មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ


អត្ថបទ​ខាង​ក្រោម ជា​អត្ថបទ​ដែល​វាយ​ដោយ​មិន​ប្រើ​ Space ឬ មិន​កាត់​ពាក្យ​សោះ ។ សូម​ពិនិត្យ​មើល តើ​ពេល​ចុះ​បន្ទាត់ មាន​ភាព​រញ៉េរញ៉ៃ​ឬ​ទេ ? និង សូម​ពិនិត្យ​មើល​បន្ទាត់​ក្រហម​កាត់​ខាង​ក្រោម ដែល​បញ្ជាក់​ថា​វា​ខុស​អក្ខរាវិរុទ្ធ ។

ខ្ញុំ​សាក​ល្បង​កាត់​ពាក្យ​លើ​អត្ថបទ​ដដែល លោក​អ្នក​អាច​ពិនិត្យ​ឃើញ​បន្ទាត់​បញ្ឈរ​ពណ៌​ប្រផេះ ដែល​បញ្ជាក់​ថា ខ្ញុំ​បាន​កាត់​ពាក្យ​ទៅ​តាម​នោះ លោក​អ្នក​អាច​មើល​ឃើញ​ភាព​ប្លែក​គ្នា​រវាង​អត្ថបទ​ខាង​លើ និង ខាង​ក្រោម​នេះ ដែល​វា​ល្អ​មើល​ជាង​អត្ថបទ​ខាង​លើ គឺ​មិន​ចុះ​បន្ទាត់​ផ្ដេសផ្ដាស ដោយ​ខ្លួន​វា ។​ បញ្ហា​​ដូច​អត្ថបទ​ខាង​លើ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​ កាល​ដែល​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ​លីមូន ។ សូម​បញ្ជាក់, ការ​កាត់​ពាក្យ​នេះ គឺ​វាយ​ដោយ​ប្រើ spacebar ។

បន្ទាប់​ពី​ធ្វើ​ការ​កាត់​ពាក្យ​រួច​មក យើង​អាច​ដឹង​ពាក្យ​ដែល​សរសេរ​ខុស និង អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ផង ។ ខ្ញុំ​ប្រើ​ Spelling checker v.1.0 របស់​ក្រុម​ខ្មែរអូអេស ជា​មួយ​នឹង Openoffice.org 2.1 ។

អត្ថបទ​ដដែល​ បន្ទាប់​ពី​កែ​អក្ខរាវិរុទ្ធ​រួច ។

សម្រាប់​លោក​អ្នក​ដែល​យល់​ថា ការ​ដក​ឃ្លា​នៅ​ចន្លោះ​ពាក្យ​នេះ មិន​សំខាន់ សូម​លោក​អ្នក​ស្រមៃ​នឹក​ទៅ​មើល តើ​យ៉ាង​ណា​ដែរ ? យល់​ថា​​សំខាន់ ឬ ក៏​នៅ​តែ​យល់​ថា​មិន​សំខាន់ ? នេះ​គ្រាន់​តែ​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ប៉ុណ្ណោះ​ទេ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​ផ្សេង​ទៀត ។

ដោយ ទឹម បឿន

អត្ថបទ​ទាក់ទង៖
សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ

13 thoughts on “មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ

  1. evannak ថ្ងៃចន្ទ ទី 19 ខែវិច្ឆិកា 2007 / 9:45 ល្ងាច

    hahahaha ល្អ​ម្យ៉ាង​ដែរ ធ្វើ​ចឹង​ទៅ​ទើប​ការ​វាយ​អក្សរ​ខ្មែរ​មិន​ខុស ។ អរគុណ​ល្បង​បឿន​ដែល​បាន​ចែក​រំលែក ។

  2. អាជៃ្យ ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 1:13 ព្រឹក

    ជំរាបសួរ,

    ការសរសេរ​ដក​ឃ្លា ​វាសំខាន់ណាស់ ។​

    នេះគឹ ជារបៀបសរសរ “ដកឃ្លា” ៖

    ១ – រវាង វគ្គ នៅក្នុងប្រយោគ ( between clauses within a sentences)​

    ២ – រវាង ប្រយោគ នៅក្នុង បណ្ដាប្រយោគ ( between sentences in a cohesive group of sentences)

