កំណាព្យ​​របស់​ខ្ញុំ​មាន​មុខ​នៅ​លើ​កាសែត​ជា​លើក​ទី​មួយ


កំណាព្យ​របស់​ខ្ញុំ​ ត្រូវ​បាន​កាសែត​ ខេមរា នៅ​សហរដ្ឋ​អាមេរិក យក​ទៅ​ចុះ​ផ្សាយ​ក្នុង​លេខ​១២៣ ឆ្នាំ​ទី​៣ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ A21 ។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​កំណាព្យ​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​អារម្មណ៍ និង​​​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​ខ្លាំង​បំផុត ដែល​ជួយ​ជំរុញ​ទឹក​ចិត្ត​​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍​ទៅ​លើ​សិល្បៈ​សរសេរ​កំណាព្យ​នេះ​មួយ​កំរិត​ទៀត ។ កំណាព្យ​នេះ ខ្ញុំ​សរសេរ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ទីនេះ ។ កំណាព្យ គឺ​ជា​សិល្បៈ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សិល្បៈ​បុរាណ​ខ្មែរ ដែល​យើង​សង្កេត​ឃើញ​តាម​រយៈ​អក្សរសិល្ប៍ សិលា​ចរិត ក្បួន​ខ្នាត​​សម្រាប់​អប់រំ​ផ្សេង ៗ របស់​ដូនតា​យើង ភាគ​ច្រើន​គាត់​ប្រើ​កំណាព្យ​សម្រាប់​សរសេរ ឬ សម្រាប់​អប់រំ​កូន​ចៅ ព្រោះ​ជា​សិល្បៈ​មួយ​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​ទឹក​ចិត្ត​របស់​អ្នក​អាន​ ឲ្យ​ឆាប់​ចាប់​អារម្មណ៍ ។ កំណាព្យ​នេះ​ដែរ ក៏​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​តាក់​តែង​បទ​ចម្រៀង​​ផង​ដែរ ។ មាន​មិត្រ​ភក្តិ​មួយ​ចំនួន​ដែល​មិន​ចូល​ចិត្ត​កំណាព្យ ហើយ​យល់​ថា​ ជា​ភាព​ចាស់​គំរិល ដែល​យើង​មក​អង្គុយ​តែង​កំណាព្យ​នៅ​ក្នុង​សម័យ​នេះ ព្រោះ​គ្មាន​នរណា​គេ​ចង់​អាន ចង់​ស្ដាប់​ទៀត​ទេ ប៉ុន្តែ​បើ​តាម​ខ្ញុំ​សង្កេត​មើល​តាម​វិបសៃត៍ និង ប្លក់​មួយ​ចំនួន​ធំ ឃើញ​ថា​មិន​សូវ​បោះបង់​កំណាព្យ​ប៉ុន្មាន​ទេ គឺ​គេ​តែង​តែ​យក​កំណាព្យ​មក​ដាក់​ជា​ផ្នែក​មួយ​នៃ​វិបសៃត៍​របស់​គេ ។ តួ​យ៉ាង ខ្ញុំ​ក៏​ឃើញ​មាន​មិត្រ ៗ ភាគ​ច្រើន​ចេះ​តាក់តែង​បទ​កំណាព្យ​ ហើយ​តែង​បាន​ល្អ ៗ ទៀត​​ផង ជា​ពិសេស​មិត្រ​រួម​ប្លក់ និង មិត្រ​នៅ​តាម​ទំព័រ​វេទិការ ជា​ដើម នេះ​បញ្ជាក់​ថា កំណាព្យ​នៅ​តែ​ពេញ​និយម​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ ខ្ញុំ​សង្ឃឹម​ថា កំណាព្យ ដែល​ជា​កេរ្តិ៍​ពី​ដូនតា​របស់​យើង នឹង​នៅ​តែ​មាន​តម្លៃ ហើយ​មាន​ភាព​រស់​រវើក ក្នុង​សម័យ​កាល​នេះ និង ត​ទៅ​អនាគត ។ សម្រាប់​ខ្ញុំ ក៏​នឹង​ខិត​ខំ​ត​ទៅ​ទៀត សង្ឃឹម​ថា ខ្ញុំ​នឹង​​អាច​ជា​​​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​​​ស្ទួយ​លើ​ផ្នែក​នេះ​ផង​ដែរ ។

