អ្នកចម្រៀងថ្មី បងប្អូនអា អត់ទាន់ញ៉ាំបាយទេ ពេលច្រៀងហ្នឹង (ជាបទញ៉ាក់បែបហេវបាយ 😉 ) ឮវីរិយា និង សុភ័ក្ត្រ ថាឈ្មោះ សុ នៅពីមុខល្អ សុំបន្ថែមសុ មួយដែរ ។ បទនេះជាបទដើមរបស់ ខាន់ ជែមស៍ ក្នុងផលិតកម្មរ៉ក់ វ៉ុល ១០២ ។ អត់ហ៊ានច្រៀងឱ្យពិរោះ ខ្លាចខាន់ ជែមស៍ខឹង 😀 ។
១. ស្រស់អ្វីម្ល៉េះណា សក់វែងប្រាស្មា
ជីវាដូចពេជ្រច្នៃ
ប្រៀបដូចធីតាចុះពីសួគ៌ាល័យ
សំដីស្រួយស្រែសដូចសារិកា ។
២. ដំណើរល្វត់ល្វន់ធ្វើឲ្យរៀមរា
គួចចិត្តស្នេហាលើស្រី
អឹមអៀនធ្វើអ្វីសូមស្រីវាចា
មួយមាត់ថាស្នេហ៍បងទេណាថ្លៃ ។
ភ្ជាប់. កុំឲ្យបងឆ្កួតនឹងសម្រស់ស្រី
ហ៊ានធ្វើអ្វី ៗ ដើម្បីស្នេហ៍ ។
បន្ទរ. ភ្លើងស្នេហ៍ដុតរោលបេះដូងបងហើយណាស្ងួន
សូមតែនឹមនួនដាក់ទានប្រណី
កុំឲ្យបេះដូងបងស្រពោនរីងរៃ
បងសុខចិត្តក្ស័យព្រោះស្រស់ពុំងា ។
៣. កំណាញ់ស្នេហ៍ធ្វើអ្វី សូមស្រីនាងមេត្តា
កូនចៅលោកណា បងសុំធានា
ថ្នាក់ថ្នមមិនឲ្យបេះដូងស្រីកំព្រា
រងាឯកាឥតន័យសោះឡើយ ។
ងាប់! ចេះច្រៀងដាក់ឲ្យគេស្ដាប់ផង!! ហាហា អស់សំណើចណាស់ស្ដាប់យូរៗ ទៅ…
តែសូមសរសើរ ច្រៀងបានពិរោះណាស់… 😉
បើកុំតែរៀបចំស្ទូឌីយ៉ូអត់ទាន់ហើយ កុំអីដាក់ម៉ាវ៉ុលពីរវ៉ុលដែរបាត់… 🙂
អីសំឡេងបឿនឯងហើយនឹង?? ចេះតែថាទេដឹង? ស្ដាប់ទៅអត់ដូចសោះ!
ក្នុងស្ទូឌីយ៉ូ ចឹងហើយ… គេសម្រួលតន្ត្រីថែមទៅអាចចេញលក់បានហើយ!!
រដ្ឋៈ ពិរោះមែនក៏អី ? ហេហេហេ បែបអាចចេញលក់បានមើលទៅ !ឡ! ។
ភ័ក្ត្រៈ ម៉េចតាភាក់ឯងស្ដាប់សំឡេងខ្ញុំអត់បានទេអី ? ខ្ញុំធ្វើបានច្រើនសំឡេងណាស់ ចង់ដូចលោកតាស៊ិន ស៊ីសាមុតដែរហ្នឹង ហាហាហា ។
ប៉ុណ្ណឹងចេញលក់បានហើយ!!ធានាថាមិនខាតដើមទេ!
បើបឿនឯងមិនប្រាប់ វ៉ៃងាប់ក៏ខ្ញុំមិនថាបឿនឯងដែរ អត់មានដូចសំឡេងបឿនឯងបន្តិចណាសោះ!
សុំបញ្ជេញមតិពីសំឡេងទៅចុះ! ប្រញាប់ទៅទាក់ទងក្រុមហ៊ុនចម្រៀងទៅ សំឡេងល្អមិនចាញ់ម្ចាស់ដើមទេ !
