អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…


និយាយ​តាម​ត្រង់​ទៅ ឥឡូវ​ខ្ញុំ​​ចេះ​សន្សំ​សំចៃ​គ្រាន់​បើ​ហើយ ។ ពី​មុន​បាយ​ស្រូប​មួយ​ចាន កាហ្វេ​ក្ដៅ​មួយ​ពែង សម្រាប់​អាហារ​ពេល​ព្រឹក តែ​ឥឡូវ​នៅ​សល់​តែ​​កាហ្វេ​ក្ដៅ​មួយ​ពែង​ទេ ។ កាហ្វេ​មួយ​ពែង វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ ដែល​មិន​ត្រូវ​ចំណាយ​ច្រើន​ដូច​បាយ​ស្រូប​មួយ​ចាន ដល់​ទៅ​ ២០០០​៛ ។ ព្រឹក​មិញ​នេះ នៅ​ហាង​កាហ្វេ អ៊ំ ៗ បបួល​គ្នា​ជជែក​រឿង​​​កូន ៗ និង ឪពុក​ម្ដាយ ។ កំលោះ​ព្រៅ​ម្នាក់ អ្នក​នាំ​ហេតុ​ឲ្យ​កើក​កា​ជជែក​គ្នា​នោះ ដំបូង​គាត់​ថា “​គិត​ទៅ ក្នុង​គ្រួសារ​នីមួយ ៗ ភាគ​ច្រើន​តែង​តែ​មាន កូន​ណា​មួយ​ដែល​មិន​គិត​ឪពុក​ម្ដាយ​មិន​ខាន​ឡើយ​ ។​” គាត់​ផ្ដើម​ពាក្យ​នេះ ក៏​ព្រោះ​តែ​កំពុង​មើល​កម្មវិធី​ទូរទស្សន៍ ស៊ីធីអិន ដែល​ផ្សាយ​ពី ការ​អប់រំ​ខាង​សាសនា និង សង្គម ហើយ​ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីការ​​ពី​កូន​ដែល​ធ្វើ​បាប​ឪពុក​ម្ដាយ ដើរ​ប៉ោឡែ​ ​ជា​ដើម ។ ស្ដាប់​គាត់​និយាយ ដូច​ជា​ប្រាកដ​ពេក​ហើយ តែ​បើ​តាម​ការ​សង្កេត និង អំណះអំណាង​របស់​គាត់ អាច​ឲ្យ​ខ្ញុំ​យល់​ស្រប​តាម​គាត់​បាន ។ អ្នក​ផ្សេង ៗ ទៀត​ក៏​ចាប់​ផ្ដើម​ជជែក​ពី​រឿង​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំឡោះ​ចាស់​នោះ ហើយ​ក៏​កើត​មាន​រឿង​គួរ​ឲ្យ​ជក់​ចិត្ត​ទៅ ។ ខ្ញុំ​ក៏​បាន​ចូល​រួម​ជា​មួយ​ពួក​គាត់​ដែរ ។ លទ្ធផល​ចុង​ក្រោយ នៃ​អង្គ​ជំនុំ​ក្រៅ​ផ្លូវ​ការ​នោះ​ បាន​នាំ​មក​ដល់​ការ​ឯក​ភាប​មួយ​គឺ “​កូន​ដែល​មិន​គិត និង ធ្វើ​បាប​ឪពុក​ម្ដាយ​នឹង​ទទួល​ការ​តប​ស្នង​មក​វិញ ពី​កូន​របស់​ខ្លួន​​ស្នង​វិញ ដូច​ ឬ លើស​អំពើ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន​ទៅ​លើ​ឪពុក​​ម្ដាយ​របស់​ខ្លួន នៅ​ពេល​ដែល​​គេ​​ចាស់​ទៅ​ ។​” តើ​លោក​អ្នក យល់​ថា ពាក្យ​មួយ​ឃ្លា​នេះ​ត្រឹម​ត្រូវ ឬ ទេ ? ចូរ​ពិភាក្សា និង រក​អំណះអំណាង ទៅ​តាម​ការ​យល់​ឃើញ​របស់​លោក​អ្នក ។

រាល់​គំនិត​របស់​លោក​អ្នក អាច​ចូល​រួម​មួយ​ភាគ​នៃ​ការ​អបរំ​ខាង​សាសនា និង សង្គម សម្រាប់​កូន​ខ្មែរ​ដែរ ហេតុ​ដូច​នេះ សូម​លោក​អ្នក​បញ្ចេញ​ឲ្យ​អស់​ពី​សម្មត្ថភាព ដើម្បី​ឲ្យ​កាន់​តែ​ភ្លឺ​ច្បាស់​អំពី​បញ្ហា​នេះ ។ សូម​អរគុណ !

