ព្រះចន្ទលើមេឃ ថ្ងៃដប់ប្រាំ
រស្មីជះកាំ មកផែនដី
បំភ្លឺមនុស្សលោក ទាំងប្រុសស្រី
នាំឲ្យរាត្រី កាន់តែស្រស់ ។ឱរាត្រីអើយ រាត្រីស្ងាត់
យប់ជ្រៅសែនស្ងាត់ គួរស្រណោះ
មនុស្សចូលនិន្ទ្រា លង់លក់អស់
នៅខ្ញុំស្រណោះ តែម្នាក់ឯង ។ស្រណោះអាល័យ ដល់រស្មី
សែនស្ដាយរាត្រី ពន់ក្រៃលែង
ស្ដាយណាស់ មិនចង់ចូលទៅគេង
ចង់គន់ម្នាក់ឯង តាមចិន្ដា ។ស្ដាយតែចន្ទអើយ នៅសែនឆ្ងាយ
ឆ្ងាយអើយសែនឆ្ងាយ ពីហត្ថា
ទោះចិត្តគួចផ្សង ជិតកាយា
ហាក់គ្មានវាសនា ប្រាថ្នាឡើយ ។ប្រៀបដូចស្នេហ៍ខ្ញុំ នៅជើងមេឃ
នឹកគួរសង្វែក គ្មានល្ហែរល្ហើយ
បានត្រឹមវាចា សាស័ព្ទឆ្លើយ
ប៉ុន្តែកាយអើយ គ្មានវាសនា ។
ចាប់ផ្ដើមត្អូញទៀតហើយ… អត់ចេះធុញណ៎ !! អ្នកអានឯណេះ ឃើញតែតាដែលៗ…! ឃើញតែរាត្រីស្ងាត់ រាត្រីស្ងប់ រាល់លើក!! ហាស៎ហា!!!
និយាយទៅខាងខ្ញុំក៏ស្ងាត់ដែរ មិនដឹងអង្កាលបានចេញវ៉ុលថ្មីនឹងគេសោះ!! (កំណាព្យ)
អង្គុយ ៗ ស្រាប់តែនឹកឃើញកាលយប់សែនព្រះខែ ។ ម៉ោងប្រហែលជិត ១ យប់ចេញមកមើលខែ ដូចជាកំសត់ដល់ហើយ ដូចជានឹកឃើញស្អីកំសត់ ៗ ម៉េចទេ ។ ពេលហ្នឹងដូចមានអារម្មណ៍ ថាសង្វែកផង អីផងចឹង ទើបសរសេរកំណាព្យទុកមួយលេងទៅ ។ ម្យ៉ាងនឹកឃើញ ថាប្លក់ខានដាក់កំណាព្យយូរ ខ្លាចយប់ស្ងាត់ខ្មោចលង ទើបដាក់មួយ កុំឲ្យស្ងាត់ពេក 😀 ។
ហេហេ នឹកគេអីក៏នឹកម្លេះ? អត់ចេះទ្រលាន់ទេខ្លះទេអី??
ទ្រាំតិចទៀតទៅ តិចទៀតនាងនឹងទៅជួបហើយ! 😛
ពេលណាទៅ ? ហេហេ
ទ្រាំនោះចេះតែទ្រាំហើយ ធ្វើម៉េចបើនៅឆ្ងាយចឹង បើមិនទ្រាំក៏មិនកើតដែរ 😛
បើទ្រាំបានចេះតែទ្រាំទៅ, ត្រូវការរ៉េនណាជួយធ្វើកាំជណ្តើរឡើងថានព្រះចន្ទអត់?
ជាន់រ៉េនណា ទៅដល់ព្រះចន្ទដែរ ? ខ្លួនប៉ុណ្ណឹង បងមិនហ៊ានជាន់ទេ !
Klag Pung Men Te? Joun Tov NY ouy Joun!