សូម​អរគុណ​ដល់​កាសែត​ខេមរា

p21.jpg
​នៅ​លើ​កាសែត​ខេមរា

http://khemaratimes.com

37 thoughts on “កំណាព្យ​​របស់​ខ្ញុំ​មាន​មុខ​នៅ​លើ​កាសែត​ជា​លើក​ទី​មួយ

  1. naraths ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 8:35 ព្រឹក

    មាន​ខ្សែ​ចឹង​ហើយ ឆាប់​ល្បី​ណាស់!! ហាហា និយាយ​លេង​ទេ… សូម​ជួយ​អបអរ​ផង ។

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 8:37 ព្រឹក

    ហាហាហា តូច​ចឹង​ទៅ ! អរគុណ🙂

  3. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:26 ព្រឹក

    loy men nor kon ke…

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:28 ព្រឹក

    មិន​ចាញ់​តាភាក់​ប៉ុន្មាន​ទែ ហេហេ

  5. kunthy ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:47 ព្រឹក

    អូហ៍ បានល្បីហើយសូមកុំភ្លេចខ្ញុំ!! មែនបឿន មានស្នាដៃតែងកំណាព្យបានល្អ!! ខំប្រឹងដុសខាត់ទេព្យកោសល្យនិងថែមទៀត!!!

  6. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:58 ព្រឹក

    កុំ​ភ័យ ឲ្យ​តែ​បាន​ល្បី ខ្ញុំ​មិន​ភ្លេច​ទេ ។ ​អរគុណ​, ខ្ញុំ​នឹង​ខិតខំ​តទៅទៀត ក្រែង​បាន​ល្បី​នឹង​គេ ហេហេ😀

  7. rainnamail ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 2:00 ល្ងាច

    តែង​មិន​បាច់​វែង​ពេក​ទេ!!! វា​សំខាន់​ពេល​គេ​បក​ស្រាយ​នោះ!!! ពេល​រ៉េនណា​រៀន កំណាព្យ​របស់​លោក​តា​ង៉ុយ បក​ស្រាយ​ម្ដង​ៗ អស់​បួន​ដប់​ទំព័រ! អា​មួយ​នឹង រ៉េនណា​គិត​យូរ​ហើយ​ថា​បែប​ជាប់!!! បង​បឿន​តែង​ពីរ​បី​ទៀត​មក ចាំ​រ៉េនណា​ផ្ញើ​ឱ្យ​បង​តារាឬទ្ធិ ឱ្យ! អូខេ?

  8. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 2:16 ល្ងាច

    អរគុណ​ប្អូន ពេល​បង​នឹក​ឃើញ​រឿង​ដែល​ត្រូវ​តែង បង​នឹង​តែង​​ហើយ​ផ្ញើ​ឲ្យ​ប្អូន😀

  9. rainnamail ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 2:19 ល្ងាច

    រឿង​ម៉ា​គគោក កោត​តែ​បង​មើល​អត់​ឃើញ!!! ជិត​បោះ​ឆ្នោត​ចឹង សម្បូរ​រឿង​សរសេរ​ណាស់! ហើយ​បើ​បង​បើក​វិទ្យុ អាស៊ី​សេរី ព្រឹក​ៗ វិញ, មាន​មនុស្ស​យំ​ពេញ​តែ​វិទ្យុ​នឹង!

  10. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 2:23 ល្ងាច

    ចេះ​នឹក​ឃើញ​រ៉េនណា មិន​អី​ទេ ចាំ​បង​សាក​ស្ដាប់​មើល😀 ព្រោះ​ចង់​ល្បី​ដែរ​ហ្នឹង ។ ហើយ​ចុះ​ប្អូន​ឯង មិន​គិត​តែង​ទេ​អ្ហី ? ដូច​ជា​ស្ងាត់​ម្ល៉េះ​ឥឡូវ ?

  11. rainnamail ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 2:52 ល្ងាច

    អារម្មណ៍​មិន​សូវ​មូល!

  12. រជ្ជនី ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 3:52 ល្ងាច

    ព្រោះត្រូវនីវ៉ៃបំបែកហ្នឹងណា!

  13. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 5:07 ល្ងាច

    រជ្ជនី ហេតុ​អី​ថ្វើ​បាប​ប្អូន​ខ្លាំង​ម៉្លេះ ?😀

  14. rainnamail ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 5:53 ល្ងាច

    គ្នា​ធ្លាប់​ទៅ​ហើយ! កើត​មក​ជា​ប្អូន​យ៉ាប់​អើយ​យ៉ាប់! ត្រូវ​គេ​ជិះ​ជាន់​សឹង​រាល់​ថ្ងៃ…😥

  15. រជ្ជនី ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 6:04 ល្ងាច

    នាក៏ធ្វើបាបនីដូចគ្នា! បងអត់នៅផ្ទះជាមួយគ្នាបងមិនដឹងថា
    នាជិះជាន់នីប៉ុណ្ណាទេ!

  16. naraths ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 6:12 ល្ងាច

    បង​ប្អូន​ពីរ​នាក់​នេះ​តាម​ឈ្លោះ​គ្នា​ពេញ​ណា​ពេញ​ណី​ហើយ​នៀក…

  17. រជ្ជនី ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 6:15 ល្ងាច

    មិនមែនឈ្លោះទេ! គេហៅថាប្រកែក ឈ្លោះទាល់តែមានលាយេះាមួយហឹង្សារទៀត!

  18. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 6:16 ល្ងាច

    មិន​លើស​គ្នា​ទេ ពីរ​នាក់​បង​ប្អូន​ហ្នឹង​នោះ !

  19. kosal ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:34 ល្ងាច

    អីយ៉ា… ខានបើកប្លក់តែបួន ប្រាំង៉ៃសោះ ឡើងល្បីចូលកាសែតទៀត សូមជួយអបអរផង ។ និយាយចឹងមានបងប្អូនណាមានរូបទេសភាពនៅក្រុងកែបអត់? ចង់យកដាក់វេបសាយតិច..

  20. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:38 ល្ងាច

    អរគុណ​កុសល ខ្ញុំ​អត់​មាន​រូប​ក្រុង​កែប​ទេ បើ​ទិញ ខ្ញុំ​សុខ​ចិត្ត​ឡើង​ទៅ​ក្រុង​កែប​ស្អែក​ ទៅ​ថត​យក​មក​លក់​ហើយ ហេហេ

  21. kosal ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 10:56 ល្ងាច

    ហាស ហា… ខ្ញុំទើបមកពីក្រុងកែបដែរតែថតរូបអត់កើតសោះ មេឃស្រអាប់ពេក ណាមួយកាមេរ៉ាអន់ផង ។ ចង់អាប់ដេតរូបភាពនៅវេបសាយ http://www.kepcity.com និង http://www.krongkep.com តិច ខានអាប់ដេតជិតកន្លះឆ្នាំហើយ ។

  22. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 11:55 ល្ងាច

    អូហ៍ ចឹង​ទេ​អ្ហី ? បើ​អីចឹង ខ្ញុំ​មិន​ហ៊ាន​ទៅ​ថត​ទេ ខ្លាច​ថត​មក​អត់​ទិញ​អ្ហី ខាត​ទទេ ៗ ហើយ ហេហេ ។ និយាយ​អីចឹង វេបសាយ​ហ្នឹង ធ្វើ​បាន​ស្អាត​ ៗ ដល់​ហើយ ។ ពិត​ជា​ពូកែ​ខាង​ហ្លាស្ហ​មែន ។

  23. kosal ថ្ងៃអាទិត្យ ទី 4 ខែវិច្ឆិកា 2007 / 8:58 ព្រឹក

    មិនពូកែអីទេ ចេះតែធ្វើៗទៅដើម្បីជួយ Promote វិស័យទេសចរណ៏នៅទីនោះព្រោះខ្ញុំស្រលាញ់ទឹកដីនៅទីនោះណាស់ ។ បើសិនងៃណាបឿនមានរូបភាពនៅណឹងជួយអីមែលអោយផង.

