តើ​ភាសា​ខ្មែរ​យើង ហៅ​អ្នក​សម្លាប់​មនុស្ស​ថា​ម៉េច ? ឃាតក ឬ ឃាតករ ?


ជា​យូរ​មក​ហើយ ដែល​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​​លើ​ពាក្យ​​សម្រាប់​ហៅ​អ្នក​ដែល​សម្លាប់​មនុស្ស​ ។ កន្លង​មក ខ្ញុំ​ឆ្ងល់​លើ​ពាក្យ​ពីរ គឺ «ឃាតក» និង «ឃាតករ» មិន​ដឹង​ថា​មួយ​ណា​ដែល​ត្រូវ​ប្រាកដ ។ តែ​ខ្ញុំ​បាន​ជ្រើស​រើស​ពាក្យ​មួយ ដែល​ខ្ញុំ​យល់​ថា ប្រាកដ​ជា​ត្រូវ​ហើយ គឺ​ពាក្យ «ឃាតករ» ព្រោះ​យោង​តាម​ពាក្យ «ឃាត+ករ» ដែល​ករ​នៅ​ខាង​ចុង​នេះ មាន​ន័យ​ថា​អ្នក ដែល​ខ្មែរ​ប្រើ​សម្រាប់​ថែម​នៅ​ខាង​ក្រោយ​នាម ដើម្បី​ឲ្យ​មាន​ន័យ​ថា​ជា​អ្នក​ណា​មួយ ដូច​ជា​ពាក្យ «តន្ត្រី​ករ, ពិធី​ករ, កម្មករ, កីឡា​ករ ។ល។» គិត​លើ​ចំណុច​ប៉ុណ្ណេះ ខ្ញុំ​អស់​សង្ស័យ​ទៀត​ហើយ ហើយ​ក៏​ប្រើ​ពាក្យ​នេះ ដោយ​សរសេរ​ថា «ឃាតករ» រហូត​មក ។ កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មាន​ការ​ប្រកាស​ឲ្យ​ប្រើ​ពាក្យ «ឃាតករ​» នេះ ដោយ​សរសេរ​ជា «ឃាតក» ព្រោះ​ខ្មែរ​បាន​ទម្លាប់​ប្រើ​ពាក្យ «ឃាតករ» ដែល​សរសេរ​ដោយ​មាន​ «រ» បែប​នេះ​ស្ទើរ​គ្រប់​គ្នា ទើប​បណ្ដាល​ឲ្យ​មាន​ការ​កើត​ខ្វែង​គំនិត​គ្នា​ជា​ច្រើន អ្នក​ខ្លះ​ថា “សរសេរ​ពាក្យ «ឃាតករ» អត់​ដាក់​ «រ» បែប​នេះ មក​ពី​ប្រទេស​យើង​ឥឡូវ ពេល​មាន​ឃាតករ មិន​បាច់​រ(ក​) ទេ” នេះ​ជា​សម្ដី​របស់​អ្នក​ដែល​ខ្្ញុំ​ស្គាល់​មួយ​ចំនួន ។ ទោះ​បី​ជា​ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​ប្រើ​ពាក្យ «ឃាតករ» មាន​ «រ» បែប​នេះ វា​ត្រឹម​ត្រូវ ក៏​ខ្ញុំ​នៅ​តែ​មិន​អស់​ចិត្ត​ដែរ ថ្ងៃ​នេះ ខ្ញុំ​នឹក​ឃើញ​ពាក្យ​នេះ​ម្ដង​ទៀត ហើយ​វា​ក៏​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​វែកញែក​រក​ពាក្យ​ដែល​ត្រឹម​ត្រូវ​ពិត​ប្រាកដ​នៃ​ពាក្យ​នេះ ហើយ​ខំ​ប្រឹង​បើក​រក​មើល​ពាក្យ​នេះ ក្នុង​វចនានុក្រម​សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត តែ​ពុំ​មាន​ពាក្យ «ឃាតករ» ឬ «ឃាតក» នេះ​ទេ ទើប​ខ្ញុំ​សម្រេច​ញ៉ែក​ពាក្យ «ឃាត និង ករ» ជា​ថ្មី និង ចាប់​បើក​រក​មើល​ពាក្យ «ករ» ដែល​ខ្ញុំ​យល់​ថា មាន​ន័យ​ថា «អ្នក​» នោះ ប៉ុន្តែ ពាក្យ​ «ករ» នេះ ពុំ​មាន​នៅ​ក្នុង​វចនានុក្រម​ដូច​គ្នា ទើប​ខ្ញុំ​សួរ​ទៅ​សុភ័ក្ត្រ ដោយ​សុភ័ក្ត្រ​រវល់ ហើយ​ប្រញាប់ សុភ័ក្ត្រ​ក៏​ប្រាប់​ថា​ចាំ​ពេល​ក្រោយ នឹង​រក​ពាក្យ​ «ករ» នេះ​ជូន ចំណែក​ខ្ញុំ នៅ​តែ​ខំ​បើក​រក​មើល​ពាក្យ​នេះ និង ពាក្យ​ផ្សេង ៗ ទៀត​ដែល​ទាក់​ទង​នឹង​ពាក្យ​នេះ រហូត​បាន​ជួប​ពាក្យ​មួយ ដែល​​សរសេរ​ថា «ឃាតកៈ» មាន​ន័យ​ថា “អ្នក​ធ្វើ​ឃាត​, អ្នក​សម្លាប់ ។” ជួយ​មើល​ទៅ​មើល, ន័យ​វា​ជា​ស្អី​ហ្នឹង ? ជា​ពាក្យ​ឃាតករ ដែល​ខ្ញុំ​និយាយ​ខាង​លើ​មែន​ទេ ? ប្រាកដ​ជា​ពាក្យ​ហ្នឹង​ហើយ បើ​ផ្អែក​ទៅ​តាម​អត្ថន័យ ។ ចុះ​អាន​ថា​ម៉េច ? គឺ «ឃា-តៈ-កៈ» ដែល​បាលី​សរសេរ «ឃាតក» តែ​ភាសា​ខ្មែរ​យើងគឺ​សរសេរ «ឃាតកៈ» នេះ​ឯង ។ ខ្ញុំ​ខ្លាច ខ្ញុំ​ស្រវាំង​ភ្នែក ទើប​ខំ​ផ្ទៀង ពាក្យ​នេះ​ជា​ច្រើន​ដង តែ​វា​មាន​តែ​ពាក្យ​ហ្នឹង​ហើយ ។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​សរសេរ និង ធ្លាប់​គិត ថា​ត្រឹម​ត្រូវ​អស់​រយៈ​កាល​ជា​យូរ​មក​ហើយ គឺ​មិន​ត្រឹម​ត្រូវ​ទេ អ្វី​ដែល​ត្រឹមត្រូវ គឺ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ ។ «ឃាតកៈ» អាន​ថា «ឃា-តៈ-កៈ» មាន​ន័យ​ថា «អ្នក​ធ្វើ​ឃាត​, អ្នក​សម្លាប់ ។» ។ តើ​អ្នក​ទាំង​អស់​គ្នា មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ពាក្យ​នេះ ? ឯកភាព​ជា​មួយ​ខ្ញុំ​ទេ ? បើ​ឯង​ភាព តើ​យើង គួរសរសេរ និង អាន​ពាក្យ​នេះ​យ៉ាង​ណា​ដែរ ? សូម​អរគុណ ៕

78 thoughts on “តើ​ភាសា​ខ្មែរ​យើង ហៅ​អ្នក​សម្លាប់​មនុស្ស​ថា​ម៉េច ? ឃាតក ឬ ឃាតករ ?

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 8:39 ព្រឹក

    yep it said can we used both; we will search more evidence

  2. vireak ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 1:03 ល្ងាច

    តាម​ខ្ញុំ​រៀន «ករ» ជា​ពាក្យ​បន្ថែម​ចុង។​ ប្រើ​ «ឃាតករ» ខ្ញុំ​សង្ឃឹម​ថា​មិន​ខុសទេ។
    ប្រើ​ «ឃាតក»​ ក៏​បាន​ដែរ តែ​បើ​យើង​និយាយ​បាលី​ក្នុង​ភាសា​សាមញ្ញ​ គឺ​ពិបាក​បន្តិច រអាក់​រអួល​ រក​ដក​ដង្ហើម​មិន​ទាន់​ទេ។

  3. rainnamail ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 3:40 ល្ងាច

    រ៉េនណា​ទើប​នឹង​បាន​សួរ​លោក​គ្រូ​ពី​រឿង ឱ្យ និង អោយ! ហើយ​លោក​គ្រូ​ក៏​បាន​ពន្យល់​ពី​រឿង​នេះ​ដែរ! ឃាតក គឺ​មាន​ក្នុង​វចនានុក្រម តែ​ឃាតករ គឺ​គ្មាន​ទេ (តាម​សម្ដី​លោក​គ្រូ ព្រោះ​មិន​ទាន់​បាន​ឆែក) ពេល​នេះ សុំ​ពេល​ខ្លះ​ដើម្បី​ស្រាវ​ជ្រាវ…

  4. rainnamail ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 3:42 ល្ងាច

    គេ​មិន​អាន​ថា ឃាត-ក ទេ។ ពាក្យ​នេះ គេ​អាន​ថា ឃាត-តៈ-កៈ។

  5. ទឹម បឿន ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 4:30 ល្ងាច

    សុភ័ក្ត្រៈ ឆែក​រក​មើល​ចុះ

    Vireak: មិន​មែន ពាក្យ «ឃាតក» ឬ «ឃាតករ» ត្រឹម​ត្រូវ​ទេ ក្នុង​វចនានុក្រម​មិន​មាន​ពាក្យ​ពីរ​នេះ​ឡើយ មាន​តែ​ពាក្យ «ឃាតកៈ» អាន​ថា «ឃា-តៈ-កៈ» ហេតុ​នេះ ខ្ញុំ​យល់​ថា ពាក្យ​ទាំង​ពីរ​ខាង​លើ គឺ​មិន​ត្រឹម​ត្រូវ ។

    rainnamail: បង​មិន​បាន​អាន​ថា «ឃា-តៈ-ក» ទេ គឺ​អាន​ថា «ឃា-តៈ-កៈ» ដូច​ដែល​ប្អូន​អីចឹង ។

  6. naraths ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 8:06 ល្ងាច

    នេះ​ជា​ចន្លោះ​ប្រហោង! ចាំ​ខ្ញុំ​ទៅ​សរសេរ​បន្ថែម… មិន​ដឹង​ពាក្យ​ ឃាតករ ឬ ឃាតក ចេញ​ពី​ណា​មក​ទេ តែ​គេ​ច្រើន​និយាយ​ថា ឃា តៈ ក គ្រប់​គ្នា​ហើយ… មិន​ដែល​ឮ​គេ​និយាយ​ថា «ប៉ូលីស្ត៍ វែក​មុខ ឃាតកៈ» ទេ! ធ្វើ​ម៉េច​ទៅ បើ​វា​ចឹង… តើ​គួរ​តែ​បន្ថែម​ពាក្យ​ថ្មី ទេ … ឬ​ប្រើ​អាចាស់​ដដែល… តែ​យ៉ាង​ណា​កុំ​ឈ្លោះ​គ្នា​រឿង​អក្សរ​ណា៎ ! ព្រោះ​ពាក្យ ឃាតករ​ វា​អត់​មាន​មែន ។

    ប្រើ​ពាក្យ​ ពេជ្ឈឃាត !

  7. svichet ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 8:45 ល្ងាច

    ឃាតកៈ អានថា ឃាតៈកៈ ជាពាក្យមួយដែល​គេប្រើក្នុងការរិះគន់វចនានុក្រមសម្តេចជួន ណាត ថា​រៀបចំមិនទាន់បានសព្វគ្រប់។
    ពាក្យឃាតកៈ នេះជាពាក្យបាលី​សុទ្ធតែម្តង។ បាលីមិនមែនជាភាសាខ្មែរទេ។
    តាមក្បួនខេមរយានកម្ម (រឺក្បួនខ្មែរសុទ្ធៗ ) ឃាតករគឺត្រឹមត្រូវណាស់ ស្មើនឹង ឃាត + ករ។
    តើចាំបាច់អ្វីនឹង ចម្លងពាក្យ ឃាតកៈបរទេសមួយ ទៀត បើយើងមាន ពាក្យ ឃាត និង ករ រួចហើយ?។

  8. វិចិត្រ ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 9:21 ល្ងាច

    សុំតបទៅលោក naraths ថា ពេជ្ឈឃាដ មិនដូចឃាតករទេ។​ពេជ្ឈឃាដ ជាអ្នកពិឃាដ តាមផ្លូវច្បាប់ត្រឹមត្រូវ។ ឃាតករ ជាអ្នកសម្លាប់ក្រៅច្បាប់។

  9. វិចិត្រ ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 9:33 ល្ងាច

    ពួកលោក គួររកទិញ សៀវភៅ
    “អ្នករៀបចំកែសំរួលអក្សរខ្មែរមុនគេ”
    របស់លោកគ្រូព្រឹទ្ធាចារ្យ លី សុវីរ អានលេងខ្លះទៅ នឹងបានជាពន្លឺខ្លះ។ (ខ្ញុំបានទិញពី បណ្ណាគារ សន្តិភាព ថ្លៃតែ ១ដុល្លាប៉ុណ្ណោះ)។
    ខ្ញុំពិនិត្យឃើញថា អ្នកដែលជឿសម្តេចជួន ណាត ហាក់ដូចជា ជឿស៊ប់ ងើបមុខមិនរួចតែម្តង!!!។

    ខ្ញុំឆ្ងល់ថា តើក្រុមរាជបណ្ឌិតសភាបច្ចុប្បន្ន អនុម័តអ្វីមួយ ដោយលើកដៃរឺ (ដូចពោលក្នុង​សៀវភៅខាងលើ)? បើអញ្ចឹងមែន យ៉ាប់ហើយ។

  10. kluv ថ្ងៃសុក្រ ទី 9 ខែវិច្ឆិកា 2007 / 10:57 ល្ងាច

    Well, as i have learn i only know and use ឃាតករ, never heard ឃាតក. As Vichet said, i believe ឃាតក doesn’t exist, but do exist ឃាតកៈ which is Pali. In my dictionary, it exists both ឃាតករ and ឃាតកៈ

  11. rainnamail ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 9:56 ព្រឹក

    នៅ​ក្នុង វចនានុក្រម​អក្ខរាវិរុទ្ធ​ខ្មែរ មាន​ពាក្យ ឃាតកៈ និង ឃាតករ។ រឿង​ត្រូវ​មិន​ត្រូវ យើង​សំ​អាង​លើ វចនានុក្រម បើ​វា​ត្រូវ​គឺ​ត្រូវ, បើ​ខុស​គឺ​ខុស! រឿង​រ៉ាវ​យ៉ាង​ណា នឹង​លើក​យក​មក​និយាយ​នៅ​ពេល​ក្រោយ​ទៀត!

  12. កវីស្រីលាក់មុខ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 10:31 ព្រឹក

    តាំងពីខ្ញុំនៅរៀន​ រហូតដល់ពេលនេះ ខ្ញុំប្រើតែពាក្យឃាតករហ្នឹងឯង ។ មួយរយះពេលយូរគួរសមដែរ ដែលខ្ញុំមិនបានរស់នៅក្នុងស្រុក ហើយពុំសូវបានប្រើប្រាស់ជាភាសាខ្មែរសោះឡើយ ។ បច្ចុប្បន្ននេះអក្សរខ្មែរ នៅតាមកាសែត ទស្សនាវត្តី ជាពិសេសក្នុងវីដេអូខារ៉ាអូខេ មានការផ្លាស់ផ្តូរច្រើនណាស់ ធ្វើអោយខ្ញុំងឿងឆ្វល់និងចម្លែកចិត្តមែនទែន ។ នេះប្រហែលមកពីខ្ញុំ មិនទាន់សម័យហើយមើលទៅ​ ទោះបីអាយុនៅក្មេងក៏ដោយ ហ៊ិកៗៗ😦

  13. Rainna ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 10:52 ព្រឹក

    បង​កវី​ស្រី​កម្សត់​ណាស់​ណ៎?

