អត្ថបទខាងក្រោម ជាអត្ថបទដែលវាយដោយមិនប្រើ Space ឬ មិនកាត់ពាក្យសោះ ។ សូមពិនិត្យមើល តើពេលចុះបន្ទាត់ មានភាពរញ៉េរញ៉ៃឬទេ ? និង សូមពិនិត្យមើលបន្ទាត់ក្រហមកាត់ខាងក្រោម ដែលបញ្ជាក់ថាវាខុសអក្ខរាវិរុទ្ធ ។
ខ្ញុំសាកល្បងកាត់ពាក្យលើអត្ថបទដដែល លោកអ្នកអាចពិនិត្យឃើញបន្ទាត់បញ្ឈរពណ៌ប្រផេះ ដែលបញ្ជាក់ថា ខ្ញុំបានកាត់ពាក្យទៅតាមនោះ លោកអ្នកអាចមើលឃើញភាពប្លែកគ្នារវាងអត្ថបទខាងលើ និង ខាងក្រោមនេះ ដែលវាល្អមើលជាងអត្ថបទខាងលើ គឺមិនចុះបន្ទាត់ផ្ដេសផ្ដាស ដោយខ្លួនវា ។ បញ្ហាដូចអត្ថបទខាងលើនោះ ធ្វើឲ្យខ្ញុំឈឺក្បាល កាលដែលខ្ញុំប្រើពុម្ពអក្សរលីមូន ។ សូមបញ្ជាក់, ការកាត់ពាក្យនេះ គឺវាយដោយប្រើ spacebar ។
បន្ទាប់ពីធ្វើការកាត់ពាក្យរួចមក យើងអាចដឹងពាក្យដែលសរសេរខុស និង អាចមានភាពងាយស្រួលក្នុងការកែអក្ខរាវិរុទ្ធផង ។ ខ្ញុំប្រើ Spelling checker v.1.0 របស់ក្រុមខ្មែរអូអេស ជាមួយនឹង Openoffice.org 2.1 ។
អត្ថបទដដែល បន្ទាប់ពីកែអក្ខរាវិរុទ្ធរួច ។
សម្រាប់លោកអ្នកដែលយល់ថា ការដកឃ្លានៅចន្លោះពាក្យនេះ មិនសំខាន់ សូមលោកអ្នកស្រមៃនឹកទៅមើល តើយ៉ាងណាដែរ ? យល់ថាសំខាន់ ឬ ក៏នៅតែយល់ថាមិនសំខាន់ ? នេះគ្រាន់តែជាភាពងាយស្រួលក្នុងការកែអក្ខរាវិរុទ្ធប៉ុណ្ណោះទេ នៅមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ។
ដោយ ទឹម បឿន
អត្ថបទទាក់ទង៖
សំណូមពរតូចមួយ ទាក់ទងនឹងអក្សរយូនីកូដរបស់ខ្មែរ
hahahaha ល្អម្យ៉ាងដែរ ធ្វើចឹងទៅទើបការវាយអក្សរខ្មែរមិនខុស ។ អរគុណល្បងបឿនដែលបានចែករំលែក ។
ជំរាបសួរ,
ការសរសេរដកឃ្លា វាសំខាន់ណាស់ ។
នេះគឹ ជារបៀបសរសរ “ដកឃ្លា” ៖
១ – រវាង វគ្គ នៅក្នុងប្រយោគ ( between clauses within a sentences)
២ – រវាង ប្រយោគ នៅក្នុង បណ្ដាប្រយោគ ( between sentences in a cohesive group of sentences)
៣ – ពីក្រោយកិរិយាវិសេសខ្លះ ដូចជា ៖ ជាធម្មតា, ថ្ងៃនេះ, ព្រោះហេតុនេះ, បើដូចនេះ, អាស្រ័យនេះ, នៅក្នុងទីក្រុងនេះ( after preposed adverbal words or phrases, such as «usually», «today», «in that town, « etc..)
