ម្ហូប​ខ្មែរ (ស្រក់​ទឹក​មាត់)


ពេល​ល្ងាច កំពុង​តែ​ឃ្លាន​ បើ​មើល​ប្លក់​របស់​បង​វុត្ថា ស្រាប់​តែ​ឃើញ​គាត់​អួត​ម្ហូប​ខ្មែរ លោក​អើយ… ទ្រាំ​មិន​បាន សុំ​លួច​យក​មក​ដាក់​នៅ​ប្លក់​ខ្ញុំ​មួយ​ ។ ខ្ញុំ​លួច​មក​ត្រង់ ៗ ទេ សង្ឃឹម​ថា​គាត់​មិន​ចាប់​ចង​ទេ ។ ហាម​ស្រក់​ទឹក​មាត់ ព្រោះ​ញ៉ាំ​អត់​បាន​ទេ (ជា​រូប) ។
សម្ល​កកូរ ជា​សម្ល​ដែល​ខ្ញុំ​ចូល​ចិត្ត​​ណាស់



ត្រី​អណ្ដែង​អាំង ជា​មួយ​ជ្រក់​ផ្កា​ថ្ងាន់​ស្នោរ😉 អស់​ទាស់ !



បាយ​ដាក់​ផ្ដិល ហើយ​និង​ឆា​ផ្កា​ខាត់ណា ទំនង​អស់​ទាស់​ហើយ

រូបភាព​ពី http://www.vuthasurf.com/2007/10/30/khmer-food-at-svay-rieng-restaurant/
អរគុណ​បង​វុត្ថា​ប៊ីក ៗ

19 thoughts on “ម្ហូប​ខ្មែរ (ស្រក់​ទឹក​មាត់)

  1. Bandith ថ្ងៃអង្គារ ទី 30 ខែតុលា 2007 / 9:06 ល្ងាច

    អីគេអារូបទីពីរហ្នឹងគេហៅថាជ្រក់ផ្កាថ្ងាន់?? ដូចមិនដែលលឺហ្អា។​ស្រុកខ្ញុំគេហៅថាជ្រក់ផ្កាស្នោ

  2. VuthaSurf ថ្ងៃពុធ ទី 31 ខែតុលា 2007 / 7:44 ព្រឹក

    អគុណ​​ បឿន ខ្ញុំពិតជាមិនចាប់ចងអ្នកទេ ហើយក៏សូមអគុណអ្នកជួយផ្សព្វផ្សាយអំពី​ម្ហូបខ្មែរ។ ត្រីអណ្តែង ជាមួយជ្រក់ផ្កាស្នោ ពិតជាមានរស់ជាតិមែន។ ចូលចិត្តទេ?

  3. naraths ថ្ងៃពុធ ទី 31 ខែតុលា 2007 / 9:56 ព្រឹក

    អូ​និយាយ​ពី​ជ្រក់​ផ្កា​ថ្ងាន់​ខ្ញុំ​ចូល​ចិត្ត​ណាស! នៅ ផ្ទះ​មាន​ដើម​ថ្ងាន់​ម៉ាដើម ឲ្យ​តែ​ដល់​ខែ​វា​ផ្កា គឺ​បេះ​មក​ត្រាំ គឺ​ត្រូវ​ជា​មួយ​ទឹក​គ្រឿង ហ្មង ហាហា ឆ្ងាញ់​ណាស់ សូម្បី​ត្រួយស្លឹក​វា​ទើប​លាស់​ក៏​មិន​ទុក​ដែរ ឆ្ងាញ់​ដូច​គ្នា…

  4. ទឹម បឿន ថ្ងៃពុធ ទី 31 ខែតុលា 2007 / 9:56 ព្រឹក

    អើ​មែន​ក្ឌិត ! អាហ្នឹង​ផ្គា​ស្នោរ​មែន ខ្ញុំ​ចង់​ភ្លេច​អស់​ហើយ មិន​សូវ​ចេះ​ចាំ​អី​ទេ ចេះ​តែ​ញ៉ាំ​តែ​ម្ដង ហាហាហា ។

    បង​វុត្ថា​សួរ​ដូច​ឆ្ងល់ គ្រាន់​តែ​ឃើញ​ចង់​ស្រក់​ទឹក​មាត់😀 ។ អរគុណ​បង​ដែល​មិន​យក​ទោសយក​ពៃ ។

  5. សុភ័ក្ត្រ ថ្ងៃពុធ ទី 31 ខែតុលា 2007 / 11:17 ព្រឹក

    មាន​ផ្កាថ្ងាន់​ដែរ?

