ភ្លើង​ស្នេហ៍ ច្រៀង​ដោយ ខាន់ សុបឿន


អ្នក​ចម្រៀង​ថ្មី បង​ប្អូន​អា អត់​ទាន់​ញ៉ាំ​បាយ​ទេ ពេល​ច្រៀង​ហ្នឹង (​ជា​បទ​ញ៉ាក់​បែប​ហេវ​បាយ😉 ​) ឮ​​វីរិយា និង សុភ័ក្ត្រ ថា​ឈ្មោះ សុ នៅ​ពី​មុខ​ល្អ សុំ​បន្ថែម​សុ មួយ​ដែរ ។ បទ​នេះ​ជា​បទ​ដើម​របស់ ខាន់ ជែមស៍ ក្នុង​ផលិតកម្ម​រ៉ក់ វ៉ុល ១០២ ។ អត់​ហ៊ាន​ច្រៀង​ឱ្យ​ពិរោះ ខ្លាច​ខាន់ ជែមស៍​ខឹង😀 ។

១. ស្រស់​អ្វី​ម្ល៉េះ​ណា សក់​វែង​ប្រាស្មា
ជីវា​ដូច​ពេជ្រ​ច្នៃ
ប្រៀប​ដូច​ធីតា​ចុះ​ពី​សួគ៌ាល័យ
សំដី​ស្រួយ​ស្រែស​ដូច​សារិកា ។

២. ដំណើរ​ល្វត់ល្វន់​ធ្វើ​ឲ្យ​រៀមរា
គួច​ចិត្ត​ស្នេហា​លើ​ស្រី
អឹម​អៀន​ធ្វើ​អ្វី​សូម​ស្រី​វាចា
មួយ​មាត់​ថា​ស្នេហ៍​បង​ទេ​ណា​ថ្លៃ ។

ភ្ជាប់. កុំ​ឲ្យ​បង​ឆ្កួត​នឹង​សម្រស់​ស្រី
ហ៊ាន​ធ្វើ​អ្វី ៗ ដើម្បី​ស្នេហ៍ ។

បន្ទរ. ភ្លើង​ស្នេហ៍​ដុត​រោល​បេះដូង​បង​ហើយ​ណា​ស្ងួន
សូម​តែ​នឹមនួន​ដាក់​ទាន​ប្រណី
កុំ​ឲ្យ​បេះដូង​បង​ស្រពោន​រីងរៃ
បង​សុខ​ចិត្ត​ក្ស័យ​ព្រោះ​ស្រស់​ពុំងា ។

៣. កំណាញ់​ស្នេហ៍​ធ្វើ​អ្វី សូម​ស្រី​នាង​មេត្តា
កូន​ចៅ​លោក​ណា បង​សុំ​ធានា
ថ្នាក់​ថ្នម​មិន​ឲ្យ​បេះដូង​ស្រី​កំព្រា
រងា​ឯកា​ឥត​ន័យ​សោះ​ឡើយ ។

22 thoughts on “ភ្លើង​ស្នេហ៍ ច្រៀង​ដោយ ខាន់ សុបឿន

  1. naraths ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 4:14 ល្ងាច

    ងាប់! ចេះ​ច្រៀង​ដាក់​ឲ្យ​គេ​ស្ដាប់​ផង!! ហាហា អស់​សំណើច​ណាស់​ស្ដាប់​យូរៗ ទៅ…
    តែ​សូម​សរសើរ ច្រៀង​បាន​ពិរោះ​ណាស់… 😉

    បើ​កុំ​តែ​រៀប​ចំ​ស្ទូឌីយ៉ូ​អត់​ទាន់​ហើយ កុំ​អី​ដាក់​ម៉ា​វ៉ុល​ពីរ​វ៉ុល​ដែរ​បាត់…🙂

  2. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 4:16 ល្ងាច

    អី​សំឡេង​បឿន​ឯង​ហើយ​នឹង?? ចេះ​តែ​ថា​ទេ​ដឹង? ស្ដាប់​ទៅ​អត់​ដូច​សោះ!

  3. naraths ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 4:20 ល្ងាច

    ក្នុង​ស្ទូឌីយ៉ូ ចឹង​ហើយ… គេ​សម្រួល​តន្ត្រី​ថែម​ទៅ​អាច​ចេញ​លក់​បាន​ហើយ!!

