ទុក្ខអ្នកសុំទាន ខ្ញុំយល់ច្បាស់
ពិតវេទនាណាស់ ពុំមានស្បើយ
ប្រៀបជាសមុទ្រ ពុំយល់ត្រើយ
អ្នកសុំទានអើយ សែនវេទនា ។
ថ្ងៃបន់ យប់បន់ អង្វរព្រះ
សូមជួបប្រទះ ភ័ព្វវាសនា
បានរស់ដូចគេ ក្នុងលោកា
មិនបានវីឡា ក៏មិនថ្វី ។
សុំត្រឹមខ្ទមមួយ ជាជម្រក
គ្រួសារបានជ្រក រួមភក្ដី
ជួបជុំបងប្អូន ញាតិប្រុសស្រី
បញ្ជៀសដេកដី ដូចពេលនេះ ។
សុំត្រឹមតិចតួច តែប៉ុណ្ណឹង
គ្មានទេវតាដឹង ជួយត្រិះរិះ
ប្រហែលផលកម្ម តាមមកជិះ
ជាតិមុន ជាតិនេះ ធ្វើមិនល្អ ។
ផលកម្មតបស្នង គ្មានអ្នកដឹង
មានតែខំប្រឹង កែលម្អរ
ទុកផលជាតិក្រោយ ថ្កើងបវរ
កុំឲ្យក្រីក្រ ព្រោះវេរា ។
ហាសែនកំសត់ព្រាត់វាសនា
នេះពិបាកថាចំណារក្រឹត្យ
កើតមកជាតិនេះមានជីវិត
បានជួបកំហិតពិតខ្លួនក្រ ។
…
ហ្នឹងហើយទើបខ្មែរ គ្រប់ៗប្រាណ
ខំធ្វើសិលទាន សន្សំធម៌
សាងគ្រប់កុសល អំពើរល្អ
ព្រោះតែខ្លាចក្រ ទុក្ខលំបាក ។
អ្នកសុំទានលើកដៃសំពះ
ទ្រូងខ្ញុំស្ទើរប្រេះបែកជាពីរ
តើថ្ងៃណាមួយទើបធរណី
ឈប់ចែកជីវីពីមនុស្សា?
ហេតុអីចាំបាច់មានអ្នកមាន?
អ្នកក្រសុំទានគ្មានអាហារ?
ម្ដេចចែកដីគ្នាក្នុងលោកា?
ម្ដេចក៏ឬស្យា សាហាវម្លេះ?
ហ៊ឹម ចន្ទក៏បានត្រឹមតែសំដែងក្ដីអាណិត តែបច្ចុប្បន្នមិនអាចជួយអ្វីបានក្រៅពីនេះដែរ។
lol… sot te kom nap kap klong phong… oi som dok thoy heuy… ot jes sos…
ឱប្អូនតូចតន់ស្ងួនពន្លក
ប្អូនតន់យល់យក តែចម្ងល់
ធ្វើឲ្យចិត្តបងរែងខ្វាយខ្វល់
គិតដល់និមល ក្ដួលឱរា ។
ធ្វើម្ដេចបងអាចឆ្លើយទៅស្ងួន
ប្អូនអើយបើឆ្ងល់គ្រប់ប្រការ
បងមិនដែលគិតយល់សោះណា
ជារឿងលោកា អាថ៌កំបាំង ។
ចន្ទ៖ ខ្ញុំមិនដឹងធ្វើម៉េចដែរហ្នឹង ។
Spadora XIII: ប្រញាប់ដកថយម៉េះ ? ខ្លាចអស់លុយអ្ហី ? 😀
ឱ! ព្រហ្មលិខិតឥតមេត្តា
កើតជាមនុស្សាទោះប្រុសស្រី
ចង់ទ្រព្យ* ចង់ឈ្មោះ** ចង់សម្ដី***
អភ័ព្វខ្ញុំអីគ្មានវាសនា។
អង្គុយសំយាបក្រាបកៀនកោះ
សុំត្រឹមរបស់ដែលត្រូវការ
បាយ ទឹក លុយកាក់ ឬ អាហារ
មិនហ៊ានប្រាថ្នាហួសពីនេះ។
ប៉ះអ្នកដែលមានចិត្តករុណា
សណ្ដោសមេត្តាបានត្រិះរិះ
ពីទុក្ខអ្នកក្រក្នុងជាតិនេះ
មានចិត្តរេរិះដាក់ទានឲ្យ។
ប៉ះអ្នកពុំមានចិត្តមេត្តា
ប្រទេចផ្ដាសាជេរមុខក្រោយ
ជីវិតមានទុក្ខគ្មានសុខសោយ
បានត្រឹមបណ្ដោយតាមយថា។
* មានលុយច្រើនៗ
** មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ
*** មានគេស្ដាប់សម្ដីខ្លួន (ទឹកមាត់ប្រៃ?)
ហ្អូ សុទ្ធតែអ្នកក្លាហានខាងតែងកំណាព្យតែម្ដងហ្ន ។ សម្រាប់ខ្ញុំវិញ គិតថា អ្នកសុំទានមានច្រើនប្រភេទ អ្នកខ្លះសុំគេព្រោះតែឃ្លាន តែអ្នកខ្លះយកការសុំទានធ្វើជារបរ ។
រឿងអាណិតគឺអាណិតហើយ
តែជួយមិនកើតទេ ទោះបីជាមានលុយរាប់លានដុល្លាក៏ជួយពួកគាត់មិនបានទេ បើពួកគាត់ខ្លះសុទ្ធតែស្អាតៗ ហ្នឹងសង្ហាជាងខ្ញុំទៀត តែបែជាមកសុំទានទៅវិញ ។