ត្រឡប់​មក​ពី​ស្រុក​វិញ​ហើយ


ខ្ញុំ​ត្រឡប់​មក​ពី​ស្រុក​វិញ​ហើយ​បង​ប្អូន ។ ម្សិល​មិញ ម៉ោង​ជិតជាង​ដប់ពីរ ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ មាន​នំ​មាន​នែក​អី​មក​ជា​មួយ​ដែរ​តើ តែ​ស្ដាយ​ដល់​ហើយ អត់​នំ​ផ្ញើ​ចន្ទ ព្រោះ​នំ​អន្សម​ចេក​នោះ​វេច​តាំង​ពី ថ្ងៃ​ ១៤​រោច តែ​មិន​អី​ទេ ខ្ញុំ​ញ៉ាំ​ជំនួស​រួច​ហើយ😀 ចំណែក​តា​ភាក់​វិញ មាន​នំ​ផ្ញើ​ដែរ យក​អន្សម​ជ្រូក​​មក​ផ្ញើ​​មួយ​ដំបរ​​ដែរ តែ​ម្ចាស់​ឡាន​គេ​ដាក់​យ៉ាង​ម៉េច​ទេ… គរ​ឥវ៉ាន់​លើ​រហូត​ដល់​បែក​នំ​អស់ ស៊យ​មែន​ហ្មង​ហើយ ! នៅ​តែ​នំ​ជាលី ។ តា​ភាក់​ឯង​ស៊យ​ដល់​ហើយ តែ​ខ្ញុំ​ក៏​បាន​ញ៉ាំ​ជំនួស​ដែរ​ហ្នឹង ខ្ញុំ​ញ៉ាំ​ជំនួស​បង​ប្អូន​តែ​ទាំង​អស់ ។ និយាយ​អីចឹង ខ្ញុំ​បាន​ទៅ​តែ​មួយ​វត្ត​គត់ បង​ប្អូន​ទាំង​អស់​គ្នា ប្រហែល​ជា​បាន​ទៅ​ច្រើន​វត្ត​ហើយ​មើល​ទៅ ។

7 thoughts on “ត្រឡប់​មក​ពី​ស្រុក​វិញ​ហើយ

  1. សុភ័ក្ត្រ ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 3:01 ល្ងាច

    អានដល់របស់តាភាក់ផ្ញើ ឯងខំតែអរ។ ចុះឡើងៗ អត់ទាំងអស់។ យីស តាប៉ិនេះ! យ៉ាប់មែន​

  2. ទឹម បឿន ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 3:21 ល្ងាច

    ធ្វើ​យ៉ាង​ម៉េច​ទេ បើ​ព្រហ្មលិខិត​ចា​រ​មក​អីចឹង !

  3. Bandith ថ្ងៃចន្ទ ទី 15 ខែតុលា 2007 / 8:31 ល្ងាច

    គេបានស៊ី គេស៊ីតែខ្លួនឯងហ្នឹង កាភាក់ឯងកុំចង់ស៊ីផស់គេពេក។ គិតៗទៅ ដល់ចឹងភាក់ឯងអន់ជាងប្រែតទៀតហា ប្រែតបឿនបានបោះនំឲ្យ ភាក់ឯងបានត្រឹមតែគេនិយាយបញ្ឈឺចឹង។ ហេងដែរនៅ ញូដេលីនេះមានវត្តខ្មែរមួយដែរ ហាហាហ…បានទៅម៉ាវត្តហ្នឹងគេដែរង៉ៃភ្ជុំធំ កុំឲ្យគេថាម៉ាភ្ជុំគ្មានបានអីម៉ាវត្តនៅ។ យាយពីអ្នកខ្លះវិញនៅស្រុកខ្មែរហើយ ម៉ាភ្ជុំទៅបានម៉ាវត្តដូចខ្ញុំដែរ គួរណាស់តែបានច្រើន​

  4. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 7:31 ព្រឹក

    បន់ក្ឌិតឯង​កុំចេះ​ពេក សង្ស័យទៅ​វត្តខ្មែរ​និងដណ្ដើមប្រែតឥណ្ឌាហ្មង ព្រោះឮថាកំពុងសន្សំលុយ ខោអាវផ្អូមពេញបន្ទប់ : P

  5. ទឹម បឿន ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 10:33 ព្រឹក

    ល្បង​ក្ឌិត​ហ្នឹង​កំពុង​តែ​ច្រណែន​គេ​ហើយ តាម​មក​និយាយ​ផ្ដេសផ្ដាស ។

  6. Bandith ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 11:12 ព្រឹក

    បើមិនដឹងកុំនិយាយ ខ្ញុំស៊ីដោយសំរួលគ្មានបានដណ្តើម​ប្រែតណាទេបាទ។ ខោអាវ មិនដែលប្អូនទេ កាភាក់ គេបើកម៉ាស៊ីនត្រជាក់ ផង ដាក់កង្ហារផង ស្ងួតចែស

  7. ទឹម បឿន ថ្ងៃអង្គារ ទី 16 ខែតុលា 2007 / 11:14 ព្រឹក

    រហាម​ប៉ុណ្ណឹង​ហើយ នៅ​អួត​ទៀត !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s