    ៣ – ពីក្រោយកិរិយាវិសេសខ្លះ ដូចជា ៖ ជាធម្មតា, ថ្ងៃនេះ, ព្រោះហេតុនេះ, បើដូចនេះ, អាស្រ័យនេះ, នៅក្នុងទីក្រុងនេះ​( after preposed adverbal words or phrases, such as «usually», «today», «in that town, « etc..)

    ៤ – ពីមុខ និង ពីក្រោយ អសាធារណនាម ( before and after proper names )

    ៥ – ពីមុខ និង ពីក្រោយ លេខ ( before and after numbers )

    ៦ – ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖ ។, ៗ,។ល។, ? , , ( before and after the symbols ​។, ៗ, ។ល។)

    ៧ – រវាងពាក្យរៀបរាប់ នៅក្នុង បញ្ជី (between coordonate words in lists)

    សូមមើលបន្ថែម នៅ link ខាងក្រោម ៖
    http://myapsara.free.fr/forums/apsara/english/viewtopic.php?t=178

    អាជៃ្យ

  3. ទឹម បឿន ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 8:33 ព្រឹក

    អស្ចារ្យ​អាជៃ្យ ! នៅ​មាន​ខាង​មុខ និង ខាង​ក្រោយ ពាក្យ «និង» និង ពាក្យ «ឬ» ទៀត ។

  4. អាជៃ្យ ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 7:08 ល្ងាច

    របៀបសរសរ “ដកឃ្លា” ដោយ អាជៃ្យ & ស្រណោះ

    ‘_’ = ដកឃ្លា ” space” )

    ១ – រវាង វគ្គ នៅក្នុងប្រយោគ

    ឧទាហរណ៏ ១.១ ៖
    ផ្សារទូកមាស’_’ ផ្នែកខាងជើង’_’ គ្រប់ល្វែងទាំងបី ចិន’_’ ៗ’_’ ច្រើនលក់ត្រីងៀត’_’ ត្រីឆ្អើរ ‘_’ ប្រហុក’_’ ត្រីបបែល’_’ បង្គាគ្រៀម’_’ ទឹកត្រី’_’ ស្លា’_’ ម្លូ …’_’ ។ ( ១ )

    ឧទាហរណ៏ ១.២ ៖
    នៅខាងកើត’_’ និងខាងត្បូងផ្សារ’_’ លើថ្នល់តូចក្រាលថ្មភ្នំ’_’ អ្នកស្រុកច្រើនលក់បន្លែ’_’ ផ្លែឈើ’_’ ដែលបានផលពីចំការរបស់ខ្លួន’_’ ។ ( ១ )

    ឧទាហរណ៏ ១.៣ ៖
    រៀងរាល់លើថ្ងៃ’_’ នៅស្ថានីយអយស្ម័យយាន’_’ ភ្នំពេញ’_’ ចាប់តាំងពីម៉ោងប្រាំទៀបភ្លឺទៅ’_’ មានមនុស្សអ៊ូអរ’_’ បន្លឺសូរស័ព្ទអឺងកង’_’ ស្ទើស្ដាប់អ្វីពុំបាន ។ ( ១ )

    >> ត្រូវសរសេរ ដកឃ្លា រវាងវគ្គ ៖
    ផ្សារទូកមាស’_’ ផ្នែកខាងជើង’_’ គ្រប់ល្វែងទាំងបី
    នៅខាងកើត’_’ និងខាងត្បូងផ្សារ’_’ លើថ្នល់តូចក្រាលថ្មភ្នំ
    រៀងរាល់លើថ្ងៃ’_’ នៅស្ថានីយអយស្ម័យយាន’_’ ភ្នំពេញ’_’ ចាប់តាំងពីម៉ោងប្រាំទៀបភ្លឺទៅ

