រយះពេលកន្លងមក រហូតមកដល់ពេលនេះ យូនីកូដខ្មែរ ត្រូវបានស្គាល់ និង ប្រើប្រាស់យ៉ាងច្រើន ដោយមួយចំនួនធំ បោះបង់ពពួកពុម្ពអក្សរបុរាណ ហើយងាកមករកយូនីកូដវិញ ។ ការកើនឡើងនៃការប្រើប្រាស់ពុម្ពអក្សរយូនីកូដនេះ ជាមោទនភាពមួយសម្រាប់ភាសាខ្មែរ ។ ទោះចង់មិនចង់ ទៅថ្ងៃអនាគត គេនឹងត្រូវងាកមកប្រើយូនីកូដគ្រប់ ៗ គ្នាមិនខាន ដោយសារតែពុម្ពអក្សរយូនីកូដ ជាពុម្ពអក្សរស្ដង់ដារសម្រាប់ភាសានីមួយ ៗ ។ ទោះបីជាយូនីកូដ ត្រូវបានប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន ប៉ុន្តែឃើញថាអ្នកប្រើប្រើប្រាស់មួយចំនួនធំ បានប្រើប្រាស់មិនត្រូវក្បួនច្បាប់នៃយូនីកូដ ដែលបានកំណត់មក ក៏ដូចជាតម្រូវទៅតាមក្បួននៃភាសាខ្មែរយើង ។ ទីនេះ ខ្ញុំសូមធ្វើសំណូមពរ ក៏ដូចជាជម្រាបដល់អ្នកប្រើប្រាស់ ដែលមិនបានចាប់អារម្មណ៍ ឬ មិនបានដឹងពីរបៀបវាយអក្សរខ្មែរយូននីកូដ ដែលយល់ថាវាមិនសំខាន់ រហូតមានអ្នកខ្លះ អន់ចិត្តសម្រាប់ការបង្កើតក្បួនច្បាប់បែបនេះ ប៉ុន្តែ ការពិត វាជាក្បួនមួយ ដែលមានអត្ថប្រយោជន៍ក្រៃលែង ។ កំហុសឆ្គងមួយ ដែលអ្នកប្រើប្រាស់ភាគច្រើន តែងតែធ្វើវាជាដរាបនោះ គឺ ការ “កាត់ពាក្យ និង ការដកឃ្លា” ។ ការកាត់ពាក្យ គឺជាការដកឃ្លានៅចន្លោះពាក្យនីមួយ ៗ ដោយមិនឃើញចន្លោះប្រហោង ដើម្បីកាត់ពាក្យឲ្យដាច់ពីគ្នា សម្រាប់ការដកឃ្លា ជាការដកឃ្លាបន្ទាប់ពីវាយចប់មួយឃ្លានៃប្រយោគមួយ ។ ឧទាហរណ៍ៈ ការកាត់ពាក្យៈ “ខ្ញុំទៅសាលារៀន” យើងត្រូវវាយ ខ្ញុំ+(Space)+ទៅ+(Space)+សាលារៀន ។ ការដកឃ្លានៃឃ្លាៈ “ម្សិលមិញ ខ្ញុំទៅធ្វើការពេញមួយថ្ងៃ បន្ទាប់ពីចេញពីធ្វើការ ខ្ញុំក៏ទៅចូលរួមពិធីជប់លៀងមិត្រភក្តិ ។” ត្រូវសរសេរ “ម្សិលមិញ+(Shift+Space)+ខ្ញុំទៅធ្វើការពេញមួយថ្ងៃ+(Shift+Space)+បន្ទាប់ពីចេញពីធ្វើការ+(Shift+Space)+ខ្ញុំក៏ទៅចូលរួមពិធីជប់លៀងមិត្រភក្តិ+(Ctrl+Alt+Space)។” ។ ការវាយតាមរបៀបនេះ មនត្រឹមតែធ្វើឲ្យឯកសារយើងរៀបរយទេ វាអាចបង្កការងាយស្រួលក្នុងការកែអក្ខារវិរុទ្ធ ងាយស្រួលជ្រើសពាក្យ ដាក់នៅអ៊ីនធឺណេត មិនធ្វើឱ្យហួស ឬ ខូចទ្រង់ទ្រាយនៃប្លក់ ឬ វេបសៃត៍ ជាពិសេស គឺងាយស្វែងរកតាមអ៊ីនធឺណេត និង នៅមានប្រយោជន៍ផ្សេង ៗ ជាច្រើនទៀត ។
ខ្ញុំសង្ឃឹមថា អ្នកប្រើទាំងអស់ ដែលទម្លាប់មិនប្រើក្បួនវាយខាងលើនោះ គួរតែប្ដូរ ហើយព្យាយាមប្រើវា ដើម្បីឲ្យត្រូវក្បួនខ្នាត នៃភាសារបស់ជាតិយើង ។
សូមអរគុណ សម្រាប់ការយកចិត្តទុកដាក់អានសំណូមពររបស់ខ្ញុំ ។ សូមឲ្យទទួលបានជោគជ័យ ។
