សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ


រយះ​ពេល​កន្លង​មក​ រហូត​មក​ដល់​ពេល​នេះ យូនីកូដ​ខ្មែរ ត្រូវ​បាន​ស្គាល់ និង ប្រើ​ប្រាស់​​យ៉ាង​ច្រើន ដោយ​មួយ​ចំនួន​ធំ បោះបង់​ពពួក​ពុម្ព​អក្សរ​បុរាណ ហើយ​ងាក​មក​រក​យូនីកូដ​វិញ ។ ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​យូនីកូដ​នេះ ជា​មោទនភាព​មួយ​​សម្រាប់​ភាសា​ខ្មែរ ។ ទោះ​ចង់​មិន​ចង់ ទៅ​ថ្ងៃ​អនាគត គេ​នឹង​ត្រូវ​ងាក​មក​ប្រើ​យូនីកូដ​គ្រប់​ ៗ គ្នា​មិន​ខាន ដោយ​សារ​តែ​ពុម្ព​អក្សរ​យូនីកូដ ជា​ពុម្ព​អក្សរ​ស្ដង់ដារ​សម្រាប់​ភាសា​នីមួយ ៗ ។ ទោះ​បី​ជា​យូនីកូដ ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ពិត​មែន ប៉ុន្តែ​ឃើញ​ថា​អ្នក​ប្រើ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ បាន​ប្រើ​ប្រាស់​មិន​ត្រូវ​ក្បួន​ច្បាប់​នៃ​យូនីកូដ ដែល​បាន​កំណត់​មក ក៏​ដូច​ជា​តម្រូវ​ទៅ​តាម​ក្បួន​នៃ​ភាសា​ខ្មែរ​យើង ។ ទី​នេះ ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ ក៏​ដូច​ជា​ជម្រាប​ដល់​អ្នក​ប្រើ​ប្រាស់ ដែល​មិន​បាន​ចាប់​អារម្មណ៍ ឬ មិន​បាន​ដឹង​ពី​របៀប​វាយ​អក្សរ​ខ្មែរ​យូន​នីកូដ ដែល​​យល់​ថា​វា​មិន​សំខាន់ រហូត​មាន​អ្នក​ខ្លះ អន់​ចិត្ត​សម្រាប់​ការ​បង្កើត​ក្បួន​ច្បាប់​បែប​នេះ ប៉ុន្តែ ការ​ពិត វា​ជា​ក្បួន​មួយ ដែល​មាន​អត្ថប្រយោជន៍​ក្រៃ​លែង ។ កំហុស​ឆ្គង​មួយ ដែលអ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន តែង​តែ​ធ្វើ​វា​ជា​ដរាប​នោះ គឺ ការ​ “កាត់​ពាក្យ និង ការ​ដកឃ្លា” ។ ការ​កាត់​ពាក្យ គឺ​ជា​ការ​ដក​ឃ្លា​នៅ​ចន្លោះ​ពាក្យ​នីមួយ ៗ ដោយ​មិន​ឃើញ​ចន្លោះ​ប្រហោង ដើម្បី​កាត់​ពាក្យ​ឲ្យ​ដាច់​ពី​គ្នា សម្រាប់​ការ​ដក​ឃ្លា​ ជា​ការ​ដក​ឃ្លា​បន្ទាប់​ពី​វាយ​ចប់​មួយ​ឃ្លា​នៃ​ប្រយោគ​មួយ ។ ឧទាហរណ៍ៈ ការ​កាត់​ពាក្យៈ “ខ្ញុំ​ទៅ​សាលារៀន” យើង​ត្រូវ​វាយ ខ្ញុំ+(Space)+ទៅ+(Space)+សាលារៀន ។ ការ​ដក​ឃ្លា​នៃ​ឃ្លាៈ “ម្សិល​មិញ ខ្ញុំ​ទៅ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ ខ្ញុំ​ក៏​ទៅ​ចូល​រួម​ពិធី​ជប់លៀងមិត្រ​ភក្តិ ។” ត្រូវ​សរសេរ “ម្សិល​មិញ+(Shift+Space)+ខ្ញុំ​ទៅ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ+(Shift+Space)+បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ​+(Shift+Space)+​ខ្ញុំ​ក៏​ទៅ​ចូល​រួម​ពិធី​ជប់លៀង​មិត្រភក្តិ+(Ctrl+Alt+Space)។” ។ ការ​វាយ​តាម​របៀប​នេះ មន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឯកសារ​យើង​រៀប​រយ​ទេ វា​អាច​បង្ក​ការ​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខារវិរុទ្ធ ងាយ​ស្រួល​ជ្រើស​ពាក្យ ដាក់​នៅ​អ៊ីនធឺណេត មិន​ធ្វើ​ឱ្យ​ហួស ឬ ខូច​ទ្រង់ទ្រាយ​នៃ​ប្លក់ ឬ វេបសៃត៍ ជា​ពិសេស គឺ​ងាយ​ស្វែង​រក​តាម​អ៊ីនធឺណេត និង នៅ​មាន​ប្រយោជន៍​ផ្សេង ៗ ជា​ច្រើន​ទៀត ។