  14. កវីស្រីលាក់មុខ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 1:40 ល្ងាច

    កំសត់តិចៗដែរហ្នឹង ប្អូនស្រីរ៉េនណាអើយ …

  15. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 2:12 ល្ងាច

    ងាយ​ស្រួលៈ ខ្ញុំ​សូម​បក​ស្រាយ​ដូច​ខាង​ក្រោម​នេះ។
    អ្នក​ដែល​ចាំ​តែ​រក​ពាក្យ​មក​រិះ​គន់​វចនានុក្រម​ខ្មែរ​នោះ​គឺ​ជា​ពួក​មារ​សុទ្ធ​សាធ​តែ​ម្ដង។ ជា​ពួក​មេ​ក្រមី ឬ​ដង្កូវ​អាចម៍។ ដូច​ខ្ញុំ​បាន​រំលឹក​ពី​បន្ទូល​សម្ដេច​ព្រះសង្ឃរាជ​ហើយ។ វចនានុក្រមខ្មែរ​គឺ​ជា​ស្នដៃ​ដំបូង ប្រៀប​បាន​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មួយ ធ្វើ​ម្ដេច​ឲ្យ​វា​មាន​សុក្រឹតភាព ឬ​មាន​សព្វ​គ្រប់​ទៅ​កើត​នោះ? អា​អស់​ហ្នឹង​ហើយ​ជា​ការងារ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​នាំ​គ្នា​ធ្វើ​ រៀបចំ​ឡើង​វិញ ឲ្យ​សម្បូរ​ឡើង។ បើ​អង្គុយ​ចាំ​យក​វចនានុក្រម​ខ្មែរ​មក​បើក​មើល​ម្ដង​មួយ​ពាក្យៗ មក​រិះគន់​នឹង ពួក​អា​អស់​ហ្នឹង​សុទ្ធ​តែ​មេ​ក្រមី ដែល​ត្រូវ​ការ​ថ្នាំ​ដេដេតេ​ហើយ។
    បាលី​ជា​ភាសា​បាលី សំស្ក្រឹត ជាភាសា​សំស្ក្រឹត ខ្មែរ​ជា​ភាសា​ខ្មែរ គ្មាន​អាណា​គេ​ដែរ​ថា​បាលី​ជា​ភាសា​ខ្មែរ​ទេ។ ហើយ​បើ​ឲ្យ​ខ្មែរ​ជៀស​ពី​បាលី ឬ​ជៀស​ពី​សំស្ក្រឹត​នោះ​គឺ​ជៀស​វា​មិន​រួច​ទេ​សូម​ទាន​ទាំង​អស់​គ្នា​ជ្រាប​ចុះ។ ដ្បិត​ភាសា​ទាំង​ពីរ​នេះ​វា​មាន​ទំនាក់ទំនង​នឹង​ភាសា​ខ្មែរ​ស្អិត​រមួត​ណាស់។ ពួក​អា​ឆ្កួត​នឹង​ខេមរយានកម្ម​ សុទ្ធ​តែ​ពួក​​មារទេ។ ហ៊ាន​អាង​អី​យក​ពាក្យ​ “ឃាត” មក​បូក​ “ករ”​ ចេញ​ “ឃាតករ” ហើយ​មក​ស្រែក​ក្ដែងៗ​ថា​ខេមរយានកម្ម? បើ​អ្នក​ឯង​ចិត្ត​សឿង​កុំ​យក​ពាក្យ​គេ​មក​ប្រើ។ “ឃាត” ជា​បាលី​ទេ​តើហ៍។ នាំ​គ្នា​ប្រើ​ជា​ខ្មែរ​សុទ្ធ​ទៅ! ថា​អ្នក​សម្លាប់​គេ ចឹង​វិញ​ទៅ អា​ហ្នឹង​បាន​ជា​គេ​ថា​ខ្មែរ។
    ខ្ញុំ​ឯកភាព​ចំពោះ​ខេមយានកម្ម តែ​ខ្ញុំ​ក៏​ឯកភាព​ចំពោះ​ការ​ប្រើ​ភាសា​បាលី ឬ​សំស្ក្រឹត​ក្នុង​ភាសា​ខ្មែរ​ ដើម្បី​ឲ្យ​ភាសា​ខ្មែរ​កាន់​តែ​សម្បូរ និង​មាន​រសជាតិ ផ្អែម​ត្រជាក់​ណាស់​ជាពិសេស​ពេល​យើង​ធ្វើ​កាព្យ​ជា​ដើម។
    ខ្ញុំ​ឯកភាព​ថា “ឃាតក” ឬ “ឃាតករ” អាច​ប្រើ​បាន​ទាំង​ពីរ និង​មាន​ន័យ​ពេញ​លេញ​គ្រប់គ្រាន់ ថ្វី​បើ​វចនានុក្រម មិន​មាន​ពាក្យ ឃាតករ ក៏​ដោយ​ចុះ។ អា​នេះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវ​បន្ថែម​នៅ​ក្នុង​វចនានុក្រម​ថ្មី​របស់​យើង ដើម្បី​ឲ្យ​សម្បូរ​ពាក្យ​ច្រើន​ឡើង៕
    សូម​អរគុណ!

  16. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 2:19 ល្ងាច

    អាច​យក​ជា​ការ​បាន​សុភ័ក្ត្រ; ខ្ញុំ​សូម​យល់​ស្រប ។ យើង​គួរ​តែ​បន្ថែម​ពាក្យ​ពីរ​នេះ​ចូលក្នុង​វចនា​នុក្រម​ថែម​ទៀត ។ អរគុណ !

  17. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 5:32 ល្ងាច

    សុំទោស លោក សុភ័ក្រ្ត​ ពាក្យ ឃាតក របស់លោកមិនមានទេ?

  18. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 5:34 ល្ងាច

    សម្រាប់អ្នកដែល​ឆ្កួតនឹង​បាលីដូចលោក អញ្ចឹង ឆ្ងាញ់បាលី ពេករហូតឆ្ងាញ់ទាំង អាចម៍ ឥណ្ឌាទៀត។។ យ៉ាប់ហើយ មនុស្សស៊ប់ដូចលោកកែមិនឡើងទេ។

  19. Rainna ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 5:46 ល្ងាច

    ដូច​រ៉េនណា​បាន​ប្រាប់​ម្ដង​ហើយ​ថា ពាក្យ ឃាតករ មាន​នៅ​ក្នុង​វចនានុក្រម​អក្ខរា​វិរុទ្ធ​ខ្មែរ។ ទោះ​បី​ជា​មិន​អាច​ដឹង​បាន​ថា ឃាតកៈ និង ឃាតករ មាន​ន័យ​ដូច​គ្នា​ឬ​អត់ តែ​បើ​តាម​របៀប​កម្លាយ​របស់​ខ្មែរ ឃើញ​ថា​អាច​ប្រើ​បាន! អញ្ចឹង សង្ឃឹម​ថា នឹង​មាន​ពាក្យ​នេះ និង ពាក្យ​ចាស់​ដាក់​បញ្ចូល​ក្នុង​វចនានុក្រម​ថ្មី​នា​ពេល​អនាគត ដើម្បី​ឱ្យ​ដឹង​ថា ពាក្យ​ណា​ដែល​ឱ្យ​ប្រើ? ពាក្យ​ណា​ធ្លាប់​ប្រើ? ពាក្យ​ណា​ដែល​ឈប់​ប្រើ?

  20. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 5:47 ល្ងាច

    ខិតខំចម្លងបរទេសទាំងដុល ហើយខំអួតថាខ្លួនអ្នកចេះទៀត។ បើគ្រាន់ពួក លោកឯង មិនហៅ កសិករ ជា កាសិកៈ តាមឥណ្ឌា ទៅ។
    ស្រូបយកវប្បធម៏បរទេសខ្លាំងពេក រហូតដោយទាំង អាចម៍ គេទៀត នៅមិនដឹងខ្លួន។
    ក្បួនខ្មែរមិនត្រាប់ ច្បាប់បរទេសលូនក្បាលចូល​ ខ្ញុំក៏មិនដឹងថាជាពួកស្អីដែរ។
    មិនទាំងស្គាល់ថា ខ្មែរមានអ្វីខ្លះផង អួតខ្លួនថា ជាអ្នកធ្វើឱ្យជាតិចម្រើន។

    ដឹងដែរ ថាវចនានុក្រមខ្មែរ រៀបចំមិនទាន់បានសុក្រិត តែនរណា ទៅជេរ ស្អី ទៅទាមទារឱ្យប្រមូលដុតចោលស្អី។ គេរិះគន់ ដើម្បី កែលម្អ ចំនុខខ្វះខាតទេ តើ។ វាជាសម្បត្តិ ខ្មែរ មិនមែនធ្វើឡើង​សម្រាប់​មនុស្សមួយ​ក្រុមឯណា។
    សម្រាប់ពួកខ្លៅ គឺ ចាំតែ អាជ័យធ្លាក់ទឹក ហៃអើៗ ប៉ុណ្ណោះ។

  21. Rainna ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 5:57 ល្ងាច

    លោក​វិចិត្រ៖ បាលី​គឺ​បាលី! បង​សុភ័ក្ត្រ​បាន​និយាយ​រួច​ហើយ! មិន​បាច់​ឱ្យ​ខ្ញុំ​បញ្ជាក់​ទៀត​ទេ! ម៉េច​ក៏​លោក​ចូល​ចិត្ត​ឱ្យ​គេ​និយាយ​ច្រំ​ដែល​ម្លេះ? បាលី វា​មិន​មែន​ជាខ្មែរ, សំស្ក្រឹត​ក៏​មិន​មែន​ខ្មែរ តែ​ខ្មែរ​បាន​យក​ភាសា​បរទេស​ទាំង​នោះ​មក​ប្រែ ឱ្យ​ក្លាយ​ជា​លក្ខណៈ​ខ្មែរ! ហើយ​ការ​កែប្រែ​ទាំង​នោះ វា​សម​ប្រកប​នឹង​អាច​ទទួល​យក​បាន, មាន​ន័យ​ពេញ​លេញ ហើ្យ​មាន​ហេតុ​ផល​ច្បាស់​លាស់! លោក​មិន​យល់ ឬ​ក៏​លោក​ធ្វើ​ជា​មិន​យល់? មនុស្ស​សម្ដី​ចេញ​មក​ដូច​លោក មិន​សម​មិន​យល់​ទេ! បើ​លោក​យក​ភាសា​បាលី​មក​និយាយ​លាយ​ចូល​ជា​មួយ​ខ្មែរ, ម៉េច​លោក​មិន​និយាយពី​ភាសា​ដែល​មាន​ប្រភព​ចេញ​មក​ពី​ភាសា​បាលី និង សំស្ក្រឹត​នោះ​ផង? ត្បិត​តែ​ខ្មែរ​ធ្លាប់​ប្រើ​ភាសា​បាលី និង សំស្ក្រឹត តែ​យើង​បាន​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ជាតិ​រួច​ទៅ​ហើយ!

  22. Rainna ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 6:07 ល្ងាច

    សូម​លោក​អ្នក​ចេះ​ជួយ​ប្រាប់​ផង​ថា​តើ​ធ្វើ​របៀប​ណា​ល្អ? លោក​អ្នក​ចេះ លោក​ចេះ​អញ្ចឹង មេត្តា​មើល​ម្ដង​ទៀត, លោក​មេត្តា​បើក​ភ្នែក​លោក​ឱ្យ​ធំ​ៗ តើ​យើង​ខ្ញុំ​ជា​អ្នក​ខ្លៅ​អស់​នេះ​មាន​ហាម​លោក​មិន​ឱ្យ​រិះ​គន់​ឬ​នៅ? អ្នក​ណា​រិះ​គន់​ស្អី​ក៏​យើង​មិន​ខ្វល់ សំខាន់​បំផុត សូម​ឱ្យ​គេ​ទទួល​យក​បាន​ផង! ត្រូវ​មាន​ហេតុ​ផល​ច្បាស់​លាស់, លោក​និយាយ​ហាក់​ដូច​ជា​ពួក​ខ្ញុំ​ហ្នឹង មិន​ដល់​លោក​ឬ​យ៉ាង​ម៉េច? ពួក​ខ្ញុំ​ហ្នឹង​មិន​ស្រ​ឡាញ់​ជាតិ? ពួក​ខ្ញុំ​ហ្នឹង​មិន​មែន​ខ្មែរ? មិន​ចង់​ឱ្យ​ខ្មែរ​ល្អ? លោក​ម៉េច​មិន​គិត​មើល​ផង? អ្នក​ណា​ចង់​ឱ្យ​ភាសា​ខ្មែរ​ងាប់​ស្ដូក ដូច​សព្វ​ថ្ងៃ​នោះ? សព្វ​ថ្ងៃ ត្បិត​តែ​គ្មាន​ពាក្យ​ថ្មី​ៗ ច្រើ​នដែល​ត្រូវ​បាន​បង្កើត តែ​យ៉ាង​ណា កុំ​ឱ្យ​តែ​បំផ្លាញ​ទៅវា​គ្រប់​គ្រាន់​ពេក​ហើយ! យើង​មិន​មែន​អ្នក​ប្រាជ្ញ​ទេ តែ​យើង​មិន​មែន​អត់​ខួរ​ដែរ! យើង​គ្រាន់​តែ​ចង់​រក​នូវ​សុក្រិត​ភាព​ជូន​ភាសា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ!

  23. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 6:35 ល្ងាច

    ពាក្យ «ឃាតក» ជា​ពាក្យ​បាលី និង សំស្ក្រឹត ពាក្យ «ឃាតកៈ» ជា​ពាក្យ​ដែល​ខ្មែរ​ប្រើ​ពី​មុន​មក (តាម​ស្មាន) ព្រោះ​បើ​ពី​មុន​គេ​ប្រើ​ពាក្យ «ឃាតក ឬ ឃាតករ» ដែរ ខ្ញុំ​ជឿ​ថា ពិត​ជា​មាន​នៅ​ក្នុង​វចនានុក្រម​មិន​ខាន ហើយ​ខ្ញុំ​ក៏​សូម​ជំទាស់​សម្រាប់​គំនិត​ដែល​យល់​ឃើញ​ថា សម្ដេច​សង្ឃរាជ​ជួនណាត ជា​អ្នក​ដែល​ឆ្កួត​នឹង​បាលី ដូច​លោក​វិចិត្រ​បាន​ពោល​មក​ខាង​លើ ព្រោះ​បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ តាម​រយៈ​ការ​អាន​​ពាក្យ​មួយ​ចំនួន​នៅ​ក្នុង​វចនា​នុក្រម ​របស់​លោក​ សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ពាក្យ​នោះ​មាន​ប្រភព​មក​ពី​ណា; ពាក្យ​នេះ​គេ​លែង​ប្រើ គេ​ប្រើ​ពាក្យ​នេះ​ជំនួស នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​បង្កើត​វចនានុក្រម​នេះ គឺ​មិន​មែន​ចេះ​តែ​ស្រមៃ​ហើយ​សរសេរ​ដាក់​នោះ​ទេ ហើយ​ក៏​មិន​ដើម្បី​ចង់​បាន​ពាក្យ​នោះ​ឱ្យ​មាន​ក្នុង​វចនានុក្រម ក៏​រើស​យក​ពាក្យ​ណា​មក​ដាក់​ផ្ដេស​ផ្ដាសក៏​មិន​ទេ មិន​មែន​ដូច​លោក​វិចិត្រ ដែល​មាន​គំនិត​អភិរក្ស​អក្សរ​សាស្ត្រ​ខ្មែរ​ដោយ​ប្រើ​គំនិត​ស្រមៃ​នោះ​ឡើយ ។ ដូច​ដែល​អ្នក​ផ្សេង ៗ ​ធ្លាប់​និយាយ​ហើយ ថា​ភាសា បាលី និង សំស្ក្រឹត គឺ​វា​មាន​ទំនាក់​ទំនង​នឹង​គ្នា​យ៉ាង​ស្អឹត​រមួត មិន​អាច​បេះ​ចេញ​ពីគ្នា​បាន​ឡើយ ។ សុភ័ក្ត្រ​ក៏​បាន​បញ្ជាក់​ខាង​លើ​ហើយ​ដែរ ដែល​ពាក្យ «ឃាត» មិន​មែន​ជា​ពាក្យ​ខ្មែរ នោះ​យើង​នៅ​តែ​មិន​អាច​ជៀស​ផុត ពី​ពាក្យ​បាលីនេះ​បាន ទោះ​បី​ជា​យើង​យក​ពាក្យ «ករ» មក​ប្រើ ហើយ​លុប​ពាក្យ «កៈ» ក៏​ដោយ ។

