ប្រលោម​លោក, ល្បង​ប្រាជ្ញា

រឿង រើស​មួយ​ណា ? សខខ !!


អូយ​… មួយ​ថ្ងៃ​ ៗ សួរ​ឡើង​​ខ្ញុំ​ចង់​វិល​ក្បុង​ហើយ​ !!! តែ​ធ្វើ​ម៉េច​ទេ បើ​ស្រលាញ់​​ដល់​ក​ហើយ​ ត្រូវ​តែ​ខំ​​បាន​បាន​​… 😀 ។

ថ្ងៃ​នេះ រឿង​ដាក់​មក​ឡើង​ម៉ា​វែង… អាន​ចង់​វិល​មុខ​… ហាហាហា ។ សុំ​សរសើរ​ហើយ ពូក​កែ​សរសេរ​ខ្លាំង​ណាស់ !! ខ្ញុំ​គ្រាន់​តែ​អាន ក៏​ចង់​ខ្ជិល​ដែរ ។ សាច់​រឿង និង សំនួរ​មាន​ដូច​ត​ទៅ​នេះ ៖

មាន​ប្រុស​មួយ​ជា​កំពូល​​​សំបូរ​ស្នេហ៍, ទៅ​កន្លែង​ណា ក៏​គេ​ស្រលាញ់​នៅ​កន្លែង​ហ្នឹង !! តែ​និយាយ​ចាប់​ផ្ដើម​ពី​វា​មាន​អាយុ ១៧ ។ ពេល​នោះ​វា​មាន​ជម្ងឺ​មួយ​ដែល​ពិបាក​ព្យាបាល ! ដល់​ចឹង​ទៅ វា​លែង​ខ្វល់​ពី​រឿង​ស្លាប់​រស់​ហើយ !! តែ​ថ្ងៃ​មួយ​ គេ​បាន​ជួប​ស្រី​ A ចុះ !! ពេល​បាន​ជួប A; A ក៏​ជួយ​ពន្យល់​គេ​ថា ឲ្យ​ញ៉ាំ​បាយ​ទៅ ជីវិត​ថ្លៃ​ណាស់​… ។ល។ … គេ​ក៏​ស្ដាប់ ហើយ​ធ្វើ​តាម​នាង​ទៅ !! ដល់​ក្រោយ​មក ជម្ងឺ​របស់​គេ​អាច​ព្យាបាល​បាន ហើយ​ក៏​ជា​ ទៅ​ជា​មនុស្ស​ពូកែ​មួយ​ទៅ !! តែ​ដើម្បី​ឲ្យ​ជា គេ​ប្រើ​វិធី​ស្អី​គេ​ទេ ទាល់​តែ​ដូរ​មុខ​មាត់​អស់​រលីង !! កាល​ពី​អាយុ ១៧ មាន​មុខ​ផ្សេង ដល់​ពេល​ជា​ហើយ ធំ​ធាត់ មាន​មុខ​មួយ​ផ្សេង​ទៀត !! ហើយ​និយាយ​ពី​គេ មាន​ជីដូន​មួយ​ស្រី​ម្នាក់​ក៏​ស្រលាញ់​គេ​ដែរ !! ខ្ញុំ​ហៅ​ស្រី​នោះ​ថា B!! B ស្រលាញ់​គេ ប៉ុន្តែមិន​មែន​គេ ក្រោយ​ពេល​ប្រែ​មុខ​មាត់​ទេ គឺ​ស្រលាញ់​មុខ​កាល​ពី​នៅ​ឈឺ !! ពេល​គេ​ជា​ ហើយ​ប្រែ​មុខ​ទៅ អ្នក​ណា​ក៏​មិន​ស្គាល់​ដែរ សូម្បី​តែ​ A!! ក្រោយ​មក​ទៀត គេ​ក៏​ស្គាល់​ស្រី​មួយ​ទៀត ខ្ញុំ​ហៅ​ថា C!! C បើ​ប្រៀបធៀប​ទៅ A និង B ឋានៈដូច​ជា​ទាប​ជាង​បន្តិច​ហើយ តែ​នាង​ជា​អ្នក​ដើរ​តាម​ការពារ​ប្រុស​នោះ​ច្រើន​ដង​ច្រើន​សារ​ហើយ !! តែ​នាង​គ្មាន​សង្ឃឹម​ថា​ប្រុស​នោះ ស្រលាញ់​គេ​ទេ !! ទោះ​ជា​យ៉ាង​ណា ឲ្យ​តែ​បាន​នៅ​ក្បែរ​ទៅ អស់​ចិត្ត​ហើយ ។ មក​ដល់​ឥឡូវ ប្រុស​នោះ​គ្មាន​អារម្មណ៍​ថា​ស្រលាញ់​នរ​​ណា​ម្នាក់​ក្នុង​ចំណោម​ពួក A B និង C ទេ គ្រាន់​តែ​ចាត់​ទុក​ថា​ជា​មិត្ត ។ ក្រោយ​មក​ទៀត ជួប​ស្រី​ចុង​ក្រោយ​ក្នុង​សាច់​រឿង យើង​ហៅ​គេ​ថា D ទៅ D គ្រាន់​តែ​ចេញ​មក​ ក៏​ចាប់​ចិត្ត​ប្រុស​នោះ​ភ្លាម ហើយ​បញ្ចេញ​ប្រាប់​ហ្មង ។ ប្រុស​នោះ​ក៏​មាន​អារម្មណ៍​អៀន​ខ្លះ ពេល​ត្រង់​ពេក​ចឹង​ទៅ !! តែ​មាន​អារម្មណ៍​ល្អ​ណាស់ !! នាង​ជា​ស្រី​ដែល​ធ្លាប់​ខាំ មាត់​ប្រុស​នោះ ព្រោះ​មាន​ពេល​មយ នាង​បាន​ជួយ​ជីវិត​ប្រុស​នោះ ហើយ​ប្រុស​នោះ​សួរ​ថា មិន​ដឹង​ធ្វើ​ម៉េច​ទេ ទើប​សង​គុណ​នាង​បាន​សម​ទេ ! នាង​ក​ថា ឱន​មុខ​មក​ជិត​ខ្ញុំ​មក ប្រុស​នោះ​ក៏​ឱន ហើយ​នាង​នោះ ក៏​ខាំ​បបូរ​មាត់​ឡើង​ចេញ​ឈាម​ទៅ ! ប្រុស​នោះ​សួរ​ថា ហេតុ​អី​ធ្វើ​ចឹង ? នាង​ថា លោក​មាន​ស្រី ច្រើន​ចឹង បើ​ខ្ញុំ​មិន​ធ្វើ​ចឹង លោក​ម៉េច​ចង​ចាំ​ខ្ញុំ​ទៅ !! ខ្ញុំ​ចង់​ឲ្យ​លោក​ពេល​ឃើញ​ស្នាម​នេះ ហើយ នឹក​ដល់​ខ្ញុំ​រហូត ។ D ជា​ស្រី​មាន​ឋានៈ​ខ្ពស់​ណាស់ !! តែ​ខ្លាហាន​ណាស់ !! ពេល​ជួប​នឹង​ប្រុស​នេះ នាង​ប្រឆាំង​នឹង​ប៉ា​របស់​ខ្លួន​ច្រើន​ដង​ហើយ ព្រោះ​ប៉ា​នាង​មិន​ចង់​ឲ្យ​ទាក់​ទង​ជា​មួយ​ប្រុស​នោះ​ទេ ដោយ​សារ​ខុស​សាសនា​គ្នា !! តែ​នាង​មិន​ខ្វល់​ទេ !! នាង​ដឹង​ថា​ប្រុស​ហ្នឹង​មាន​ស្រី​ស្រលាញ់​ច្រើន​ចឹង នាង​ពិត​ជា​ចង់​ដឹង​ថា នាង​នៅ​កុនង​ចិត្ត​ប្រុស​ហ្នឹង​មាន​ឋានៈជា​អី​ដែរ !! ថ្ងៃ​ហ្នឹង​ស្គាល់ A,B និង C ដែរ! នាង​ដឹង​ថា រវាង​អ្នក​ទាំង​អស់​ហ្នឹង ប្រុស​នោះ​ស្ទាក់​​ស្ទើរ​ត្រឹម​ A!! ដូច្នេះ​ហើយ បាន​ជា​ថ្ងៃ​មួយ​នាង​សួរ​ថា”បើ​សិន​ជា​ថ្ងៃ​មួយ​ ខ្ញុំ​និង A ធ្លាក់​ទឹក តើ​បង​ជួយ​មួយ​ណា ? ពេល​នោះ​ប្រុស​នោះ​ឆ្លើយ​ថា : បង​ជួយ A ហើយ ។ D ក៏​ខឹង​ណាស់ ឡើង​មុខ​ស្អុយ បន្ទាប់​មក​ប្រុស​នោះ​ថា: បង​ជួយ A ឲ្យ​ឡើង​គោក​ហើយ បង​នឹង​លោត​ទឹក​ស្លាប់​ទៅ​ជា​មួយ​អូន !! ឮ​អ៊ីចឹង​ហើយ នាង​សប្បាយ​ចិត្ត​ណាស់ ។