មិនបាច់ទេបឿន អឺយ បង្កើតស្ទីយ៉ូថតតែខ្លួនឯងទៅបានហើយ! មិនបាច់ទៅចុះឈ្មោះតាមផលិតកម្មគេទេ ជៀសវាង អ្នកចម្រៀងខាងគេដាក់ពាក្យសុំឈប់អស់ ហាហា!
រៀបស្ទីយ៉ូខ្លួនឯង ថតទុកលក់ឱ្យតែណារដ្ឋបានហើយ ព្រោះមានណារដ្ឋគេគាំទ្រម្នាក់ ហើយចាំទិញស៊ីឌីអរីជិណល ។ សូមបញ្ជាក់ ស៊ីឌីមួយ ថ្លៃ ២០០០០៛ មានបទចំនួន ១ បទ ហេហេហេ ចាំទិញទៅណារដ្ឋ !ឡ! ។
សំណាង បែបចង់ទិញស៊ីឌីអរីជីណលដែរហើយ ហេហេហេ ជួយទិញគ្នាទៅ គាំទ្ររបស់ខ្មែរ ។
តាវីអា, ខ្ញុំមិនហ៊ានទាក់ទងទៅក្រុមហ៊ុនគេទេ ខ្លាចអ្នកចម្រៀងចាស់ ៗ ច្រៀងទៅលក់លែងដាច់អស់ ហាហា ។
សំលេងបងពិតមែនហ្អេ? នរណាគេជួយទះ២ ៣កំផ្លៀងអោយស្វាងទិចមើល!!! ស្មានតែសំលេងម្ចាស់បទ!!!
និយាយលេង ឬ មែនហ្នឹង ? ដល់ថ្នាក់ប្អូន ស្មានថាសំលេងម្ចាស់បទផង ?
ស្ដាប់ដំបូង ថាតែណុបប៉ាយារិទ្ធ! បឿនហ្អា បើច្រៀងពិរោះម្លឹងៗ ហើយពេលច្រៀង
អាចធ្វើសំលេងដូចអធិរាជសំលេងមាសបានមែន ចន្ទសុំសំណូមពរឲ្យពេលនិយាយ
មេត្តាប្រើសំលេងដូចដែលប្រើក្នុងចំរៀងខាងលើ បានអត់???
ហេហេ សំណូមពរអីពិបាកយ៉ាងនេះចន្ទ ចឹងពេលខ្ញុំនិយាយ ខ្ញុំត្រូវនិយាយឱ្យដូចច្រៀង បានន័យថាត្រូវច្រៀង 😦 យ៉ាប់ណាស់ ចន្ទអើយ តែចាំខ្ញុំព្យាយាម 😀 ។ ក៏អរគុណដែលសរសើរ ។
ពេលបងស្រែកដូចជាហត់ណាស់ត្រូវការផ្លិតទេ? 🙂
មានអ្នកមកថែមរបោយទៀត! អរគុណហើយ ចាំពេលបងចូលស្ទីតឌីយូលើកក្រោយ នឹងតេហៅប្អូនទៅបក់ផ្លិតឱ្យ។
ចឹង! ឲ្យម៉ាខែប៉ុន្មានដែរបង?
ម៉ាខែ៥០០៛។ តាមពិតមិនបាច់គិតប្រាក់ខែ គិតអីក៏បានដែរ ម៉ាប្អូន និងបងចឹងនោះ។
អត់គិតក៏បាន! តែសុំបាយបីពេល! ហើយមានកន្លែងគេងមួយទៅបានហើយ! អា៥០០៛ចឹង ទុកឲ្យកូនបងឯងទៅរៀនទៅបានហើយ! :D
មិនអីទេ មកដេកនៅបន្ទប់ជួលរបស់បងមក អង្ករមានដាំបាយស៊ីប៉ុន្មានពេលក៏បានដែរ។
ម៉េចក៏អាសម៉េស? និយាយសុទ្ធតែស៊ី!
អាសស្អីទេ, ពាក្យធម្មតាសោះហ្នឹង។
ម៉េចក៏បានដែរ! មនុស្សចាស់ ធ្វើស្អីក៏ត្រូវតែទាំងអស់ហ្នឹង! បងប្អូនអើយជួយហង! :((
ហាហាហា យ៉ាប់ណាស់ក្មេង!