ខ្ញុំ​សង្ឃឹម​ថា អ្នក​ប្រើ​ទាំង​អស់ ដែល​ទម្លាប់​មិន​ប្រើ​ក្បួន​វាយ​ខាង​លើ​នោះ គួរ​តែ​ប្ដូរ ហើយ​ព្យាយាម​ប្រើ​​វា ដើម្បី​ឲ្យ​ត្រូវ​ក្បួន​ខ្នាត នៃ​ភាសា​របស់​ជាតិ​យើង ។

សូម​អរគុណ សម្រាប់​ការ​​យក​ចិត្ត​ទុកដាក់​អាន​សំណូមពរ​របស់​ខ្ញុំ ។ សូម​ឲ្យ​ទទួល​បាន​ជោគជ័យ ។

ពី​ម្ចាស់​ប្លក់, ទឹម បឿន

អត្ថបទ​ផ្សេង​ទៀត៖
មួយ​ជ្រុង​ទៀត​នៃ​​ខ្មែរ​យូនីកូដ និង អក្ខរាវិរុទ្ធ​ខ្មែរ​ក្នុង​កុំព្យូទ័រ

28 thoughts on “សំណូមពរ​តូច​មួយ ទាក់​ទង​នឹង​អក្សរ​យូនីកូដ​របស់​ខ្មែរ

  1. Wanna ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែវិច្ឆិកា 2007 / 4:27 ល្ងាច

    ពិត​ជា​ត្រឹម​ត្រូវ​ណាស់! អ្នក​ប្រើ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ពី​សារៈ​សំខាន់​នៃ ZWSP(Zero Width Space) ទេ។ សង្ឃឹម​ថា បន្ទាប់​ពី​អាន​អត្ថបទ​របស់​ក្បឿននេះ​រួច ពួក​គេ​នឹង​យល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត៕

  2. សុភ័ក្ត្រ ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែវិច្ឆិកា 2007 / 4:36 ល្ងាច

    ឃើញ​ថា​ល្អ​ណាស់​ហើយ​បឿន​ ចំពោះ​ការ​ណែនាំ​បន្ថែម​នេះ។ ខ្ញុំ​ដំបូង​ក៏​មិន​បាន​ដឹង​ដែរ​ពី​រឿន​វាយ​ស្ពេស​នេះ ទើប​តែ​​ងាក​មក​ប្រើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដែរ​ទេ។ ការ​ដែល​ពិបាក​នោះ​គឺ​មួយ​ចំពោះ​ខ្មែរ​យូនីកូដ​នឹង​វា​មិន​មែន​ងាយ​ស្រួល​ឯណា ផេជ​ខ្លះ​ នៅ​ពេល​ដែល​យើង​វាយ​ស្ពេស​ទៅ​វា​បែរ​ទៅ​ជា​បង្ហាញ​ស្ពេស ហេតុ​ដូច​នេះ​ហើយ​បាន​ជា​តែង​តែ​ធ្វើ​ឲ្យ​អ្នក​វាយ​មិន​ស្ពេស ព្រោះ​គេ​នឹក​ថា​វា​បង្ហាញ​យ៉ាង​ដូចនេះ។

  3. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែវិច្ឆិកា 2007 / 4:55 ល្ងាច

