ម៉ៃក្រូសហ្វ (Microsoft) បានចេញប្រកាសអំពីវិនដូស៍ថ្មី ដែលនឹងចេញបន្ទាប់ពីវិនដូស៍វិស្តា ដែលមានឈ្មោះថា Windows 7 ។ ម៉ៃក្រូសហ្វ នៅមិនទាន់ប្រាប់ពីពេលវេលាជាក់លាក់នៅឡើយទេ តែគេរំពឹងថា នឹងប្រើពេល ៣ ឆ្នាំ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធដំណើរការថ្មីនេះ ដែលនឹងចេញនៅកំលុងឆ្នាំ ២០១០ ។ ខ្ញុំមិនមានអ្វីឆ្ងល់សម្រាប់ការដាក់ឈ្មោះប្រព័ន្ធដំណើរការថ្មីនេះទេ ព្រោះ Windows Vista ជា Windows 6 ហើយ Windows Xp ជា Windows 5.1 ដែល Windows 7 នេះជាវិនដូស៍បន្ទាប់ពីវិស្តា ។
ចេញស្អីគេទៀតហើយ វីស្តាមិនទាន់ទាំងបានប្រើហង
ឆាប់ប្រើវិស្តាឲ្យហើយទៅ ប្រយ័ត្នវិនដូស៍ ៧ ចេញ ខានស្គាល់ជាតិវិស្តា ។
មែនហើយអត់ទាន់បានស្គាល់ជាតិផង!! តែង៉ៃមុនប្រើ style inspirit ផស់វីស្តា.. ឡូយណាស់ តែដើរយឺតពេក ក៏បកមកប្រើ Theme Classic វិញហើយ ។
ឮថា IE8 ក៏នឹងចេញឆាប់ៗដែរ…
នាយករបស់ IE គេថា នឹងចេញក្រោយពី IE7 ២ឆ្នាំ ប្រហែលជាចុងឆ្នាំ ២០០៨ ឬ ដើមឆ្នាំ ២០០៩បានចេញ ។
ចឹងជិតបានប្រើអាថ្មីទៀតហើយ…
ជិតបានអី នៅម៉ាឆ្នាំទៀតឯណោះ ! មិនឆាប់ប៉ុន្មានទេ ។
អាប់ដេតឡាហូត
សូមអរគុណចេឬឫ