អង្គការវេទិកាទូទៅនៃកម្ពុជានឹងរៀបចំកម្មវិធីពានរង្វាន់ Bloggers ខ្មែរទូទាំងប្រទេស ប្រចាំឆ្នាំ ២០០៧ ដែលនឹងប្រពឹត្តទៅនា ថ្ងែ សៅរ៍ ទី ២២ ខែធ្នូ ឆ្នាំ ២០០៧ វេលាម៉ោង ៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ នៅការិយាល័យអង្គការទស្សនៈពិភពលោក ផ្ទះលេខ ២០ ផ្លូវ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។
Bloggers ខ្មែរដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីក្នុងការប្រកួតប្រជែងពានរង្វាន់នេះ សូមទាញយក សំណុំបែបបទពី http://openetwork.info/award.doc បន្ទាប់ពីបំពេញសំណុំបែបបទសូមផ្ញើ ទៅអ៊ីម៉ែល: blog@of.forum.org.kh ឬ យកទៅដាក់នៅ អង្គការវេទិកាទូទៅនៃកម្ពុជាឲ្យបានមុន ម៉ោង ៥:០០ ល្ងាច ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០០៧ ។
សំរាប់ព័ត៌មានបន្ថែម៖
អ៊ីម៉ែល visal@of.forum.org.kh
គេហទំព័រ http://openetwork.info
ទូរស័ព្ទ +(៨៥៥)២៣ ២១២៦២៤
ទូរសារ +(៨៥៥)២៣ ៣៦០៣៤៥
អាសយដ្ឋាន ផ្ទះ ១៧ដេ ផ្លូវ ២៩៦ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌ ចំការមន ក្រុងភ្នំពេញ។
សូមអរគុណ!
គួរឲ្យសោកស្ដាយដែលខ្ញុំមិនមានប្លក់នឹងគេ….
ខ្ញុំយល់ថា khmertale ក៏អាចចូលរួមបានដែរ ។ សាកផ្ញើអ៊ីម៉ែល ឬ តេរ៉េសាប់ ទៅសួរ បងវិសាលទៅមើល ។
ខ្ញុំដាក់បានអត់?
ប្លក់របស់តាភាក់ ប្រហែលជាអាចមានសង្ឃឹមច្រើន ។ ឆាប់សរសេរ ហើយផ្ញើទៅឱ្យឆាប់ឡើង !
ចុះខ្ញុំ?
មកសួរ ដូចអត់អានទេអ្ហី ? ខំកូពី ពីគេមកដាក់ទាំងដុលហើយ នៅសួរដូចឆ្ងល់ ! ចង់ឆ្ងល់ដ៏ចឹង ! ប្រញាប់សរសេរបែបបទហើយផ្ញើទៅ ឱ្យបានមុនគេភ្លាមទៅ ខ្ញុំក៏កំពុងសរសេរដែរ ។
អ្នកទាំងអស់គ្នាដែលមានប្លុក អាចមានសិទិ្ធដាក់ដើម្បើប្រកួតប្រជែងយករង្វាន់ ទោះបីរង្វាន់នោះតិច ឬច្រើនក្តី នេះជាការមួយជួយលើកទឹកចិត្តដល់ប្រជាជនខ្មែរយើងជំរុញបង្កើតប្លុក និងចូលរួមចែករំលែកនូវពត៌មាន ចំណេះដឹង និងបទពិសោធន៏រវាងគ្នានឹងគ្នា។
អ្នកទាំងគួរតែបំពេញទម្រង់បែបបទ ហើយផ្ញើទៅលោក វិសាល។ មានតែប្លុករបស់ខ្ញុំទេ ដែលមិនអាចចូលរួមប្រកួតបាន ពីព្រោះខ្ញុំធ្វើការនៅក្នុងអង្គការនេះ។ ខ្ញុំលើកទឹកអ្នកទាំងចូលរួមក្នុងការប្រកួតប្រជែងយករង្វាន់ ហើយជួយជំរុញការផ្សព្វផ្សាយទៅអ្នកប្លុកខ្មែរអោយចូលរួមបានច្រើនឡើង។
ទោះជាធ្វើការនៅក្នុងអង្ការនោះ ក៏គួរតែប្រកួតបាន ព្រោះយើងមិនមែនប្រកួតដោយស៊ីសំណូកឯណា ។ មិនសមថាអត់សោះ ???
គួរឲ្យចាប់អារម្មណ៍ដែរ តែផន់ខ្ញុំខ្ជិលដាក់ណាស់ ព្រោះគ្នានចំណុចល្អអ្វីយកទៅប្រកួតប្រជែងហ្នឹងគេទេ ម្យ៉ាងខ្ជិលចង់ឃើញលទ្ធផលមិនល្អចេញមកណាស់! ហេហេហេ! ជូនពរអ្នកទាំងអស់គ្នាដែលបានដាក់ចូលរួមប្រកួត! សំណាងល្អ! ជាពិសេសអគ្គទាំងបី!
ខ្ញុំដូចខ្ជិលដែរហ្នឹងហា៎
ចុះបើមហាអគ្គ២គណៈ ថាខ្ជិលហើយ! ខ្ញុំគិតអាម៉េច… ខាងខ្ញុំក៏គ្មានអីដែរ ប៉ាតណាប៉ាតណីដែរហ្នឹង…
oy kjil nas…. i just create this blog just for fun …. min jong tver winner or loser ey te…. 😀
ហ្នឹងហើយ Spadora XIII, ពេលខ្ញុំបង្កើតវាឡើង មិនបានគិតដើម្បីធ្វើការប្រកួតប្រជែងអ្វីទេ, តែអ្វីដែលខ្ញុំបង្កើតឡើងគឺជាការបង្កើតវេទិកាសាធារណៈមួយសម្រាប់បង្ហាញ ចែករំលែក អំពីការគិត, ការយល់ឃើញ និង ជាពិសេសពីអ្វីដែលជាខ្លួនខ្ញុំ! ហើយមិនបានរៀបចំឲ្យមានរបៀបរៀបរយស្អីដែរ, អញ្ចឹងហើយខ្ញុំគិតថាឈ្នះចាញ់មិនសំខាន់! (ខ្ជិលណាស់!)
នេះមិនមែនមានន័យថាខ្ញុំ មិនយល់ស្របហ្នឹងកម្មវិធីខាងលើទេ, ពិតណាស់កម្មវិធីខាងលើពិតជាល្អសម្រាប់ជំរុញឲ្យការយល់ដឹង ការប្រើប្រាស់ ការទាញយកប្រយោជន៍ឲ្យបានច្រើនពីការប្រើប្រាស់អ៊ិនធើណិត ក៏ដូចជាការចែករំលែកព័ត៌មាន តាមរយៈអ៊ីនធើណិតរបស់ខ្មែរយើងឲ្យកាន់តែប្រសើរឡើង!
ខ្ញុំវិញ មិនដែលគិតថាចង់ប្រកួតអីទេ ។ គ្រាន់តែបង្ហើតឡើងសម្រាប់ជាព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ខ្លះៗ ទៅកាន់មិត្ត និងប្រិយមិត្តប៉ុណ្ណោះ ណាមួយពីមុនមក ខ្ញុំគ្រាន់យកវាមកកែអផ្សុកប៉ុណ្ណោះ ជាសកម្មភាពពេលទំនេរបន្តិចបន្តួច គ្រាន់នឹងក្សាណអារម្មណ៍…
បើអ្នកទាំងអស់គ្នា សុទ្ធតែមិនទៅហើយ ខ្ញុំក៏អត់ចូលរួមដែរ ។