ពីម្ចាស់ប្លក់, ទឹម បឿន
អត្ថបទផ្សេងទៀត៖
មួយជ្រុងទៀតនៃខ្មែរយូនីកូដ និង អក្ខរាវិរុទ្ធខ្មែរក្នុងកុំព្យូទ័រ
ពិតជាត្រឹមត្រូវណាស់! អ្នកប្រើមួយចំនួននៅមិនទាន់យល់ពីសារៈសំខាន់នៃ ZWSP(Zero Width Space) ទេ។ សង្ឃឹមថា បន្ទាប់ពីអានអត្ថបទរបស់ក្បឿននេះរួច ពួកគេនឹងយល់កាន់តែច្បាស់បន្ថែមទៀត៕
ឃើញថាល្អណាស់ហើយបឿន ចំពោះការណែនាំបន្ថែមនេះ។ ខ្ញុំដំបូងក៏មិនបានដឹងដែរពីរឿនវាយស្ពេសនេះ ទើបតែងាកមកប្រើក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែរទេ។ ការដែលពិបាកនោះគឺមួយចំពោះខ្មែរយូនីកូដនឹងវាមិនមែនងាយស្រួលឯណា ផេជខ្លះ នៅពេលដែលយើងវាយស្ពេសទៅវាបែរទៅជាបង្ហាញស្ពេស ហេតុដូចនេះហើយបានជាតែងតែធ្វើឲ្យអ្នកវាយមិនស្ពេស ព្រោះគេនឹកថាវាបង្ហាញយ៉ាងដូចនេះ។
បងវណ្ណា លែងសុទ្ធតែក្បឿន ៗ តែម្ដងហើយហ្ន៎ ។ ក្បួនវាយអក្សរខ្មែរនេះ បើតាមខ្ញុំដឹង នៅមានបន្ថែមចំណុចមួយចំនួនទៀត ដែលយើបមិនចាប់អារម្មណ៍ និង មិនប្រើវា ប៉ុន្តែខ្ញុំខ្ជិលសរសេរច្រើនណាស់ យល់ថា ប៉ុណ្ណឹងសិនបានហើយ ។ បើមានការឯកភាពគ្នា សរសេរបែបនេះ អក្សរខ្មែរយើង នៅលើអ៊ីនធឺណេត កាន់តែសុក្រិតថែមទៀតហើយ ហើយក៏ធ្វើឲ្យយើង ងាយស្រួលក្នុងការរកតាមរយៈ Search Engine ផងដែរ ។ អរគុណ, សុំអស់មតិ ៕
ខ្ញុំស្គាល់លោកម្នាក់ ! គាត់ធ្លាប់និយាយថាមិនយល់ស្របការដែលមានសេរ៉ូស្ប៉េសទេ… ចាំអញ្ជើញគាត់មកពិភាក្សាដែរ…
អូខេ, ល្អណាស់ ខ្ញុំនឹងនៅចាំពន្យល់គាត់ តាមដែលអាចធ្វើបាន ។ សង្ឃឹមថា គាត់នឹងមកចូលរួម ។
ជាការណែនាំមួយដ៏ល្អ ចំពោះបែបបទវាយអក្សរខ្មែរខាងលើ!!
ប៉ុន្តែចំងល់ត្រង់ ៖
-ក្រមខ្មែរយូនីកូដ-នីដាកំណែមុនៗ ចុច Alt Gr + Spacebar ដើម្បីដកឃ្លាពេលវាយអក្សរខ្មែរ ក្នុង OpenOffice ឬ ក្នុង MS.Word
-ក្រមខ្មែរយូនីកូដ-នីដាកំណែក្រោយនេះ ស្រាប់តែមិនយល់ហេតុមេច បានជាត្រូវវាយដកឃ្លា ដោយប្រើ Shift + Spacebar ទៅវិញ???
បើសិនជាដាក់ Alt Gr + Spacebar ដូចដើម ជាការល្អជាងការកែដាក់ Shift + Spacebar ដូចបច្ចុប្បន្ន ព្រោះប្រើ Alt Gr + Spacebar វាទាន់ចិត្តជាង
សម្រាប់ខ្ញុំគ្មានអ្វីទាស់ខុសទេ ខ្ញុំចូលចិត្តប្រើ Shift+Spacebar ជាង ព្រោះវាយទម្លាប់ទៅហើយ ។
ចំពោះការវាយដកឃ្លា ដែលមើលមិនឃើញ វាគ្រាន់តែជាការវាយផ្ដាច់ពាក្យតែប៉ុណ្ណោះ សំខាន់គឺការដកឃ្លាទូទៅ (shift+space) នោះដែលយើងត្រូវលើកមកនិយាយ ព្រោះការដកឃ្លា គឺត្រូវដកតាមល្បៈ ឬឃ្លា ឬក៏ប្រយោគ មិនសុទ្ធតែដកឃ្លាគ្រប់តែពាក្យនោះទេ!