ចន្ទមានតែមួយក្នុងលោកា
ចន្ទចរយាត្រាព្រឹកល្ញាចថ្ញៃ
តែកម្មអកុសលពីព្រេងនាយ
ជួនពពកថ្លៃបិតបាំងកាយ។
មូយខែមូយជុំភពផែនដី
ទោះឆ្ញាយម្ដេចក្ដីឥតនឿយណាយ
រាងរះបវររស្មីសាយ
ឲ្យផែនភពឆ្ញាយស្បៃត៍អន្ធការ។
កុំបីកកើតទុក្ខទោម្នេញ
ចន្ទនឹងវិលវិញតាមសន្យា
ធ្វើខ្លួនឲ្យល្អណាអ្នកណា
ចូលគេងឆាប់រ៉ាណាក្មេងឆ្លាត។
ពិតមែនឬចន្ទ ? ខ្ញុំអរណាស់
សូមចន្ទកុំផ្លាស់ ណាចន្ទណា
ខ្ញុំរង់ចាំចន្ទ តាមសន្យា
ទោះយូរប៉ុណ្ណា ក៏ចាំថ្លៃ ។
ថ្ងៃនេះខ្ញុំយល់ច្បាស់ហើយណា
ចន្ទចរយាត្រាព្រឹកល្ងាចថ្ងៃ
ខ្ញុំពិតមិនដឹងទេ ចន្ទថ្លៃ
ថាចន្ទរាល់ថ្ងៃ នឿយម្ដេចខ្លះ ។
មួយខែមួយជុំ ភពផែនដី
មិនតិចទេស្រី ឆ្ងាយខ្លាំងណាស់
បើអាចធ្វើបាន ខ្ញុំនឹងផ្លាស់
ឲ្យចន្ទនៅរះ តែជិតខ្ញុំ ។
ផាត់ផ្ទាំងពពក ឲ្យទៅឆ្ងាយ
មិនឲ្យជិតកាយ ឆោមមាសម៉ុម
ថែថួនរស្មី ឲ្យត្រសុំ
ស្និទ្ធស្នេហ៍សុខុម មួយជីវិត ។
ខ្ញុំនឹងចូលគេងឆាប់ហើយណា
លែងខ្វល់ឯកា ចំបែងចិត្ត
ចាំតាមសន្យា ចន្ទវិលស្និទ្ធ
បំភ្លឺជីវិត ដោយរស្មី ។
ឆ្ញាយណាស់ឆ្ញាយហួស ពួសប្រមាណ
កុំខ្វល់កល្យាណ នាំពល់*ចិត្ត
ចន្ទ្រាប្រថពី មិនអាចស្និទ្ធ
ធម្មជាតិកំរិត អឌិតចារ។
មិនមែនតែអ្នក ដែលឯកា
ចន្ទក៏ច្នេះណា អ្នកមាសថ្លៃ
ទោះដួងតារា រះក្បែរកាយ
ចិន្ដាឥតល្ហើយ មួយវេលា។
តារាអនេក ច្រើនស្អេកស្កះ
រស្មីត្រចះ ពេញមេឃា
គ្រប់ដួងលន់តួ សុំស្នេហា
តែចន្ទសច្ចា ស្មោះប្រថពី។
ចង់បន្ទាបខ្លួន ចុះមកដែរ
គ្រោះកម្មនឹងក្បែរ តាមយាយី
ឲ្យក្រទ្បាប់ចាក់ ផែនធរណី
វិលវល់វក់វី សូន្យសង្ខារ។
ខុសពីស្នេហា បឿននិងល័ក្ខ
ស្នេហ័ស្មោះស្នេហ័ស្ម័គ្រ ស្នេហ័ផ្ញើសារ
ទោះមិនយល់ភ័ក្រ្ត យល់អក្ខរា
មិនយូរទេណា បានជួបហើយ។
ពល់* = អំពល់
រ៉េនណាដូចអៀនខ្លាំងណាស់នៀក
នែបងទាំងពីរដូចហួសហេតុ
មកអីៗចឹងថ្ងៃក្រឡែត
ចាំងភ្នែកមកធ្វើអោយខ្ញុំអៀន។
និយាយរឿងចឹងគួរស្ងាត់ៗ
បងនាំក្មេងយ៉ាប់ទាំងដឹងគ្មាន
ហេតុផលជាក់លាក់មកបង្រៀន
អោយរ៉េនណាចេះមានរឿងគិត។
ឱ ព្រះចន្ទ្រា រស្មីត្រចង់
រាងរះរហង់ គួរស្និទ្ធកៀកកើយ
ចន្ទអើយសូមកុំព្រួយចិត្តសោះឡើយ
ប្រថពីនេះហើយជាក្ដីសង្ឃឹម ។
ថ្វីបើធម្មជាតិ បានចារកំរិត
ឲ្យកាយស្នេហ៍ស្និទ្ធ ឆ្ងាយយ៉ាងសន្លឹម
ឆ្ងាយពីប្រថពី ឆ្ងាយឥតសង្ឃឹម
ថាបានក្រាបផ្ទឹម កៀកកើយកាយា ។
ប៉ុន្តែប្រថពី ប្រាថ្នាគួចផ្សង
តែចន្ទនួនល្អង មកស្និទ្ធស្នេហា
បើចន្ទអាសូរប្រថពីវិញណា
សូមចន្ទមេត្តា កុំរារែកចិត្ត ។
បងនឹងអង្វរ លន់តួវាសនា
អង្វរចិន្ដា ឲ្យគេអាណិត
ឲ្យចន្ទប្រថពី បានរួមស្នេហ៍ស្និទ្ធ
រួមមួយជីវិត លុះបង់សង្ខារ ។