លោក កែវ ឈុន ទាក់​ទង​នឹង “អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…”


កាល​ពី​លើក​មុន​នោះ ខ្ញុំ​បាន​ដាក់​អត្ថបទ ក៏​ដូច​ជា​សំនួរ​ទាក់​ទង​នឹង អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ… ហើយ​ក៏​បាន​ទទួល​ការ​បក​ស្រាយ​ពី​លោក កែវ ឈុន ទាក់​ទង​នឹង​បញ្ហា​នេះ ដោយ​សារ​ខ្ញុំ​យល់​ថា វា​មាន​ប្រយោជន៍ ​ខ្ញុំ​សូម​ធ្វើ​ការ​ផ្សាយ វា​ឡើង​វិញ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា បាន​អាន និង បាន​បញ្ចេញ​មតិ​បន្ថែម​ផង ។ សូមអាន​ខ្លឹម​សារ​ទាំង​មូល​ដូច​ខាង​ក្រោម ៖

ទាក់ទងនឹងឃ្លាប្រយោគដែលបឿនបានលើកឡើងនោះ ខ្ញុំសូមលើកយកពាក្យថា
«កម្ម» មកបកស្រាយជាមុនសិន កម្ម គឺជាអំពើ រឺ ចលនាកំរើកចុះ កំរើកឡើង ទោះជា
ដំនើរប្រព្រឹត្ដនោះ ល្អក្ដី អាក្រក់ក្ដី ឈ្មោះថា «កម្ម» កម្មនេះបើនិយាយតាមបែបពុទ្ធ
សាសនា មានបីយ៉ាង គឺ កាយកម្ម អំពើប្រព្រឹត្ដទៅដោយកាយ វចីកម្ម អំពើប្រព្រឹត្ដទៅ
ដោយវាចា មនោកម្ម អំពើប្រព្រឹត្ដទៅដោយចិត្ដ រួមហៅថា កម្មបថ១០ ហើយចែកជា
កុសលកម្ម១០ និង អកុសលកម្ម១០ ទៅទៀត តែបើ។ បើលើកយកមកនិយាយទាំងអ
ស់ ឃើញថាវែងឆ្ងាយណាស់ សូមសង្រួមនិយាយ អំពីកម្មបីប្រការធំៗ ៖

១​ -ព្រះពុទ្ធទ្រង់សំដែងថា មានកម្ម នរណាធ្វើអំពើល្អក៏តែងបាន កុសលកម្ម ផលល្អ
ដិតជាប់ខ្លួន នរណាធ្វើអំពើអាក្រក់ក៏បានផល អាក្រក់ អកុសលកម្មដិតជាប់ខ្លួនយ៉ាង
នោះដែរ។

២ -ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា មានកម្មវិបាក គឺផលរបស់កម្ម ផលកម្មដែលល្អកើ
តមកពីអំពើល្អ កម្មល្អ ផលកម្មអាក្រក់កើតមកពីអំពើអាក្រក់ កម្មអាក្រក់យ៉ាងដូច្នោះដែរ។

៣ -ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺខ្លួនយើង
គ្រប់ៗគ្នា ជាម្ចាស់របស់កម្ម ជាម្ចាស់របស់ផលកម្ម គឺថាកាលបើខ្លួនយើងធ្វើល្អក៏បា
នទទួលអំពើល្អ បើខ្លួនយើងធ្វើអំពើអាក្រក់ក៏បានទទួអំពើអាក្រក់យ៉ាងនោះអែង។

បែរទៅអានប្រយោគ ដែលបឿនលើកឡើង «កូនដែលមិនគិត និង ធ្វើបាបឪពុក
ម្ដាយនឹងទទួលការតបស្នងមកវិញ ពីកូនរបស់ខ្លួនស្នងវិញ ដូច ឬ លើសអំពើដែលខ្លួន
ធ្វើទាំងប៉ុន្មានទៅលើឪពុកម្ដាយរបស់ខ្លួន នៅពេលដែលគេចាស់ទៅ» ឃ្លានេះវាមាន
អត្ថន័យធំធេងណាស់បើយោងទៅលើទ្រឹស្ដីកម្មផលដែលមានអធិប្បាយមកហើយ
ខាងលើ។ អាចនិយាយបានថា កូនដែលមាន អូវពុកម្ដាយ ជាអ្នកប្រព្រឹត្ដនូវអំពើអាក្រក់
ពោលពាក្យទ្រគោះបោះបោក មើលងាយមើលថោក មិនគោរពប្រតិបត្ដិ ចាស់ទុំមាន
មាតាបិតា ជីតាជីដូនខ្លួន អូវពុកម្ដាយបែបនេះ ក៏មិនអាចណែនាំ ស្ដីប្រដៅកូនចៅ
អោយប្រព្រឹត្ដនូវអំពើល្អបានឡើយ ម្លោះហើយកូននោះក៏ខ្វះការអប់រំ អោយបានយល់
ដឹងនូវអំពើល្អ កូននោះយល់ដឹង ឃើញតែគំរូ នៃអំពើអាក្រក់របស់មាតាបិតារបស់ខ្លួន
ម្លោះហើយ វាក៏ក្លាយទៅជារឿងធម្មតា (ឃើញតែអំពើអញ្ចឹង) គ្មានបាប គ្មានបុណ្យ
គ្មានល្អ គ្មានអាក្រក់អ្វីទេ ខ្លួន(កូនហ្នឹង)ក៏អាចធ្វើអ្វី មកលើអូវពុកម្ដាយរបស់ខ្លួនយ៉ាង
នោះដូចដែលខ្លួធ្លាប់ឃើញធ្លាប់យល់អញ្ចឹងមកដែរ។ ឃ្លាខាងលើនេះក៏ស្របនឹងឃ្លា
របស់លោកភិរម្យង៉ុយមួយឃ្លាថា៖

