រូបភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​​ភូមិ​ចុងជ្រោយ


ខាង​ក្រោម​នេះ ជា​រូប​ភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​​ភូមិ​ចុង​ជ្រោយ ឃុំ​ជ្រោយ​ចង្វា ស្រុក​ឫស្សី​កែវ រាជធានី​ភ្នំពេញ ដែល​ខ្ញុំ​បាន​មក​ពី​ប្លក់​របស់​បង ម៉ន វុត្ថា

សូម​អរគុណ​បង​វុត្ថា ដែល​បាន​ដាក់​រូប​ទាំង​នេះ ។

27 thoughts on “រូបភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​​ភូមិ​ចុងជ្រោយ

  1. រជ្ជនី ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 6:25 ល្ងាច

    អូហូ! ហេតុអី​សាហាវ​ម្លេះ​?

  2. សំណាង ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 6:27 ល្ងាច

    អូ!ចង់ឆ្ងល់ស្រុកខ្មែរយើងអាម៉េចបានជាទៅចឹងវិញ,អត់យល់??មានរឿងអីបានជាធ្វើបាប ប្រជាពលរដ្ឋដល់ថ្នាក់ហ្នឹង!លោកអើយមិនអាណិតប្រជាជនក្រីក្រទេអី!!!!! ខ្ញុំក៏ជាជនក្រីក្រ ម្នាក់ដែរពេលឃើញរូបភាពបែបហ្នឹង សង្វេកខ្លាំណាស់!រដ្ឋាភិបាលដោះស្រាយរបៀម៉េច ហ្នឹង!!
    យ៉ាប់ណាស់!!!!!!!!!!១

  3. ទឹម បឿន ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 6:42 ល្ងាច

    ឮ​ថា​គេ​ធ្វើ​បែប​ហ្នឹង​ញឹក​ញយ​​មក​ហើយ តែ​មិន​ដែល​ឃើញ​រូប​ពិត​ទេ ទើប​តែ​ពេល​នេះ ។

  4. Bandith ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 12:15 ព្រឹក

    តាប៉ុណ្ណឹង បងៗ​ពូៗ ប៉េ.អឹមយើងនោះ ដូចជាកម្រឃើញរូបភាពមានទឹកចិត្ត​ជួយប្រជាជនក្រីក្រណាស់ ឃើញតាចឹងៗ

  5. សុភ័ក្ត្រ ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 7:03 ព្រឹក

    មហា​អស្វារ្យ​ហើយ!!!!

  6. naraths ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 10:46 ព្រឹក

    ថា​មិន​ស្ដាប់​ត្រូវ​ធ្វើ​ធម៌​ក្ដៅ​ចឹង​ហើយ!! ពួក​អា…. មិន​ចង់​ថា​ទេ​ហ្អា!! កាល​មុន​នៅ​ខេត្ត​បន្ទាយ​មានជ័យ ក្នុង​ស្រុក​អូជ្រៅ ក៏​ធ្លាប់​ជួប​រឿង​បែប​នេះ​ដែរ ។ តែ​សាហាវ​ជាង​នេះ​ទៀត ព្រោះ​មាន​ស្លាប់​រស់​ឯណោះ ។ ប្រជាជន​បាន​តវ៉ា​ដាច់​អហង្ការ​ថា​មិន​រើ​ចេញ​ទេ ដោយ​ម្នាក់​ៗ​មាន​កាន់​ដំបង ពូថៅ កំបិត​ចា​ដើម​។ល។ ដោយ​ថា​នឹង​តស៊ូ មិន​ឲ្យ​ពីណា​មក​រំលោភ​យក​ដី​គាត់​ទេ ព្រោះ​គាត់​នៅ​យូរ​ហើយ…