  24. ទឹម បឿន ថ្ងៃអាទិត្យ ទី 4 ខែវិច្ឆិកា 2007 / 9:04 ព្រឹក

    បាទ បាន ។

  25. កវីស្រីលាក់មុខ ថ្ងៃអាទិត្យ ទី 4 ខែវិច្ឆិកា 2007 / 12:06 ល្ងាច

    កំណាព្យកាព្យឃ្លោងមានខឹ្លមសារ
    អានចប់កាលណានឹកអាណិត
    អរគុណអ្នកនិពន្ធមានចិត្ត
    រៀបរាប់ការពិតជូនទស្សនា៕

    congratulation !!

  26. Spadora XIII ថ្ងៃអាទិត្យ ទី 4 ខែវិច្ឆិកា 2007 / 6:53 ល្ងាច

    Congratulation… (n_n)-b

  27. rainnamail ថ្ងៃចន្ទ ទី 5 ខែវិច្ឆិកា 2007 / 5:22 ល្ងាច

    បង​កុសល គឺ​រ៉េនណា​មាន​ខ្លះ​ដែរ! ចាំ​ចែក​ជូន! ប្រាប់​ម៉ែល​បង​បាន​ទេ?

  28. ទឹម បឿន ថ្ងៃចន្ទ ទី 5 ខែវិច្ឆិកា 2007 / 7:11 ល្ងាច

    អរគុណ​កវី​ស្រី​លាក់​មុខ និង Spadora XIII

  29. kosal ថ្ងៃចន្ទ ទី 5 ខែវិច្ឆិកា 2007 / 8:26 ល្ងាច

    សប្បាយចិត្តណាស់ដែលរ៉េនណាមាន ម៉េលផស់បងគឺ kosal@kosal.info អរគុណទុកជាមុនណារ៉េនណាក្មេងឆ្លាត ។

  30. ទឹម បឿន ថ្ងៃចន្ទ ទី 5 ខែវិច្ឆិកា 2007 / 9:17 ល្ងាច

    រ៉េនណា​លក់​យក​លុយ​ចាយ​ ប្អូន ! ហាហាហា

  31. kosal ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 9:32 ព្រឹក

    ហាសហា… លក់ក៏ទិញដែរបឿន អោយតែរូបស្អាតៗ

  32. ទឹម បឿន ថ្ងៃអង្គារ ទី 6 ខែវិច្ឆិកា 2007 / 9:37 ព្រឹក

    រ៉េនណា​បាន​លុយ​ប៉ាវ​ស៊ុប​​បង​ហើយ​ចឹង ហេហេ

  33. rainnamail ថ្ងៃពុធ ទី 7 ខែវិច្ឆិកា 2007 / 5:29 ល្ងាច

    លក់​បាន​ប៉ុន្មាន​រូប​បួន​ដប់​នឹង​នោះ! អរគុណ​បង​កុសល, រ៉េនណា​មិន​ឆ្លាត​ទេ…

  34. រជ្ជនី ថ្ងៃពុធ ទី 7 ខែវិច្ឆិកា 2007 / 5:48 ល្ងាច

    មិនឆ្លាតមែនហ្នឹង! មោកសឹងអី! ខ្ញុំក៏មិនឆ្លាតដែរ! ហាហា!

  35. អាចម៍ផ្កាយ ថ្ងៃសុក្រ ទី 28 ខែធ្នូ 2007 / 10:07 ល្ងាច

    អស្ចារ្យមែន!!!
    បែកមួយរយៈធំ នឹកបងដល់ហើយ!!!
    សូមអបអរសាទរចំពោះជោគជ័យ!!!

  36. គឹមសុខា ថ្ងៃចន្ទ ទី 27 ខែកក្កដា 2009 / 8:29 ល្ងាច

    គន់មើលកំណាព្យចាបអារម្មណ៍​​​​​​
    ហឫទ័យគ្រៀមក្រំចិត្តនឹកអាណិត
    នេះឬវាសនាទេវតាកម្រិត
    ធ្លាកលើជីវិតឈ្មោះអ្នកសុំទាន៕
    សូមអរគុណច្រើន!!!!!!!!!!!!

  37. ទឹម បឿន ថ្ងៃពុធ ទី 29 ខែកក្កដា 2009 / 10:38 ព្រឹក

    អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s