    សូម​បញ្ជាក់ៈ ពាក្យ «ឃាត» ជា​ពាក្យ​បាលី​ផង និង ជា​ពាក្យ​សំស្ក្រឹត​ផង បើ​លោក​នៅ​តែ​ប្រើ​ពាក្យ​នេះ​ទៀត លោក​ក៏​ជា​ឈ្លក់​នឹង​អាចម៍​របស់​ឥណ្ឌា ឈ្លក់​នឹង​បាលី ឬ សំស្ក្រឹត​​ដូច​គ្នា ។ ខ្ញុំ​មិន​អាច​ជំទាស់​នឹង​ការ​អភិរក្ស​របស់​លោក​បាន​ទេ បើ​លោក​ពិត​ជា​ចង់​អភិរក្ស​បែប​នេះ​មែន សូម​លោក​ធ្វើ​ជា​សៀវភៅ​មួយ​ឱ្យ​ចេញ​ជា​ស្នាដៃ​មក ហើយ​ទៅ​ជួប​ជា​មួយ​បណ្ឌិត្យ​សភា ដើម្បី​ពិភាក្សា​​រឿង​នេះ ចង់​ដឹង​ថា​តើ​លោក​អាច​កែប្រែ​បាន​ប៉ុន្មាន​ អាច​យក​ជា​ការ​បាន​ទេ ដែល​ថា​មិន​ប្រើ​បាលី ឬ សំស្ក្រឹត ហើយ​ប្រើ​តែ​ពាក្យ​របស់​ខ្មែរ​នោះ ។ បើ​លោក​អាច​ធ្វើ​បាន​មែន នោះ​ប្រហែល​ជា​គំរោង​ខេមរៈយាន​កម្ម​របស់​លោក អាច​នឹង​បាន​សម្រេច​ក៏​ថា​បាន ។ បើ​លោក​មាន​ពេល​ទំនេរ​ច្រើន សាក​អង្គុយ​កត់​ពាក្យ​ដែល​ខ្ចី​ពី​បាលី និង សំស្ក្រឹត​មើល​សិន​ទៅ តើ​វា​មាន​ច្រើន​ប៉ុណ្ណា ? ហើយ​លោក​សង្ឃឹម​ថា​នឹង​លែង​ប្រើ​បាលី និង សំស្ក្រឹត​បាន ឬ អត់ សឹម​ចំណាយ​ពេល​មួយ​ជីវិត​នេះ ដើម្បី​ធ្វើ​ការ​អភិរក្ស​ចុះ លោក​នឹង​​មិន​ស្ដាយ​ក្រោយ​ទេ ។ ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​ជំទាស់​នឹង​គំនិត​នេះ​យ៉ាង​ពេញ​ទំហឹង តែ​ក៏​មិន​ទាញ​ទឹក​ចិត្ត​របស់​​លោក ឱ្យ​មក​តាម​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​សម្ដេច​សង្ឃរាជ​ជួនណាត ឈ្លក់​នឹង​បាលី ឈ្លក់​នឹង​សំស្ក្រឹត ឬ អ្នក​ឈ្លក់​នឹង​ភាសា​គេក៏​ទេ​ដែរ ។ ទុក​ឱ្យ​ពួក​អ្នក​ឈ្លក់​នេះ នៅ​ឈ្លក់​ចុះ ឱ្យ​តែ​លោក​បាន​ទៅ​ដល់​ទួល​ម្នាក់​ឯង​បាន​ហើយ ។ អូខេ, ខ្ញុំ​សូម​អស់​យោបល់​តែ​ត្រឹម​នេះ ។ សូម​អរគុណ​ផង​ដែរ​សម្រាប់​ការ​ចំណាយ​ពេល​របស់​លោក មក​វែក​ញែក ។

  24. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 6:54 ល្ងាច

    សុំ​បន្ថែម​បន្តិច​ទៀតៈ បើ​លោក​ចង់​កែប្រែ​អក្សរ​នេះ ឱ្យ​ទៅ​ជា​ខ្មែរ​ទាំង​អស់​ទៅ​ហើយ ខ្ញុំ​សូម​ចាប់​កំហុស​របស់​​លោក​​ទៅ​​ចុះ ដែល​មក​ប្រើ​ភាសា​របស់​គេ​ដូច​ពួក​ខ្ញុំ​ដែរ ។ លោក​វិចិត្រ​បង្គាប់ ឱ្យ​សរសេរ​ពាក្យ «កសិករ» ទៅ​ជា​«កសិកៈ» តើ​លោក​ដឹង​ថា​ពាក្យ​ «កសិករ» នេះ​ជា​ពាក្យ​អ្វី​ទេ ?

    «កសិករ» មក​ពី​ពាក្យ «កសិការ» មាន​ន័យ​ថា «អ្នក​ធ្វើ​កសិកម្ម» ជា​ពាក្យ​បាលី លោក​ក៏​គួរ​កុំ​ប្រើ​វា​ដែរ ហើយ​រក​ពាក្យ​ខ្មែរ​មក​ប្រើ​ជំនួស​ទៅ ។

    លោក​មិន​បាច់​ចង់​កែ ពួក​ឆ្ងាញ់​នឹង​អាចម៍​ឥណ្ឌា​ទេ កែ​ពួក​យើង​យ៉ាង​ណា ក៏​មិន​ឡើង​ដែរ បើ​យក​ហេតុ​ផល​មិន​ប្រាកដ​របស់​លោក​មក​កែ​ពួក​យើង​នោះ ។

    ធ្វើ​វចនានុក្រម​របស់​លោក រួច​សឹម​មក​និយាយ​គ្នា​ជា​មួយ​ពួក​ខ្ញុំ​ទៀត តែ​កុំ​ភ្លេច​​ត្រូវ​មាន​ហេតុ​ផល​ផង ។

  25. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 6:59 ល្ងាច

    ពាក្យ «ភាសា» ក៏​ជា​ពាក្យ​​មក​ពី​បាលី និង សំស្ក្រឹត​ដែរ លោក​វិចិត្រ​កែ​វា​ឱ្យ​អស់​ទៅ ។ គិត​យូរ ៗ ទៅ ដូច​ចង់​អស់​សំណើច​នឹង​លោក​​ណាស់ មិន​ដឹង​ថា​ជា​គំនិត​របស់​លោក ឬ លោក​ធ្វើ​តាម​អ្នក​ណា​ទេ ដែល​ចង់​មក​ធ្វើ​កំណែ​ភាសា​នេះ ៕

  26. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 7:21 ល្ងាច

    ទៅ​ជា​ឆ្កួត​ឡប់​ចឹង​វិញ​ទៅ​ហា៎។ អញ​មិន​ដឹង​និយាយ​ថា​មិច​ទេ​ចឹង​នោះ។
    ទៅ​និយាយ​អា​ណា​ទទួល​អាចម៍​ទទួល​នោម​ឥណ្ឌា​​ឯណា​ណោះ​ទៅ​វិញ? ចេញ​ម៉ោ​ដូច​ពួក​មនុស្ស​ពួក​ឡប់​សតិ សង្ស័យ​ពួក​ស្រណោះ​ខ្មោច​ខ្លួន​មិន​បាន​សម្រេច ស្របា​ពួក​សាធារណរដ្ឋ​តាម​លង​សម្ដេច​តា​ចឹង​មើល​ទៅ។ ឥណ្ឌា​ខ្មោច​អាណា​និយាយ​តែ​បាលី​នោះ?

    ខ្ញុំ​រួមទាំង​មិត្រ​ឯ​ទៀត​នៅ​ទី​នេះ​គ្មាន​នរណា​ធ្លាប់​ប្រកាស​ថា​ជា​អ្នក​ដឹង​ថា​ខ្មែរ​មាន​អ្វី​ខ្លះ​នោះ​ទេ ហើយ​ក៏​មិន​ដែល​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ជាតិ​ចម្រើន​ទេ។ អ្វី​ដែល​យើង​ចង់​ឃើញ​នោះ​គឺ​ឯកភាព​ជាតិ ព្រោះ​យើង​យល់​ថា​ឯកភាព​នឹង​នាំ​មក​នូវ​សាមគ្គីភាព បើ​រវល់​តែ​មោ​ប្រកែក​ជាមួយ​មនុស្ស​លាក់​មុខ​បែប​នាយ​នឹង​មាន​ពេល​ឯណា​ធ្វើ​ការ?

    លោក​បឿន​និយាយ​ត្រូវ អញ្ជើញ​លោក​នាំ​គ្រួ​លោក​ វេច​កន្ទេល​ទៅ​បង្កើត​ពាក្យ​ខ្មែរ​ថ្មី​មក។ ដូរ​ឲ្យ​អស់​ហាម​យក​កំទេច​អាចម៍​​ឥណ្ឌា​មក​កែ អា​ហ្នឹង​បាន​គេ​ហៅ​ថា​គ្រាន់។

    ង៉ៃ​ក្រោយ​ដាក់​អ៊ីមែល​ ដាក់​ឈ្មោះ​ប្លក់​ផង។ មើល​ទៅ​បឿន រ៉េនណា​អើយ​ឈប់​និយាយ​ទៅ​ គ្មាន​ខ្មេះ​អី​ទេ៕

  27. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 7:44 ល្ងាច

    តាភាក់​ចាំ​បាច់​ចង់​ដឹង​​ធ្វើ​អី ខ្ញុំ​ដឹង​ថា​គាត់​ជា​នរណា​ហើយ ។ ហើយ​គាត់​មិន​ចង់​បង្ហាញ​មុខ​មាត់​អីទេ ក៏​មិន​ប្រាប់​វេបសាយ​ដល់​យើង​ដែរ តែ​បើ​ចង់​ដឹង សួរ​ខ្ញុំ​ក៏​បាន ។

  28. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 7:49 ល្ងាច

    ខ្ញុំគាំទ្រគំនិតមួយរបស់ Rainna
    “ត្បិត​តែ​ខ្មែរ​ធ្លាប់​ប្រើ​ភាសា​បាលី និង សំស្ក្រឹត តែ​យើង​បាន​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ជាតិ​រួច​ទៅ​ហើយ!”
    មានន័យថា គំនិតមិនចម្លងគេទាំងដុល។
    ធម្មតា ទេ ប្រទេសណាក៏ទទួលវប្បធម័បរទេសដែរ តួយ៉ាងដូចជាបារាំង អង់គ្លេស ខ្លាំងប៉ុណ្ណាក៏គង់ទទួលយកវប្បធម៏ក្រិច រ៉ូម៉ាំងដែរ។

    គំនិតរបស់ខ្ញុំសូមឱ្យអស់លោកយល់ថា ខ្ញុំមិនទាមទារឱ្យកាត់ផ្តាច់ភាសាខ្មែរពីបាលី និងសំស្ក្រឹទាំងស្រុងនោះទេ។ អ្វីដែលខ្ញុំចង់បានគឺ “​ធ្វើ​ឱ្យ​វា​មាន​លក្ខណៈ​ជាតិ​ ” (សុំចម្លង​គំនិត Rainna ម្តងទៀត)។
    ខ្ញុំសួរបកទៅវិញថា ពាក្យ ឃាតកៈ នេះ បានធ្វើ​ឱ្យទៅជាលក្ចណៈជាតិហើយរឺនៅ?។
    ខ្ញុំគិតថា នៅទេ ទាំងរូប ទាំងសម្លេង។
    ខ្ញុំឱ្យឧទាហរណ៍មួយទៅអ្នកអំពី ការបង្កើតពាក្យខ្មែរ ពីពាក្យបរទេស ដែលបានធ្វើឱ្យទៅជាលក្ចណៈជាតិរួចហើយ ដូចជា ឆែកឆេរ (chercher) បារាំង (France) ។ល។ ចាំបាច់អ្វីត្រូវខំធ្វើសម្លេងតាមបរទេស ថា ស៊ែរសេរ ហ្រ្វង់?។

  29. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 7:57 ល្ងាច

    សូមកុំយកភាសាខ្មែរធ្វើជា សញ្ញាសូរ (phonetic symbol) រឺ ជា transliteration របស់​ភាសាគេ!។
    ពាក្យបង្កើតដោយរាជបណ្ឌិតសភាបែប អុកស៊ីហ៊្សែន (អរគុណ?(ភ្លេចឈ្មោះ) ដែលបានកែ) នេះ ជាពាក្យបែប transliteration ប៉ុណ្ណោះ។ ហេតុអីចាំបាច់ត្រូវធ្វើសូរដូចបារាំង ម៉េចមិនដូច អង់គ្លេស ផង រឺ មិនហៅតាមបែបខ្មែរ មួយបែបទៀត ខុសពីបារាំង និង អង់គ្លេសទៅ។
    សាសន៍ណាក៏គេធ្វបែប​នេះ ដែរ ដូចជា អង់គ្លេស មិនហៅកម្ពុជា ថាកម្ពុជា ទេ ហៅថា Cambodia ឃែមបូឌៀ ទៅវិញ។

  30. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:03 ល្ងាច

    លោក​វិចិត្រ កំពុង​និយាយ​ពី​រឿង​ស្អី​ហ្នឹង ?

  31. kluv ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:09 ល្ងាច

    hey you all! NO NEED to go so far, rite? we just discussing, we’re not gonna find s.o’s fault, we’re not gonna blame each other, we just wanna find a solution. Can’t we just speak respecting each other?? Y do we need to go that far??

    Well, our Khmer language is influenced by បាលី និង សំស្ក្រឹត many words are borrowed from these two languages and we adapted to Khmer style. We cannot ignore them, but what we use isn’t it still Khmer?

    i also have same feelings like កវីស្រីលាក់មុខ. The current Khmer in Karaoke… is much different from i have learn and know, really feel disappointed about that. We don’t have the exact standard, that we just use as we feel it’s true that way.

  32. វីរិយា (Mr. V) ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:23 ល្ងាច

    គ្មាន​អ្វី​ដែល​ឥត​ខ្ចោះ​ទេ​ក្នុង​លោក​យើង​នេះ! ជា​ពិសេស​ទង្វើ​របស់​មនុស្ស​លោក! ដូច្នេះ​​កំហុស​​វា​​តែងកើត​មាន​ជាក់​ជា​មិន​ខាន! ដូច​ជា​វចនានុក្រម​របស់​សម្តេច​ ជួន​ ណាត ក៏​​អញ្ចឹង​​ដែរ កំហុស​​ឆ្គង​​ក៏​​តែ​ង​កើត​មាន​ចៀស​ពុំ​រួច ទ្រង់​ក៏​បាន​ត្រាស់​អំពី​បញ្ហា​នេះ, រី​ឯការ​បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ក្នុង​ទសវត្ស​៨០ ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន ក៏​បាន​បញ្ជាក់​ថា គេ​ឃើញ​មាន​កំហុស​មួយ​ចំនួន តែ​គេ​មិន​បាន​ធ្វើការ​កែ​ប្រែ​ឲ្យ​ខុស​ពី​ច្បាប់​ដើម​ទេ។

    ការ​ដែល​លោក​វិចិត្រ បាន​ប្រើ​ពាក្យ​ថា “អ្នក​ដែល​ជឿ​សម្តេចជួន ណាត ហាក់ដូចជា ជឿស៊ប់ ងើបមុខមិនរួចតែម្តង!!!” វា​ហាក់​ដូច​ជាជ្រុល​ពេក​ទេ​ដឹង? ពិបាក​ក្នុង​ការ​អធិប្បាយ​ណាស់ ព្រោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ស្រលាញ់ គោរព ​កោត​ស្ងប់​ស្ងែង​ទ្រង់ និង​មាន​មោទនភាព​ ដែល​បាន​កើត​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​មាន​មួលដ្ឋាន​គ្រឹះ​ភាសា មាន​លក្ខណៈ​សម្បូរ​បែប អាច​សម្គាល់​បាន​នូវ​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​យើង ។