    ២ – រវាង ប្រយោគ នៅក្នុងបណ្ដាប្រយោគ ដែលមានសិនិទ្ធពល (cohesive group of sentences)

    ឧទាហរណ៏ ២.១ ៖
    សុវណ្ណា’_’ ជាសិស្សមួយរូបមានទំលាប់ល្អ’_’ ហើយពូកែរៀនសូត្រណាស់’_’ ។’_’ មុននឹងទទួលទានដំណេក’_’ នាងបានធ្វើកិច្ចការ’_’ និងពិនិត្យមេរៀន’_’ យល់បានហើយ’_’ ទើបទុកដាក់សៀវភៅ’_’ ឲ្យមានសណ្ដាប់ធ្នាប់’_’ ដើម្បីកុំឲ្យខាតពេលនឹងរៀបចំព្រឹកឡើងទៀត’_’ ។ ( ១ )

    ឧទាហរណ៏ ២.២ ៖
    នាងក្រោកពីព្រលឹម’_’ រៀបចំទុកដាក់កន្ទេល’_’ មុង’_’ ខ្នើយ’_’ ផួយ’_’ យ៉ាងត្រឹមត្រូវ’_’ រួចទើបម្នីម្នាកាន់ច្រាស និងថ្នាំដុសធ្មេញ’_’ សំដៅបន្ទប់ទឹក’_’ ។ ‘_’ រួចហើយនាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន’_’ ។ ( ១ )

    ឧទាហរណ៏ ២.៣ ៖
    ដោយនាងមានចរិយាត្រឹមត្រូវ’_’ ស្លូតបូត’_’ រៀនពូកែ’_’ សិស្សឯទៀត’_’ ៗ’_’ ក៏ស្រឡាញ់រាប់អាននាង’_’ ហើយយកតំរាប់តាមនាងគ្រប់’_’ ៗ’_’ គា្ន’_’ ។ ( ១ )

    >> ត្រូវសរសេរ ដកឃ្លា រវាងប្រយោគ ៖
    ជាសិស្សមួយរូបមានទំលាប់ល្អ’_’ ហើយពូកែរៀនសូត្រណាស់’_’
    មុននឹងទទួលទានដំណេក’_’ នាងបានធ្វើកិច្ចការ’_’ និងពិនិត្យមេរៀន’_’
    នាងក្រោកពីព្រលឹម’_’ រៀបចំទុកដាក់កន្ទេល’_’
    រួចហើយនាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន’_’

    ចំណាំ ៖ តាមការសង្កេត ពាក្យខាងក្រោមនេះ ច្រើនប្រើក្នុងការភ្ជាប់ រវាងប្រយោគ ៖ ក៏, ខ្លះទៀត, គ្រាន់តែ, ដើម្បី, ដោយ, ដែលមាន, ដែលធ្វើ, ទើប, ទោះបី, រួចទើប, និង, នៃ, ប៉ុន្តែ, បានជា, ព្រោះ, ពីព្រោះ, សុទ្ធតែ, ហើយ, ឲ្យ, អាស្រ័យ ។

    ៣ – ពីក្រោយកិរិយាវិសេសខ្លះ ដូចជា ៖ ជាធម្មតា, ថ្ងៃនេះ, ព្រោះហេតុនេះ, បើដូចនេះ, អាស្រ័យនេះ, នៅក្នុងទីក្រុងនេះ

    ឧទាហរណ៏ ៣.១ ៖
    ព្រះពុទ្ធសាសនាមហាយាន’_’ មានសន្ទុះខ្លាំងរហូត’_’ មកដល់សម័យ’_’ លង្វែក’_’ ទោះបីមានការរអាក់រអួលខ្លះ’_’ ដែលជាប្រតិកម្ម’_’ នៃសាសនាហិណ្ឌូក៏ដោយ’_’ ។ បន្តិចម្ដង’_’ ៗ’_’ ព្រះពុទ្ធសាសនាមហាយាន’_’ បានកែប្រែ’_’ ទៅជាហិនយានវិញ ។ សព្វថ្ងៃនេះ’_’ តើព្រះសង្ឃខ្មែរ កាន់ព្រះពុទ្ធសាសនាបែបណា ? សំណួរនេះ’_’ ធ្វើឲ្យយើងពិបាកឆ្លើយ’_’ ពីព្រោះព្រះពុទ្ធសាសនា របស់ខ្មែរសព្វថ្ងៃ’_’ មានលក្ខណៈ បែបមហាយានខ្លះ’_’ បែបហិនយានខ្លះ’_’ បែបហិណ្ដូខ្លះ’_’ គឺចម្រុះគ្នា’_’ អាស្រ័យទៅតាមទំនោររបស់សង្គម’_’ ។ ( ២ )