    បង​វណ្ណា លែង​សុទ្ធ​តែ​ក្បឿន ៗ តែ​ម្ដង​ហើយ​ហ្ន៎ ។ ក្បួន​វាយ​អក្សរ​ខ្មែរ​នេះ បើ​តាម​ខ្ញុំ​ដឹង នៅ​មាន​បន្ថែម​ចំណុច​មួយ​ចំនួន​ទៀត ដែល​យើប​មិន​ចាប់​អារម្មណ៍ និង មិន​ប្រើ​វា ប៉ុន្តែ​ខ្ញុំ​ខ្ជិល​សរសេរ​ច្រើន​ណាស់ យល់​ថា ប៉ុណ្ណឹង​សិន​បាន​ហើយ ។ បើ​មាន​ការ​ឯកភាព​គ្នា សរសេរ​បែប​នេះ អក្សរ​ខ្មែរ​យើង នៅ​លើ​អ៊ីនធឺណេត កាន់​តែ​សុក្រិត​ថែម​ទៀត​ហើយ ហើយ​ក៏​ធ្វើ​ឲ្យ​យើង ងាយ​ស្រួល​ក្នុង​ការ​រក​តាម​រយៈ Search Engine ផង​ដែរ ។ អរគុណ, សុំ​អស់​មតិ ៕

  4. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែវិច្ឆិកា 2007 / 5:41 ល្ងាច

    ខ្ញុំ​ស្គាល់​លោក​ម្នាក់ ! គាត់​ធ្លាប់​និយាយ​ថា​មិន​យល់​ស្រប​ការ​ដែល​មាន​សេរ៉ូ​ស្ប៉េស​ទេ… ចាំ​អញ្ជើញ​គាត់​មក​ពិភាក្សា​ដែរ…

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 8 ខែវិច្ឆិកា 2007 / 5:49 ល្ងាច

    អូខេ, ល្អ​ណាស់ ខ្ញុំ​នឹង​នៅ​ចាំ​ពន្យល់​គាត់ តាម​ដែល​អាច​ធ្វើ​បាន ។ សង្ឃឹម​ថា គាត់​នឹង​មក​ចូល​រួម ។

  6. ឈរ រ៉ាណ ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 1:27 ព្រឹក

    ជាការណែនាំមួយដ៏ល្អ ចំពោះបែបបទវាយអក្សរខ្មែរខាងលើ!!

    ប៉ុន្តែចំងល់ត្រង់ ៖
    -ក្រមខ្មែរយូនីកូដ-នីដាកំណែមុនៗ ចុច Alt Gr + Spacebar ដើម្បីដកឃ្លាពេលវាយអក្សរខ្មែរ ក្នុង OpenOffice ឬ ក្នុង MS.Word
    -ក្រមខ្មែរយូនីកូដ-នីដាកំណែក្រោយនេះ ស្រាប់តែមិនយល់ហេតុមេច បានជាត្រូវវាយដកឃ្លា ដោយប្រើ Shift + Spacebar ទៅវិញ???

    បើសិនជាដាក់ Alt Gr + Spacebar ដូចដើម ជាការល្អជាងការកែដាក់ Shift + Spacebar ដូចបច្ចុប្បន្ន ព្រោះប្រើ Alt Gr + Spacebar វាទាន់ចិត្តជាង

  7. ទឹម បឿន ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 2:07 ព្រឹក

    សម្រាប់​ខ្ញុំ​គ្មាន​អ្វី​ទាស់​ខុស​ទេ ខ្ញុំ​ចូល​ចិត្ត​ប្រើ Shift+Spacebar ជាង ព្រោះ​វាយ​ទម្លាប់​ទៅ​ហើយ ។

  8. socheatkhmer ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 7:22 ព្រឹក

    ចំពោះការវាយដកឃ្លា ដែលមើលមិនឃើញ វាគ្រាន់តែជាការវាយផ្ដាច់ពាក្យតែប៉ុណ្ណោះ សំខាន់គឺការដកឃ្លាទូទៅ (shift+space) នោះដែលយើងត្រូវលើកមកនិយាយ ព្រោះការដកឃ្លា គឺត្រូវដកតាមល្បៈ ឬឃ្លា ឬក៏ប្រយោគ មិនសុទ្ធតែដកឃ្លាគ្រប់តែពាក្យនោះទេ!