មិនមានអ្នកណាចាប់កំហុសនោះទេ សម្រាប់ការផ្ដាច់ពាក្យមួយ ៗ ពីគ្នាដោយប្រើ Spacebar សម្រាប់យើងដែលធ្លាប់ប្រើពុម្ពអក្សរបុរាណ ដែលវាយពុំខ្វល់ពីការកាត់ពាក្យនេះ ។ បើ socheatkhmer ធ្លាប់ធ្វើការជាមួយនឹងពុម្ពអក្សរបុរាណ នូវអត្ថបតច្រើន ៗ ដែលត្រូវការកែតម្រូវ socheatkhmer នឹងដឹងថាវាលំបាកប៉ុណ្ណា ដែលអក្សរត្រូវធ្លាក់បន្ទាត់ ឬ កាត់ពាក់កណ្ដាលបន្ទាត់ចុះមកបន្ទាត់ខាងក្រោម ដែលកាន់តែកែច្រើន ក៏កាន់តែឈឺក្បាលកាន់តែខ្លាំង ។ ធ្លាប់ជួបការលំបាកនោះហើយ ហើយបើប្ដូរមកប្រើយូនីកូដវិញ ដែលវាយតាមក្បួនរបស់វាត្រឹមត្រូវ ខ្ញុំជឿថា socheatkhmer និងដឹងពីគុណតម្លៃវាសម្រាប់បញ្ហានេះមួយមិនខានទេ ។ មានកិច្ចការផ្សេង ៗ ទៀតដែលការកាត់ពាក្យនេះ បង្កលក្ខណៈងាយស្រួលដល់យើង ដូចជាធ្វើឲ្យយើងដឹងពីពាក្យមួយរបស់ខ្មែរ នៅមានកម្មវិធីដែលបង្កើតឡើងសម្រាប់ត្រួតអក្ខរាវិរុទ្ធ ដែលដាក់ចេញឱ្យប្រើប្រាស់ហើយ អាចយកកម្មវិធីនោះ មកសាក ដោយវាយកុំកាត់ពាក្យសោះ តើនឹងមានអ្វីកើតឡើង ? ហ្នឹងប្រៀបដូចជាវាយអត្ថបទអង់គ្លេសដោយមិនដកឃ្លាពាក្យអីចឹងឯង ។
Shift+Space គឺល្អហើយ! រ៉េនណាធ្លាប់ដៃទៅហើយ! ការផ្ដាច់ពាក្យនីមួយៗ ចេញពីគ្នាវាជាការសំខាន់មួយ! សព្វថ្ងៃយើងមាន auto correct សម្រាប់ពុម្ពអក្សរយូនីកូដខ្មែរ អញ្ចឹងបើយើងចង់សរសេរឱ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធខ្មែរ, យើងត្រូវតែប្រើវាដោយខានមិនបាន! សម្រាប់ភាពត្រឹមត្រូវផង និង សម្រាប់ជួយលើកកំពស់អក្សរសាស្ត្រជាតិកុំឱ្យចុះដុនដាបផង! ការវាយដំបូងគឺពិបាកនឹងទម្លាប់បន្តិច តែបន្តិចមកវានឹងស៊ាំ ហើយយើងនឹងយល់ថាងាយស្រួលប្រើជាង limon ឬ abc ឆ្ងាយណាស់!
មុនដំបូងយល់ថាពិបាកតែរអីឡូវអត់អីទេ!
ខ្ញុំយល់ស្រប កាលពីមុនក៏ខ្ញុំពិបាកដែរ តែបច្ចុប្បន្ននេះងាយស្រួលណាស់។ ខ្ញុំទម្លាប់វាយបានយ៉ាងស្រួល គ្មានបញ្ហាទេ!
សូមចូលរួមបន្តិច ត្រង់ថា Alt Gr + Spacebar= ដកឃ្លា តាំងពីខ្ញុំប្រើពុម្ពអក្សរ ឬប្លង់ក្ដារចុចរបស់ ក្រុមខ្មែរអូអេស ឬណៃដា មិនដែលប្រទះឃើញដូចនោះទេ គឺមានតែ Shift+Space ប្រហែលជាច្រឡំជាមួយក្រុមផ្សេងហើយមើលទៅ….