    ឧទាហរណ៏ ៣.២ ៖
    គម្ពីនេះ’_’ និយាយអំពីមន្តអាគម’_’ ដែលត្រូវយកទៅសិក្សានៅក្នុងព្រៃ’_’ ដើម្បីចៀសវាងគ្រោះថ្នាក់’_’ ដែលអាចកើតមានឡើង’_’ ។ ( ២ )

    ឧទាហរណ៏ ៣.៣ ៖
    អាស្រ័យហេតុនេះហើយ’_’ បានជាក្រោយមកមានការ’_’ ។ល។ ( ២ ) [

    ឧទាហរណ៏ ៣.៤ ៖
    តាមទស្សនៈនេះ’_’ លោក’_’ ប៊ែក្លេ’_’ ចង់ពន្យល់ថាមនោនិយម’_’ មានលក្ខណៈច្បាស់លាស់ ជាងរូបនិយម’_’ ។ ( ២ )

    ឧទាហរណ៏ ៣.៥ ៖
    វប្បធម៌ខ្មែរ’_’ និងវប្បធម៌ឥណ្ឌា’_’ បានទាក់ទងគ្នាជាយូរយារណាស់ហើយ’_’ តាំងពីរាជ្យព្រះបាទ’_’ កៅណ្ឌិញ’_’ និងនាង’_’ សោមា’_’ មកម្លេះ’_’ ។’_’ ទំនាក់ទំនងនេះ’_’ ពុំបញ្ជាក់ថា ឥណ្ឌាជាខ្មែរដើមទេ’_’ បានសេចក្ដីថា’_’ មុននឹងឥណ្ឌាចូលមក’_’ ប្រទេសខ្មែរមានរួចស្រេច’_’ ដែលនៅសម័យនោះ’_’ គេហៅថា’_’ នគរភ្នំ ‘_’ ។ល។ ( ២ )

    >> ត្រូវសរសេរ ដកឃ្លា ពីក្រោយ កិរិយាវិសេសខ្លះ ៖
    សព្វថ្ងៃនេះ’_’ តើព្រះសង្ឃខ្មែរ
    គម្ពីនេះ’_’ និយាយអំពីមន្តអាគម’_’
    អាស្រ័យហេតុនេះហើយ’_’ បានជាក្រោយមកមានការ’
    ទំនាក់ទំនងនេះ’_’ ពុំបញ្ជាក់ថា

    ៤ – ពីមុខ និង ពីក្រោយ អសាធារណនាម

    ឧទាហរណ៏ ៤.១ ៖
    ដល់មកកាលជាខាងចុង’_’ គ.ស.’_’ ១៩៦៧’_’ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុង’_’ ភ្នំពេញ’_’ បានចាត់ការបោះពុម្ពវចនានុក្រមនេះជាគ្រាទី’_’ ៥’_’ ថែមឡើងទៀត’_’ ក៏បានតាំងគណៈកម្មការ’_’ ៤’_’ រូបគឺ’_’ ១- ព្រះសាសនមុនី’_’ កិម-តូរ’_’ (ចន្ទមង្គលោ),’_’ ២- ព្រះបិដកធម្ម’_’ អ៊ុម-ស៊ុម’_’ (សង្ឃត្ថេរោ),’_’ … ៣- លោក ‘_’ ញូង-សឿង’_’ …, ៤- លោក’_’ ថោង-សំអ៊ី ‘_’ ។ល។ ( ៣ )