  9. ទឹម បឿន ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 5:00 ល្ងាច

    មិន​មាន​អ្នក​ណា​ចាប់​កំហុស​នោះ​ទេ សម្រាប់​ការ​ផ្ដាច់​ពាក្យ​មួយ​ ៗ ពី​គ្នា​ដោយ​ប្រើ​ Spacebar សម្រាប់​យើង​ដែល​ធ្លាប់​ប្រើ​ពុម្ព​អក្សរ​បុរាណ ដែល​វាយ​ពុំ​ខ្វល់​ពី​ការ​កាត់​ពាក្យ​នេះ ។ បើ​ socheatkhmer ធ្លាប់​ធ្វើ​ការ​ជា​មួយ​នឹង​ពុម្ព​អក្សរ​បុរាណ នូវ​អត្ថបត​ច្រើន ៗ ដែល​ត្រូវ​ការ​កែ​តម្រូវ socheatkhmer នឹង​ដឹង​ថា​វា​លំបាក​ប៉ុណ្ណា ដែល​អក្សរ​ត្រូវ​ធ្លាក់​បន្ទាត់ ឬ កាត់​ពាក់​កណ្ដាល​បន្ទាត់​ចុះ​មក​បន្ទាត់​ខាង​ក្រោម ដែល​កាន់​តែ​កែ​ច្រើន ក៏​កាន់​តែ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង ។ ធ្លាប់​ជួប​ការ​លំបាក​នោះ​ហើយ ហើយ​បើ​ប្ដូរ​មក​ប្រើ​យូនីកូដ​វិញ ដែល​វាយ​តាម​ក្បួន​របស់​វា​ត្រឹម​ត្រូវ ខ្ញុំ​ជឿ​ថា socheatkhmer និង​ដឹង​ពី​គុណ​តម្លៃ​វា​សម្រាប់​បញ្ហា​នេះ​មួយ​មិន​ខាន​ទេ ។ មាន​កិច្ច​ការ​ផ្សេង ៗ ទៀត​ដែល​ការ​កាត់​ពាក្យ​នេះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​យើង ដូច​ជា​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ពាក្យ​មួយ​របស់​ខ្មែរ នៅ​មាន​កម្មវិធី​ដែល​បង្កើត​ឡើង​សម្រាប់​ត្រួត​អក្ខរាវិរុទ្ធ​ ដែល​ដាក់​ចេញ​ឱ្យ​ប្រើ​ប្រាស់​ហើយ អាច​យក​កម្មវិធី​នោះ មក​សាក​ ដោយ​វាយ​កុំ​កាត់​ពាក្យ​សោះ តើ​នឹង​មាន​អ្វី​កើត​ឡើង ? ហ្នឹង​ប្រៀប​ដូច​ជា​វាយ​អត្ថបទ​អង់គ្លេស​ដោយ​មិន​ដក​ឃ្លា​ពាក្យ​អីចឹង​ឯង ។

  10. rainnamail ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 6:23 ល្ងាច

    Shift+Space គឺ​ល្អ​ហើយ!​ រ៉េនណា​ធ្លាប់​ដៃ​ទៅ​​ហើយ! ការ​ផ្ដាច់​​ពាក្យ​នីមួយ​ៗ ចេញ​ពី​គ្នា​វា​ជា​ការ​សំខាន់​មួយ! សព្វ​ថ្ងៃ​យើង​មាន auto correct សម្រាប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ អញ្ចឹង​បើ​យើង​ចង់​សរសេរ​ឱ្យ​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ​ខ្មែរ, យើង​ត្រូវ​តែ​ប្រើ​វា​ដោយ​ខាន​មិន​បាន! សម្រាប់​ភាព​ត្រឹម​ត្រូវ​ផង និង សម្រាប់​ជួយ​លើក​កំពស់​អក្សរសាស្ត្រ​ជាតិ​កុំឱ្យ​ចុះ​ដុនដាប​ផង! ការ​វាយ​ដំបូង​គឺ​ពិបាក​នឹង​ទម្លាប់​បន្តិច តែ​បន្តិច​មក​វា​នឹង​ស៊ាំ ហើយ​យើង​នឹង​យល់​ថា​ងាយ​ស្រួល​ប្រើ​ជាង limon ឬ abc ឆ្ងាយ​ណាស់!

  11. រជ្ជនី ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 6:28 ល្ងាច

    មុន​ដំបូងយល់ថាពិបាក​តែរ​អីឡូវ​អត់​អី​ទេ!