៤ – ពីមុខ និង ពីក្រោយ អសាធារណនាម ( before and after proper names )
៥ – ពីមុខ និង ពីក្រោយ លេខ ( before and after numbers )
៦ – ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖ ។, ៗ,។ល។, ? , , ( before and after the symbols ។, ៗ, ។ល។)
៧ – រវាងពាក្យរៀបរាប់ នៅក្នុង បញ្ជី (between coordonate words in lists)
សូមមើលបន្ថែម នៅ link ខាងក្រោម ៖
http://myapsara.free.fr/forums/apsara/english/viewtopic.php?t=178
អាជៃ្យ
អស្ចារ្យអាជៃ្យ ! នៅមានខាងមុខ និង ខាងក្រោយ ពាក្យ «និង» និង ពាក្យ «ឬ» ទៀត ។
របៀបសរសរ “ដកឃ្លា” ដោយ អាជៃ្យ & ស្រណោះ
‘_’ = ដកឃ្លា ” space” )
១ – រវាង វគ្គ នៅក្នុងប្រយោគ
ឧទាហរណ៏ ១.១ ៖
ផ្សារទូកមាស’_’ ផ្នែកខាងជើង’_’ គ្រប់ល្វែងទាំងបី ចិន’_’ ៗ’_’ ច្រើនលក់ត្រីងៀត’_’ ត្រីឆ្អើរ ‘_’ ប្រហុក’_’ ត្រីបបែល’_’ បង្គាគ្រៀម’_’ ទឹកត្រី’_’ ស្លា’_’ ម្លូ …’_’ ។ ( ១ )
ឧទាហរណ៏ ១.២ ៖
នៅខាងកើត’_’ និងខាងត្បូងផ្សារ’_’ លើថ្នល់តូចក្រាលថ្មភ្នំ’_’ អ្នកស្រុកច្រើនលក់បន្លែ’_’ ផ្លែឈើ’_’ ដែលបានផលពីចំការរបស់ខ្លួន’_’ ។ ( ១ )
ឧទាហរណ៏ ១.៣ ៖
រៀងរាល់លើថ្ងៃ’_’ នៅស្ថានីយអយស្ម័យយាន’_’ ភ្នំពេញ’_’ ចាប់តាំងពីម៉ោងប្រាំទៀបភ្លឺទៅ’_’ មានមនុស្សអ៊ូអរ’_’ បន្លឺសូរស័ព្ទអឺងកង’_’ ស្ទើស្ដាប់អ្វីពុំបាន ។ ( ១ )
>> ត្រូវសរសេរ ដកឃ្លា រវាងវគ្គ ៖
ផ្សារទូកមាស’_’ ផ្នែកខាងជើង’_’ គ្រប់ល្វែងទាំងបី
នៅខាងកើត’_’ និងខាងត្បូងផ្សារ’_’ លើថ្នល់តូចក្រាលថ្មភ្នំ
រៀងរាល់លើថ្ងៃ’_’ នៅស្ថានីយអយស្ម័យយាន’_’ ភ្នំពេញ’_’ ចាប់តាំងពីម៉ោងប្រាំទៀបភ្លឺទៅ
២ – រវាង ប្រយោគ នៅក្នុងបណ្ដាប្រយោគ ដែលមានសិនិទ្ធពល (cohesive group of sentences)
ឧទាហរណ៏ ២.១ ៖
សុវណ្ណា’_’ ជាសិស្សមួយរូបមានទំលាប់ល្អ’_’ ហើយពូកែរៀនសូត្រណាស់’_’ ។’_’ មុននឹងទទួលទានដំណេក’_’ នាងបានធ្វើកិច្ចការ’_’ និងពិនិត្យមេរៀន’_’ យល់បានហើយ’_’ ទើបទុកដាក់សៀវភៅ’_’ ឲ្យមានសណ្ដាប់ធ្នាប់’_’ ដើម្បីកុំឲ្យខាតពេលនឹងរៀបចំព្រឹកឡើងទៀត’_’ ។ ( ១ )