7 thoughts on “អំពើ​របស់​ខ្លួន ចំពោះ​ឪពុក​ម្ដាយ នឹង​តប​មក​យើង​វិញ…

  1. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 19 ខែតុលា 2007 / 7:39 ព្រឹក

    *Tip:
    – ពុទ្ធ + ដីកា (អាន៖ ពុត ធៈ ដី កា) = ជា ពាក្យ ជា សម្ដី ប្រៀន របស់ ព្រះ​ពុទ្ធ
    – សង្ឃ + ដីកា (អាន៖ សង់ ឃៈ ដី កា)
    Eg.
    – ព្រះ​សង្ឃ​មាន​ពុទ្ធ​ដីកា (wrong)
    – ព្រះ​សង្ឃ​មាន​សង្ឃ​ដីកា (right)

  2. កែវ ឈុន ថ្ងៃសុក្រ ទី 19 ខែតុលា 2007 / 10:34 ល្ងាច

    ល្អហើយ បឿន ដែលយកចិត្ដទុកដាក់ ជជែកវែកញែក អំពីសីលធម៌សង្គមដូចនេះ
    ខ្ញុំមានសេចក្ដីសប្បាយរីករាយណាស់។ សូមមេត្ដាអនុញ្ញាតអោយខ្ញុំចូលរួមចំនែកខ្លះៗ
    ដូចតទៅ ៖

    ទាក់ទងនឹងឃ្លាប្រយោគដែលបឿនបានលើកឡើងនោះ ខ្ញុំសូមលើកយកពាក្យថា
    «កម្ម» មកបកស្រាយជាមុនសិន កម្ម គឺជាអំពើ រឺ ចលនាកំរើកចុះ កំរើកឡើង ទោះជា
    ដំនើរប្រព្រឹត្ដនោះ ល្អក្ដី អាក្រក់ក្ដី ឈ្មោះថា «កម្ម» កម្មនេះបើនិយាយតាមបែបពុទ្ធ
    សាសនា មានបីយ៉ាង គឺ កាយកម្ម អំពើប្រព្រឹត្ដទៅដោយកាយ វចីកម្ម អំពើប្រព្រឹត្ដទៅ
    ដោយវាចា មនោកម្ម អំពើប្រព្រឹត្ដទៅដោយចិត្ដ រួមហៅថា កម្មបថ១០ ហើយចែកជា
    កុសលកម្ម១០ និង អកុសលកម្ម១០ ទៅទៀត តែបើ។ បើលើកយកមកនិយាយទាំងអ
    ស់ ឃើញថាវែងឆ្ងាយណាស់ សូមសង្រួមនិយាយ អំពីកម្មបីប្រការធំៗ ៖

    ១​ -ព្រះពុទ្ធទ្រង់សំដែងថា មានកម្ម នរណាធ្វើអំពើល្អក៏តែងបាន កុសលកម្ម ផលល្អ
    ដិតជាប់ខ្លួន នរណាធ្វើអំពើអាក្រក់ក៏បានផល អាក្រក់ អកុសលកម្មដិតជាប់ខ្លួនយ៉ាង
    នោះដែរ។

    ២ -ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា មានកម្មវិបាក គឺផលរបស់កម្ម ផលកម្មដែលល្អកើ
    តមកពីអំពើល្អ កម្មល្អ ផលកម្មអាក្រក់កើតមកពីអំពើអាក្រក់ កម្មអាក្រក់យ៉ាងដូច្នោះដែរ។

    ៣ -ព្រះសម្មាសម្ពុទ្ធត្រាស់សំដែងថា សត្វទាំងឡាយមានកម្មជារបស់ខ្លួន គឺខ្លួនយើង
    គ្រប់ៗគ្នា ជាម្ចាស់របស់កម្ម ជាម្ចាស់របស់ផលកម្ម គឺថាកាលបើខ្លួនយើងធ្វើល្អក៏បា
    នទទួលអំពើល្អ បើខ្លួនយើងធ្វើអំពើអាក្រក់ក៏បានទទួអំពើអាក្រក់យ៉ាងនោះអែង។