    >> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ អសាធារណនាម ៖
    ព្រះសាសនមុនី’_’ កិម-តូរ’_’
    ព្រះបិដកធម្ម’_’ អ៊ុម-ស៊ុម’_’
    លោក ‘ _’ញូង-សឿង’_’
    ក្រុង’_’ ភ្នំពេញ’_’
    ព្រះបាទ’_’ កៅណ្ឌិញ’_’ និងនាង’_’ សោមា’_’

    ៥ – ពីមុខ និង ពីក្រោយ លេខ ( before and after numbers )

    ឧទាហរណ៏ ៥.១ ៖
    ព្រះអង្គ ( សម្ដេចព្រះសង្ឃរាជ’_’ ជួន ណាត’_’ ) សោយព្រះទិវង្គត កាលពីថ្ងៃ’_’ ១៤’_’ កើត ខែភទ្របទ’_’ ឆ្នាំរកា’_’ ឯកស័ក’_’ ព.ស.’_’ ២៥១៣’_’ ត្រូវនឹងថ្ងៃទី’_’ ២៥’_’ កញ្ញា’_’ ១៩៦៩’_’ វេលាម៉ោង’_’ ២០’_’ និង’_’ ២០’_’ នាទី’_’ នៅក្នុងមហាកុដិព្រះអង្គនាវត្ត’_’ ឧណា្ណលោម’_’ ដោយជរាពាធ ។ល។ ( ៤ )

    >> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ លេខ ៖
    ថ្ងៃ’_’ ១៤’_’ កើត
    ព.ស.’_’ ២៥១៣’_’
    ទី’_’ ២៥’_’ កញ្ញា’_’ ១៩៦៩’_’
    ម៉ោង’_’ ២០’_’ និង’_’ ២០’_’ នាទី’_’

    ៦ – ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖ ។, ។ល។

    ឧទាហរណ៏ ៦.១ ៖ ( អត្ថបទដើម )
    កាលពីព្រេងនាយ’_’ មានស្ដេចស្រីមួយព្រះអង្គ’_’ សោយរាជ្យនៅនគរខ្មែរ’_’ គ្មានបុរសណាមួយហ៊ានដណ្ដឹង’_’ យកជាភរិយាឡើយ’_’ ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រី’_’ ៗ’_’ ជំនាន់នោះ’_’ ក៏ដណ្ដឹងប្រុស’_’ ៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេចក្រោយ’_’ ៗ’_’ ពួកស្រី’_’ ៗ’_’ ជំនុំគ្នាថា ៖ “យើងដូចជាមិនសមសោះ’_’ ខ្លួនជាស្រីហើយដើរដណ្ដឹងប្រុស’_’ ៗ’_’ ធ្វើជាប្ដី’_’ បើដូច្នេះគួរយើងបបួលប្រុស’_’ ៗ’_’ លើកដីពូនជាភ្នំភ្នាល់គ្នា’_’ ហើយបើខាងប្រុសចាញ់’_’ ត្រូវឲ្យប្រុស’_’ ៗ’_’ ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួលប្រុស’_’ ៗ’_’ ដោយមានចុះកិច្ចសន្យាយ៉ាងត្រឹមត្រូវ’_’ ។’_’ មេក្រុមនិមួយ’_’ ៗ’_’ ប្រមូលមនុស្សបានច្រើនគ្នាហើយ គេក៏នាំគ្នាជញ្ជូនដីយកឈ្នះ’_’ ចាញ់’_’ ដោយកំណត់យកពេល’_’ “ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។ ( ១ )

    >> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖
    ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រី’_’ ៗ’_’ ជំនាន់នោះ ក៏ដណ្ដឹងប្រុស’_’ៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេចក្រោយ’_’ ៗ
    ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួលប្រុស’_’ ៗ’_’
    ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។