  12. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:01 ល្ងាច

    ខ្ញុំ​យល់​ស្រប​ កាល​ពី​មុន​ក៏​ខ្ញុំ​ពិបាក​ដែរ តែ​បច្ចុប្បន្ន​នេះ​ងាយ​ស្រួល​ណាស់។ ខ្ញុំ​ទម្លាប់​វាយ​បាន​យ៉ាង​ស្រួល គ្មាន​បញ្ហាទេ!

  13. khmertale ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 4:06 ល្ងាច

    សូម​ចូល​រួម​បន្តិច ត្រង់​ថា Alt Gr + Spacebar= ដក​ឃ្លា តាំង​ពី​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ ឬ​ប្លង់​ក្ដារ​ចុច​របស់ ក្រុម​ខ្មែរអូអេស ឬ​ណៃដា មិន​ដែល​ប្រទះ​ឃើញ​ដូច​នោះ​ទេ គឺ​មាន​តែ Shift+Space ប្រហែល​ជា​ច្រឡំ​ជាមួយ​ក្រុម​ផ្សេង​ហើយ​មើល​ទៅ….

  14. សាម៉េត ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែវិច្ឆិកា 2007 / 10:13 ល្ងាច

    អ្វីទៅដែលធ្វើអោយសង្គមខ្មែរសព្វថ្ងែបាត់បង់នូវសីលធម៌យ៉ាងនេះ ក្នុងនាមយើងជាពុទ្ធបរិស័ទ្ធ តើយើងបានបដិបត្តិអ្វីខ្លះទៅតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធម្ចាស់អ្វីខ្លះ​

    បើអស់លោកណាមានមតិអំពីរឿងនេះ សូមប្រាប់ខ្ញុំផង

  15. អាចម៍ផ្កាយ ថ្ងៃអង្គារ ទី 19 ខែ​កុម្ភៈ 2008 / 5:55 ល្ងាច

    អរគុណបងរដ្ឋដែលអូសកខ្ញុំ​​ ឲ្យមកចូលមើលប្លក់បងបឿន!!!
    ឃើញខុសជួយណែនាំអ៊ីចឹង ទើបល្អ,​ អរគុណបងបងបឿនយ៉ាងខ្លាំងណា៎!

  16. ទឹម បឿន ថ្ងៃអង្គារ ទី 19 ខែ​កុម្ភៈ 2008 / 6:18 ល្ងាច

    ឥឡូវ​យល់​ហើយ អាចម៍ផ្កាយ?

  17. naraths ថ្ងៃអង្គារ ទី 19 ខែ​កុម្ភៈ 2008 / 8:21 ល្ងាច

    ងាប់! សុទ្ធ​តែ​ខ្ញុំ​អូស​ក ហាហា គេ​គ្រាន់​តែ​ក្របួច​ក​អាវ​ឲ្យ​មក​មើល​សោះ​ហ្នឹង…​កិកិកិ

  18. អាចម៍ផ្កាយ ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 10:46 ព្រឹក

    នៅមិនទាន់យល់ប៉ុន្មានទេ តើហេតុអីបានយើងចាំបាច់ប្រើការកាត់ពាក្យ? ព្រោះដូចបងឧទាហរណ៍មកអ៊ីចឹង«ខ្ញុំទៅសាលារៀន» គឺនៅតែខ្ញុំទៅសាសារៀនដដែល។
    ចំនែកការដកឃ្លា តើយើងត្រូវដកតែមួយស្ពេសទេឬ? ចុះបើយើងចង់បាន គំលាតនៃការដកឃ្លា
    ឲ្យបានវែងជាងនេះ យើងត្រូវថែមមួយស្ពេសទៀតឬ? ឬមួយមិនចាំបាច់ទេ?

  19. ទឹម បឿន ថ្ងៃពុធ ទី 20 ខែ​កុម្ភៈ 2008 / 10:57 ព្រឹក

    ការ​ដក​ឃ្លា​ពាក្យ គឺ​សម្រាប់​កាត់​ពាក្យ ដូច​ក្នុង​ភាសា​អង់គ្លេស ដែល​គេ​ដក​ឃ្លា​ពាក្យ​នីមួយៗ​ដែរ ដែល​យើង​ប្រើ Space ដូចគ្នា។ ក្នុង​ភាសា​ខ្មែរ​យើង វា​មាន​ដក​ឃ្លា​ល្បៈ សម្រាប់​ឱ្យ​ងាយ​អាន គឺ​ដក​តាម​ខ្យល់​ដង្ហើម​របស់​យើង។ ការ​ដកឃ្លា​បែប​នេះ គេ​ប្រើ Shift+Space។ សូម​អាចម៍ផ្កាយ​ទៅ​មួយ​អត្ថបទ​មួយ​នេះ​ទៀត ដែល​ខ្ញុំ​មាន​ពន្យល់​បន្ថែម​អំពី​ការដកឃ្លា​នេះ ចុច​ទៅ​មើល

  20. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 1:36 ល្ងាច

    អរគុណបាទ!