ឧទាហរណ៏ ២.២ ៖
នាងក្រោកពីព្រលឹម’_’ រៀបចំទុកដាក់កន្ទេល’_’ មុង’_’ ខ្នើយ’_’ ផួយ’_’ យ៉ាងត្រឹមត្រូវ’_’ រួចទើបម្នីម្នាកាន់ច្រាស និងថ្នាំដុសធ្មេញ’_’ សំដៅបន្ទប់ទឹក’_’ ។ ‘_’ រួចហើយនាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន’_’ ។ ( ១ )
ឧទាហរណ៏ ២.៣ ៖
ដោយនាងមានចរិយាត្រឹមត្រូវ’_’ ស្លូតបូត’_’ រៀនពូកែ’_’ សិស្សឯទៀត’_’ ៗ’_’ ក៏ស្រឡាញ់រាប់អាននាង’_’ ហើយយកតំរាប់តាមនាងគ្រប់’_’ ៗ’_’ គា្ន’_’ ។ ( ១ )
>> ត្រូវសរសេរ ដកឃ្លា រវាងប្រយោគ ៖
ជាសិស្សមួយរូបមានទំលាប់ល្អ’_’ ហើយពូកែរៀនសូត្រណាស់’_’
មុននឹងទទួលទានដំណេក’_’ នាងបានធ្វើកិច្ចការ’_’ និងពិនិត្យមេរៀន’_’
នាងក្រោកពីព្រលឹម’_’ រៀបចំទុកដាក់កន្ទេល’_’
រួចហើយនាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន’_’
ចំណាំ ៖ តាមការសង្កេត ពាក្យខាងក្រោមនេះ ច្រើនប្រើក្នុងការភ្ជាប់ រវាងប្រយោគ ៖ ក៏, ខ្លះទៀត, គ្រាន់តែ, ដើម្បី, ដោយ, ដែលមាន, ដែលធ្វើ, ទើប, ទោះបី, រួចទើប, និង, នៃ, ប៉ុន្តែ, បានជា, ព្រោះ, ពីព្រោះ, សុទ្ធតែ, ហើយ, ឲ្យ, អាស្រ័យ ។
៣ – ពីក្រោយកិរិយាវិសេសខ្លះ ដូចជា ៖ ជាធម្មតា, ថ្ងៃនេះ, ព្រោះហេតុនេះ, បើដូចនេះ, អាស្រ័យនេះ, នៅក្នុងទីក្រុងនេះ
ឧទាហរណ៏ ៣.១ ៖
ព្រះពុទ្ធសាសនាមហាយាន’_’ មានសន្ទុះខ្លាំងរហូត’_’ មកដល់សម័យ’_’ លង្វែក’_’ ទោះបីមានការរអាក់រអួលខ្លះ’_’ ដែលជាប្រតិកម្ម’_’ នៃសាសនាហិណ្ឌូក៏ដោយ’_’ ។ បន្តិចម្ដង’_’ ៗ’_’ ព្រះពុទ្ធសាសនាមហាយាន’_’ បានកែប្រែ’_’ ទៅជាហិនយានវិញ ។ សព្វថ្ងៃនេះ’_’ តើព្រះសង្ឃខ្មែរ កាន់ព្រះពុទ្ធសាសនាបែបណា ? សំណួរនេះ’_’ ធ្វើឲ្យយើងពិបាកឆ្លើយ’_’ ពីព្រោះព្រះពុទ្ធសាសនា របស់ខ្មែរសព្វថ្ងៃ’_’ មានលក្ខណៈ បែបមហាយានខ្លះ’_’ បែបហិនយានខ្លះ’_’ បែបហិណ្ដូខ្លះ’_’ គឺចម្រុះគ្នា’_’ អាស្រ័យទៅតាមទំនោររបស់សង្គម’_’ ។ ( ២ )
ឧទាហរណ៏ ៣.២ ៖
គម្ពីនេះ’_’ និយាយអំពីមន្តអាគម’_’ ដែលត្រូវយកទៅសិក្សានៅក្នុងព្រៃ’_’ ដើម្បីចៀសវាងគ្រោះថ្នាក់’_’ ដែលអាចកើតមានឡើង’_’ ។ ( ២ )
ឧទាហរណ៏ ៣.៣ ៖