    ៧ – រវាងពាក្យរៀបរាប់ នៅក្នុង បញ្ជី

    ឧទាហរណ៏ ៧.១ ៖ ( អត្ថបទដើម )
    ព្រះរាជាណាចក្រ’_’ នគរភ្នំ’_’ តាំងនៅនឹងឆ្នេរសមុទ្ទមួយធំ,’_’ មានក្រុងច្រើន’_’ សុទ្ធសឹងព័ទ្ធជុំវិញដោយកំពែង,’_’ មានប្រាសាទរាជដ្ឋានល្អប្រកបដោយជាន់’_’ មានគេហដ្ឋានច្រើន’_’ ។’_’ លើដី’_’ មានព្រៃព្រឹក្សា’_’ គ្រឿងទេស’_’ មានសត្វទឹក’_’ សត្វគោក’_’ ដូចក្ងោក’_’ ចរចាត’_’ សេក ៥ ពណ៌,’_’ ក្នុងដីមាន’_’ មាស’_’ ស្ពាន់’_’ សំណ’_’ ដែក’_’ មិនមានខ្វះអ្វីឡើយ’_’ ។ ( ៥ )

    ឧទាហរណ៏ ៧.២ ៖
    ខាងសេដ្ឋកិច្ច’_’ ក្នុងសម័យអង្គរ’_’ បានចម្រើនទាំងកសិកម្ម’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’ ព្រោះមានជីក’_’ ព្រែក’_’ ស្ទឹង’_’ បឹង’_’ ត្រពាំង’_’ ស្រះ’_’ អណ្ដូង’_’ បណ្ដែមលើ’_’ ព្រែក’_’ ស្ទឹង’_’ ដែលមានក្នុងសម័យបុរេអង្គរ’_’ និងបានបង្កើតប្រភពទឹកធំ’_’ ៗ’_’ ដូច បារាយណ៏’_’ និងគូ’_’ ជុំវិញប្រាសាទ អង្គរ’_’ ជាដើម’_’ ។ល។ ( ៥ )

    >> ត្រូវសរសេរ ដកឃ្លា រវាងពាក្យរៀបរាប់ ៖
    – មានព្រៃព្រឹក្សា’_’ គ្រឿងទេស’_’ មានសត្វទឹក’_’ សត្វគោក’_’ ដូចក្ងោក’_’ ចរចាត’_’
    – មាស’_’ ស្ពាន់’_’ សំណ’_’ ដែក
    – កសិកម្ម’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’
    – ព្រែក’_’ ស្ទឹង’_’ បឹង’_’ ត្រពាំង’_’ ស្រះ’_’ អណ្ដូង’
    – ត្រីឆ្អើរ ‘_’ ប្រហុក’_’ ត្រីបបែល’_’ បង្គាគ្រៀម’_’ ទឹកត្រី’_’ ស្លា’_’ ម្លូ …’_’
    – កន្ទេល’_’ មុង’_’ ខ្នើយ’_’ ផួយ’_’
    – នាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន
    – មានមនុស្សអ៊ូអរ’_’ បន្លឺសូរស័ព្ទអឺងកង’_’ ស្ទើស្ដាប់អ្វីពុំបាន
    – បែបមហាយានខ្លះ’_’ បែបហិនយានខ្លះ’_’ បែបហិណ្ដូខ្លះ’_’

