​សម្រាប់​ជំរុញ​ឲ្យ​ការ​យល់​ដឹង ការ​ប្រើប្រាស់ ការ​ទាញ​យក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ពី​ការប្រើប្រាស់​អ៊ិនធើណិត ក៏​ដូច​ជា​ការ​ចែក​រំលែក​ព័ត៌មាន​ តាមរយៈ​អ៊ីនធើណិត​របស់​ខ្មែរ​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង!

  14. naraths ថ្ងៃអាទិត្យ ទី 25 ខែវិច្ឆិកា 2007 / 10:37 ព្រឹក

    ខ្ញុំ​វិញ មិន​ដែល​គិត​ថា​ចង់​ប្រកួត​អី​ទេ ។ គ្រាន់​តែ​បង្ហើត​ឡើង​សម្រាប់​ជា​ព័ត៌មាន​ផ្ទាល់​ខ្លួន ក៏​ដូចជា​ផ្លាស់​ប្ដូរ​បទពិសោធន៍​ខ្លះ​ៗ ទៅ​កាន់​មិត្ត និង​ប្រិយមិត្ត​ប៉ុណ្ណោះ ណា​មួយ​ពី​មុន​មក ខ្ញុំ​គ្រាន់​យក​វា​មក​កែ​អផ្សុក​ប៉ុណ្ណោះ ជា​សកម្មភាព​ពេល​ទំនេរ​បន្តិច​បន្តួច គ្រាន់​នឹង​ក្សាណ​អារម្មណ៍…

  15. ទឹម បឿន ថ្ងៃចន្ទ ទី 26 ខែវិច្ឆិកា 2007 / 9:02 ព្រឹក

    បើ​អ្នក​ទាំងអស់​គ្នា សុទ្ធ​តែ​មិន​ទៅ​ហើយ ខ្ញុំ​ក៏​អត់​ចូល​រួម​ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s