ម៉ូតូឌុប​ត្រូវ​ប៉ាន់


នាយ​ចុន​ឈរ​ចាំ​ជិះ​ម៉ូតូ​ឌុប​ពី​ច្បារអំពៅ ទៅ​អ្នក​លឿង ។ ម៉ូតូ​ឌុប​ច្រើន​គគោក តែ​នាយ​រក​ជិះ​សឹង​មិន​បាន ។ ម៉ូតូ​មួយ​មក​ក្បែរ នាយ​គ្រវី​ក្បាល មួយ​ទៀត​មក​ដល់ នាយ​គ្រវី​ក្បាល… ។

  • ម៉ូតូ​ឌុប ?
  • ម៉ូតូ​អូន​ម៉ាក​អី​ដែរ ?
  • អាស៊ុយ​កូរ៉េ
  • អត់​ជិះ​ទេ​ ទៅ​ចុះ
  • ម៉ូតូ​ឌុប ?
  • ម៉ាក​អី​ដែរ ម៉ូតូ​បង ?
  • អាសង់​កូរ៉េ
  • ទៅ​ចុះ​អត់​ជិះ​ទេ
  • អេ​ក្មួយ, ម៉ូតូ​ឌុប ?
  • ម៉ូតូ​ពូ​ម៉ាក​អី ?
  • ហុងដា ៨៨ ឡើង​មក​យក​ថោក​ទេ
  • មិន​ជិះ​ទេ រក​គេ​ទៀត​ចុះ
  • ម៉ូតូ​ឌុប​ក្មួយ ?
  • ម៉ាក​អី​ដែរ​អ៊ំ ?
  • សាន់យ៉ាន់
  • ខុស​ប៉ាន់​ហើយ អ៊ំ​អញ្ញើញ​ទៅ​ចុះ
  • អេ​អ្នក​កំឡោះ ម៉ូតូ​ឌុប ?
  • ម៉ូតូ​តា​ម៉ាក​អី ?
  • គេ​ហៅ​អាកន្ថោរ​ណា​ចៅ​ប្រុស
  • អាកន្ថោរ ដូច​ចិត្ត​មិន​ខុស រក​អុស​យូរ​ហើយ ទើប​តែ​ជួប​ឈើ​ងាប់ ។ ពី​ច្បារ​អំពៅ ទៅ​អ្នក​លឿង យក​ប៉ុន្មាន ?
  • ១៥.០០០៛ ចៅ​ប្រុស
  • ថ្លៃ​បន្តិច ក៏​ថ្លៃ​ចុះ ឲ្យ​តែ​ស្រួល​បត់​ជើង​តាម​ផ្លូវ ទៅ​ហើយ​ខ្ញុំ…

7 thoughts on “ម៉ូតូឌុប​ត្រូវ​ប៉ាន់

  1. M|O|N|G|K|O|L ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 4:56 ព្រឹក

    ម្នាក់ហ្នឹង សង្ស័យតែបឿនឯងហ្នឹងហើយ!

  2. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 8:01 ព្រឹក

    ចេះថា

  3. ទឹម បឿន ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 9:18 ព្រឹក

    ក្រែង​បង​គល​ទេ​ដឹង ចេះ​មក​ថា​គេ​ទៅ​កើត !

  4. Spadora XIII ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 10:05 ព្រឹក

    lol… ot del heard sos…

  5. naraths ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 5:53 ល្ងាច

    ស្អី​គេ​មាន​អា​ម៉ាក​កន្ថោរ​ដែរ ហាហា!!

  6. ទឹម បឿន ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 6:01 ល្ងាច

    អូស៍ អត់​ស្គាល់​ម៉ូតូ​ម៉ាក​កន្ថោរ យ៉ាប់​បណ្ដោយ ! អត់​ដែល​មាន​ទេ​មើល​ទៅ ហាហាហា

  7. naraths ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 6:07 ល្ងាច

    អត់​ដែល​ទេ! គេ​ជិះ​អា​ម៉េច​ទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s