    ក្រោយ​មក​មេបញ្ជា​ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ ក៏​បញ្ជា​ កូន​ចៅ​របស់​ខ្លួន ទៅ​ចាត់​ការ ។ (សូម​សង្ខេប​ខ្លះ) ដោយ​ឃើញ​អ្នក​ស្រុក មាន​កាន់​អាវុធ​ ហើយ​ខ្លួន​ (កូន​ចៅ​របស់​មេ​) ខ្លាច​អ្នក​ស្រុក​ដេញ​កាប់ និង​ដើម្បី​ការពារ​ខ្លួន​ទាំង​ងងឹត​ងងុល​ផង​នោះ ក៏​បាញ់​អ្នក​ស្រុក​ងាប់​ប៉ុន្មាន​នាក់ (ប្រហែល​ពីរ​បី នាក់​ខ្្ញុំ​ចាំ​អត់​ច្បាស់ បង​ប្អូន​ប្រហែល​ជា​បាន​អាន​ព័ត៌មាន​នេះ​ហើយ​ព្រោះ​យូរ​ដែរ​ហើយ) ។

    ដល់​ពេល​មាន​រឿង​រ៉ាវ កូន​ចៅ​ថា មេ​អ្នក​បញ្ជា ដល់​មេ​ពួក​នោះ ថា​អញ​ឲ្យ​ទៅ ការពារ​មិន​មែន​ឲ្យ​ទៅ​សម្លាប់​គេ​ទេ ។ ពួក​កូន​ចៅ​ថា ធ្វើ​នោះ​ដើម្បី​ការពារ​ខ្លួន ទៅ​វិញ!!!

    ……. ក្រោយ​មក​មេ ក៏​ចាប់​កូន​ចៅ​ដៃ​ដល់​ប៉ន្មាន​នាក់​នោះ ដាក់​គុក​អស់​ទៅ….

    នេះ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ដែល​ខ្ញុំ​ឮ​ប៉ុណ្ណោះ
    ភាព​សោក​ស្ដាយ ការ​កាពារលំនៅដ្ឋាន ពលរដ្ឋ​ស្លត​ត្រង់ ជន​ពិការ ជន​ក្រីក្រ បើ​អត់​ពី​កន្លែង​ដែល​គាត់​ធ្លាប់​នៅ តើ​ឲ្យ​គាត់​ទៅ​នៅ​ឯណា? ហើយ​ការ​តាំង​ខ្លួន​មក​ការពារ​លំនៅដ្ឋាន​ មាន​ទោស​ដល់​ថ្នាក់​បាញ់​សម្លាប់​ដែរ​ទេ?

    ពួក​អា​ចយ​កាន់!! អូយ​ឈឺ​ផ្សា!!

  7. Spadora XIII ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 12:10 ល្ងាច

    រឿងនេះពិបាកថាណាស់! there are 2 possible reason that they forced those ppl out from their village.

    1: they live there without a proper license. The authority ask them to move out many times but they refuse to move.

    2: Some powerful ppl. want to own that land. and develop it.

    This is just my idea. right or wrong we dono…

    P.S: im sure the gov, ask them to move to some place that they already create for them. But it’s just not convenience for them.

  8. lybunlin ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 3:39 ល្ងាច

    នេះឯងពួកអ្នកមានអំណាចពួកអ្នកមានលុយ ធ្វើបាបប្រជារាស្រ្តគ្មានត្រាប្រណី​ ស្គាល់តែ
    ប្រយោជសួនតួ ពួកអៃបា តើឲ្យប្រជារាស្រ្តទៅរស់នៅកនែ្លងណាទើបបានសេចក្តី? បើពួក
    អាខ្លួនខ្មែរក្បាលយួនវានៅនេះ?

  9. សុវណ្ណរចនា ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 4:02 ល្ងាច

    អូ!មិនក៏ឃោរឃៅម្លេះ?មិនដែលឃើញសោះពីមុនមក​​​ តើរឿងនេះកើតយូរឬនៅបង?​ ចុះរដ្ឋាភិបាលយល់យ៉ាងណាដែរ?មានវិធានការអ្វីទេ?អ្នកណាជាអ្នកនៅពីក្រោយខ្នង សកម្មភាពបែបនេះ?ខ្ញុំឆ្ងល់ច្រើនមែនទែន​ នៅមានសំនួរជាច្រើនទៀត តែសុំសួរប៉ុណ្ណឹង​សិនបានហើ្យ

  10. សុភ័ក្ត្រ ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 5:38 ល្ងាច

    ខ្ញុំ​ឯកភាព​តាម​ Spadora XIII។ ប៉ុន្តែ​កំហុស​ធំ​បំផុត​នោះ​គឺ​រដ្ឋាភិបាល ព្រោះ​ខ្លួន​ជា​ម៉ែ​ឳ​គេ!