អូយ… សាច់​រឿង​ហ្នឹង​វែង​ដល់​ហើយ ក្រ​ដល់​សំនួរ​ម៉េះ ?

ប្រុស​នោះ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់​ជា​មួយ D ព្រោះ​នាង​ក្លាហាន ដោយ​គេ​ទៅ​រក​ប្រុស​នោះ​ញឹក​ញាប់​ពេក !! ចំណែក A វិញ​សុភាព​ណាស់ មិន​សូវ​មាន​អនុស្សាវរីយ​អី​ទេ !! ថ្ងៃ​មួយ​ប៉ារ​របស់​ D ចាប់​បាន​ប្រុស​នោះ ហើយ​ចង់​សម្លាប់​ចោល​ទៀត តែ D មក​ជួយ !! តែ​ទោះ​ជា​យ៉ាង​ណា ក៏​ប៉ា​របស់ D មិន​ព្រម​អត់​ឱន ឲ្យ​ដែរ !! ដូច្នេះ D សុខ​ចិត្ត​លះ​បង់​កេរ​ខ្មាស់​ខ្លួន​ឯង​ទាំង​អស់ ដោយ​និយាយ​ថា: បើ​ប៉ា​សម្លាប់​គាត់​ទៅ ខ្ញុំ​ក៏​ស្លាប់​ជា​មួយ​គាត់​ដែរ ព្រោះ​ខ្ញុំ​ និង កាត់​ជា​មនុស្ស​តែ​មួយ​ហើយ, ហើយ​មាន​កូន​ជា​មួយ​គ្នា​ទៀត, ប៉ា​មិន​មែន​ចង់​ឲ្យ​ចៅ​ខ្លួន​អត់​ប៉ា​ហៅ​ទេ​ដឹង !! ឮ​បែប​ហ្នឹង ប្រុស​នោះ​ឡើង​ស្លុត ហើយ​យល់​ថា នាង​នោះ​ស្រលាញ់​គេ​ខ្លាំង​ណាស់ តែ​ក្រោយ ៗ មក នាង​ធ្វើ​ស្អី​ទេ… ឲ្យ​ប្រុស​នោះ​យល់​ច្រលំ ហើយ​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​រលាយ​អស់​ទៅ ប្រុស​នោះ​ក៏​មក​ចាប់​អារម្មណ៍ នឹង​ A ម្ដង ។ ព្រោះ​ដឹង​ហើយ ប្រុស​ឲ្យ​តេ​នៅ​ជា​មួយ​អ្នក​ណា​ ស្រលាញ់​អ្នក​ហ្នឹង​ហើយ រួច​ហើយ ក៏​ចឹង ចឹង​ទៅ……….។ល។