    បែរទៅអានប្រយោគ ដែលបឿនលើកឡើង «កូនដែលមិនគិត និង ធ្វើបាបឪពុក
    ម្ដាយនឹងទទួលការតបស្នងមកវិញ ពីកូនរបស់ខ្លួនស្នងវិញ ដូច ឬ លើសអំពើដែលខ្លួន
    ធ្វើទាំងប៉ុន្មានទៅលើឪពុកម្ដាយរបស់ខ្លួន នៅពេលដែលគេចាស់ទៅ» ឃ្លានេះវាមាន
    អត្ថន័យធំធេងណាស់បើយោងទៅលើទ្រឹស្ដីកម្មផលដែលមានអធិប្បាយមកហើយ
    ខាងលើ។ អាចនិយាយបានថា កូនដែលមាន អូវពុកម្ដាយ ជាអ្នកប្រព្រឹត្ដនូវអំពើអាក្រក់
    ពោលពាក្យទ្រគោះបោះបោក មើលងាយមើលថោក មិនគោរពប្រតិបត្ដិ ចាស់ទុំមាន
    មាតាបិតា ជីតាជីដូនខ្លួន អូវពុកម្ដាយបែបនេះ ក៏មិនអាចណែនាំ ស្ដីប្រដៅកូនចៅ
    អោយប្រព្រឹត្ដនូវអំពើល្អបានឡើយ ម្លោះហើយកូននោះក៏ខ្វះការអប់រំ អោយបានយល់
    ដឹងនូវអំពើល្អ កូននោះយល់ដឹង ឃើញតែគំរូ នៃអំពើអាក្រក់របស់មាតាបិតារបស់ខ្លួន
    ម្លោះហើយ វាក៏ក្លាយទៅជារឿងធម្មតា (ឃើញតែអំពើអញ្ចឹង) គ្មានបាប គ្មានបុណ្យ
    គ្មានល្អ គ្មានអាក្រក់អ្វីទេ ខ្លួន(កូនហ្នឹង)ក៏អាចធ្វើអ្វី មកលើអូវពុកម្ដាយរបស់ខ្លួនយ៉ាង
    នោះដូចដែលខ្លួធ្លាប់ឃើញធ្លាប់យល់អញ្ចឹងមកដែរ។ ឃ្លាខាងលើនេះក៏ស្របនឹងឃ្លា
    របស់លោកភិរម្យង៉ុយមួយឃ្លាថា៖

    «ពូជដូងផ្លែដូង ពូជស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សហាយ ពូជស្រីមេម៉ាយ
    ពីម្ដាយដល់កូន»

    តែបើនិយាយមួយបែបទៀត តាមទ្រឹស្ដីកម្មផលនេះដដែល ដោយកូនរបស់បុគ្គល
    នោះ ជាអ្នកមានសតិសម្បជញ្ញៈ ឃើញគំរូ អាក្រក់របស់អូវពុកម្ដាយខ្លួន បែរជាស្អប់
    ខ្ពើមនូវអំពើអាក្រក់ ដូចដែលអូវពុកម្ដាយខ្លួនបានប្រព្រឹត្ដមកហើយនោះ មានចិត្ដបុណ្យ
    ហើយតាំងចិត្ដជាអ្នកប្រព្រឹត្ដតែអំពើល្អ ខ្នះខ្នែងព្យាយាមសិក្សារៀនសូត្រ ស្វែងរក
    ហេតុផល ក្លាយទៅជាអ្នកចេះដឹង ស្គាល់គុណ ស្គាល់ទោស បុណ្យបាប គ្រប់បែបយ៉ាង
    ហើយបែរជាអានិត អាសូរចំពោះមាតាបិតារបស់ខ្លួនដែលសាងតែអំពើបាបកម្ម អំពើ
    អាក្រក់នោះ ទៅវិញក៏ថាបានដែរ គឺប្រៀបដូចជាព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ឈ្វេងយល់
    នូវអំពើបាប ដែលសត្វលោកទាំងឡាយកំពុងតែងុយងោក ហើយទ្រង់ប្រោសអោយភ្លឺ
    ស្វាងយ៉ាងនោះអែង។

    កែវ ឈុន

  3. ទឹម បឿន ថ្ងៃសៅរ៍ ទី 20 ខែតុលា 2007 / 5:46 ល្ងាច

    សូម​អរគុណ​ច្រើន ចំពោះ​យោបល់​របស់​លោក ។ ពេល​នេះ ខ្ញុំ​យល់​ហើយ ថា​មក​ពី​មូល​ហេតុ​អី ។

  4. ទឹម បឿន ថ្ងៃសៅរ៍ ទី 20 ខែតុលា 2007 / 8:43 ល្ងាច

    អរគុណ តាភាក់ ខ្ញុំ​កែ​រួច​ហើយ ។

  5. Sreyphea ថ្ងៃអង្គារ ទី 1 ខែ​មេសា 2008 / 9:54 ល្ងាច

    សូមទោសមិនចង់និយាយច្រើនទេបើនិយាយចើ្រនប្រាកដជា
    បែកអូរស្ទឹងជាមិនខាន។
    ពាក្យ*កម្ម*វាប្រាកដជាមិនមែនជាពាក្យល្អទេដូចលោកកែវ​ ឈុនបាន
    មានប្រសាសន៍ហើយអញ្ចឹង។
    ខ្ញុំមិនមែនអ្វីដែលនិយាយវែងឆ្ងាយទេតែគ្រាន់ចង់អោយកូន
    ខ្មែរទាំងអស់បានយល់នូវពាក្យថាកម្មនឹងពាក្យថាបុណ្យហើយ
    កុំឃើញគេខុសចូរកុំធ្វើតាមគេអោយសោះ។

  6. ម៉ន ថ្ងៃពុធ ទី 2 ខែ​មេសា 2008 / 9:53 ព្រឹក

    តើកម្មនោះវាមកពីណា?

    បើបានធ្វើកម្ម កម្មនោះនឹងតាមសងវិញក៏តាមទៅចុះ
    តែបើមិនដែលធ្វើកម្មផង ហេតុយ៉ាងមិចក៏នៅតែមាន
    កម្ម?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s