  11. សំណាង ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 9:55 ល្ងាច

    វាគឺចឹង! គ្មាននរណាម្នាក់ហ៊ានចេញមុខទទួលខុសរត្រូវទេ,ពេលខ្លះខ្លួនធ្វើហើយ រួចមក ដោះស្រាយតាមក្រោយមកល្អមុខ,បន្លំសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។ ខ្ញុំមិនមែននិយាយ វាយប្រហាររដ្ឋាភិបាល ប៉ុន្តែអារូបភាពជាក់នឹងភ្នែកបែបហ្នឹង គួរតែមើលខ្លះផង។ មិនដឹងថា ពេលណាតើបស្រុកយើងបានគ្រាន់បើនឹងគេ… ខ្ញុំកោតសសើរខ្លាំងណាស់រាល់ការអភិវឌ្ឍន័ ប្រទេស ប៉ុន្តែចំនុចខ្វះខាតជាច្រើនទៀត ដែលចំនុចទាំងនោះមិនគយរធ្វើមិនបានសោះ បែរជាធ្វើមិន កើត​ ឬ ក៏គេមិនចង់ធ្វើ…នេះហើយជាអ្វីដែលគេបានស្រែកក្តែងៗថា ស្រឡាញ់ ប្រជាពលរដ្ឋ, គោរពមតិប្រជាពលរដ្ឋ…. មើលរុបភាពហ្នឹងទៅ ឃើញថា ស្រឡាញ់ដល់ក មែន។

  12. ដារ៉ាវុធ ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 10:40 ល្ងាច

    អញ្ចឹងហើយស្មែរ មហាលោត​ផ្លោះ មហាអស្ចារ្យ!!! អ្នកធំនិយាយភា្លម ល្បងៗ កូនចៅទៅធ្វើ​ភា្លមទោះបីការងារនោះអមនុស្សធម៏យ៉ាងណាក៏ដោយ!!! ចង់អួតខ្លួនថា មហាលោត​ផ្លោះ មហាអស្ចារ្យ!!! បើអោយគ្រួសារពូក​លោកអស់នឹងមកជូបរឿងហ្នឹង តើវានឹងយ៉ាងណា?? សាងបាបបានបាប សាងបុណ្យបានបុណ្យ!!​ បើផ្លូវលោកដាក់ទោសពួកអស់ហ្នឹងអត់បានទៅហើយ សូមផ្លូវធម័ អស់អង្គរក្សាលោក​ ដាក់ទោសដល់ពួកទាំងអស់នោះទៅចុ៎ះ!!!

  13. សំណាង ថ្ងៃពុធ ទី 14 ខែវិច្ឆិកា 2007 / 11:10 ល្ងាច

    វុធ និយាយបានល្អ តែស្ថានភាពនេះគេហៅថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានលុយ។ ពួកអស់លោកគាត់មិនដែលនឹកឃើញទេ ឬ ក៏គាត់នឹងឃើញដែរ តែដោយសារគិលេស បេញខ្លួនពេកទៅ មើលមិនឃើញទុក្ខវេទនា របស់អ្នកណាទាំងអស់, មើលឃើញតែអាត្មាឯង។ ស្ថានភាពបែបហ្នឹងជាស្ថានភាពគួរឲ្យអាក្រក់មើលបំផុត, មិនគួរជាតិ សាសន៍ខ្មែរយើងទៅជាបែបហ្នឹងទេ…………………….។

  14. Rainna ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែវិច្ឆិកា 2007 / 11:34 ព្រឹក

    ធ្លាប់​ចាំ​ពាក្យ​អង់​គ្លេស​មួយ​ឃ្លា​ថា do good receive good, do bad receive money, cut down the tree become richer. សម័យ​នេះ វា​ជា​សម័យ​ស្អី​ទៅ​ហើយ? សុខ​សន្តិភាព​ពេញ លេញ? ប្រជាធិបតេយ្យ? សិទ្ធិ​ស្មើ​គ្នា? បែប​បាន​តែ​លើ​មាត់​ និង ក្រដាស​តែ​ប៉ុណ្ណោះ! គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ថា តើ​ពេល​ណា​ទើ់ប​ខ្មែរ​ផុត​កម្ម​នោះ​ទេ!