  4. ទឹម បឿន ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 4:26 ល្ងាច

    រដ្ឋៈ ពិរោះ​មែន​ក៏​​អី​ ? ហេហេហេ បែប​អាច​ចេញ​លក់​បាន​មើល​ទៅ !ឡ! ។

    ភ័ក្ត្រៈ ម៉េច​តាភាក់​ឯង​ស្ដាប់​សំឡេង​ខ្ញុំ​អត់​បាន​ទេ​អី ? ខ្ញុំ​ធ្វើ​បាន​ច្រើន​សំឡេង​ណាស់ ចង់​ដូច​លោក​តា​ស៊ិន ស៊ី​សាមុត​ដែរ​ហ្នឹង ហាហាហា ។

  5. សំណាង ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 7:40 ល្ងាច

    ប៉ុណ្ណឹង​ចេញ​លក់​បានហើយ​!!ធានាថាមិនខាតដើមទេ!

  6. (Mr. V) ថ្ងៃចន្ទ ទី 12 ខែវិច្ឆិកា 2007 / 11:36 ល្ងាច

    បើ​បឿន​ឯង​មិន​ប្រាប់​ វ៉ៃ​ងាប់​ក៏​ខ្ញុំ​មិ​នថា​បឿន​ឯង​ដែរ អត់មាន​ដូច​សំឡេង​បឿន​ឯង​បន្តិច​ណា​សោះ!

    សុំ​បញ្ជេញ​មតិ​ពី​សំឡេង​ទៅ​ចុះ! ប្រញាប់​ទៅ​ទាក់​ទង​ក្រុម​ហ៊ុន​ចម្រៀង​ទៅ សំឡេង​ល្អ​មិន​ចាញ់​ម្ចាស់​ដើម​ទេ !

  7. naraths ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 8:49 ព្រឹក

    មិន​បាច់​ទេ​បឿន អឺយ បង្កើត​ស្ទីយ៉ូ​ថត​តែ​ខ្លួន​ឯង​ទៅ​បាន​ហើយ! មិន​បាច់​ទៅ​ចុះ​ឈ្មោះ​តាម​ផលិតកម្ម​គេ​ទេ ជៀសវាង អ្នក​ចម្រៀង​ខាង​គេ​ដាក់​ពាក្យ​សុំឈប់​អស់ ហាហា!

  8. ទឹម បឿន ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 9:27 ព្រឹក

    រៀប​ស្ទីយ៉ូ​ខ្លួន​ឯង ថត​ទុក​លក់​ឱ្យ​តែ​ណារដ្ឋ​បាន​ហើយ ព្រោះ​មាន​ណារដ្ឋ​គេ​គាំទ្រ​ម្នាក់​ ហើយ​ចាំ​ទិញ​ស៊ីឌី​អរីជិណល ។ សូម​បញ្ជាក់ ស៊ីឌី​មួយ ថ្លៃ ២០០០០៛ មាន​បទ​ចំនួន ១ បទ ហេហេហេ ចាំ​ទិញ​ទៅ​ណារដ្ឋ !ឡ! ។

    សំណាង បែប​ចង់​ទិញ​ស៊ីឌី​អរីជីណល​ដែរ​ហើយ​ ហេហេហេ ជួយ​ទិញ​គ្នា​ទៅ គាំទ្រ​របស់​ខ្មែរ ។

    តាវី​អា, ខ្ញុំ​មិន​ហ៊ាន​ទាក់​ទង​ទៅ​ក្រុមហ៊ុន​គេ​ទេ ខ្លាច​អ្នក​ចម្រៀង​ចាស់ ៗ ច្រៀង​ទៅ​លក់​លែង​ដាច់​អស់ ហាហា ។

  9. រជ្ជនី ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 6:43 ល្ងាច

    សំលេង​បង​ពិត​មែន​ហ្អេ? នរណា​គេ​ជួយ​ទះ​២ ៣​កំផ្លៀង​អោយ​ស្វាង​ទិច​មើល​!!!​ ស្មាន​តែ​សំលេង​ម្ចាស់​បទ!!!

  10. ទឹម បឿន ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 6:53 ល្ងាច

    និយាយ​លេង ឬ មែន​ហ្នឹង ? ដល់​ថ្នាក់​ប្អូន ស្មាន​ថា​សំលេង​ម្ចាស់​បទ​ផង ?