    ៨ – ពីមុខ និង ពីក្រោយពាក្យ ដែលត្ូ្រវប្រើ លេខទោ ៖ ៗ ៖

    ឧទាហរណ៏ ៨.១ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៨ )
    កាលពីព្រេងនាយ’_’ មានស្ដេចស្រីមួយព្រះអង្គ’_’ សោយរាជ្យនៅនគរខ្មែរ’_’ គ្មានបុរសណាមួយហ៊ានដណ្ដឹង’_’ យកជាភរិយាឡើយ’_’ ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រីៗ’_’ ជំនាន់នោះ’_’ ក៏ដណ្ដឹង’_’ ប្រុសៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេច’_’ក្រោយៗ’_’ ពួក’_’ ស្រីៗ’_’ ជំនុំគ្នាថា ៖ “យើងដូចជាមិនសមសោះ’_’ ខ្លួនជាស្រីហើយដើរដណ្ដឹង’_’ ប្រុសៗ’_’ ធ្វើជាប្ដី’_’ បើដូច្នេះគួរយើងបបួល’_’ ប្រុសៗ’_’ លើកដីពូនជាភ្នំភ្នាល់គ្នា’_’ ហើយបើខាងប្រុសចាញ់’_’ ត្រូវឲ្យ’_’ប្រុសៗ’_’ ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួល’_’ ប្រុសៗ’_’ ដោយមានចុះកិច្ចសន្យាយ៉ាងត្រឹមត្រូវ’_’ ។’_’ មេក្រុម’_’ និមួយៗ’_’ ប្រមូលមនុស្សបានច្រើនគ្នាហើយ គេក៏នាំគ្នាជញ្ជូនដីយកឈ្នះ’_’ ចាញ់’_’ ដោយកំណត់យកពេល’_’ “ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។ ( ១ )

    >> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ “ពាក្យ” ដែលត្ូ្រវប្រើ លេខទោ
    – ‘_’ស្រីៗ’_’
    – លុះដល់មករាជ្យស្ដេច’_’ក្រោយៗ’_’ ពួក ‘_’ ស្រីៗ’_’
    – មេក្រុម ‘_’ និមួយៗ’_’
    – ក៏នាំគ្នាបបួល ‘_’ ប្រុសៗ’_’
    – ‘_’ចិនៗ’_’ ច្រើនលក់ត្រីងៀត’_’
    – សិស្ស’_’ឯទៀតៗ’_’ ក៏ស្រឡាញ់រាប់អាននាង’_’
    – ហើយយកតំរាប់តាមនាង ‘_’គ្រប់ៗ’_’ គា្ន’_’
    – ‘_’បន្តិចម្ដងៗ’_’ ព្រះពុទ្ធសាសនាមហាយាន’_’

    ៩ – ពីក្រោយ ក្បៀស (‘,’) និង ចំណុចក្បៀស (‘;’) រវាងពាក្យរៀបរាប់ ឬ វគ្គរៀបរាប់ ឬ ប្រយោគរៀបរាប់ នៅក្នុងបញ្ជី
    (‘,’) ហៅថាៈ ក្បៀស ឬ កណ្ដកសញ្ញា ឬ ចុល្លភាព
    (‘;”) ហៅថាៈ ចំណុចក្បៀស ឬ មហញ្ភគ

    ឧទាហរណ៏ ៩.១ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៩ )

    ព្រះរាជាណាចក្រ’_’ នគរភ្នំ’_’ តាំងនៅនឹងឆ្នេរសមុទ្ទមួយធំ,’_’ មានក្រុងច្រើន’_’ សុទ្ធសឹងព័ទ្ធជុំវិញដោយកំពែង,’_’ មានប្រាសាទរាជដ្ឋានល្អប្រកបដោយជាន់’_’ មានគេហដ្ឋានច្រើន’_’ ។’_’ លើដី’_’ មានព្រៃព្រឹក្សា,’_’ គ្រឿងទេស;’_’ មានសត្វទឹក,’_’ សត្វគោក’_’ ដូចក្ងោក,’_’ ចរចាត,’_’ សេក ៥ ពណ៌,’_’ ក្នុងដីមាន’_’ មាស,’_’ ស្ពាន់,’_’ សំណ,’_’ ដែក’_’ មិនមានខ្វះអ្វីឡើយ’_’ ។ ( ៥ )

    ឧទាហរណ៏ ៩.២ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៩ )
    ខាងសេដ្ឋកិច្ច;’_’ ក្នុងសម័យអង្គរ;’_’ បានចម្រើនទាំងកសិកម្ម,’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’ ព្រោះមានជីក’_’ ព្រែក,’_’ ស្ទឹង,’_’ បឹង,’_’ ត្រពាំង,’_’ ស្រះ,’_’ អណ្ដូង’_’ បណ្ដែមលើ’_’ ព្រែក,’_’ ស្ទឹង’_’ ដែលមានក្នុងសម័យបុរេអង្គរ’_’ និងបានបង្កើតប្រភពទឹក’_’ ធំៗ’_’ ដូច បារាយណ៏’_’ និងគូ’_’ ជុំវិញប្រាសាទ អង្គរ’_’ ជាដើម’_’ ។ល។ ( ៥ )