  15. VuthaSurf ថ្ងៃសុក្រ ទី 16 ខែវិច្ឆិកា 2007 / 4:15 ល្ងាច

    សម័យកាល​ឥឡូវ ធ្វើអាក្រក់មានផ្ទះវីឡា ឡានដ៏ទំនើប មានស្រីស្នេហ៍។ បើក្រឡែកមើលការ​រកស៊ីសព្វថ្ងៃនេះ បើនរណាម្នាក់ហានកាប់ដាវ គេនឹងក្លាយ​ទៅជា​លោកឧញ្ញា អ្នកឧកញ្ញា ឡានហ៊ឺហា ដើរលេងសម្បាយ នឹង​ស្ទើរតែដើរជាន់​ប្រជាពលរដ្ឋ​ក្រីក្រ។ ក្រ​កាន់ក្រ មានកាន់មាន។ ប្រទេសក្រីក្រ តែបុគ្គលអ្នកមាន​អំណាច​គឺជាពួកអ្នកមាន​៕

  16. សំណាង ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 1:47 ព្រឹក

    និយាយបានតែនិយាយ,​មិនដឹងត្រូវធ្វើយ៉ាងម៉េចបើស្រុកទេសយើងធ្លាក់ដល់កំរិតហ្នឹងទៅ ហើយ។មនសិការរបស់ពួកយើងបានតែលាក់ក្នុងចិត្ត ប្រៀបដូចអ្នក​រៀន គឺរៀនតេក្នុងសាលា មិនបានយកទៅអនុវត្តខាងក្រៅ។ នៅស្រុកយើងអារឿងបាញ់បោះ,សម្លាប់មនិស្ស​ផុយ ដូចមាន់ស្ងោរចឹង,​ ពេលទៅប្តឹងបើគ្មានប្រដាប់ឈ្នះទេ អូយសុំទោស​ ទាល់តែយូរបានឈ្នះ។
    និយាយទៅហាវាស្លាក់ខ្ជាក់ទៅវាស្លែង​ យើងសុទ្ឋតែជាខ្មែរ មិនដឹងថាត្រូវជួយខ្មែរដោយ​ វិធី ណា។

  17. រជ្ជនី ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 10:15 ព្រឹក

    យើង​វាតូច​ទៅ​ធ្វើ​ស្អី​គេ​បាន​? ស្រែក​បាន​តែ​ស្រែក​ហ្នឹង​!

  18. Rainna ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 11:06 ព្រឹក

    ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​បណ្ដេញ​ប្រជា​ជន​ចេញ​ពី​តំបន់​អភិរក្ស​នៅ​ខេត្ត​ព្រះវិហារ មាន​ឈាន​ដល់​ការ​បាញ់​សម្លាប់​ប្រជាជន​អស់​ពីរនាក់​ទៀត។ ពេល​នេះ ភូមិ​មួយ​នោះ​នៅ​សល់​តែ​សម្បក​ភូមិ​ប៉ុណ្ណោះ!

  19. រជ្ជនី ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 11:37 ព្រឹក

    រចនា​ស្តាប់​វិទ្យុ​រាល់​ថ្ងៃ​!