អាស្រ័យហេតុនេះហើយ’_’ បានជាក្រោយមកមានការ’_’ ។ល។ ( ២ ) [
ឧទាហរណ៏ ៣.៤ ៖
តាមទស្សនៈនេះ’_’ លោក’_’ ប៊ែក្លេ’_’ ចង់ពន្យល់ថាមនោនិយម’_’ មានលក្ខណៈច្បាស់លាស់ ជាងរូបនិយម’_’ ។ ( ២ )
ឧទាហរណ៏ ៣.៥ ៖
វប្បធម៌ខ្មែរ’_’ និងវប្បធម៌ឥណ្ឌា’_’ បានទាក់ទងគ្នាជាយូរយារណាស់ហើយ’_’ តាំងពីរាជ្យព្រះបាទ’_’ កៅណ្ឌិញ’_’ និងនាង’_’ សោមា’_’ មកម្លេះ’_’ ។’_’ ទំនាក់ទំនងនេះ’_’ ពុំបញ្ជាក់ថា ឥណ្ឌាជាខ្មែរដើមទេ’_’ បានសេចក្ដីថា’_’ មុននឹងឥណ្ឌាចូលមក’_’ ប្រទេសខ្មែរមានរួចស្រេច’_’ ដែលនៅសម័យនោះ’_’ គេហៅថា’_’ នគរភ្នំ ‘_’ ។ល។ ( ២ )
>> ត្រូវសរសេរ ដកឃ្លា ពីក្រោយ កិរិយាវិសេសខ្លះ ៖
សព្វថ្ងៃនេះ’_’ តើព្រះសង្ឃខ្មែរ
គម្ពីនេះ’_’ និយាយអំពីមន្តអាគម’_’
អាស្រ័យហេតុនេះហើយ’_’ បានជាក្រោយមកមានការ’
ទំនាក់ទំនងនេះ’_’ ពុំបញ្ជាក់ថា
៤ – ពីមុខ និង ពីក្រោយ អសាធារណនាម
ឧទាហរណ៏ ៤.១ ៖
ដល់មកកាលជាខាងចុង’_’ គ.ស.’_’ ១៩៦៧’_’ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុង’_’ ភ្នំពេញ’_’ បានចាត់ការបោះពុម្ពវចនានុក្រមនេះជាគ្រាទី’_’ ៥’_’ ថែមឡើងទៀត’_’ ក៏បានតាំងគណៈកម្មការ’_’ ៤’_’ រូបគឺ’_’ ១- ព្រះសាសនមុនី’_’ កិម-តូរ’_’ (ចន្ទមង្គលោ),’_’ ២- ព្រះបិដកធម្ម’_’ អ៊ុម-ស៊ុម’_’ (សង្ឃត្ថេរោ),’_’ … ៣- លោក ‘_’ ញូង-សឿង’_’ …, ៤- លោក’_’ ថោង-សំអ៊ី ‘_’ ។ល។ ( ៣ )
>> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ អសាធារណនាម ៖
ព្រះសាសនមុនី’_’ កិម-តូរ’_’
ព្រះបិដកធម្ម’_’ អ៊ុម-ស៊ុម’_’
លោក ‘ _’ញូង-សឿង’_’
ក្រុង’_’ ភ្នំពេញ’_’
ព្រះបាទ’_’ កៅណ្ឌិញ’_’ និងនាង’_’ សោមា’_’
៥ – ពីមុខ និង ពីក្រោយ លេខ ( before and after numbers )
ឧទាហរណ៏ ៥.១ ៖
ព្រះអង្គ ( សម្ដេចព្រះសង្ឃរាជ’_’ ជួន ណាត’_’ ) សោយព្រះទិវង្គត កាលពីថ្ងៃ’_’ ១៤’_’ កើត ខែភទ្របទ’_’ ឆ្នាំរកា’_’ ឯកស័ក’_’ ព.ស.’_’ ២៥១៣’_’ ត្រូវនឹងថ្ងៃទី’_’ ២៥’_’ កញ្ញា’_’ ១៩៦៩’_’ វេលាម៉ោង’_’ ២០’_’ និង’_’ ២០’_’ នាទី’_’ នៅក្នុងមហាកុដិព្រះអង្គនាវត្ត’_’ ឧណា្ណលោម’_’ ដោយជរាពាធ ។ល។ ( ៤ )
>> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ លេខ ៖
ថ្ងៃ’_’ ១៤’_’ កើត
ព.ស.’_’ ២៥១៣’_’
ទី’_’ ២៥’_’ កញ្ញា’_’ ១៩៦៩’_’
ម៉ោង’_’ ២០’_’ និង’_’ ២០’_’ នាទី’_’
៦ – ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖ ។, ។ល។
ឧទាហរណ៏ ៦.១ ៖ ( អត្ថបទដើម )
កាលពីព្រេងនាយ’_’ មានស្ដេចស្រីមួយព្រះអង្គ’_’ សោយរាជ្យនៅនគរខ្មែរ’_’ គ្មានបុរសណាមួយហ៊ានដណ្ដឹង’_’ យកជាភរិយាឡើយ’_’ ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រី’_’ ៗ’_’ ជំនាន់នោះ’_’ ក៏ដណ្ដឹងប្រុស’_’ ៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេចក្រោយ’_’ ៗ’_’ ពួកស្រី’_’ ៗ’_’ ជំនុំគ្នាថា ៖ “យើងដូចជាមិនសមសោះ’_’ ខ្លួនជាស្រីហើយដើរដណ្ដឹងប្រុស’_’ ៗ’_’ ធ្វើជាប្ដី’_’ បើដូច្នេះគួរយើងបបួលប្រុស’_’ ៗ’_’ លើកដីពូនជាភ្នំភ្នាល់គ្នា’_’ ហើយបើខាងប្រុសចាញ់’_’ ត្រូវឲ្យប្រុស’_’ ៗ’_’ ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួលប្រុស’_’ ៗ’_’ ដោយមានចុះកិច្ចសន្យាយ៉ាងត្រឹមត្រូវ’_’ ។’_’ មេក្រុមនិមួយ’_’ ៗ’_’ ប្រមូលមនុស្សបានច្រើនគ្នាហើយ គេក៏នាំគ្នាជញ្ជូនដីយកឈ្នះ’_’ ចាញ់’_’ ដោយកំណត់យកពេល’_’ “ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។ ( ១ )
>> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖
ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រី’_’ ៗ’_’ ជំនាន់នោះ ក៏ដណ្ដឹងប្រុស’_’ៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេចក្រោយ’_’ ៗ
ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួលប្រុស’_’ ៗ’_’
ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។
៧ – រវាងពាក្យរៀបរាប់ នៅក្នុង បញ្ជី
ឧទាហរណ៏ ៧.១ ៖ ( អត្ថបទដើម )
ព្រះរាជាណាចក្រ’_’ នគរភ្នំ’_’ តាំងនៅនឹងឆ្នេរសមុទ្ទមួយធំ,’_’ មានក្រុងច្រើន’_’ សុទ្ធសឹងព័ទ្ធជុំវិញដោយកំពែង,’_’ មានប្រាសាទរាជដ្ឋានល្អប្រកបដោយជាន់’_’ មានគេហដ្ឋានច្រើន’_’ ។’_’ លើដី’_’ មានព្រៃព្រឹក្សា’_’ គ្រឿងទេស’_’ មានសត្វទឹក’_’ សត្វគោក’_’ ដូចក្ងោក’_’ ចរចាត’_’ សេក ៥ ពណ៌,’_’ ក្នុងដីមាន’_’ មាស’_’ ស្ពាន់’_’ សំណ’_’ ដែក’_’ មិនមានខ្វះអ្វីឡើយ’_’ ។ ( ៥ )