«ពូជដូងផ្លែដូង ពូជស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន»

តែបើនិយាយមួយបែបទៀត តាមទ្រឹស្ដីកម្មផលនេះដដែល ដោយកូនរបស់បុគ្គល
នោះ ជាអ្នកមានសតិសម្បជញ្ញៈ ឃើញគំរូ អាក្រក់របស់អូវពុកម្ដាយខ្លួន បែរជាស្អប់
ខ្ពើមនូវអំពើអាក្រក់ ដូចដែលអូវពុកម្ដាយខ្លួនបានប្រព្រឹត្ដមកហើយនោះ មានចិត្ដបុណ្យ
ហើយតាំងចិត្ដជាអ្នកប្រព្រឹត្ដតែអំពើល្អ ខ្នះខ្នែងព្យាយាមសិក្សារៀនសូត្រ ស្វែងរក
ហេតុផល ក្លាយទៅជាអ្នកចេះដឹង ស្គាល់គុណ ស្គាល់ទោស បុណ្យបាប គ្រប់បែបយ៉ាង
ហើយបែរជាអានិត អាសូរចំពោះមាតាបិតារបស់ខ្លួនដែលសាងតែអំពើបាបកម្ម អំពើ
អាក្រក់នោះ ទៅវិញក៏ថាបានដែរ គឺប្រៀបដូចជាព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ឈ្វេងយល់
នូវអំពើបាប ដែលសត្វលោកទាំងឡាយកំពុងតែងុយងោក ហើយទ្រង់ប្រោសអោយភ្លឺ
ស្វាងយ៉ាងនោះអែង។

កែវ ឈុន

3 thoughts on “លោក កែវ ឈុន ទាក់​ទង​នឹង “អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…”

  1. កែវ ឈុន ថ្ងៃសៅរ៍ ទី 20 ខែតុលា 2007 / 11:55 ល្ងាច

    អរគុណច្រើនណាស់ បឿន ខ្ញុំសូមសំដែងនូវសេចក្ដីរីករាយជាខ្លាំង នៅពេលដែល
    ឃើញពួកក្មេងៗ មានរូប បឿន ជាដើម ខំស្វះស្វែង រៀនសូត្រ សិក្សាអំពីសីលធម៌
    សង្គមខ្មែរយើង ខ្ញុំសង្ឃឹមថា យុវជនគំរូ បែប បឿន ពិតជាមិនសាបសូន្យ និង រីកដុះ
    ដាលពេញប្រទេសកម្ពុជាយើងមិនខានឡើយ។

    អរគុណយ៉ាងជ្រាលជ្រៅ
    កែវ ឈុន

  2. ទឹម បឿន ថ្ងៃអាទិត្យ ទី 21 ខែតុលា 2007 / 12:13 ព្រឹក

    ខ្ញុំ​ចេះ​ដឹង​ស្ដួច​ស្ដើង​ណាស់ មិន​ដល់​ថ្នាក់​គេ​អាច​យក​ជា​គំរូ​បាន​ទេ តែ​ក៏​សូម​អរគុណ ដែល​លោក​អ៊ំ បាន​ឲ្យ​តម្លៃ​ដល់​ខ្ញុំ ។ ខ្ញុំ​ក៏​សង្ឃឹម​ថា គ្រប់​គ្នា​នឹង​ខិត​ខំ​ ហើយ​ចែក​រំលែក​គ្នា​​​ទៅ​វិញ​ទៅ​មក​នូវ​អ្វី​ដែល​ល្អ ៗ ។

  3. សីម​ ថ្ងៃពុធ ទី 3 ខែកញ្ញា 2008 / 9:37 ល្ងាច

    សូរស្តបងប្រុស​ សុខសប្បាយជាទេ​បាទ?
    ប្លុកបងប្រុសពិតជា​អស្ចារណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s