    ខ្ញុំ​សូម​សំណូម​ពរ បង​ប្អូន​យើង ដែល​មាន​ ឬបាន​អាន​វចនានុក្រម​ភាសា​ខ្មែរ បោះ​ពុម្ព​គ្រា​ទី​៥ ក្នុង​ឆ្នាំ ១៩៦៧ ។ សូម​មេត្តា អាន​ត្រង់​ទំព័រ និទាន (Introduction) ដែល​ជា​ពាក្យ​ពេចន៍​ថ្លែង​ហេតុ​របស់​សម្តេច ជួន ណាត ផ្ទាល់ អំពី​វចនានុក្រម​ភាសា​ខ្មែរ​នេះ ។ ទ្រង់​មាន​បន្ទូល​ច្បាស់​លាស់​ណាស់ អំពី​កំហុស​ឆ្គង​ដែល​តែង​កើត​មាន, ខាង​ក្រោម​នេះ​ខ្ញុំ​សូម​លើក​យក ចំណុច​មួយ​ចំនួន​មក​បង្ហាញ ដើម្បី​យើង​បាន​ធ្វើ​ការ​ស្វែង​យល់​ទាំង​អស់​គ្នា៖
    ទំព័រ​ទី​៥ បន្ទាត់​ទី ១៩ “… ក៏​ឃើញ​ថា វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី​៥ នេះ​ទូលំ​ទូលាយ​គ្រាន់​បើ​ប​ន្តិច​ជាង​មុន, ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្តើងៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើបរលង់​នៅ​ឡើយ; ក្នុង​អនាគតកាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ, គួរ​ឲ្យ​ខ្ញុំ​នឹក​ស្តាយ​ណាស់ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ ! “

    ចេតនារម្មណ៍​របស់​ទ្រង់​បាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ទំព័រ​និទាន​របស់​វចនានុក្រម​ខ្មែរ ។ ការ​បោះ​ពុម្ព​កែ​សម្រួល​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៥​គ្រា ចំណាយ​ពេល ៥២ ឆ្នាំ (១៩១៥ – ១៩៦៧) ។ ការ​ដែល​បាន​ពោល​ថា “ឃាតកៈ អានថា ឃាតៈកៈ ជា​ពាក្យ​មួយ​ដែល​គេ​ប្រើ​ក្នុង​ការរិះ​គន់​វចនានុក្រម​សម្តេចជួន ណាត ថា​រៀប​ចំ​មិន​ទាន់​បាន​សព្វ​គ្រប់” ។ ខ្ញុំ​សូម​ហៅ​ការ​រិះ​គន់​នេះ​ថា ជា​ការ​រិះ​គន់​ដែល​មាន​បង្កប់​នូវ​ភាព​ច្រណែន​ឈ្នានីស ស្រេក​ឃ្លាន​ភាព​​ល្បី​ល្បាញ ចង់​ឲ្យ​គេ​ក្រឡេក​មើល​មក​ខ្លួន​ខ្លះ ច្រើន​​ជាង​​ការ​​រិះ​គន់​​ក្នុង​​ន័យ​ស្ថាបនា ។ បើ​យើង​មិន​បាន​ផ្តល់​តម្លៃ​ដល់​រយៈ​ពេល​ដែល​ត្រូវ​បាន​ចំណាយ​ជាង ៥០​ឆ្នាំ យើង​ក៏​គួរ​នឹក​ស្ងប់​ស្ងែង​ដល់​ការ​ប្រឹង​ប្រែង​របស់ អ្នក​ប្រាជ្ញា​ខាង​ភាសា​ខ្មែរ ជា​ច្រើន​រូប​ដែល​បាន​រៀប​ចំ​សៀវភៅ​ក្បួន​តម្រា​នេះ​ឡើង។ ហើយ​ម្យ៉ាង​វិញ​ទៀត ការ​ដែល​ចេញ​ផ្សាយ​មួយ​គ្រា​ៗ តែង​ទទួល​បាន​ប្រតិកម្ម​តប ត, គាំទ្រ, មតិ​រិះ​គន់​ស្ថាបនា ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ច្រើន​ជំនាន់។ ទាំង​នេះ​រមែង​ធ្វើ​ឲ្យ​វចនានុក្រម​ខ្មែរ​នេះ មាន​ភាព​សម្បូរ​បែប និង ឯកភាព​រឹត​តែ​ច្រើន​ថែម​ទៀត​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា ។

    ភាព​ចម្រូង​ចម្រាស់​ដែល​កើត​មាន​ឡើង​ក្នុង​ភាសា​ខ្មែរ​​យើង វា​​មិន​​មែន​​កើត​​មាន​​ឡើង​​តែ​នៅ​សម័យ​ខេមរយាន​កម្ម​ទេ ។ ការ​សរសេរ​ដែល​គ្មាន​ភាព​ចុះ​សម្រុង​គ្នា វា​មាន​តាំង​ពី​យូរ​មក​ហើយ តាម​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន គម្ពីរ​ព្រះ​ត្រៃ​បិដក បាន​បន្តិច​បន្តួច សង្កេត​ឃើញ​ថា ការ​ប្រើ​ប្រាស់​ព្យាង្គ​តម្រួត​ និង​ព្យា​ង្គ​រាយ មាន​លាយ​ឡំ​គ្នា​នៅ​ឡើយ ព្រោះ​ភាគ​ដំបូងៗ​នៃ​ព្រះ​ត្រៃ​បិដក ត្រូវ​បាន​រៀប​ចំ​ឡើង​មុន​ការ​ចាប់​កំណើត​វចនានុក្រម​ខ្មែរ​បន្តិច។ ពេល​អាន​ទៅ​ធ្វើ​ឲ្យ​យើង​ឃើញ​ច្បាស់​នូវ​ភាព​មិន​រៀប​រយ នៃ​ការ​សរសេរ ការ​ប្រកប​ពាក្យ ឧទារហណ៍៖ ត្រង់​បន្ទាត់​ខ្លះ​សរសេរ “សំរាប់” ហើយ​បន្ទាត់​ខ្លះ “សម្រាប់” កន្លែង​ខ្លះ “អោយ” ហើយ​កន្លែង​ខ្លះ​ទៀត “ឲ្យ” ។ល។

    ដោយ​ហេតុ​ការ​ខ្វះ​ឯកភាព​គ្នា​ក្នុង​ការ​សរសេរ​នេះ​ហើយ ​បាន​ជា​ក្រុម​អ្នក​ប្រាជ្ញ​ភាសា លោក​បាន​រៀបចំ ឲ្យ​ចេញ​ជា​ក្បួន​ច្បាប់​ជាក់​លាក់​មួយ​ជា​គោល​ក្នុង​ការ​សរសេរ ។ ឧទារហណ៍៖ កិរិយាសព្ទ​ឬ​គុណសព្ទ​ដែល​មាន​អក្សរ​តម្រួត​ឬ​ផ្ញើ​ជើង គ្រវាត់ ដល់​ចេញ​មក​ជានាម​សព្ទ​ត្រូវ​តម្រួត​ដូច​ជា ក្រង > កម្រង, ក្រាស់ > កម្រាស់, ស្តី > សម្តី ។ល។ តែ​សព្ទ​ខ្លះ​តម្រួត​ពុំ​កើត​ក៏​មាន ដូច​ជា ភ្លឺ > បំភ្លឺ , ផ្លើស > បំផ្លើស ។ល។

    ត្រង់​ចំណុច​នេះ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “គណៈកម្មការ​ដំបូង​បង្អស់​គ្រាន់​តែ​មាន​យោបល់​ឃើញ ប៉ុន្តែ​ពុំ​អាច​ហ៊ាន​សម្រេច​ដោយ​ដាច់​ខាត​ទេ, ព្រោះ​ក្រែង​ផ្ទុយ​នឹង​ទម្លាប់​ដែល​ប្រើ​តាមតែបានមកយូរហើយ, ដូចជាអស់លោកខ្លះសរសេរ ដំរាប់, ខ្លះ ដម្រាប់, ខ្លះ តម្រាប់ ជាដើម គឺ​ធ្លាប់​ដៃ​យ៉ាង​ណា ក៏​ប្រើ​យ៉ាង​នោះ​ទៅ តាម​តែ​បាន ។ លុះ​គណៈកម្មការ​យល់​ឃើញ​ខាង​ក្រោយ​យ៉ាង​នេះ​ហើយ ក៏​សម្រេច​ចិត្ត​ថា ត្រូវ​ទុក​ឲ្យ​នៅ​តាម​ទម្លាប់​នោះ​ខ្លះ​សិន​ចុះ ។ល។” (ទំព័រទី៣ បន្ទាត់ទី២០)

    ចំណុច​សំខាន់​មួយ​កន្លែង​ទៀត​គឺ មានពាក្យ មានស្រះ មាន​ព្យញ្ជនៈ មួយ​ចំនួន​ត្រូវ​បាន​ចាត់​ទុក​ជា អញ្ញត្រសព្ទ (គឺ​ពាក្យ​ខ្លះ​ដែល​សរសេរ​ខុស​ពី​បែប​ប្រើ​អក្សរ ខុស​ពី​សំឡេង​និយាយ ដើម្បី​រក្សា​បែប​ដើម​ឲ្យ​គង់​នៅ) ដូច​ជា៖
    – ឲ្យ (កុំប្រើ ឱយ ឬ អោយ) និង​ស្រះ​ពេញ​តួ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កំណត់​ការ​ប្រើប្រាស់​យ៉ាង​ជាក់លាក់ ។
    – អញ (អាញ់), អ្នក (នាក់), នេះ (និះ), នោះ (នុះ), ហោង (អ្ហង) ពាក្យ​ទាំង​នេះ​ការ​ប្រកប​សំឡេង​មិន​ត្រូវ​តាម​ការ​សរសេរ​ទេ តែ​ត្រូវ​បាន​ចាត់​ទុក​ជា​អញ្ញត្រសព្ទ ព្រោះ​យោង​តាម​ការ​ប្រើ​ប្រាស់​ជា​យូរ​មក​ហើយ ។

    ដូច្នេះ​ការ​ដែល ឃាតកៈ អាន​ថា (ឃាតៈកៈ ឬ ឃាតៈក) វា​ក៏​អាច​ជា​ទម្លាប់​ការ​ប្រើ​សូរសៀង​និយាយ​មិន​ត្រូវ​នឹង​ការ​សរសេរ​របស់​ខ្មែរ​យើង​ដែរ ព្រោះ​ក្នុង​ការ​ពន្យល់​ពាក្យ​ក្នុង​វចនានុក្រម ឃាតកៈ (ឃា-តៈ-កៈ) ន. (បា. ឃាតក) អ្នក​ធ្វើ​ឃាត អ្នក​សម្លាប់ ។ ឃើញ​ថា​មាន​បញ្ជាក់ (បា. ឃាតក) ពាក្យ​នេះ​ខ្មែរ​យើង​អាច​នៅ​ប្រើ​សូរសៀង​ដើម​របស់ ភាសា​បាលី ទើប​យើង​នៅ​អាន​ថា (ឃា-តៈ-ក) (“ជា​ការ​សន្និដ្ឋាន​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់”) ។

    ភាសា​ដែល​មាន​ភាព​រីក​ចម្រើន គឺ​មិន​អាច​បន្សុទ្ធ ឬ​ផ្តាច់​ខ្លួន​ចេញ​តែ​ឯក​ឯង​នោះ​ទេ វា​តែង​មាន​ឫស​គល់ លាយ​ឡំ​គ្នា ហើយ​ក៏​មាន​ការ​បន្ថែម​ពាក្យ​ថ្មីៗ​ចូល ជា​បន្ត​បន្ទាប់ ទើប​ហៅ​ថា​ភាសា​នោះ​មាន​ជីវិត ។ សម្តេច​ជួន ​ណាត ទ្រង់​ក៏​មិន​បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ធ្វើ​ការ​អភិវឌ្ឍន៍​បន្ត​ពី​អ្វី​ដែល​ទ្រង់​បាន​បន្សល់​ទុក​ឲ្យ​ឡើយ ។ តែ​តោង​យើង​ប្រុង​ប្រយ័ត្ន​ថា ការ​អភិវឌ្ឍន៍​ដែល​យើង​បាន​កំពុង​នឹង​ធ្វើ វា​មិន​ជ្រុល​ហួស​ហេតុ​រហូត​បាត់​បង់​អត្ត​សញ្ញាណ ដើម​នៃ​ភាសា​ខ្មែរ​យើង ។ ព្រោះ​យើង​មាន​គំរូ​ច្រើន​ហើយ​ក្នុង​ការ​បាត់​អត្តសញ្ញាណ​ភាសា ដូច​ជា​ភាសា វៀតណាម ដែល​បាត់​បង់​ទម្រង់​បែប​បទ​នៃ​ការ​សរសេរ​ដើម​ទាំង​ស្រុង, ភាសា លាវ ត្រូវ​បាន​បន្សុទ្ធ​សឹង​ក្លាយ​ទៅ​ជា​ភាសា​ដែល​ប្រើ​ក្នុង​ការ​ប្រកប​អាន ឧទាហរណ៍៖ ពាក្យ​ថា ទូរទស្សន៍ ត្រូវ​បាន​កែ​ប្រែ​ការ​សរសេរ​ជា (ទូរទួស), វឌ្ឍនភាព > (វ័តថៈណៈភាព), ប្រទេស > (ប៉ាទេស), ការ > (កាន “យក ន មក​ជំនួស រ ព្រោះ​អាន​ចេញ​សំឡេង​ដូច ន ប្រកប”) ទាំង​នេះ​អាច​ចាត់​ទុក​ថា វា​ជា​ការ​អភិវឌ្ឍន៍ ដែល​នាំ​មក​នូវ​មហន្តរាយ​ដល់​ភាសា ។

    ខ្ញុំ​សូម​ដក​ស្រង់​ពាក្យ​សម្តី​មួយ​ចំនួន របស់​ក្រុម​អ្នក​បោះ​ពុម្ពផ្សាយ​ឡើង​វិញ វចនានុក្រម​ខ្មែរ ដែល​ជា​ជំនូន​មិត្តភាព​ពីប្រទេស​ជប៉ុន ក្នុង​ទសវត្យ​៨០ ៖ “វចនានុក្រម​នេះ​បាន​ត្រូវ​បោះពុម្ពផ្សាយ​ឡើង​នៅ​ឆ្នាំ ១៩៣៨ បន្ទាប់​ពី​បាន​សិក្សា​រៀប​ចំ​អស់​ជិត​៣០ឆ្នាំ​នៅ​វត្ត​ឧណ្ណាលោម​ក្រោម​ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ហើយ​ជា​ព្រះ​រាជ​និពន្ធ​នៃ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត និងក្រុម​អ្នក​ប្រាជ្ញ​មួយ​ចំនួន ។ វចនានុក្រម​នេះ​ជា​វចនា​នុក្រម​មួយ​ដែល​បាន​សិក្សា​និពន្ធ​ឡើង​យ៉ាង​ល្អ​បំផុត និង​ជា​ការ​ផ្សាយ​បោះពុម្ព​មួយ​យ៉ាង​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។ យើង​មាន​សេចក្តី​រីករាយ ព្រម​ទាំង​មាន​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត​ដែល​បាន​ធ្វើ​ជា​អំណោយ​វចនានុក្រម​យ៉ាង​មាន​តម្លៃ​ថ្លៃថ្លា​នេះ ។ ”

    យោង​ឃើញ​តាម​ការ​បក​ស្រាយ​ខាង​លើ ខ្ញុំ​យល់​ស្រប​នឹង​គំនិត​របស់​រាជ​បណ្ឌិត​សភា​ដែល​អនុម័ត យក​វចនានុក្រម​​ខ្មែរ​របស់​ពុទ្ធសាសន​បណ្ឌិត្យ​​​បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ១៩៦៧ (ដែល​យើង​រាល់​គ្នា​តែង​ហៅ​ថា វចនានុក្រម​សម្តេច ជួន ណាត ជា​ការ​ថ្វាយ​ព្រះ​កិត្តិយស​ជូន​ទ្រង់ ដែល​បាន​ចំណាយ​ព្រះ​កាយពល​ស្ទើរ​មួយ​ជីវិត​បួជា​ចំពោះ​សាសនា និង ភាសា​ខ្មែរ) ធ្វើ​ជា​គោល​ក្នុង​ការ​រៀប​ចំ ភាសា​ខ្មែរ​ឲ្យ​មាន​លក្ខណៈ​ឯកភាព​គ្នា​តែ​មួយ និង​ការ​រៀប​ចំបោះ​ផ្សាយ​វចនានុក្រម​អក្ខរាវិរុទ្ធ ដែល​បាន​ដាក់​បញ្ជូល​​ពាក្យ​ថ្មីៗ​ជា​ច្រើន ក្នុង​ន័យ​អភិវឌ្ឍន៍​ភាសា ឲ្យ​បាន​គង់វង់​និង​រីក​ចម្រើន ហើយ​ក៏​ស្រប​តាម​ចេតនារម្មណ៍ របស់​បុព្វ​បុរស​ខ្មែរ និង​អ្នក​ប្រាជ្ញ​ភាសា​ជាតិ ដែល​លោក​បាន​ខិត​ខំ​បង្កើត និង​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ។

    សូម​អភ័យ​ទោស​ទុក​ជាមុន​រាល់​កំហុស​ឆ្គង​ក្នុង​ការ​បក​ស្រាយ ឬ​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដោយ​ប្រការ​ណា​មួយ ។

    ពី​ខ្ញុំ​បាទ វីរិយា

  33. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:29 ល្ងាច

    ពាក្យបែប transliteration ដូចជា
    បញ្ញាសាស្ត្រ ​ សរសរជារ៉ូម៉ាំង pannasastra (សុំទោសមិនអាចសរសេរសញ្ញាខ្លះពីលើ a) នេះគេហៅថា ធ្វើ transliteration បញ្ញាសាស្ត្រ ជាអក្សររ៉ូម៉ាំង តែ pannasastra មិនមែនជាពាក្យរ៉ូម៉ាំងឯណា។
    transliteration ជាវិធីបម្លែងពីភាសាមួយទៅភាសាមួយ តាមស្តង់ដាអក្សរសមមូល​មួយ។ ខ្មែរមានស្តង់ដាមួយ សម្រាប់បម្លែង ឈ្មោះភូមិ ឃុំ ជាអក្សររ៉ូម៉ាំង (កូដ​
    UNGEGN ដោយអង្គការសហប្រជាជាតិ )
    តាមយោបល់ខ្ញុំ ឃាតកៈ ដូចណាស់នឹង បែបមួយនៃ transliteration ពីតួអក្សរបាលី មកអក្សរខ្មែរ ប៉ុណ្ណោះ។​
    ខ្ញុំសួរម្តងទៀតថា ពាក្យ ឃាតកៈ នេះ បានធ្វើ​ឱ្យទៅជាលក្ចណៈជាតិហើយរឺនៅ?