  6. រដ្ឋ ថ្ងៃពុធ ទី 31 ខែតុលា 2007 / 11:22 ព្រឹក

    ប្រាកដ​ជា​មាន​ហើយ! អ្នក​អំពេញ​បែប​អត់​ស្គាល់​ទេ…

  7. ទឹម បឿន ថ្ងៃពុធ ទី 31 ខែតុលា 2007 / 11:24 ព្រឹក

    ហាហាហា មាន​អ្នក​អត់​ស្គាល់​ផ្កា​ថ្ងាន់​មួយ​ហើយ អ្នក​ច្រុក​អំពេញ​តែ​ប៉ុណ្ណឹង ។ និយាយ​ទៅ អាណិត​ដើម​ថ្ងាន់​ជិត​ផ្ទះ​ណារដ្ឋ​ដល់​ហើយ ប្រហែល​ជា​ស្លឹក​ទុំ​ក៏​មិន​លើក​លែង​ដែរ ហាហាហា

  8. រដ្ឋ ថ្ងៃពុធ ទី 31 ខែតុលា 2007 / 11:34 ព្រឹក

    បឿន ពេល​ទៅ​ស្រុក​ដក​ម៉ា​ដើម​ឲ្យ​អ្នក​ខ្លះ​មើល​ដែរ​ទៅ… ចាំ​មើល​អាណត្តិ​ក្រោយ​ខ្ញុំ​រក​ថត​ដើម​វា​មក​ផុស​បាន​ម្ដង!!

    កុំ​ចេះ​តែ​និយាយ! ថ្ងាន់​គេ​ហូប​តែ​ផ្កា និង​ត្រួយខ្ចី​ទេ … អូ​មែន អាស្លឹក​ចាស់ៗ គេ​យក​មក​បន្ទំ​ចេក ឬស្វាយ​ជាដើម (ចាំ​អត់​ច្បាស់)… ខ្ញុំ​ឆ្ងល់​ផ្លែ​វា​មើល​ទៅ​ស្អាត​ដែរ តែ​គេ​មិន​បរិភោគ ចុះ​បឿន​ចេះ​ហូប​ផ្លែ​វា​អត់??

  9. ទឹម បឿន ថ្ងៃពុធ ទី 31 ខែតុលា 2007 / 11:41 ព្រឹក

    ពី​ណា​គេ​ញ៉ាំ​ផ្លែ ? ឲ្យ​ដក​ដើម​ថ្ងាន់ ធ្វើ​មើល​តែ​ដើម​តូច យ៉ាប់​មែន !

  10. Bandith ថ្ងៃពុធ ទី 31 ខែតុលា 2007 / 2:46 ល្ងាច

    ងាប់ហើយហ្អា បើផុសខុសចឹងត្រដរម៉េស។ បើនិយាយដើមថ្ងាន់ហ្នឹង អ្នកអំពេញអត់ស្គាល់មែនតើ ផុសដើម និងផ្កា ផ្លែតាំងអសើម៉ោចែកអ្នកជ្រុកពេញ​មើល៍ហង

  11. VuthaSurf ថ្ងៃពុធ ទី 31 ខែតុលា 2007 / 5:18 ល្ងាច

    ខ្ញុំដូចជាមិនឃើញ blog របស់ខ្ញុំភ្ជាប់ទៅ blog របស់អ្នក

  12. ទឹម បឿន ថ្ងៃពុធ ទី 31 ខែតុលា 2007 / 9:36 ល្ងាច

    មាន​មក​តាម​សួរ​រក​តំណ​ទៀត😀 ដាក់​រួច​ហើយ​បាទ !

  13. theblackevil3 ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែវិច្ឆិកា 2007 / 6:19 ល្ងាច

    ខ្ញុំក៏ជាអ្នកខេត្តដែរ​តែមិនដែលលឺអាដើមថ្ងាន់​ហ្នឹងអីគេផង! បងចាំជួយដាក់រូបអោយមើលផងណា!

  14. Soddhipong ថ្ងៃ​ព្រហស្បតិ៍ ទី 1 ខែវិច្ឆិកា 2007 / 10:05 ល្ងាច

    ចង់ហូបដល់ហើយ

  15. VuthaSurf ថ្ងៃសុក្រ ទី 2 ខែវិច្ឆិកា 2007 / 2:39 ល្ងាច

    អរគុណ​ ច្រើន​ ខ្ញុំមើលមិនឃើញ​ដោយសា​រ​តែ​ភ្នែក​របស់​ខ្ញុំគ្មានវាន់តា!

  16. ទឹម បឿន ថ្ងៃសៅរ៍ ទី 3 ខែវិច្ឆិកា 2007 / 12:03 ព្រឹក

    បង​វុត្ថា ល្មម​កាត់​វែនតា​មួយ​ពាក់​ហើយ😀

    ខ្ញុំ​ទើប​តែ​ដាក់​ដែរ​ហ្នឹង ព្រោះ​មុន​នោះ មាន​ទាន់​ដាក់​ឯណា !

  17. davithpheap ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 11:45 ព្រឹក

    Yap nah. Why put pictures like this here? U don’t no that we miss khmer food so much té hé…😦 Pheap

  18. ទឹម បឿន ថ្ងៃអង្គារ ទី 20 ខែវិច្ឆិកា 2007 / 11:52 ព្រឹក

    hehe, just wanna water your mouth.lolzzz

  19. សុធា ថ្ងៃពុធ ទី 6 ខែ​កុម្ភៈ 2008 / 3:38 ល្ងាច

    អរគុណ​ ច្រើនដែលមានកម្មវិធីល្ឬๆ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s