ឧទាហរណ៏ ៧.២ ៖
ខាងសេដ្ឋកិច្ច’_’ ក្នុងសម័យអង្គរ’_’ បានចម្រើនទាំងកសិកម្ម’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’ ព្រោះមានជីក’_’ ព្រែក’_’ ស្ទឹង’_’ បឹង’_’ ត្រពាំង’_’ ស្រះ’_’ អណ្ដូង’_’ បណ្ដែមលើ’_’ ព្រែក’_’ ស្ទឹង’_’ ដែលមានក្នុងសម័យបុរេអង្គរ’_’ និងបានបង្កើតប្រភពទឹកធំ’_’ ៗ’_’ ដូច បារាយណ៏’_’ និងគូ’_’ ជុំវិញប្រាសាទ អង្គរ’_’ ជាដើម’_’ ។ល។ ( ៥ )
>> ត្រូវសរសេរ ដកឃ្លា រវាងពាក្យរៀបរាប់ ៖
– មានព្រៃព្រឹក្សា’_’ គ្រឿងទេស’_’ មានសត្វទឹក’_’ សត្វគោក’_’ ដូចក្ងោក’_’ ចរចាត’_’
– មាស’_’ ស្ពាន់’_’ សំណ’_’ ដែក
– កសិកម្ម’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’
– ព្រែក’_’ ស្ទឹង’_’ បឹង’_’ ត្រពាំង’_’ ស្រះ’_’ អណ្ដូង’
– ត្រីឆ្អើរ ‘_’ ប្រហុក’_’ ត្រីបបែល’_’ បង្គាគ្រៀម’_’ ទឹកត្រី’_’ ស្លា’_’ ម្លូ …’_’
– កន្ទេល’_’ មុង’_’ ខ្នើយ’_’ ផួយ’_’
– នាងជូតខ្លួន’_’ សិតសក់’_’ ស្លៀកពាក់’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន
– មានមនុស្សអ៊ូអរ’_’ បន្លឺសូរស័ព្ទអឺងកង’_’ ស្ទើស្ដាប់អ្វីពុំបាន
– បែបមហាយានខ្លះ’_’ បែបហិនយានខ្លះ’_’ បែបហិណ្ដូខ្លះ’_’
៨ – ពីមុខ និង ពីក្រោយពាក្យ ដែលត្ូ្រវប្រើ លេខទោ ៖ ៗ ៖
ឧទាហរណ៏ ៨.១ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៨ )
កាលពីព្រេងនាយ’_’ មានស្ដេចស្រីមួយព្រះអង្គ’_’ សោយរាជ្យនៅនគរខ្មែរ’_’ គ្មានបុរសណាមួយហ៊ានដណ្ដឹង’_’ យកជាភរិយាឡើយ’_’ ម្លោះហើយព្រះនាងត្រូវដណ្ដឹងបុរស មកធ្វើជាព្រះស្វាមីដោយព្រះអង្គឯង ‘_’ ។’_’ ស្រីៗ’_’ ជំនាន់នោះ’_’ ក៏ដណ្ដឹង’_’ ប្រុសៗ’_’ ធ្វើជាប្ដីតាមដែរ’_’ ។’_’ លុះដល់មករាជ្យស្ដេច’_’ក្រោយៗ’_’ ពួក’_’ ស្រីៗ’_’ ជំនុំគ្នាថា ៖ “យើងដូចជាមិនសមសោះ’_’ ខ្លួនជាស្រីហើយដើរដណ្ដឹង’_’ ប្រុសៗ’_’ ធ្វើជាប្ដី’_’ បើដូច្នេះគួរយើងបបួល’_’ ប្រុសៗ’_’ លើកដីពូនជាភ្នំភ្នាល់គ្នា’_’ ហើយបើខាងប្រុសចាញ់’_’ ត្រូវឲ្យ’_’ប្រុសៗ’_’ ដើរដណ្ដឹងយើងជាស្រីតទៅ”‘_’ ។’_’ លុះគិតស្រេចហើយ ក៏នាំគ្នាបបួល’_’ ប្រុសៗ’_’ ដោយមានចុះកិច្ចសន្យាយ៉ាងត្រឹមត្រូវ’_’ ។’_’ មេក្រុម’_’ និមួយៗ’_’ ប្រមូលមនុស្សបានច្រើនគ្នាហើយ គេក៏នាំគ្នាជញ្ជូនដីយកឈ្នះ’_’ ចាញ់’_’ ដោយកំណត់យកពេល’_’ “ពីព្រលប់ទៅទល់នឹងផ្កាយព្រឹករះ”‘_’ ។ល។ ( ១ )
>> ត្រូវសរសេរ ដកឃ្លា ពីមុខ និង ពីក្រោយ “ពាក្យ” ដែលត្ូ្រវប្រើ លេខទោ
– ‘_’ស្រីៗ’_’
– លុះដល់មករាជ្យស្ដេច’_’ក្រោយៗ’_’ ពួក ‘_’ ស្រីៗ’_’
– មេក្រុម ‘_’ និមួយៗ’_’
– ក៏នាំគ្នាបបួល ‘_’ ប្រុសៗ’_’
– ‘_’ចិនៗ’_’ ច្រើនលក់ត្រីងៀត’_’
– សិស្ស’_’ឯទៀតៗ’_’ ក៏ស្រឡាញ់រាប់អាននាង’_’
– ហើយយកតំរាប់តាមនាង ‘_’គ្រប់ៗ’_’ គា្ន’_’
– ‘_’បន្តិចម្ដងៗ’_’ ព្រះពុទ្ធសាសនាមហាយាន’_’
៩ – ពីក្រោយ ក្បៀស (‘,’) និង ចំណុចក្បៀស (‘;’) រវាងពាក្យរៀបរាប់ ឬ វគ្គរៀបរាប់ ឬ ប្រយោគរៀបរាប់ នៅក្នុងបញ្ជី
(‘,’) ហៅថាៈ ក្បៀស ឬ កណ្ដកសញ្ញា ឬ ចុល្លភាព
(‘;”) ហៅថាៈ ចំណុចក្បៀស ឬ មហញ្ភគ
ឧទាហរណ៏ ៩.១ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៩ )
ព្រះរាជាណាចក្រ’_’ នគរភ្នំ’_’ តាំងនៅនឹងឆ្នេរសមុទ្ទមួយធំ,’_’ មានក្រុងច្រើន’_’ សុទ្ធសឹងព័ទ្ធជុំវិញដោយកំពែង,’_’ មានប្រាសាទរាជដ្ឋានល្អប្រកបដោយជាន់’_’ មានគេហដ្ឋានច្រើន’_’ ។’_’ លើដី’_’ មានព្រៃព្រឹក្សា,’_’ គ្រឿងទេស;’_’ មានសត្វទឹក,’_’ សត្វគោក’_’ ដូចក្ងោក,’_’ ចរចាត,’_’ សេក ៥ ពណ៌,’_’ ក្នុងដីមាន’_’ មាស,’_’ ស្ពាន់,’_’ សំណ,’_’ ដែក’_’ មិនមានខ្វះអ្វីឡើយ’_’ ។ ( ៥ )
ឧទាហរណ៏ ៩.២ ៖ ( កែអត្ថបទដើម ដោយអនុវត្តតាមរបៀប លេខ ៩ )
ខាងសេដ្ឋកិច្ច;’_’ ក្នុងសម័យអង្គរ;’_’ បានចម្រើនទាំងកសិកម្ម,’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’ ព្រោះមានជីក’_’ ព្រែក,’_’ ស្ទឹង,’_’ បឹង,’_’ ត្រពាំង,’_’ ស្រះ,’_’ អណ្ដូង’_’ បណ្ដែមលើ’_’ ព្រែក,’_’ ស្ទឹង’_’ ដែលមានក្នុងសម័យបុរេអង្គរ’_’ និងបានបង្កើតប្រភពទឹក’_’ ធំៗ’_’ ដូច បារាយណ៏’_’ និងគូ’_’ ជុំវិញប្រាសាទ អង្គរ’_’ ជាដើម’_’ ។ល។ ( ៥ )