  34. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:35 ល្ងាច

    វីរីយា សរសេរបានល្អណាស់។
    ដោយស្មោះ ពីខ្ញុំវិចិត្រ។
    មិនមែនថាលេងទេ

  35. ទឹម បឿន ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:36 ល្ងាច

    វិរិយា ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ នៅ​អាន​មិន​ចង់​​ទេ តែ​ខ្ញុំ​ព្រីន​យក​ទៅ​អាន​នៅ​ផ្ទះ​ហើយ ។ ចង់​ដឹង និយាយ​អី ច្រើន​បែប​នេះ ហេហេ ។

  36. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:44 ល្ងាច

    អារម្ភកថា ក្នុងវចនានុក្រម​ខ្មែរ ខ្ញុំបានអានម្តងហើយ ម្តងទៀត មិនដឹងជាប៉ុន្មានសាហើយទេ។ ដោយសារតែ ការអានក្នុងទើបខ្ញុំដឹងថា វចនានុក្រមខ្មែរ លើកទី១ លើកទី២ ។ល។ សុទ្ធតែមានកែទាំងអស់។
    ចុះបើមានលើកក្រោយ(ទី៦ )ទៀត តើសម្តេចជួន ណាត នឹងកែអ្វីថែមទៀតទេ?។
    តែគួរឱ្យស្តាយដែលសម្តេចមិនមានវត្តមានទៀត។
    ចុះថា បើគ្មានសម្តេចទៅហើយ តើមាននរណាហ៊ានកែលម្អទេ ក្រៅពីនិយាយថា រក្សាទាំងស្រុងតាម​ច្បាប់ដើមនោះ។
    ដូចត្រង់ទំព័រ៨៨៤ ត្រង់ពាក្យមាលា បទកាកគតិមាន ៨ ឃ្លានោះ ពិតរឺទេ?។ ពាក្យបួនទេដឹង?។

  37. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 8:56 ល្ងាច

    ឃ្លាមួយរបស់​វីរិយា
    ៉​”ក្នុង​ន័យ​អភិវឌ្ឍន៍​ភាសា ឲ្យ​បាន​គង់វង់​និង​រីក​ចម្រើន ហើយ​ក៏​ស្រប​តាម​ចេតនារម្មណ៍ របស់​បុព្វ​បុរស​ខ្មែរ និង​អ្នក​ប្រាជ្ញ​ភាសា​ជាតិ ដែល​លោក​បាន​ខិត​ខំ​បង្កើត និង​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ។”

    ខ្ញុំយល់​ស្រប។
    តែទាស់ត្រង់ថា តើពិតឬ អ្វើដែលយើងកំពុងធ្វើពិត ជាកំពុងតែ “ស្រប​តាម​ចេតនារម្មណ៍ របស់​បុព្វ​បុរស​ខ្មែរ និង​អ្នក​ប្រាជ្ញ​ភាសា​ជាតិ ដែល​លោក​បាន​ខិត​ខំ​បង្កើត និង​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ”

    ខ្ញុំជឿថា អ្វីដែលយើងកំពុងធ្វើពិត ជាកំពុងតែ “ស្រប​តាម​ចេតនារម្មណ៍ របស់​សម្តេចជួន ណាតមែន តែមិនសុទ្ធតែ “ស្រប​តាម​ចេតនារម្មណ៍ របស់​បុព្វ​បុរស​ខ្មែរ និង​អ្នក​ប្រាជ្ញ​ភាសា​ជាតិ ដែល​លោក​បាន​ខិត​ខំ​បង្កើត និង​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ” នោះទេ។
    មូលធម៏ខ្មែរមន ជាគោលការណ៍ គឺបើយកពាក្យបរទេសណាមកប្រើគឺ ត្រូវកាត់បន្ថយព្យាង្គ បើសិនជាអាច។ តើយើងរក្សាបានគោលការណ៍នេះទេ?
    ខ្ញុំសង្កេតឃើញថា ពាក្យខ្មែរមុនៗ ពិតមែន តែទទួលយកពីបរទេសមែន តែលោកបាន​កែច្នៃ បានល្អណាស់ តួយ៉ាងដូច ឆែកឆេរនេះជាដើម។ ខ្ញុំហ៊ានភ្នាល់ថា បើពាក្យនេះពួកអស់លោកក្រោយៗ ៧៩ នេះជាអ្នកបង្កើតវិញ នោះមុខជា ស៊ែរសេរ ជាមិនខាន។

  38. សុខដារា ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 9:05 ល្ងាច

    ខ្លាំងណាស់ពួកអាខ្លាំង
    ខ្លាំងបាន​តែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ
    កុំឈ្លោះគ្នាខ្លាំងពេក​នាំតែពួកអាឆ្កែសៀមវាមើលងាយ

    ខ្ញុំយល់ស្របតាមយោបល់លោក​ វិចិត្រទាំងអស់
    លោកវិចិត្រនិយាយដូចគំនិតខ្ញុំទាំងអស់

  39. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 9:20 ល្ងាច

    ជាញយៗ ខ្ញុំឃើញអ្នកគាំទ្រពេញទំហឹងសំនេរ ឱ្យ បែបនេះថា ថាជាការអភិរក្ស។
    មែនរឺ?។ តើដោយសារហេតុផលអភិរក្សមែនរឺដែល​សរសេរ ឱ្យ បែបនេះ?
    សូមឱ្យ តែអ្នកកុំគិតបែបនេះបានហើយ។
    ហេតុផលមានតែមួយ គត់ គឺអ្នករៀបចំវចនានុក្រមសម្រេចថា ត្រូវតែសរសេរដូច្នេះ។ គេអាចពន្យល់ថា ជា អញ្ញាត្រស័ព្ទ។ តាមទស្សនៈខ្ញុំ អញ្ញាត្រស័ព្ទ មិនមែន​ជាពាក្យ​ពន្យល់​នោះទេ (ទុកពន្យល់កូនក្មេងចុះ)។
    តាមខ្ញុំដឹងនោះ ពីមុនមកគេសរសេរឱ្យមែន។ តែ ចុះពាក្យ ហើ្យ មិនអភិរក្សផង(កែមកជា ហើយ )។ អភិរក្ស អីតែ ឱ្យមួយ។
    ម៉្យាងវិញទៀត ដូចជាពាក្យ ចតុមុខ​ ជា ដើម។ វចនានុក្រមខ្មែរ សរសេរថា ចតុម្មុខ តែអនុញ្ញាតឱ្យសរសេរ ចតុមុខដែរ ព្រោះទម្លាប់ មកយូរហើយ។ តែ ត្រង់ ពាក្យ បួន គេបង្គាប់ថា ត្រូវតែសរសេរថា ចតុម្មុខ វិញ ឱ្យត្រូវតាម​បាលី មិនត្រូវថា ចតុមុខទេ។អត់យល់ ???។ ក្បួនខ្មែរ ពាក្យ+ពាក្យ = ពាក្យពាក្យ មិនចាំបាច់ថែមថយអីទេ។ ម៉េចក៏យើងមិនអភិរក្សផង??

    ជាចុងក្រោយ ខ្ញុំមិនមែនជាមនុស្ស ក្បាលរឹង ទេ តែខ្ញុំគ្រាន់តែ ត្រូវការសេចក្តីពន្យល់​សមស្របមួយ ប៉ុណ្ណោះ។ ខ្ញុំមិនចូលចិត្តអ្នកប្រាប់ខ្ញុំបែបប៉ាតណាប៉ាតណីទេ។
    តែជាទូទៅសេចក្តីពន្យល់ដែលខ្ញុំទទួលភាគ​ច្រើន ជាបែប “សម្តេចជួន ណាត បានសម្រេចថា អញ្ចឹងទៅហើយ”។ នេះមិនមែន​ជាការពន្យល់ទេ។ នេះ​ជាការប្រាប់។

  40. វិចិត្រ ថ្ងៃសៅរ៍ ទី 10 ខែវិច្ឆិកា 2007 / 11:41 ល្ងាច

    សុំតប បន្តិចទៅលោក ទឹម បឿន
    តើ កសិករ រឺ មិន​អញ្ចឹងទេ ឃាតករ នៅតែជាពាក្យបាលី រឺក៏សំស្ក្រឹតរឺ?
    ឃាត (បាលី? សំស្រ្កឹត? ) + ករ () ជា ឃាតករ។
    តើពាក្យឃាតករ មានក្នុងវចនានុក្រមបាលីរឺទេ?។ បើគ្មានទេ មិន​អាច​ចាត់​ទុក​ថា​ជាពាក្យ​បាលី​បាន​ទេ។
    ឧបមាដូច ពេលសង់ផ្ទះមួយ បើទោះជាទិញដែក រឺស៊ីម៉ង់ត៍បរទេសមកសង់ក៏ដោយ ក៏នៅតែជាផ្ទះយើងដែរ មិនមែនផ្ទះចិនរឺសៀមឯណា។ ត្រឹមត្រូវទេ?។

  41. វីរិយា (Mr. V) ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 12:34 ព្រឹក

    ​សូម​សួរ​លោក​វិចិត្រ​បែប​ឆោត​ទៅ​វិញ​ចុះ ថា​តើ​​កាល​ដែល​លោក​បាន​អាន​ជា​ច្រើន​លើក​ច្រើន​គ្រាហើយ​នូវ​ទំព័រ​និទាន​របស់​វចនានុក្រម​ខ្មែរ លោក​យល់​ឃើញ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ទៅ? ឬ​ក៏​លោក​ព្យាយាម​មិ​នយល់? ខ្ញុំ​មិន​បាន​ដឹង​ពី​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ មាន​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ដែលបង្ហាញ​ចេញ​​កំហឹង​ដែល​មាន​លក្ខណៈ​​បុគ្គ​លឯកជន​ រវាង​លោ​ក​នឹង​សម្តេច​ ជួន ណាត​ ទេ ព្រោះ​សម្តី​រាល់​ម៉ាត់​ដែល​លោក​បាន​លើក​ចេញ​មក​ វា​ហាក់​ដូច​ជា​ព្យាយាម​ស្រែក​ប្រកាស​ប្រាប់​(តែ​គ្មាន​អ្នក​ស្តាប់)​ថា ភាសា​ខ្មែរ​ដែល​យើង​រាល់​គ្នា​ប្រើ​សព្វ​ថ្ងៃ ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​ប្រើ​ទាំងងប់​ងុល តាម​អ្វី​ដែល​ជា​គំនិត​ ឬ ការ​យល់​ឃើញ​របស់​សម្តេច ជួន ណាត​ តែ​មួយ​អង្គ​ឯង!

    លោក​មាន​ដែល​គិត​ទេ​ថា ទម្រង់​បែប​បទ​នៃ​ភាសា ដែល​មាន​ក្នុង​វចនា​នុក្រម​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​មនុស្ស​ភាគ​ច្រើន​ ឆ្លង​កាត់​ច្រើន​សម័យ​កាល​ ហើយ​ក៏​​​កំពុង​ត្រូវ​បាន​ទទួល​យក​​មក​រៀប​ចំជា​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក​​ឯកភាព សុក្រឹតភាព ដើម្បី​ធ្វើ​ការ​ថែ​រក្សា និង អភិវឌ្ឍន៍​ភាសា​ខ្មែរ ។

    សួរ​ថា​ហេតុ​អ្វី​បាន​ជា​ខេមរៈយាន​កម្ម​របស់​លោក​ កេង វ៉ាន់​សាក់ ត្រូវ​បាន​ដួល​រលំ? សូម​តប​យ៉ាង​ខ្លី​បែប​សាមញ្ញ​ថា ប្រជាជន​ភាគ​ច្រើន​មិន​អាច​ទទួល​យក​បាន! យើង​មិន​បាន​ដាក់​កំហុស​ថា​លោក​ កេង​ វ៉ាន់​សាក់ ធ្វើ​ខុស​ទេ វា​ជា​ការ​ល្អ​ណាស់​ដែល​អ្នក​គាត់​បាន​ខិត​ខំ​ស្វែង​រក​អ្វីថ្មី​សម្រាប់​ភាសា​ខ្មែរ, តែទោះ​ជា​យ៉ាងណា​មតិ​ភាគ​ច្រើន​វា​មាន​ទម្ងន់​ជាង​ដដែល ។ ដូច្នោះ​ហើយ​ការ​ព្យាយាម​បន្សុទ្ធ​ភាសា​ដែល​ហៅ​ខ្លួន​ឯង​ថា “ខេមរយានកម្ម” ត្រូវ​បាន​ដួល​ដោយ​មិន​បាច់​ច្រាន​ ស្រប​ពេល​ជា​មួយ​របប​សាធារណរដ្ឋ​ពុក​រលួយ​នោះ​ដែរ ។

    ក្រោយ​ឆ្នាំ​១៩៧៩​, ដោយ​ហេតុ​ផល​នៃ​សង្គ្រាម​រ៉ាំរ៉ៃ យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​សារៈ​សំខាន់​ច្រើន​ក្នុង​ការ​រៀប​រយ​រឿង​ភាសា​នៅ​ឡើយ ហើយ​ម្យ៉ាង​សង្គ្រាម​បាន​បំផ្លិច​បំផ្លាញ ឯក​សារ​សំខាន់​ៗ​ជា​ច្រើន ដែល​ធ្វើឲ្យ​ការ​ប្រមូល​ឯកសារ​នៅ​មាន​ភាព​ច្របូល​ច្របល់។ ដូច្នោះ​ហើយ ទើប​បណ្តាល​ឲ្យ​មាន​នៅ ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ ។

    តែ​ក្រោយមក​បន្តិច​នៅ​ពេល​ដែល​ប្រទេស​ជាតិ​មាន​ស្ថេរភាព​បន្តិច ពុទ្ធសាសនបណ្ឌិត្យ​, រាជ​បណ្ឌិត​សភា​កម្ពុជា, និង​វិទ្យាស្ថាន​ភាសា​ជាតិ ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​អភិវឌ្ឍន៍ ឲ្យ​បាន​គង់​វង់​នូវ​ភាសា​ជាតិ តាម​រយៈ​ការ​ស្វែង​រក​ឯក​ភាព និង​​សុក្រឹត​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​។ ក្នុង​ឆ្នាំ​ ២០០៥ វចនានុក្រម​អក្ខរាវិរុទ្ធ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បោះជា​បង្គោល​ ដៅ​ជាចំណុច​​រួម​​មួយ​សម្រាប់​ការ​ស្វែង​រក​ឯកភាព​​​សុក្រឹត​ភាព​ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​គង់​វង់​យូរ​អង្វែរ​។

