រឿង « នេសាទក្រពើ » ត្រូវបានដាក់បញ្ចាំងជាថ្មី នៅរោងភាពយន្ត ចេនឡា ( ផ្សារដើមគរ ) ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៥ ខែ វិច្ឆិការ ឆ្នាំ ២០០៧ តម្លៃសំបុត្រចូលទស្សនា ចំនួន ៥០០០៛ សម្រាប់ មួយ នាក់ ។
ព័ត៌មាន, កម្សាន្ត, ចំណេះដឹងផ្សេង ៗ …
រឿង « នេសាទក្រពើ » ត្រូវបានដាក់បញ្ចាំងជាថ្មី នៅរោងភាពយន្ត ចេនឡា ( ផ្សារដើមគរ ) ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៥ ខែ វិច្ឆិការ ឆ្នាំ ២០០៧ តម្លៃសំបុត្រចូលទស្សនា ចំនួន ៥០០០៛ សម្រាប់ មួយ នាក់ ។
មើលរួចហើយដឹងបានមានរូបសំបុត្រ ស្កែនដាក់? ខ្ញុំមានគម្រោងទៅមើលស្អែក ម៉ោង៩ព្រឹក… ហេហេ សាកនឹងគេម្ដងមើលវាយ៉ាងម៉េច អានេសាទក្រពើហ្នឹង!!!
អត់ទាន់បានមើលទេ កំពុងរកគ្នាទៅមើល ។ ចង់ទៅជាមួយបងប្អូនខ្ញុំ តែបែបអស់ដល់ ២០.០០០៛ 😦 ចង់លួចទៅមើលម្នាក់ឯងវិញ ។ ចាំពេលល្ងាចសឹមទៅមើលអ្ហី ? បានទៅពីរនាក់ !
យ៉ា! លេងខូចមែន… អត់ជូនបងប្អូនទៅទេហ្អី!! ចង់ទៅល្ងាចដែរ តែពួកម៉ាកនោះ វាថា បើចូលផ្ទះរាងយប់បន្តិចខ្លាចអត់បាយស៊ី! បើខ្ញុំវិញខ្លាចចូលអត់ចុះ ព្រោះមនុស្សនឹងជាន់កគ្នាពេលព្រលប់ ។ ប្រុងចូលពីល្ងាចមិញម៉េះ(អាម៉ោង៤កន្លះ) ចុះពីរៀនភ្លាម ជិះកាត់រោងភ្លាម ហាហា ! ផុត២០នាទី កុំអីចូលបាត់…
មិនអីទេចឹង គិតថាចំណាយលុយច្រើនបន្តិច ក៏មិនអីដែរ ព្រោះខ្ញុំក៏ចង់ទៅជាមួយបងប្អូនរបស់ខ្ញុំខ្លាំងដែរហ្នឹង គ្រាន់តែថវិការមិនសូវធូរធារ ទើបចង់ទៅម្នាក់ឯងវិញ 😆
យីល្បងបឿន ខ្ចីខ្ញុំសិនទៅ យកការតិចទេ ។
ខ្ជិលណាស់លោកអើយ ! ខ្ញុំសុខចិត្តទៅម្នាក់ឯងវិញ 😛
ហេល្អណាស់អត់ទាន់បានមើលរឿងណឹងផង ស្អែករកគិតទៅមើលដែរហើយ ។
ខ្ញុំកំពុងតែចង់មើលរឿងហ្នឹងដែរហ្នឹង ហេងណាស់ ដែលគេដាក់ឱ្យមើលចឹង ! 😀
ពិតជាល្អណាស់ពុងតែអត់ដឹងទៅណាមួយហាន់នីស្អែកផង ទៅមើលរឿងណឹងម្តង ។
បានហាន់នីទៅមើលជាមួយ, មិនឡូយរ៉េ ?!!
Ne Sat Frog lahor merl jeang lolz 😀
ហាហាហា, តារាសម្ដែង អាពីង អាពាង អីហ្នឹងអ្ហី ? សខខ !
ខ្ជិលមើលណាស់
តាភាក់ឯងមិនបាច់មើលទេ !
មើលរួចហើយ!! ហាហា ល្អមើលណាស់…
ល្ងាចទៅដែរហើយ !
ហង្សមាសនៅគិតកើបលុយដល់អង្កាលណាទៀតពីរឿងមួយនេះ! មិនព្រមចេញសេដេលក់សោះ! ខ្ញុំបានទៅមើលកាលមុនរួចហើយ គ្រាន់បើផន់គេ!
ខ្ញុំអត់ច្រណែនហង្សមាស ដូចតាវីឯងទេ ។ គាំទ្រជានិច្ច !
មានអី!អត់បានមើលអាដែល! បើមិនព្រមចេញឌីសលក់ទេខ្ញុំនៅតែអត់បាន មើល ដដែលហ្នឹង!! ប៉ុន្តែធ្វើចឹងត្រូវហើយ ព្រោះស្រុកយើងអត់បានទេ បច្ចេកវិទ្យា ខ្លាំង ណាស់ គឺខ្លាំងខាង copy មិនអាចទប់ជាប់ម៉ងហ្នឹង!!
គួរឲ្យអាណិតអ្នកនៅស្រុកយួនណាស់!! ចាំមើលតែគេចេញសេដេ ហាហា! អាណិតស្ទើរខ្លោចចិត្ត…
អូ!ឌឺតើយើង, មិនលក់ឌីសខ្ញុំថតខ្លួនឯងរឿងនេសាទកូនតាឡនតន ម្តងវិញអាឡូវ ហ្នឹង!!
ហេតុអ្វីមិនមានការថតលក់cdដូចរឿងផ្សេងៗទៀត?