>> ត្រូវសរសេរ ដកឃ្លា ពីក្រោយ ក្បៀស (‘,’) និង ចំណុចក្បៀស (‘;’)
-មានព្រៃព្រឹក្សា,’_’ គ្រឿងទេស;’_’ មានសត្វទឹក,’_’ សត្វគោក’_’ ដូចក្ងោក,’_’ ចរចាត,’_’
-មាស,’_’ ស្ពាន់,’_’ សំណ,’_’ ដែក
-កសិកម្ម,’_’ ពាណិជ្ចកម្ម’_’ និងឧស្សាហកម្ម’_’
-ព្រែក,’_’ ស្ទឹង,’_’ បឹង,’_’ ត្រពាំង,’_’ ស្រះ,’_’ អណ្ដូង’
-ត្រីឆ្អើរ,’_’ ប្រហុក,’_’ ត្រីបបែល,’_’ បង្គាគ្រៀម,’_’ ទឹកត្រី,’_’ ស្លា,’_’ ម្លូ …’_’
-កន្ទេល,’_’ មុង,’_’ ខ្នើយ,’_’ ផួយ’_’
-នាងជូតខ្លួន,’_’ សិតសក់,’_’ ស្លៀកពាក់,’_’ ចុះទៅស្រស់ស្រូបបបរ’_’ ទើបចេញទៅសាលារៀន
-មានមនុស្សអ៊ូអរ;’_’ បន្លឺសូរស័ព្ទអឺងកង;’_’ ស្ទើស្ដាប់អ្វីពុំបាន
-បែបមហាយានខ្លះ,’_’ បែបហិនយានខ្លះ,’_’ បែបហិណ្ដូខ្លះ’_’
References :
( ១ ) រៀនអក្សរខ្មែរ, ថ្នាក់ទី ៩ នៃ បឋមសិក្សា, ១៩៦៦
( ២ ) វប្បធម៌ និងអរិយធម៌ខ្មែរ, សរ សារុន, ១៩៧០
( ៣ ) វចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត ១៩៦៧
( ៤ ) ទស្សនៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត, ព្រះមុនីកោសល សូរ ហាយ, ១៩៧១
( ៥ ) ចលនាអារ្យធម៌, សុង ស៊ីវ , ១៩៧១
អាជៃ្យ & ស្រណោះ
ថ្ងៃ ទី ៣០ មេសា ឆ្នាំ ២០០៦
តើធ្វើយ៉ាងណាដើម្បីបានកម្មវិធីអក្ខរាវិរុទ្ធក្នុងកុំព្យូទ័រ
អគុណជាមុន
ខ្ញុំនៅមានចំងល់មួយទៀត តើនៅពេលយើងសរសេរ យើងត្រូវចុចEnterឬទេ?
ឬមួយត្រូវវាយបន្តគ្នារហូត វានឹងរៀបចំអត្ថបទយើងដោយខ្លួនឯង?
No need to press Enter. Type untill the end of your pharagraph.
ខ្ញុំនឹងអនុវត្ត អរគុណ!
I posted your article on the http://cambosastra.wordpress.com/. I hope you don’t mind.
អ្វីដែល អាជៃ្យ បកស្រាយខាងលើ ត្រូវបានប្រហែល ៥០% ។
បញ្ហាអក្ខរាវិរុទ្ធនៅក្នុង OpenOffice គ្រប់ Version ពុំទាន់មានភាពត្រឹមត្រូវទេ បើផ្ទៀងផ្ទាត់ជាមួយ វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត។