កំណាព្យរបស់ខ្ញុំ ត្រូវបានកាសែត ខេមរា នៅសហរដ្ឋអាមេរិក យកទៅចុះផ្សាយក្នុងលេខ១២៣ ឆ្នាំទី៣ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ A21 ។ នេះជាលើកទីមួយហើយ ដែលកំណាព្យរបស់ខ្ញុំត្រូវបានចាប់អារម្មណ៍ និងជាការលើកទឹកចិត្តមួយដ៏ខ្លាំងបំផុត ដែលជួយជំរុញទឹកចិត្តរបស់ខ្ញុំឲ្យកាន់តែចាប់អារម្មណ៍ទៅលើសិល្បៈសរសេរកំណាព្យនេះមួយកំរិតទៀត ។ កំណាព្យនេះ ខ្ញុំសរសេរកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ហើយត្រូវបានចុះផ្សាយនៅទីនេះ ។ កំណាព្យ គឺជាសិល្បៈដ៏ធំមួយក្នុងចំណោមសិល្បៈបុរាណខ្មែរ ដែលយើងសង្កេតឃើញតាមរយៈអក្សរសិល្ប៍ សិលាចរិត ក្បួនខ្នាតសម្រាប់អប់រំផ្សេង ៗ របស់ដូនតាយើង ភាគច្រើនគាត់ប្រើកំណាព្យសម្រាប់សរសេរ ឬ សម្រាប់អប់រំកូនចៅ ព្រោះជាសិល្បៈមួយងាយស្រួលក្នុងការទាក់ទាញទឹកចិត្តរបស់អ្នកអាន ឲ្យឆាប់ចាប់អារម្មណ៍ ។ កំណាព្យនេះដែរ ក៏ជាមូលដ្ឋានគ្រឹះក្នុងការតាក់តែងបទចម្រៀងផងដែរ ។ មានមិត្រភក្តិមួយចំនួនដែលមិនចូលចិត្តកំណាព្យ ហើយយល់ថា ជាភាពចាស់គំរិល ដែលយើងមកអង្គុយតែងកំណាព្យនៅក្នុងសម័យនេះ ព្រោះគ្មាននរណាគេចង់អាន ចង់ស្ដាប់ទៀតទេ ប៉ុន្តែបើតាមខ្ញុំសង្កេតមើលតាមវិបសៃត៍ និង ប្លក់មួយចំនួនធំ ឃើញថាមិនសូវបោះបង់កំណាព្យប៉ុន្មានទេ គឺគេតែងតែយកកំណាព្យមកដាក់ជាផ្នែកមួយនៃវិបសៃត៍របស់គេ ។ តួយ៉ាង ខ្ញុំក៏ឃើញមានមិត្រ ៗ ភាគច្រើនចេះតាក់តែងបទកំណាព្យ ហើយតែងបានល្អ ៗ ទៀតផង ជាពិសេសមិត្ររួមប្លក់ និង មិត្រនៅតាមទំព័រវេទិការ ជាដើម នេះបញ្ជាក់ថា កំណាព្យនៅតែពេញនិយមសម្រាប់មនុស្សជំនាន់ក្រោយ ។ ខ្ញុំសង្ឃឹមថា កំណាព្យ ដែលជាកេរ្តិ៍ពីដូនតារបស់យើង នឹងនៅតែមានតម្លៃ ហើយមានភាពរស់រវើក ក្នុងសម័យកាលនេះ និង តទៅអនាគត ។ សម្រាប់ខ្ញុំ ក៏នឹងខិតខំតទៅទៀត សង្ឃឹមថា ខ្ញុំនឹងអាចជាមនុស្សម្នាក់ដែលអាចជួយស្ទួយលើផ្នែកនេះផងដែរ ។
សូមអរគុណដល់កាសែតខេមរា
មានខ្សែចឹងហើយ ឆាប់ល្បីណាស់!! ហាហា និយាយលេងទេ… សូមជួយអបអរផង ។
ហាហាហា តូចចឹងទៅ ! អរគុណ 🙂
loy men nor kon ke…
មិនចាញ់តាភាក់ប៉ុន្មានទែ ហេហេ
អូហ៍ បានល្បីហើយសូមកុំភ្លេចខ្ញុំ!! មែនបឿន មានស្នាដៃតែងកំណាព្យបានល្អ!! ខំប្រឹងដុសខាត់ទេព្យកោសល្យនិងថែមទៀត!!!
កុំភ័យ ឲ្យតែបានល្បី ខ្ញុំមិនភ្លេចទេ ។ អរគុណ, ខ្ញុំនឹងខិតខំតទៅទៀត ក្រែងបានល្បីនឹងគេ ហេហេ 😀
តែងមិនបាច់វែងពេកទេ!!! វាសំខាន់ពេលគេបកស្រាយនោះ!!! ពេលរ៉េនណារៀន កំណាព្យរបស់លោកតាង៉ុយ បកស្រាយម្ដងៗ អស់បួនដប់ទំព័រ! អាមួយនឹង រ៉េនណាគិតយូរហើយថាបែបជាប់!!! បងបឿនតែងពីរបីទៀតមក ចាំរ៉េនណាផ្ញើឱ្យបងតារាឬទ្ធិ ឱ្យ! អូខេ?
អរគុណប្អូន ពេលបងនឹកឃើញរឿងដែលត្រូវតែង បងនឹងតែងហើយផ្ញើឲ្យប្អូន 😀
រឿងម៉ាគគោក កោតតែបងមើលអត់ឃើញ!!! ជិតបោះឆ្នោតចឹង សម្បូររឿងសរសេរណាស់! ហើយបើបងបើកវិទ្យុ អាស៊ីសេរី ព្រឹកៗ វិញ, មានមនុស្សយំពេញតែវិទ្យុនឹង!
ចេះនឹកឃើញរ៉េនណា មិនអីទេ ចាំបងសាកស្ដាប់មើល 😀 ព្រោះចង់ល្បីដែរហ្នឹង ។ ហើយចុះប្អូនឯង មិនគិតតែងទេអ្ហី ? ដូចជាស្ងាត់ម្ល៉េះឥឡូវ ?
អារម្មណ៍មិនសូវមូល!
ព្រោះត្រូវនីវ៉ៃបំបែកហ្នឹងណា!
រជ្ជនី ហេតុអីថ្វើបាបប្អូនខ្លាំងម៉្លេះ ? 😀
គ្នាធ្លាប់ទៅហើយ! កើតមកជាប្អូនយ៉ាប់អើយយ៉ាប់! ត្រូវគេជិះជាន់សឹងរាល់ថ្ងៃ… 😥
នាក៏ធ្វើបាបនីដូចគ្នា! បងអត់នៅផ្ទះជាមួយគ្នាបងមិនដឹងថា
នាជិះជាន់នីប៉ុណ្ណាទេ!
បងប្អូនពីរនាក់នេះតាមឈ្លោះគ្នាពេញណាពេញណីហើយនៀក…
មិនមែនឈ្លោះទេ! គេហៅថាប្រកែក ឈ្លោះទាល់តែមានលាយេះាមួយហឹង្សារទៀត!
មិនលើសគ្នាទេ ពីរនាក់បងប្អូនហ្នឹងនោះ !
អីយ៉ា… ខានបើកប្លក់តែបួន ប្រាំង៉ៃសោះ ឡើងល្បីចូលកាសែតទៀត សូមជួយអបអរផង ។ និយាយចឹងមានបងប្អូនណាមានរូបទេសភាពនៅក្រុងកែបអត់? ចង់យកដាក់វេបសាយតិច..
អរគុណកុសល ខ្ញុំអត់មានរូបក្រុងកែបទេ បើទិញ ខ្ញុំសុខចិត្តឡើងទៅក្រុងកែបស្អែក ទៅថតយកមកលក់ហើយ ហេហេ
ហាស ហា… ខ្ញុំទើបមកពីក្រុងកែបដែរតែថតរូបអត់កើតសោះ មេឃស្រអាប់ពេក ណាមួយកាមេរ៉ាអន់ផង ។ ចង់អាប់ដេតរូបភាពនៅវេបសាយ http://www.kepcity.com និង http://www.krongkep.com តិច ខានអាប់ដេតជិតកន្លះឆ្នាំហើយ ។
អូហ៍ ចឹងទេអ្ហី ? បើអីចឹង ខ្ញុំមិនហ៊ានទៅថតទេ ខ្លាចថតមកអត់ទិញអ្ហី ខាតទទេ ៗ ហើយ ហេហេ ។ និយាយអីចឹង វេបសាយហ្នឹង ធ្វើបានស្អាត ៗ ដល់ហើយ ។ ពិតជាពូកែខាងហ្លាស្ហមែន ។
មិនពូកែអីទេ ចេះតែធ្វើៗទៅដើម្បីជួយ Promote វិស័យទេសចរណ៏នៅទីនោះព្រោះខ្ញុំស្រលាញ់ទឹកដីនៅទីនោះណាស់ ។ បើសិនងៃណាបឿនមានរូបភាពនៅណឹងជួយអីមែលអោយផង.
បាទ បាន ។
កំណាព្យកាព្យឃ្លោងមានខឹ្លមសារ
អានចប់កាលណានឹកអាណិត
អរគុណអ្នកនិពន្ធមានចិត្ត
រៀបរាប់ការពិតជូនទស្សនា៕
congratulation !!
Congratulation… (n_n)-b
បងកុសល គឺរ៉េនណាមានខ្លះដែរ! ចាំចែកជូន! ប្រាប់ម៉ែលបងបានទេ?
អរគុណកវីស្រីលាក់មុខ និង Spadora XIII
សប្បាយចិត្តណាស់ដែលរ៉េនណាមាន ម៉េលផស់បងគឺ kosal@kosal.info អរគុណទុកជាមុនណារ៉េនណាក្មេងឆ្លាត ។
រ៉េនណាលក់យកលុយចាយ ប្អូន ! ហាហាហា
ហាសហា… លក់ក៏ទិញដែរបឿន អោយតែរូបស្អាតៗ
រ៉េនណាបានលុយប៉ាវស៊ុបបងហើយចឹង ហេហេ
លក់បានប៉ុន្មានរូបបួនដប់នឹងនោះ! អរគុណបងកុសល, រ៉េនណាមិនឆ្លាតទេ…
មិនឆ្លាតមែនហ្នឹង! មោកសឹងអី! ខ្ញុំក៏មិនឆ្លាតដែរ! ហាហា!
អស្ចារ្យមែន!!!
បែកមួយរយៈធំ នឹកបងដល់ហើយ!!!
សូមអបអរសាទរចំពោះជោគជ័យ!!!
គន់មើលកំណាព្យចាបអារម្មណ៍
ហឫទ័យគ្រៀមក្រំចិត្តនឹកអាណិត
នេះឬវាសនាទេវតាកម្រិត
ធ្លាកលើជីវិតឈ្មោះអ្នកសុំទាន៕
សូមអរគុណច្រើន!!!!!!!!!!!!
អរគុណ