អ្វីទៅដែលធ្វើអោយសង្គមខ្មែរសព្វថ្ងែបាត់បង់នូវសីលធម៌យ៉ាងនេះ ក្នុងនាមយើងជាពុទ្ធបរិស័ទ្ធ តើយើងបានបដិបត្តិអ្វីខ្លះទៅតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធម្ចាស់អ្វីខ្លះ
បើអស់លោកណាមានមតិអំពីរឿងនេះ សូមប្រាប់ខ្ញុំផង
អរគុណបងរដ្ឋដែលអូសកខ្ញុំ ឲ្យមកចូលមើលប្លក់បងបឿន!!!
ឃើញខុសជួយណែនាំអ៊ីចឹង ទើបល្អ, អរគុណបងបងបឿនយ៉ាងខ្លាំងណា៎!
ឥឡូវយល់ហើយ អាចម៍ផ្កាយ?
ងាប់! សុទ្ធតែខ្ញុំអូសក ហាហា គេគ្រាន់តែក្របួចកអាវឲ្យមកមើលសោះហ្នឹង…កិកិកិ
នៅមិនទាន់យល់ប៉ុន្មានទេ តើហេតុអីបានយើងចាំបាច់ប្រើការកាត់ពាក្យ? ព្រោះដូចបងឧទាហរណ៍មកអ៊ីចឹង«ខ្ញុំទៅសាលារៀន» គឺនៅតែខ្ញុំទៅសាសារៀនដដែល។
ចំនែកការដកឃ្លា តើយើងត្រូវដកតែមួយស្ពេសទេឬ? ចុះបើយើងចង់បាន គំលាតនៃការដកឃ្លា
ឲ្យបានវែងជាងនេះ យើងត្រូវថែមមួយស្ពេសទៀតឬ? ឬមួយមិនចាំបាច់ទេ?
ការដកឃ្លាពាក្យ គឺសម្រាប់កាត់ពាក្យ ដូចក្នុងភាសាអង់គ្លេស ដែលគេដកឃ្លាពាក្យនីមួយៗដែរ ដែលយើងប្រើ Space ដូចគ្នា។ ក្នុងភាសាខ្មែរយើង វាមានដកឃ្លាល្បៈ សម្រាប់ឱ្យងាយអាន គឺដកតាមខ្យល់ដង្ហើមរបស់យើង។ ការដកឃ្លាបែបនេះ គេប្រើ Shift+Space។ សូមអាចម៍ផ្កាយទៅមួយអត្ថបទមួយនេះទៀត ដែលខ្ញុំមានពន្យល់បន្ថែមអំពីការដកឃ្លានេះ ចុចទៅមើល។
អរគុណបាទ!
Welcome
ហាហា… វិធីងាយសោះ ខ្ញុំនឹកមិនឃើញ! តាមពិតខ្ញុំចេះកាត់ពាក្យដោយspace និងកាត់ឃ្លាដោយ shift+spaceដែរត្ហើ តែនឹកមិនឃើញ… មានន័យថាត្រូវវាយយូរជាងមុនបន្តិចត្រូវទេ? ដោយសារតែយកចុចspaceរាល់ពេលបញ្ចប់ពាក្យនីមួយៗនោះអី? អរគុណ ក្បឿន!
ការវាយឬសរសេរអក្សរខ្មែរយើងវាពិបាកបន្ទិច ដោយខ្ញុំមិនបានរៀនឬចេះ
ច្រើន មិនហ៊ានបញ្ចេញមតិទេក្នុងរឿងនេះ។ រហូតមកដល់ឥឡូវ ខ្ញុំនៅតែ
ប្រើ Vista Keyboard ផង ប្រើ Khmer OS Keyboard ផង មិនដឹងជាថ្ងៃ
មុខគេត្រូវប្រើមួយណាផង។
@ បូរាណ ៖ ហ្នឹងហើយ ការវាយអាចយូរជាងមុនបន្តិច តែវាមានរបៀប និងអាចផ្ទៀងអក្ខរាវិរុទ្ធបានផង។
@ បងម៉ន ៖ កុំខ្វល់អីបង។ ចង់ប្រើមួយណាក៏បានដែរ ឱ្យតែយើងយល់ថាវាស្រួលសម្រាប់យើង និងយើងពេញចិត្តប្រើវា។
សួសាដី បងៗទាំងអស់ ខុំមិនចេះវាយពុម យូនីកូដទេ មិនដឹងថា ជើង សក់ និមិតសញាឋិតនៅឯណាទេ សូមជួយផង
សុំសួរមួយ ខ្ញុំជាអ្នកទើបតែរៀនខ្មែរយូនីកូដ ខ្ញុំមិនអាចវាយពាក្យ internet បានសោះ។ ខ្ញុំរកស្រះមិនឃើញ វាចេញ អិុនធើណេត ? សូមជួយដោះស្រាយផង!!!
សួស្ដីបុត្រ អ៊ីន វាយ អ+៊+ី+ន តាមការប្រកប ។