  21. boeun ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែ​កុម្ភៈ 2008 / 2:47 ល្ងាច

    Welcome

  22. បូរាណ ថ្ងៃអាទិត្យ ទី 18 ខែ​ឧសភា 2008 / 1:01 ល្ងាច

    ហាហា… វិធីងាយសោះ ខ្ញុំនឹកមិនឃើញ! តាមពិតខ្ញុំចេះកាត់ពាក្យដោយspace និងកាត់ឃ្លាដោយ shift+spaceដែរត្ហើ តែនឹកមិនឃើញ… មានន័យថា​ត្រូវ​វាយយូរជាងមុនបន្តិចត្រូវទេ? ដោយសារតែយកចុចspaceរាល់ពេលបញ្ចប់ពាក្យនីមួយៗនោះអី? អរគុណ ក្បឿន!

  23. ម៉ន ថ្ងៃអាទិត្យ ទី 18 ខែ​ឧសភា 2008 / 3:04 ល្ងាច

    ការវាយឬសរសេរអក្សរខ្មែរយើងវាពិបាកបន្ទិច ដោយខ្ញុំមិនបានរៀនឬចេះ
    ច្រើន មិនហ៊ានបញ្ចេញមតិទេក្នុងរឿងនេះ។ រហូតមកដល់ឥឡូវ ខ្ញុំនៅតែ
    ប្រើ Vista Keyboard ផង ប្រើ Khmer OS Keyboard ផង មិនដឹងជាថ្ងៃ
    មុខគេត្រូវប្រើមួយណាផង។

  24. boeun ថ្ងៃចន្ទ ទី 19 ខែ​ឧសភា 2008 / 10:12 ព្រឹក

    @ បូរាណ ៖ ហ្នឹង​ហើយ ការវាយ​អាច​យូរ​ជាង​មុន​បន្តិច តែ​វា​មាន​របៀប និង​អាច​ផ្ទៀង​អក្ខរាវិរុទ្ធ​បាន​ផង។

    @ បង​ម៉ន ៖ កុំ​ខ្វល់​អី​បង។ ចង់​ប្រើ​មួយ​ណា​ក៏​បាន​ដែរ ឱ្យ​តែ​យើង​យល់​ថា​វា​ស្រួល​សម្រាប់​យើង និង​យើង​ពេញ​ចិត្ត​ប្រើ​វា។

  25. vandakimseok ថ្ងៃចន្ទ ទី 19 ខែ​ឧសភា 2008 / 4:28 ល្ងាច

    សួសាដី បងៗទាំងអស់​ ខុំមិនចេះវាយពុម យូនីកូដទេ​ មិនដឹងថា ជើង​ សក់​ និមិតសញាឋិតនៅឯណាទេ សូមជួយផង

  26. រាជបុត្រ ថ្ងៃពុធ ទី 11 ខែ​កុម្ភៈ 2009 / 9:41 ព្រឹក

    សុំ​សួរ​មួយ​ ខ្ញុំ​ជា​អ្នក​ទើប​តែ​រៀន​ខ្មែរ​យូ​នី​កូដ ខ្ញុំ​មិន​អាច​វាយ​ពាក្យ​ internet បាន​សោះ។ ខ្ញុំ​រកស្រះ​​មិនឃើញ​ វា​ចេញ អិុនធើណេត ?​ សូម​ជួយ​ដោះ​ស្រាយ​ផង!!!

  27. ទឹម បឿន ថ្ងៃពុធ ទី 11 ខែ​កុម្ភៈ 2009 / 10:43 ព្រឹក

    សួស្ដី​បុត្រ អ៊ីន វាយ អ+៊+ី+ន តាម​ការប្រកប ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s