ថ្ងៃ​មួយត្រូវ​សម្រេច​ចិត្ត​ហើយ ព្រោះ​មិន​អាច​យក​ទាំង​ ៤ បាន​ទេ ។ B មិន​ស្រលាញ់​ប្រុស​នេះ​ទេ ព្រោះ​ប្រុស​ដែល​គេ​ស្រលាញ់ គឺ​ប្រុស​ដែល​មិន​ទាន់​ដូរ​មុខ ! គេ​បាន​ប្រគល់​បេះដូង​គេ ឲ្យ​គេ​នោះ​ហើយ ។ C មាន​ការ ក៏​ត្រូវ​ទៅ​ស្រុក រស់​នៅ​ជា​មួយ​គ្រួសារ ។ នៅ​សល់​តែ A និង D ។ A ជា​អ្នក​មាន​គុណ​ចំពោះ​ប្រុស​នោះ ព្រោះ នាង​ជា​អ្នក​ជួយ​ពន្យល់ ឲ្យ​​ញ៉ាំ​បាយ​ទៅ ស្ដាប់​ហើយ ធ្វើ​តាម ទើប​ប្រុស​ហ្នឹង​អាច​រស់​ដល់​ជា​វិញ ។ D ដូច​ជា​លេច​មុខ​ក្រោយ​គេ តែ​ឲ្យ​រលាម​ទៀត ។ A និង D សុទ្ធ​តែ​ចង់​ដឹង​ណាស់ ថា​ប្រុស​នោះ​រើស​យក​មួយ​ណា ។ D សួរ​ថា ប្រុស​នោះ​យល់​យ៉ាង​ម៉េច​ចំពោះ​គេ ហើយ​និង A ? គាត់​ថាៈ ចំពោះ​ A បង​នឹក​ផង អាណិត​ផង !! ចំពោះ​អូន បង​អាណិត​ផង ខ្នាញ់​ផង ។ ពេល​ឮ​ហើយ​ក៏​សន្និដ្ឋាន​ថា : ចឹង​បង​ស្រលាញ់​អូន​ច្រើន​ជាង​ហើយ ព្រោះ​បង​មាន​ក្ដី​ខ្នាញ់​ចំពោះ​អូន ប៉ុន្តែ​មិន​មាន​សម្រាប់​ A ទេ ។ ប្រុស​នោះ​ថាៈ ចំពោះ A គឺ​ក្ដី​ស្រលាញ់ និង គោរព! B គឹ​ដឹង​គុណ នឹង​បង​ប្អូន ជា​បង​ប្អូន ព្រោះ​ជា​ជីដូន​មួយ​គ្នា ។ C ដឹង​គុណ ។ D គឺ​អាណិត ខ្នាញ់ និង​ស្អប់… ។

សំនួរ​សួរ​ថា ============= តើ​ប្រុស​ហ្នឹង​សម្រេច​ចិត្ត​នៅ​ជា​មួយ​អ្នក​ណា?????????????

អូយយយយយ ខំ​សរសេរ​ឡើង​ម៉ា​កំផ្លូស ! តែ​ឆ្លើយ​អត់​កើត ឬ ខ្ជិល​គិត​ដឹង​គ្នា​ហ្មង !! ហើយ​ត្រូវ​មាន​អំណៈអំណាង​ផង ពេល​ថា A,B,C ឬ D

ស្អែក​ជួប​គ្នា ត្រូវ​តែ​មាន​ចម្លើយ !!

វី​វរ​ហើយ​ខ្ញុំ !!! បង​ប្អូន​អើយ​ជួយ​ខ្ញុំ​ផង… អ៊ីម៉ែល​ចម្លើយ​មក​ឲ្យ​ខ្ញុំ​មុន​មក៍ timboeun[at]gmail[dot]com

18 thoughts on “រឿង រើស​មួយ​ណា ? សខខ !!”