    >> ត្រូវសរសេរ ដកឃ្លា ពីក្រោយ ក្បៀស (‘,’) និង ចំណុចក្បៀស (‘;’)

    -មានព្រៃព្រឹក្សា,’_’ គ្រឿងទេស;’_’ មានសត្វទឹក,’_’ សត្វគោក’_’ ដូចក្ងោក,’_’ ចរចាត,’_’
    -មាស,’_’ ស្ពាន់,’_’ សំណ,’_’ ដែក
    -កសិកម្ម,’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’
    -ព្រែក,’_’ ស្ទឹង,’_’ បឹង,’_’ ត្រពាំង,’_’ ស្រះ,’_’ អណ្ដូង’
    -ត្រីឆ្អើរ,’_’ ប្រហុក,’_’ ត្រីបបែល,’_’ បង្គាគ្រៀម,’_’ ទឹកត្រី,’_’ ស្លា,’_’ ម្លូ …’_’
    -កន្ទេល,’_’ មុង,’_’ ខ្នើយ,’_’ ផួយ’_’
    -នាងជូតខ្លួន,’_’ សិតសក់,’_’ ស្លៀកពាក់,’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន
    -មានមនុស្សអ៊ូអរ;’_’ បន្លឺសូរស័ព្ទអឺងកង;’_’ ស្ទើស្ដាប់អ្វីពុំបាន
    -បែបមហាយានខ្លះ,’_’ បែបហិនយានខ្លះ,’_’ បែបហិណ្ដូខ្លះ’_’

    References :

    ( ១ ) រៀនអក្សរខ្មែរ, ថ្នាក់ទី ៩ នៃ បឋមសិក្សា, ១៩៦៦
    ( ២ ) វប្បធម៌ និងអរិយធម៌ខ្មែរ, សរ សារុន, ១៩៧០
    ( ៣ ) វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត ១៩៦៧
    ( ៤ ) ទស្សនៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត, ព្រះមុនីកោសល សូរ ហាយ, ១៩៧១
    ( ៥ ) ចលនាអារ្យធម៌, សុង ស៊ីវ , ១៩៧១

    អាជៃ្យ & ស្រណោះ
    ថ្ងៃ ទី ៣០ មេសា ឆ្នាំ ២០០៦

  5. បូរា ថ្ងៃសុក្រ ទី 23 ខែវិច្ឆិកា 2007 / 7:04 ល្ងាច

    តើធ្វើយ៉ាងណាដើម្បីបានកម្មវិធីអក្ខរាវិរុទ្ធក្នុងកុំព្យូទ័រ
    អគុណជាមុន

  6. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 1:45 ល្ងាច

    ខ្ញុំនៅមានចំងល់មួយទៀត​ តើនៅពេលយើងសរសេរ យើងត្រូវចុចEnterឬទេ?
    ឬមួយត្រូវវាយបន្តគ្នារហូត វានឹងរៀបចំអត្ថបទយើងដោយខ្លួនឯង?

  7. boeun ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 2:49 ល្ងាច

    No need to press Enter. Type untill the end of your pharagraph.

  8. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 9:48 ល្ងាច

    ខ្ញុំនឹងអនុវត្ត អរគុណ!

  9. Bona ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​មេសា 2009 / 8:17 ល្ងាច

    អ្វីដែល អាជៃ្យ បកស្រាយខាងលើ ត្រូវបានប្រហែល ៥០​% ។
    បញ្ហាអក្ខរាវិរុទ្ធនៅក្នុង OpenOffice គ្រប់ Version ពុំទាន់មានភាពត្រឹមត្រូវទេ បើផ្ទៀងផ្ទាត់ជាមួយ វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s