  20. ទឹម បឿន ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 11:53 ព្រឹក

    អ្វី​ក៏​ដោយ បើ​ធ្វើ​ទៅ មិន​មាន​ការ​ពេញ​ចិត្ត ច្បាស់​ជា​មាន​ការ​ប្រឆាំង​តវា​មិន​ខាន ។

  21. សំណាង ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 4:17 ល្ងាច

    ត្រុវហើយ! រាល់អ្វីដែលប្រជាពលរដ្ឋជំទាល់ទាំងភូមិដូច្នេះហើយគួរតែលោកអ្នកដឹកនាំ ពិចារណាផង, ឥឡូវនេះទំនាស់រឿងដីធ្លីហ្នឹងជាបញ្ហាមួយយ៉ាងក្តៅគគុកនៅស្រុក ខ្មែរយើង។​ បញ្ហាដែលកើតឡើងកម្រឃើញ អ្នកក្រឈ្នះក្តីណាស់…បើតាម​ខ្ញុំសង្កេតមើលទៅ ប្រជាពលរដ្ឋហាក់ដូចជាអស់ជំនឿលើតុលាការទៅហើយ, យូរៗទៅគ្មាននរណាខ្វល់ពី ស្រុកទេសធ្លាក់ទៅក្នុងស្ថានភាពយ៉ាងណានោះទេ,​ ពួកគាតគិតតែពីខំរកស៊ី, ក្បាលអ្នណា សក់អ្នកហ្នឹង!! ដល់ចឹងទៅការយល់ដឹងពីសង្គមកាន់តែធ្លាក់ចុះទៅ។ ភាពច្របូកច្របល់ ក្នុងសង្គម, ចោរកម្មកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ,​ តើបញ្ហាទាំងអស់ហ្នឹងមកពីនរណា? អ្នកណា ជាអ្នកចេញមុខដោះស្រាយ?

  22. Rainna ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 5:25 ល្ងាច

    តើ​មាន​អ្នក​ណា​ចេញ​មុខ​ដោះ​ស្រាយ​ទៅ បើ​មេ​ៗ អស់​នឹង​នៅ​បិទ​ភ្នែក​បិទ​ត្រចៀក​នៅ​នឹង? អា​រឿង​នេះ​ណា ដំបូង​ៗ ឮ​ថា​ជា​ពាក្យ​ចចាម​អារាម​ប៉ុណ្ណោះ ដល់​ពេល​គេ​សួរ​នាំ​តាម​ទូរសព្ទ ទៅ​អាជ្ញាធរ​ដែនដី ពួក​គាត់​ថា​គ្មាន​រឿង​អញ្ចឹង​ទេ! ដល់​ពេល​គេ​​ទៅ​ដល់​ឃើញ​ច្បាស់​នឹង​ភ្នែក គាត់​ថា​តិច​តួច… អា​ហ្នឹង​ហើយ​ខ្មែរ!

  23. sophea ថ្ងៃសៅរ៍ ទី 17 ខែវិច្ឆិកា 2007 / 8:01 ល្ងាច

    My Gosh, why would they prefer to do that huh? Really Don’t Understand!!!!!!!

  24. VuthaSurf ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 11:04 ព្រឹក

    ពួកអ្នកនយោបាយនីមួយៗតែងនិយាយថា​ ពួកគេគឺជាអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ អ្នកគាំទ្ររាជានិយម បើ់និយាយការពិតទៅ ខ្ញុំអស់នូវជំនឿអស់ពួកលោកៗនយោបាយទៀត​ហើយ។ តាមពិតទៅ ពួកអ្នកនយោបាយទាំងនោះគិតតែពីផលប្រយោជន៏​ក្រពេះខ្លួនឯង ​មិនមែនគិត​ពីផលប្រយោជន៏ប្រជាពលរដ្ទទេ។

    ពួកអ្នកនយោបាយណា ក៏ដូចពួកអ្នកនយោបាយណាដែរ​។

    ប្រជាពលរដ្ឋក្រីក្រត្រូវបានពួកគេសម្លាប់ដូចសត្វអញ្ចឹង!!!!!!​

  25. ទឹម បឿន ថ្ងៃពុធ ទី 21 ខែវិច្ឆិកា 2007 / 7:58 ល្ងាច

    Thanks, I read it already

  26. ម៉ុកគីមហាប់ ថ្ងៃ​ព្រហស្បតិ៍ ទី 27 ខែតុលា 2011 / 6:49 ល្ងាច

    អ្វីទៅដែជាហេតុធ្វើអោយខ្វែរសាហាវយ៉ាងនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s