    មាន​អ្នក​ឆ្ងល់​ថា៖ “ហេតុ​អ្វី​បាន​ជា​ការ​សរសេរ​របស់ សារព័ត៌មាន, ទស្សនាវដ្តី, អត្ថបទ​ចម្រៀង​ការ៉ាអូខេ… ។ល។ មាន​ការ​ប្រែប្រួល​ខុស​ពី​មុន? ” បម្រែ​បម្រួល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពីមាន​ការ​ចេញ​ផ្សាយ​វចនានុក្រម​អក្ខរាវិរុទ្ធ​ខ្មែរ​របស់​រាជបណ្ឌិត​សភា​ឆ្នាំ​២០០៥​នេះ​ឯង ។ នេះ​ស្តែង​ចេញ​ឲ្យ​ឃើញ​ថា ខ្មែរ​យើង​ត្រូវ​ការ​ឯក​ភាព​​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា ហើយ​អ្វី​ដែល​រាជ​បណ្ឌិត​សភា​បាន​ដាក់​ចេញ​មក​ គឺ​ជា​អ្វី​ដែលខ្មែរ​ភាគ​ច្រើន​ បាន​រង់​ចាំ​ជា​យូរ​មក​ហើយ ហើយ​ក៏​ជា​អ្វី​ដែល​យើង​អាច​ទទួល​យក​បាន​ ។ បើ​សិន​វា​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​ទទួល​យក​បាន​​ (ដូច​ខេមរយានកម្ម​) នោះ​ច្បាស់​ជា​មាន​លេច​ចេញ​នូវ​បាតុភាព​​​ប្រឆាំង​តវ៉ា​ជាក់​ជាមិន​ខាន ។

    ខ្ញុំ​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុត​ម៉ាំ និង​គាំទ្រ​ជានិច្ច​នូវ​សកម្ម​ភាព​ទាំង​ឡាយ​ណា តែ​អាច​តប​ស្នង​នូវ​ចេតនា​រម្មណ៍​របស់​បុព្វ​បុរស​ខ្មែរ និង អ្នក​ប្រាជ្ញ​ភាសា​ខ្មែរ ដែល​ចង់​ឃើញ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​សកម្ម​ភាព​អភិឌ្ឍន៍​ភាសា​ជាតិ ឲ្យ​មាន​ជីវិត​រស់រវើក មាន​ភាព​រីក​ចម្រើន និង​គង់​វង់​ជាអង្វែង ឬ អាច​និយាយ​ថា​បន្ត​សកម្ម​ភាព​កសាង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឲ្យ​ក្លាយ​ជា​ផ្លូវ​ចាក់​ជ័រ​រលើប​រលង់ ដូច​ដែល​សម្តេច ជួន ណាត ទ្រង់បាន​សង្ឃឹម​ទុក”។

    ងាក​មក​លោក​វិចិត្រ​​សារជាថ្មី​ម្តង​ទៀត! ជាទូទៅ បទកាកគតិ មាន​៧ឃ្លា ហើយ​មួយ​ឃ្លា​ៗមាន​៤​ព្យាង្គ បើ​ខ្ញុំ​មិន​ច្រឡំ រី​ឯឧទាហរណ៍​ដែល​បាន​លើក​ពន្យល់​ពាក្យ ​មាលា ត្រង់​ទំព័រ​៨៨៤ ជាកំណាព្យ​ដែល​​​តែង​ជា​៨​ឃ្លា ហើយ​មួយ​ឃ្លាមាន​៤ព្យាង្គ, ម្យ៉ាង​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​​​បន្ថែម​យ៉ាង​ច្បាស់​ថា ៨​ឃ្លា ក៏​ជា​បទ​កាកគតិ​ដែរ ។

    អំពី​អញ្ញត្រស័ព្ទ លោក​លើ​កឡើង​ថា ហេតុ​អ្វី​មិន​អភិរក្សទុក​ទាំង​អស់​ទៅ ហេតុ​អ្វី​​​មាន​ទុក​ខ្លះ​នៅ​ខ្លះ? ត្រង់​នេះ​ហើយ​បានជា​ខ្ញុំ​សួរ​តប​ទៅ​លោក​វិញ​ ថា​តើ​​កាល​ដែល​លោក​បាន​អាន​ជា​ច្រើន​លើក​ច្រើន​គ្រាហើយ​នូវ​ទំព័រ​និទាន​របស់​វចនានុក្រម​ខ្មែរ លោក​យល់​ឃើញ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ឬទៅ? ឬ​ក៏​លោក​ព្យាយាម​មិ​នយល់?

    លោក​ថា៖ “តែជាទូទៅសេចក្តីពន្យល់ដែលខ្ញុំទទួលភាគ​ច្រើន ជាបែប “សម្តេចជួន ណាត បានសម្រេចថា អញ្ចឹងទៅហើយ”។ នេះមិនមែន​ជាការពន្យល់ទេ។ នេះ​ជាការប្រាប់” បើ​លោក​ពិត​ជា​ឆ្ងល់​ចង់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាដក​លោក​ច្បាស់​ជា​ទៅ​សិក្សារ​ស្វែង​យល់​​ពី​មួ​ល​ហេតុ​ជាក់​ជា​មិន​ខាន ។ ខ្លាច​តែ​ចំណង់​នៃ​ការ​ស្វែង​យល់​របស់​លោក​​នោះ​វា​តិច​ជា​ចំណង់​នៃ​ការ​កែប្រែ​ ឬ​ក៏​ទោសៈ​ក្នុង​ខ្លួន​លោក​វាឡើង​ខ្លាំង​រហូត​មិន​អាច​គ្រប់​គ្រង​បាន​ទៅ​វិញ​ទេ បាន​ជា​បណ្តាល​ឲ្យ​លោក​កើត​ជា​គំនិត​អគតិ​ចំពោះ​​វចនា​នុក្រម​ខ្មែរ ហើយ​ក៏​រាល​ដាល​ទៅ​ដល់​បុគ្គល​ ឬ​វីរបុរស​ជាតិ​មួយ​រូប​ដែល​មនុស្ស​ភាគ​​ច្រើន​គោរព​ ។ ខ្ញុំ​ថា​លោក​ត្រឡប់​ទៅ​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់​សិន​ទៅ ថា​ខ្លួន​លោ​ក​កំពុង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាដក? បើ​មិន​ដូច្នោះ​ទេ​លោក​ក៏​មិន​អាច​ស្វែង​យល់​ពី​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ក្នុង​សង្គម​​បាន​យល់​ឡើយ ។ “មេ​អំបៅ​ទោះមាន​ស្លាប​​ស្រស់​ស្អាត អាច​ហោះ​ហើរ​បាន​ក៏​វា​មាន​កំណើត​ពី​ដង្កូវ ហើយ​​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ត្រូវ​​បន្ត​វេន​​ពី​វា​ក៏​គង់​តែ​ជា​ដង្កូវ​ដែរ” លោក​គួរ​ស្វែង​យល់​បន្ថែម​ពី​អ្វី​ទៅ​ដែល​ហៅ​ថា​ខ្មែរ! ហើយ​ក្នុង​ឈាម​ជ័រ​ជា​ខ្មែរ​សាង​ឡើង​ពី​អ្វី​ខ្លះ! ។ល។

    អ្នក​ធ្វើ​តែងមាន​កំហុស តែ​អ្នក​ដែល​គ្មាន​កំហុស​ គឺ​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ តែអ្វី​ដែល​យ៉ាប់​​ជាង​គេ​គឺ​អ្នក​មក​​អង្គុយ​ចាប់​កំហុស​ដើម្បី​ផ្ចាញ់​ផ្ចាល់។ បើ​ពិត​ជា​ចង់​រិះ​គន់​ស្ថាបនា​មែន​ លោក​គួរ​យក​ពេល​ទំនេរ​សល់​ពី​ការ​ស្វែង​រក​កំហុស​ក្នុង​វចនា​នុក្រម​ខ្មែរ សរសេរ​ពី​កំហុសនិង​ចម្ងល់​ ជួយ​ជាមតិ​យោបល់​ទៅ រាជបណ្ឌិត​សភា, ពុទ្ធសាសន​បណ្ឌិត, វិទ្យាស្ថាន​ភាសាជាតិ ។ល។ វា​ប្រសើរ​ជាង ការ​អង្គុយ​ចាប់​កំហុស​ហើយ​អង្គុយ​ខឹង​មួរ​ហ្មង​ក្នុង​ចិត្ត​ម្នាក់​ឯង ថែមទាំង​​រាល​ដាល​ទៅ​ដល់​អ្នក​ដែល​ខំ​ធ្វើ​ និង​អ្នក​មិន​ដឹង​អី!

    វីរិយា

  42. សុភ័ក្ត្រ ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 8:40 ព្រឹក

    យ៉ាប់​ដល់​ហើយ! ទៅ​យក​ពាក្យ “ចតុ” មក​និយាយ​ដល់​ណា​ទៀត​ហើយ។ អង្គុយ​រើស​ពាក្យ​មក​ផ្ចាញ់​ហ្មង​មើល៍​ទៅ?! មាន​អា​ខ្មោច​ឯណា​គេ​ថា​ឲ្យ​តម្រួត​គ្រប់​តែ​ពាក្យ​នោះ ទៅ​លើក​យក​ក្បួន​ចតុក្កោណ ឯណា​នោះ​មក អាហ្នឹង​គេ​ហៅ​ថា​ផ្វាញ់​ហើយ​លោក​សូម​ទាន​ជ្រាប! “ចតុ. ទំព័រ​១៨០ …ត្រូវ​តម្រួត​តួ​អក្សរ​បន្ទាប់​ជា​២​តួ តាម​ទំនង​ដែល​គួរ​តម្រួត​បាន… ”

    អាណា​គេ​មិន​ដឹង​កាកគតិ​មាន​ប៉ុន្មាន​ឃ្លា? ក្នុង​ទំព័រ​នោះ​គេ​បញ្ជាក់​ពេញ​លេញ​គ្រប់​គ្រាន់​ន័យ​គឺ​ថា “…. ក៏​អាច​ប្រើ​ជា​…” ចេះ​ស្ដាប់​បាន​អត់?

    ហ៊ឺយ! ខ្ញុំ​ថា​ឈប់​រវល់​ទៅ​លោក​បឿន លោក​វី​ រ៉េនណា​អើយ។ ចាំ​មើល​តែ​បន្តិច​ទៀត​នឹង គាត់​លើក​យក​ពាក្យ​អី​មួយ​ទៀត​មក​ឲ្យ​យើង​ឈឺ​ក្បាល​ទៀត​ហើយ។ ពិបាក​ណាស់​ចាំ​តែ​រើស​ពាក្យ​មក​ផ្វាល​យ៉ាង​ដូចនេះ​នោះ។ បែប​នឹង​សង្ស័យ​បារាំង​ថា​ឡប់ អង់គ្លេស​ថា​ឆ្កួត អាល្លឺម៉ង់​ថា​ឡឺកឺ!

  43. កំសត់ ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 10:09 ព្រឹក

    សូមគាំទ្រទាំងស្រុងមតិរបស់លោកវិរិយា និងកោតសរសើរ។
    សូមឱ្យមានការចូលរួមមតិឱ្យបានច្រើន ។ អរគុណ

  44. វិចិត្រ ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 12:15 ល្ងាច

    ស្រេចតែពួកអស់លោកលាបពណ៏ខ្ញុំទៅចុះ គិតថា​ខ្ញុំជាមារក៏បាន ជាខ្មាំងក៏បាន ជា​ពួកខៀវពួកក្រហមក៍បាន ថា ជាអ្នកច្រណែននឹង​កិត្តិយសសម្តេច ជួន ណាត​ក៏បាន។ ព្រោះយើងមានទម្លាប់លាបពណ័គ្នាយូរមកហើយ។ អ្នកដែលរិះគន់ជាខ្មាំងត្រូវតែកំទេច។ បែបនេះហើយ ដែលធ្វើឱ្យខ្មែរយើង ក្លាយជាប្រទេសមហាអំណាច​ខ្លាំងដូច​សព្វថ្ងៃនេះ នរណាក៏គេស្គាល់ខ្មែរដែរ នរណាក៏គេកោតខ្មែរដែរ។ ខ្លាំងរហូតដល់មានប្រទេសមិនតិចទេ ដែលចាំជួយខ្មែរ​នោះ។

    លោកកាលីលេ ដែលនិយាយថា ផែនដីវិលជុំវិញព្រះអាទិត្យ ផ្ទុយនឹងគម្ពីរសាសនា នោះ​ប្រហែលមកពីគាត់​ច្រណែន នឹង​ព្រះអាទិទេពដឹង។ ខ្ញុំមិនចាំទាល់តែ កាលីលេ​អាចបង្កើត ផែនដីបាន ទើបជឿថា ព្រះនិយាយខុស កាលីលេនិយាយត្រូវនោះទេ។

    ខ្ញុំគ្រាន់តែត្រូវការ សេចក្តីពន្យល់បែបគតិបណ្ឌិតមួយប៉ុណ្ណោះ​។ បើពួកលោកពន្យល់បានល្អ នោះខ្ញុំនឹង មិនបដិសេធ ទទួលយក ទេ។

    ជាចុងក្រោយសូមអស់លោកពិនិត្យបណ្តាចំនុចខាងក្រោម
    គំនិតបែបទី១​​​​​​​​​​​ គំនិតបែបទី២
    ឃាតកៈ ឃាតករ
    ចតុក្កោណ ចតុកោណ
    អាហ្ស៊ី (មិនដែលប្រើទេ) អាស៊ី
    អាហ្ស៊ាន(មិនដែលប្រើទេ) អាស៊ាន
    អុកស៊ីហ្ស៊ែន អុកស៊ីសែន
    ស៊ែរសេរ (មិនដែលប្រើទេ) ឆែកឆេរ
    ហ្វ្រង់ បារាំង

    គិតខ្លួនឯងទៅថា គួរយកខាង១ សុទ្ធ ២ សុទ្ធ រឺ ម្តង១ ម្តង២។

  45. ទឹម បឿន ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 12:44 ល្ងាច

    ចិត្ត​ដែល​មានៈ​ប្រឆាំង​ជា​ដាច់​ខាត​របស់​លោក​វិចិត្រ ទោះ​បី​ជា​​និយាយ​យ៉ាង​ណា ក៏​នៅ​តែ​មិន​អាច​យល់​គ្នា​បាន​ដែរ លោក​មិនបាច់​ចង់​ទារ​រក​ហេតុផល​ត្រឹម​ត្រូវ​អី​ថែម​ទៀត​ទេ ចូរ​អាន​មតិ​របស់​លោក​វី និង អាន​ឧទាន​ក្នុង​វចនានុក្រម​សម្ដេច​ជួន ណាត​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ វា​គ្រប់​គ្រាន់​ហើយ ។ សូម​លោក​ដើរ​តាម​ផ្លូវ​ដែល​លោក​យល់​ថា​ត្រឹមត្រូវ​ចុះ, លោក សុវិចិត្រ ! ​មិន​ត្រូវ​ការ​អ្វី​ពី​លោក​ទេ ។ សូម​អរគុណ !

  46. សុខដារា ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 12:58 ល្ងាច

    ពួកអាឡប់
    ខ្លាំងបាន​តែគ្នា​ឯង

  47. សុខដារា ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 1:00 ល្ងាច

    អីចឹងបានខ្មែរជិតរលាយ

  48. ទឹម បឿន ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 1:20 ល្ងាច

    សុំ​ទោស ខ្ញុំ​សុំ​មិន​មាន​យោបល់អ្វី​សម្រាប់​អត្ថបទ​មួយ​នេះ​ទៀត​ទេ ។ ពាក្យ​«ឃាតកៈ, ឃាតក និង ឃាតករ» ខ្ញុំ​យល់​ថា អាច​ប្រើ​បាន​ទាំង​បី ។ សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ៕

  49. Spadora XIII ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 2:51 ល្ងាច

    os ja nas… khyom som sor ser heuy…. pu ke sor se nas….