  11. duongchan ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 7:45 ល្ងាច

    ស្ដាប់ដំបូង ថាតែណុបប៉ាយារិទ្ធ! បឿនហ្អា បើច្រៀងពិរោះម្លឹងៗ ហើយពេលច្រៀង
    អាចធ្វើសំលេងដូចអធិរាជសំលេងមាសបានមែន ចន្ទសុំសំណូមពរឲ្យពេលនិយាយ
    មេត្តាប្រើសំលេងដូចដែលប្រើក្នុងចំរៀងខាងលើ បានអត់???

  12. ទឹម បឿន ថ្ងៃអង្គារ ទី 13 ខែវិច្ឆិកា 2007 / 8:08 ល្ងាច

    ហេហេ សំណូមពរ​អី​ពិបាក​យ៉ាង​នេះ​ចន្ទ ចឹង​ពេល​ខ្ញុំ​និយាយ ខ្ញុំ​ត្រូវ​និយាយ​ឱ្យ​ដូច​ច្រៀង​ បាន​ន័យ​ថា​ត្រូវ​ច្រៀង😦 យ៉ាប់​ណាស់ ចន្ទ​អើយ តែ​ចាំ​ខ្ញុំ​ព្យាយាម😀 ។ ក៏​អរគុណ​ដែល​សរសើរ ។

  13. រជ្ជនី ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 11:07 ព្រឹក

    ពេល​បង​ស្រែក​ដូច​ជា​ហត់​ណាស់​ត្រូវ​ការ​ផ្លិត​ទេ​?🙂

  14. ទឹម បឿន ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 11:09 ព្រឹក

    មាន​អ្នក​មក​ថែម​របោយ​ទៀត! អរគុណហើយ ចាំ​ពេល​បង​ចូល​ស្ទីតឌីយូ​លើក​ក្រោយ នឹង​តេ​ហៅ​ប្អូន​ទៅ​បក់​ផ្លិត​ឱ្យ។

  15. រជ្ជនី ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 11:53 ព្រឹក

    ចឹង​! ឲ្យ​ម៉ា​ខែ​ប៉ុន្មាន​ដែរ​បង​?​

  16. ទឹម បឿន ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 1:52 ល្ងាច

    ម៉ាខែ​៥០០៛។ តាមពិត​មិន​បាច់​គិត​ប្រាក់ខែ គិត​អី​ក៏​បាន​ដែរ ម៉ា​ប្អូន​ និង​បង​ចឹង​នោះ។

  17. រជ្ជនី ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 5:33 ល្ងាច

    អត់​គិត​ក៏​បាន​! តែ​សុំ​បាយ​បី​ពេល​! ហើយ​មាន​កន្លែង​គេង​មួយ​ទៅ​បាន​ហើយ​! អា​៥០០៛​ចឹង​ ទុក​ឲ្យ​កូន​បង​ឯង​ទៅ​រៀន​ទៅ​បាន​ហើយ​! :D​

  18. ទឹម បឿន ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 5:37 ល្ងាច

    មិន​អី​ទេ មក​ដេក​នៅ​បន្ទប់​ជួល​របស់​បង​មក អង្ករ​មាន​ដាំ​បាយស៊ី​​ប៉ុន្មាន​ពេល​ក៏​បាន​ដែរ។

  19. រជ្ជនី ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 6:15 ល្ងាច

    ម៉េច​ក៏​អាស​ម៉េស​? និយាយ​សុទ្ធ​តែ​ស៊ី​!

  20. ទឹម បឿន ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 6:19 ល្ងាច

    អាស​ស្អី​ទេ, ពាក្យ​ធម្មតា​សោះ​ហ្នឹង។

  21. រជ្ជនី ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 6:23 ល្ងាច

    ម៉េច​ក៏​បាន​ដែរ​! មនុស្ស​ចាស់​​ ធ្វើ​ស្អី​ក៏​ត្រូវ​តែ​ទាំង​អស់​ហ្នឹង​! បង​ប្អូន​អើយ​ជួយ​ហង​! :((

  22. ទឹម បឿន ថ្ងៃសៅរ៍ ទី 26 ខែមករា 2008 / 7:04 ល្ងាច

    ហាហាហា យ៉ាប់​ណាស់​ក្មេង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s