  50. Rainna ថ្ងៃអាទិត្យ ទី 11 ខែវិច្ឆិកា 2007 / 4:29 ល្ងាច

    លោក! ខ្ញុំ​សុំ​មិន​និយាយស្អី​ច្រើន​ទៀត​ទេ, ខ្ញុំ​គិត​មិន​យល់​ថា​ហេតុ​អីបាន​ជា​លោក​នៅ​តែ​ចចេស​របៀប​នេះ? លោក​មិន​យល់ ឬ ធ្វើ​ជា​មិន​យល់​ខ្ញុំ​មិន​ខ្វល់ តែ​ស្អី​ដែល​ខ្ញុំ​ខ្វល់​គឺ​អក្សរសាស្ត្រនៃ​ជាតិ​របស់​ខ្ញុំ! ខ្ញុំដឹង​ថា​លោក​ក៏​ខ្វល់​ ទើប​លោក​ចំណាយ​ពេល​មក​ចូល​រួម​ជា​ការ​រិះ​គន់​នៅ​ទី​នេះ។ តែ​សូម​លោក​មេត្តា​យល់​ផង ថា​តើ​ទង្វើ​ដែល​លោក​កំពុង​ធ្វើ​នេះ​ជា​ទង្វើ​ដែល​កូន​ខ្មែរ​គួរ​ធ្វើ​ដើម្បី​លើក​ស្ទួយ​អក្សរសាស្ត្រ​ជាតិ​ដែរ​ឬ​ទេ? បើ​លោក​ថា​វា​ខុស, សូម​លោក​អញ្ជើញ​ទៅ​រាជ​បណ្ឌិត្យ​សភា​ទៅ, លោក​អាច​អញ្ជើញ​ទៅ​ទី​នោះ ហើយ​ប្រាប់​គេ​ពី​គំនិត​របស់​លោក, ម៉េច​បាន​លោក​ថា​វា​ខុស? ហើយ​ធ្វើ​ម៉េច​បាន​ត្រូវ​វិញ? បែប​នេះ​លោក​នឹង​អាច​ទទួល​បាន​ដំណោះ​ស្រាយ​មួយ​ល្អ​ជាង​នេះ។ លោក​នឹង​មិន​ចាំ​បាច់​មក​ដម្លើង​សសៃរ​ក​ដាក់​ពួក​ខ្ញុំ​ដែល​ជា​អ្នក​ចាំ​តែ​ស៊ី​អាចម៍​ឥណ្ឌា​តាម​ដែល​លោក​ថា​នោះ​ទេ។ លោក​នឹង​មិន​ចាំ​បាច់​មក​ខឹង​នឹង​ពួក​ខ្ញុំ​ដែល​គាំ​ទ្រ​នូវ​ទស្សនៈ​របស់​សម្ដេច​សង្ឃ​នោះ​ទេ។ ហើ្យ​លោក​ក៏​មិន​ចាំ​បាច់​មក​ចំណាយ​ពេល​មក​ពន្យល់​ពួក​ខ្ញុំ​ពី​ទស្សនៈ​របស់​លោក​ដែរ ព្រោះ​តាម​ទស្សនៈ​របស់​លោក​វា​ឆ្គង​នឹង​ទស្សនៈរបស់​ពួក​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ឡើង​វិញ​នូវ​សម្ដី​ដែល​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​រួច​ហើយ​ថា លោក​អាច​កែ​អ្វី​បាន​តាម​ចិត្ត​របស់​លោក តែ​សូម​ឱ្យ​លោក​ប្រាប់​ហេតុផល ដែល​ជាក់​លាក់​ ដែល​យើង​ទាំង​អស់​គ្នា​អាច​ទទួល​យក​បាន។

    ខ្ញុំ​ដឹង​ហើយ​ថា​ហេតុ​អី​បាន​ជា​លោក​នៅ​តែ​ជជេស​វែក​ញែក​របៀប​នេះ។ មក​ពី​លោក​ជា​អ្នក​បច្ចេកទេស រៀប​ចំ​សៀវភៅ​នោះ​ទេ​តើ។ មក​ពី​លោក​ជា​អ្នក​ដើរ​តាម លោក​តា កេង វ៉ាន់​សាក់។ វា​តែ​ប៉ុណ្ណឹង! លោក​កេង​ វ៉ាន់​សាក់ នឹង​គ្រាន់​តែ​ជា​និស្សិត​ខ្មែរ មក​ពី​បរទេស, មាន​សញ្ញាប័ត្រ នយោបាយ, សង្គម​វិជ្ជា… តែ​ប៉ុណ្ណឹង? ម៉េច​ក៏​លោក​ដើរ​តាម​គាត់? គាត់​ចង់​ប្ដូរ​លក្ខណៈ​នៃ​អក្សរសាស្ត្រ​ខ្មែរ​ទៅ​តាម​អ្វី​ដែល​គាត់​បាន​រៀន អ្វី​ដែល​គាត់​យល់​ថា​ស្រួល អ្វី​ដែល​គាត់​យល់​តាម​ភាសា​បារាំង? នោះ​ក៏​ព្រោះ​តែ​ហេតុ​ផល​អី​ខ្ញុំ​មិន​ដឹង តែ​សូម​លោក​មេត្តា​ពិនិត្យ ពិចារណា​ឱ្យ​បាន​ច្បាស់​លាស់ មុន​នឹង​លោក​ដាក់​ចិត្ត​គំនិត​របស់​លោក ឱ្យ​ងប់​ទៅ​នឹង​ស្អី​មួយ​នោះ។

    ត្រង់​មតិ​របស់​លោក​វិចិត្រ​ដែល​សរសេរ​នៅ ខែវិច្ឆិការ 10, 2007 @ 8:44 ល្ងាច បាន​សរសេរ​ថា «ដូចត្រង់ទំព័រ៨៨៤ ត្រង់ពាក្យមាលា បទកាកគតិមាន ៨ ឃ្លានោះ ពិតរឺទេ?។ ពាក្យបួនទេដឹង?» ខ្ញុំ​មិន​ដឹង​ថា​លោក​រៀន​នៅ​ឯណា​ទេ ដែល​គេ​បង្រៀន​ថា បទ​ពាក្យ​បួន​មាន​ប្រាំ​បី​ឃ្លា​នោះ, បទ​ពាក្យ​បួន មាន​បួន​ឃ្លា ក្នុង​មួយ​ឃ្លា មាន​បួន​ព្យាង្គ។

    បទ​ពាក្យ​បួន៖
    ១វគ្គ=៤ឃ្លា
    ១ឃ្លា=៤ព្យាង្គ

    បទ​កាកគតិ៖
    ១រគ្គ=៧ឃ្លា
    ១ឃ្លា=៤ព្យាង្គ

    ត្រង់​ដែល​ថា បទ​កាកគតិ អាច​ប្រើ​បាន​ជា ៧ ឬ ៨ ឃ្លា​ក្នុង​មួយ​វគ្គ​នោះ ខ្ញុំ​គ្មាន​អ្វី​ជា​សំអាង​ទេ ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ឯកសារ​ផ្សេង​ៗ គឺ​មួយ​វគ្គ​មាន​ត្រឹម​តែ ៧​ឃ្លា​ប៉ុណ្ណោះ។

    សង្ឃឹម​ថា​លោក​នឹង​យល់​ច្បាស់​ពី​បំណង​របស់​ខ្ញុំ ហើយ​នឹង​សង្ឃឹម​ថា​គំនិត​របស់​លោក​ដែល​ស្រឡាញ់ អក្សរសាស្ត្រ​ខ្មែរ នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​លោក​ជា​ដរាប។ មេត្តា​យក​យោបល់​របស់​ខ្ញុំ​ទៅ​ពិនិត្យ​ផង!

    អរគុណ,
    រ៉េនណា,

  51. chamnan ថ្ងៃ​ព្រហស្បតិ៍ ទី 15 ខែវិច្ឆិកា 2007 / 11:26 ល្ងាច

    ប្រជាធិបតេយ្យយកគំនិតភាគច្រើនជាធំ​​​​​​បើត្រូវការហេតុផលសូមប្រើសតិ​បញ្ញាជាគ្រឿងវែកញែក​កុំប្រើអារម្មណ៍ដាក់គ្នាជាពិសេសសូមប្រើសម្តី​ទន់​ភ្លន់អោយសមនឹងឋានៈជាអ្នកស្រឡាញ់នឹងរក្សាអក្សរសាស្រ្តខ្មែរយើង។
    ខ្ញុំរៀនបានតិចតួចសូមមិនមានយោបល់ក្នុងរឿងនេះ​​តែខ្មែរត្រូវស្រលាញ់​ខ្មែរ​កុំឈ្លោះគ្នានាំបរទេះមើលងាយសូមសរសើររ៉េនណា​នៅក្មេង​តែ​សម្តែង​មតិយោបល់បានល្អមានហេតុផល៕
    សូមអរគុណ,
    ចំណាន,

  52. សាម៉េត ថ្ងៃសុក្រ ទី 16 ខែវិច្ឆិកា 2007 / 8:57 ល្ងាច

    ប្រសិនបើយើងចង់ប្រើពាក្យមួយណានោះ យើងត្រូវសួរខ្លួនឯងជាមុនសិន ថាតើយើងចង់ប្រើពាក្យខ្មែរឬពាក្យភាសាបាលី?​
    ​​​ឃាតក = ជាភាសាបាលី,​ ចំណែក ឃាតករ ជាភាសាខ្ែមរយើង​ ដែលយកមកប្រើ តែបើយើងប្រៀបរវាងទាំងពីរពាក្យនេះទៅនឹងភាសាថៃវិញ ឃើញថា “ឃាតករ” ជាពាក្យដែលគេយកមកប្រើហើយត្រឹមត្រូវជាង ភាសាថៃសរសេរថា “ฆาตกร” អានថា “ខាតៈកន” ហើយពាក្យបាលី “ឃាតក”​ មិនឃើញភាសាថៃគេយកមកប្រើនោះទេ

  53. សុខដារា ថ្ងៃអាទិត្យ ទី 18 ខែវិច្ឆិកា 2007 / 8:11 ល្ងាច

    ចំជាឆ្កួតមែន​
    ពួកយើងនិយាយពីអក្សរខ្មែរ​ បែរជានិយាយពីអក្សរ​សៀមវិញ
    គាត់នេះឆ្កុយ​ខុសគេ
    េហ !!​ ពូឆ្កុយខុសគេ
    ខ្ញុំមិនចង់ជេទេ តែគាត់ហ្នឹងឆ្កុយខុស​គេ​ពេក

  54. Bandith ថ្ងៃចន្ទ ទី 19 ខែវិច្ឆិកា 2007 / 2:11 ល្ងាច

    តឹងសរសៃកដាក់គ្នាណាស់ន៎ នេះបានហៅថាអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរហ្អ៎?

  55. អាចម៍ផ្កាយ ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 2:37 ល្ងាច

    ហេតុអី​យើង​ម្នាក់​ៗ​ចូល​ចិត្ត​ប្រើ​ចរិត​បែប​នេះ​ដាក់​គ្នាម្ល៉េះ? ម្នាក់ៗ​សុទ្ធ​តែ​និយាយ​ថា​ខ្លួន​ស្រឡាញ់​ជាតិ​ ស្រឡាញ់​មាតុភូមិ ស្រឡាញ់​ខ្មែរ តើ​ស្រឡាញ់គេ​ធ្វើ​បែប​នេះ​ឬ?

    គ្រាន់​តែ​រឿង​អក្សរ​មួយពាក្យ​សោះ​ធ្វើ​ឯង​តម្លើង​សរសៃ​កដាក់គ្នាយក​ស្លាប់​យក​រស់​ ហេតុ​អី​ម្នាក់ៗ​មិនខិត​ខំ​រក​អំនះអំនាង​ រក​ហេតុ​ផល​ រក​គន្លឹះ​ល្អៗ​មក​ពន្យល់​គ្នាឲ្យ​ច្បាស់លាស់​ទៅ​វិញទៅ? កុំនិយាយអ្វីដែល​ស្រពិច​ស្រពិល​អ្វី​ដែល​មិន​ច្បាស់ វានាំ​តែ​គេ​វាយ​តម្លៃ​ពីក្រោយ​ខ្នង​ទេ!!!

    ខ្មែរ​ស្រឡាញ់​ខ្មែរ​ គេ​ត្រូវធ្វើ​បែប​នេះ​ឬ? ខ្ញុំ​ជឿ​ថា យើង​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ជេរ​ថ្នាក់​ដឹកនាំ​ខ្មែរតាំង​សម័យ​មុន ក៏ដូចសម័យ​នេះ ថាថា្នក់​ដឹក​នាំ​ទាំងនោះ​គិត​តែ​ពី​ឈ្លោះ​គ្នា ប្រ​ខាំគ្នា ដណ្តើម​អំណាចគ្នា មិនគិត​ខំ​អភិវឌ្ឍជាតិ ។​​ប្រៀប​ធៀប​ទៅ​មើល​! យើង​ចេះ​ជេរគេ ទាស់​ចិត្តគេ… ម៉េច​មិនទាស់​ខ្លួន​ឯង​ផង!??? គេ​ដល់​ទៅ​រឿង​អំណាចគ្រប់គ្រង​ប្រទេស ដល់​ទៅរាជសម្បត្តិ ចុះយើង???.. គ្រាន់​តែ​រឿង​ពាក្យ​មួយ​ម៉ាត់​សោះ ក៏​ប្រ​ខាំ​គ្នា​ដល់​ថ្នាក់​នេះ​ទៅហើយ!!! នេះ​ហើយ​ជា​ចរិត​ខ្មែរ​ដែល​បរទេស​ជិត​ខាង​តែង​តែ​លួច​មើល​ងាយ​ជារឿយៗ(ឥឡូវ​មិន​បាច់​លួច​ទេ សរសេរទាំង​សៀវភៅៗ ប្រាប់​លោកដទៃ​ឲ្យ​ដឹង​ទៀត ថាចរិត​ខ្មែរ​វាបែបណា?)។​នៅ​ពេល​ឃើញ​គេ​ថា​ឲ្យ​ចំៗ​ចឹងទៀត​ ម្នាក់ៗ​ក៏​ខឹង​កន្ទះ​រា តែ​អត់​គិត​ខ្លួនឯង​ទេ ថា​ខ្លួន​ឯង​វាអ៊ីចឹងមែន​!!! ហើយ​មិន​កែប្រែ​ទៀត​ នៅ​តែដើរ​ជាន់​ដាន​ចាស់​ ដូច​ជា​ពេល​ហ្នឹង​ចឹង​ហ្អ៎!

    តាមពិត​ទៅ​ពាក្យ​«ឃាតក» និង​«ឃាត​ករ» ត្រូ​វ​បាន​គេ​យក​មក​ពិភាក្សា​គ្នារួច​មក​ហើយ​កាល​ពី​កំឡុង​ឆ្នាំ​២០០២(​នឹង​ខំរកឯកសារ​មក​បញ្ជាក់​បន្ថែម ពេល​នេះ​ឯក​សារ​នៅ​ឆ្ងាយដៃ​ គឺ​ធ្លាប់​អាននៅ​ស្រុក​ខ្មែរ ទាំង​ទស្សនាវដ្តីប្រជា​ប្រិយ​ក៏​ធ្លាប់​ចេញ​) ។ជា​ការពិត​ក្នុង​វចនានុ​ក្រម​ជួន​ណាត​គ្មានពាក្យ​«ឃាត​ករ»​ទេ ខ្ញុំ​ដឹង​តាំ​ង​ពី​ខ្ញុំ​បានឃើញ​សេចក្តី​ប្រ​កាស​នៅ​ឆ្នាំ២០០២ហ្នុង​ម្ល៉េះ តែ​គេ​បង្គាប់​ឲ្យប្រើ​ពាក្យ​«ឃាត​ករ» សម្រាប់​ន័យ​​អ្នក​ធ្វើ​ឃាត​ អ្នក​សម្លាប់ ដែល«ករ»​​គេ​តែង​តែ​ប្រើ​ជា​ទូទៅ​ក្នុង​ការ​បង្កើត​ពាក្យ​ខ្មែរ​ ដោយ​ពាក្យ​បន្ថែម​ចុង ។សម្រាប់​«ឃាតកៈ» ប្រើ​បាន​តែ​អាន​ឲ្យ​ត្រឹម​ត្រូវ​(ឃា-តៈ-កៈ )​​ ។​​ ការ​ពិភាក្សា​កាល​នោះ​ គេ​ធ្វើ​ឡើង​នៅ​​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ហើយ​ក៏​បានចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​មហាវិទ្យា​ល័យ​អក្សរសាស្រ្ត​មនុស្ស​ដែរ (គឺសៀវ​ភៅ​ដែល​ខ្ញុំ​បានអាន​នោះ​ហើយ​) ហើយ​គេ​សរុប​ឲ្យ​ប្រើ​ពាក្យ​«ឃាតករ» សម្រាប់ភាសាខ្មែរ​ទូទៅ និង​ប្រើ​«ឃាតកៈ»​​ក្នុង​លក្ខ​ខណ្ឌ​សម​ស្រប​ណាមួយ​(ដូច​ជាក្នុង​ភាសា​បាលី​ជា​ដើម​) គឺ​ដូច​រ៉េនណា​បាន​ប្រាប់ចឹង ក្នុង​វចនា​នុ​អក្ខរាវិរុទ្ធ​ខ្មែរ​ គេ​មាន​ឲ្យ​ប្រើ​ពាក្យ​«ឃាតករ»​នេះហើយ​ ។
    បើ​មាន​ឱ​កាស​ ខ្ញុំ​នឹ​ង​លើក​យក​ការ​ពន្យល់​របស់​ពួក​គេ​​ក្នុង​គ្រា​នោះ​មក​ប្រាប់​ ។

  56. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 6 ខែ​មីនា 2008 / 3:08 ល្ងាច

    បើ​តាម​អត្ថបទ​ខ្ញុំ​ដាក់​ក្រោយ​នោះ ពាក្យ​”ឃាតក” ទើប​ត្រឹមត្រូវ ព្រោះ​ពាក្យ​មួយ មិន​អាច​មាន “ឃាតក”ផង និង “ឃាតករ”​ផង​ទេ បានន័យ​ថា​មិន​អាច​បន្ថែម​ចុង “ក” និង “ករ” បែប​នេះ​​លើ​ពាក្យ​តែ​មួយ​ឡើយ។ ដូច​យើង​ឃើញ​ស្រាប់ ពាក្យ​ដែល​បន្ថែម​ចុង “ក” ក៏​មិន​មាន​ច្រើន​ដែរ ដូច​ពាក្យ នាយក​(នាយ+ក) ជនក​(ជន+ក) ទាយក​(ទាយ+ក) ឃាតក (ឃាត+ក)។

    ការ​ពិភាក្សា​លើ​ពាក្យ​នេះ​កាល​ពី​ឆ្នាំ​២០០២​នោះ ខ្ញុំ​មិន​បាន​ដឹង​ទេ បើ​អាច​រក​បាន ជួយ​ប្រកាស​ប្រាប់​ខ្ញុំ​ផង។ និង​បើ​តាម​គំនិត​របស់​ខ្ញុំ ប្រហែល​ជា​ពេល​នោះ ​គេ​ផ្ដោត​ទៅ​លើ​តែ​ពាក្យ​បន្ថែមចុង “ករ” នេះ ដោយ​មិន​បាន​គិត​ដល់​ពាក្យ​បន្ថែម​ចុង “ក”​ផង​ក៏​មិន​ដឹង។ មួយ​វិញ​ទៀត ខ្ញុំ​ឮ​ថា​គេ​ប្រកាស​ឱ្យ​ប្រើ “ឃាតក” នេះ​វិញ​ផង។ ហេតុ​ដូចនេះ ខ្ញុំ​យល់​ថា ពាក្យ “ឃាតក” ពិត​ជា​ត្រឹមត្រូវ។

  57. អាចម៍ផ្កាយ ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 11:10 ព្រឹក

    បង! ខ្ញុំ​មិនចង់​និយាយ​ច្រើនទេ ព្រោះ​ខ្ញុំ​ក៏​មិនមែនជាបណ្ឌិត្យ​អក្សរសាស្ត្រ​មកពី​ណា ឬក៏​ជាអ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ​ខាង​ផ្នែក​នេះ​ក៏​ទេ​ដែរ តែ​អ្វី​ដែល​ខ្ញុំ​មិន​ច្បាស់​​ក៏​ខ្ញុំ​មិននិយាយ ។

    ពាក្យ​​ «ឃាតក នាយក ជនក ទាយក​ សាវក ឧបាសក…» ឬ​ភេទ​ស្រី​ជា «ឃាតកនី នាយិកា ជននី ​ទាយិកា​ សាវិកា ឧបាសិកា …» មិន​មែន​កើត​ពី​វិធី​បង្កើត​ពាក្យ​ខ្មែរ ដោយ​ប្រើ​ពាក្យ​បន្ថែ​មចុង​នោះ​ទេ ​តែ វាកើតឡើង​តាម​វិធី​បង្កើត​ពាក្យ​ខ្មែរដែលខ្ចី​ពីបាលី​សំស្រ្កឹត ដោយ​ប្រើ​​ «វិធី​កម្លាយ» ។

    វិធី​កម្លាយ​ក្នុង​ពាក្យ​បាលី​សំស្រ្កឹតមាន​២ផ្នត់ គឺ​ផ្នត់​ដើម​នឹង​ផ្នត់ចុង(​ឬហៅ​ឲ្យ​ចំថា​ «បច្ច័យ»)។​ ផ្នត់​ចុង​នេះ​ ភាសា​ខ្មែរ​សុទ្ធ​មិន​មានទេ មានតែ​ពាក្យ​កំចី​ពី​បាលីសំស្រ្កឹត។​ ផ្នត់​ចុង​ដែល​យើង​ខ្ចី​ពី​បាលី​សំស្រ្កឹត​មកប្រើ មាន៣បែប ៖
    ១.តទ្ធិតនាមៈ ណិត > ិក , តា
    ២.កិតនាមៈ អ , ណ , ណី , ណ្វុ > ​អក , តិ , យុ > អណ ឬ អន , អា , រិច្ច , រម្ម
    ៣.ឱណាទិៈ ឥស ,ឧស្ស , នុស

    ក្នុង​នោះពាក្យ «ឃាតក នាយក ជនក ទាយក​ សាវក ឧបាសក…» ស្ថិត​នៅ​ក្នុង​វិធី​កម្លាយ​ដែល​ប្រើ​ផ្នត់​ចុង​បែបទី២ (ណ្វុ > អក) ៖
    -ឃាត(សម្លាប់) + អក > ឃាតក(អ្នកសម្លាប់)
    -នាយ(នាំ,ដឹកនាំ) + អក > នាយក(អ្នកដឹកនាំ)
    -ជន(កំណើត​មនុស្ស,បង្កើត​មនុស្ស) + អក >​ ជនក(អ្នក​បង្កើត​ពូជមនុស្ស,អ្នកបង្កើតកូន)
    -ទា(ឲ្យ) + អក > ទាយក(អ្នកឲ្យ)
    -សាវ​(ស្តាប់) + អក > សាវក(អ្នកស្តាប់)
    -ឧបាស(បម្រើ) + អក > ឧបាសក(អ្នកបម្រើ)

    សង្ឃឹម​ថាអ្នក​ទាំងអស់​គ្នា​នឹង​បានយល់​ការ​ពន្យល់​នេះ ហើយ​បើ​រ៉េនណា​បានអាន​នោះ សូម​ឲ្យ​​ប្រយ័ត្ន​ «ផ្នត់​ចុង»​ នេះ​ឲ្យមែនទែន ព្រោះ​នៅ​ក្នុង​ការ​ប្រឡងសិស្ស​ពូកែ​ភាសា​ខ្មែរ ក៏​ធ្លាប់​ចេញ​ម្តង​ដែរ ហើយ​កាលនោះ​សូម្បី​តែ​គ្រូ​ក៏​មិន​អាច​ពន្យល់​បានដែរ ព្រោះ​គេធ្លាប់​ឮ​តែ «ផ្នត់​ដើម​និង​ផ្នត់​ជែក» ឯ​​ «ផ្នត់ចុង» មិនធ្លាប់​ឮសោះ​។

  58. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 11:25 ព្រឹក

    ខ្ញុំនឹង​ស្វែង​យល់​ពី​វា​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅរួច!

  59. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 11:58 ព្រឹក

    ចូល​ដល់​កន្លែង​អត់​ដែល​ដឹង​ហើយ។ សុំ​សួរ​មួយ; ហេតុ​អ្វី​បាន​ជា​ដឹង​ថា​ពាក្យ “ឃាត” អាច​ក្លាយ​ជា “ឃាតក” តាម​រយៈ​បច្ច័យ “អក”? ពាក្យ​ផ្សេងៗ​ដែល​បាន​លើក​មក​ក៏​ដូច​គ្នា។ តើ​ធ្វើ​ម៉េច​បាន​ដឹង? គឺ​ចង់​ដឹង​ថា “ណ្វុ” មាន​អី​ទាក់ទង​នឹង​ពាក្យ “ឃាត”។

  60. អាចម៍ផ្កាយ ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 1:34 ល្ងាច

    ងាយស្រួលទេបង!
    ដូចយើង​ដឹងស្រាប់​ហើយ ពាក្យ​ទាំង​នេះគឹ​កម្ចី​មកពីបាលី​សំស្រ្កឹត​ ដូច្នេះ​យើង​​ត្រូវ​អាន​ទៅ​តាមនិរុត្តិ​សាស្រ្ត​របស់​ភាសា នៅពេល​នោះ​យើង​នឹង​ដឹងៈ
    ឃាតក(អានថាៈ ឃាតៈកៈ)
    សូមពិនិត្យសំឡេង២ព្យាង្គ​ខាង​ចុង(តៈកៈ) នោះយើង​នឹងដឹងថា​ សំឡេង​២ព្យាង្គ​នេះ កើត​ឡើង​ដោយ​សូរ​ស្រៈ(អៈកៈ) ដែល​ជាសូរផ្នត់​ចុង ។

    ពាក្យ​ដទៃទៀត​ក៏ដូចគ្នាដែរ តើ​បង​មាន​មិត្តភក្តិ​ជា​ព្រះសង្ឃ​ទេ? បើ​មានជាការល្អ​ព្រោះ​បង​អាច​​ស្វែង​យល់​បន្ថែម​ពី​ផ្នត់​ចុង​នេះ តាម​រយៈ​ពួកគាត់​បាន ចំពោះ​គ្រូ​នៅ​តាម​សាលា​ចំណេះ​ដឹងទូទៅ ភាគ​​តិច​ណាស់​ដែល​អាច​ពន្យល់​បាន។ សម្រាប់​ខ្ញុំ​បាន​ត្រឹម​ដឹង​សើៗ​ប៉ុណ្ណោះ បើ​បង​សួរ​ច្រើន​ បែបទៅ​មិន​រួចទេ.. ព្រោះ​បានត្រឹម​តែ​ស្វែង​យល់​ តែមិន​បានរៀនទេ​។

  61. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 1:45 ល្ងាច

    បើ​កម្លាយ​ស្រេច​បែប​នេះ គឺ​អាច​ទាញ​បាន​ហើយ។ ចុះ​ “ណ្វុ” ជា​ស្អី? ដូច​អាចម៍ផ្កាយ​ថា៖ ក្នុង​នោះពាក្យ «ឃាតក នាយក ជនក ទាយក​ សាវក ឧបាសក…» ស្ថិត​នៅ​ក្នុង​វិធី​កម្លាយ​ដែល​ប្រើ​ផ្នត់​ចុង​បែបទី២ (ណ្វុ > អក)។ សូម​ជួយ​បញ្ជាក់​បន្ថែម​បន្តិច​ត្រង់​នេះ។

    អរគុណ

  62. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 2:09 ល្ងាច

    សូម​រក​អាន​ក្នុង​សៀវភៅ វេយ្យាករណ៍​ថ្នាក់​ទី​៧ ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ ក្នុង​សម័យ សាធារណរដ្ឋប្រជាមានិត​កម្ពុជា។ តម្លៃ 2$. ខ្ញុំមាន​ហើយ តែ​អាន​មិន​យល់​ដដែល!

  63. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 2:48 ល្ងាច

    បើ​រចនា​អាន​មិន​យល់ បង​ប្រហែល​ជា​អាន​អត់​យល់​ដូចគ្នា។

  64. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 3:03 ល្ងាច

    ហើយ​បង​មក​ទាក់​ទង​អី​ជាមួយ​ប្អូន​ទៀត​ហើយ?

  65. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 3:17 ល្ងាច

    ចាំ​បង​ទៅ​ទាក់ទង​នឹង​គេ​ចុះ​ចឹង។ ចាំ​ទៅ​រក​សៀវភៅ​ហ្នឹង​មក​មើល។ អរគុណ»» ភ្លេច​អរគុណ​លើក​មុន។

  66. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 3:31 ល្ងាច

    អរគុណ??? រឿង​អី???

  67. អាចម៍ផ្កាយ ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 3:40 ល្ងាច

    «ណ្វុ» ហ្នឹង​ជា​រឹសផ្នត់ចុង ដែលក្លាយ​មកជា «អក» អានថា(អៈកៈ) ។
    ដូចរ៉េនណាប្រាប់ចឹង សូមបងទៅរកទិញសៀវភៅ​នោះមកអានទៅ តែសង្ឃឹម​ថា​នឹងពិបាកយល់ ដូចរ៉េនណានិយាយចឹង!

  68. Boeun ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 4:01 ល្ងាច

    ហេហេហេ សង្ឃឹម​ថា​ចឹង​ចុះ។ ប៉ុន្តែ​បើ​ពិបាក​ខ្លះ​ពេក ខ្ជិល​ឈឺក្បាល​ណាស់។

  69. រចនា ថ្ងៃសុក្រ ទី 7 ខែ​មីនា 2008 / 4:04 ល្ងាច

    គេ​មិន​ប្រើ​បាក្យ​សង្ឃឹម​ទេ គេ​ប្រើ​ពាក្យ​ថា ប្រាកដ!!!!!

  70. សុវណ្ណគិរី ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 10:18 ព្រឹក

    ពាក្យថាឃាតកខុស គឹគេប្រើថា ឃាតករមកពាក្យថា ឃាត ប្រែថាសម្លាប់ ករ ប្រែថា ធើ្វ​ អំពើ ការធើ្វ​ គឹអ្នកធើ្វអោយស្លាប់បានដល់អ្នកសម្លាប់ហ្នឹងឯង​​ ដោយគេសរសេរថា ឃាតករ

  71. Boeun ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 10:20 ព្រឹក

    ខ្មែរ​យើង​ក៏​មាន​បន្ថែម​ចុង «ក» ដែរ មាន​ន័យ​ដូច «ករ»។

  72. រចនា ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 11:26 ព្រឹក

    @70: ខ្ញុំ​ទើប​ឮ… ការ​ពិត​ខ្ញុំ​គិត​ថា ពាក្យ ឃាតក ជា​ពាក្យ​ត្រូវ ឯ ឃាតករ ក៏​មិន​ខុស ព្រោះ​វចនានុក្រម​អក្ខរាវិរុទ្ធ​ខ្មែរ មាន​ទាំង​ពីរ​ពាក្យ… ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ការ​បក​ស្រាយ​មួយ​ជាក់​លាក់​សម្រាប់​ពាក្យ ឃាតករ ព្រោះ​ខ្ញុំ​អាច​រក​ការ​បក​ស្រាយ​ជាក់​លាក់ និង​អាច​យល់​បាន​ពី​ពាក្យ ឃាតក…

  73. សុភ័ក្ត្រ ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 11:43 ព្រឹក

    ឈប់​តប​ទៅ​រចនា​ និង​បឿន​អើយ! ឲ្យ​គេ​ទៅ​ណា​ទៅ​ៗ

  74. រចនា ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 12:21 ល្ងាច

    បន្តិច​ទៀត​នឹង​គ្មាន​នរណា​ម្នាក់​និយាយ​ថា​ពាក្យ «ឃាតក» នេះ ខុស​ទៀត​ទេ, បើ​ហ៊ាន​ហើប​មាត់, ប្រាកដ​ជា​ហើម​ហើយ… ខ្ញុំនឹង​ដាក់​ប្រកាស​មួយ… កំពុង​រៀប​ចំ!

  75. ទឹម បឿន ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 12:55 ល្ងាច

    អី​ក៏​កាច​ម៉េះ? ហាហា

  76. រចនា ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 1:00 ល្ងាច

    រៀន​តាម​បង​ចន្ទ!!!😀

  77. ទឹម បឿន ថ្ងៃពុធ ទី 11 ខែមិថុនា 2008 / 1:07 ល្ងាច

    អូហ៍! មិន​ហ៊ាន​ទេ​ចឹង។ តែ​ឆាប់​ដាក់​តិច​ម៉ោ!

  78. និមល ថ្ងៃអង្គារ ទី 4 ខែវិច្ឆិកា 2008 / 9:05 ល្ងាច

    ខ្ញុំ​ទើប​ប្រទះ​ឃើញ​ពាក្យ «ឃាតករ» ក្នុង​ភាសា​ថៃ មាន អក្សរ «រ»។ ម៉េច​ក៏​ខ្មែរ​មិន​អាច​មាន «រ»?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s