  1. សូម​ឆ្លើយ​ថា ប្រុស​នោះ រើស​យក D ។ ព្រោះ​បើ​ខ្ញុំ ខ្ញុំ​ច្បាស់​ជា​យក​ D ហើយ ។ ក្រមិច​ក្រមើម​គួរ​ឲ្យ​ស្រលាញ់ ជា​ពិសេស ក្លាហាន ហ៊ាន​លះ​បង់​កេរ​ឈ្មោះ និង មាន​ចិត្ត​ស្រលាញ់​ដោយ​ស្មោះ ។ នៅ​មាន​មួយ​ទៀត គឺ​គេ​គួរ​ឲ្យ​ខ្នាញ់… ហាហាហា ។ ច្បាស់​ជា​ត្រូវ ១០០% ហើយ​ម្ដង​នេះ…

  2. អាន​សឹង​មិន​ចង់​យល់ មិន​ដឹង​មួយ​ណា​ប្រុស​ស្រី​ទេ ពី​ដំបូង ហាសហា៎ ពិសេសជួរទី14​ក្នុង​សាច់​រឿង (ស្ទើ​រ​វង្វែង!)។ រាក់​ណាស់​ តើ​អោយ​ឆ្លើយ​យ៉ាង​ម៉េច​បាន​គួរ​សម​ទៅ!! បើ​សម្ល​ក្លាយ​ជា​បាយ​ហើយ​នុះ!! អហ៍ ច្រឡំ អង្ករ​ក្លាយ​ជា​បាយ! តែ​បើ​យោង​តាម​វចនានុក្រម​ស្នេហា ចម្លើយ​របស់​បឿន អាច​មាន​ភាគ​រយ​ខ្ពស់ ។ តែ​បើ​តាម​ច្បាប់​ញូតុន ដោយ​សមីការ​នេះ​ជាប់​អញ្ញាត D តែ​យើង​អាច​យក​ A មក​ជំនួស D នាំឲ្យ Aលើកជាការេ ស្មើ​ B+C ។ តែ​ដោយ​សារ B+C ជា​ចំនួន​ទសភាគ​ចែក​ដាច់ ចឹង​​នាំអោយ​សមីការ​អាច​មាន​ចំលើយ​ពីរ គឺ Aនិង D ។

  3. វចនានុក្រម​ស្នេហា​ផង សមី​ការ​ញ៉ូតុន​​ផង ចុះ​ឡើង ៗ នៅ​ដដែល ! B និង C ចប់​បាត់​ទៅ​ហើយ នៅ​តែ A និង D ដែល​ត្រូវ​ជ្រើស​រើស ។ ចង់​ដឹង​ថា តើ​ត្រូវ​ជ្រើ​ស​រើស​យក​មួយ​ណា ? វិភាគ​ច្រើន​ពេក សង្ស័យ​តែ​វង្វេង​ទេ​ដឹង 😀 ។

  4. មាន​ដែល​លេង​បាល់​ទាត់​ទេ? គេ​បណ្ដើរ​បាល់​នឹង​ជើង​សោះ​ ហេតុ​អ្វី​ចាំ​បាច់​ញាក់​ចង្កេះ​ បំភាន់​ភ្នែក​ដៃ​គូ?

    ​គួរ​តែ​ឆ្លើយ​ថា បុរ​ស​ A ចង់​រើស​យក​មួយ​ណា​ក៏​យក​ទៅ​ស្រេច​តែ​គេ​ព្រោះ​មិន​មែន​បឿន​ឯង​ទេ បឿន​វិញ​ប្រាថ្នា​តែ​​ម្ចាស់​សំនួរ​​មួយ​ គឺ​លើស​ពី​គ្រប់​គ្រាន់​ទៅ​ហើយ។

    សូម​សំនាង​ល្អ

  5. ហាហាហា, នេះ​បាន​ចំ​ជា​ពូកែ​មែន !!! យក​ចម្លើយ​មួយ​នេះ​ហើយ ! 😀

    និយាយ​អ៊ីចឹង សុខ​សប្បាយ​ទេ ? ហើយ​បាត់​មុខ បាត់​មាត់​ទៅ​ណា​មួយ​រយះ​នេះ ? វ៉ាកង​មុន​ហ្នឹង ទៅ​ណា​វិញ ? មាន​ញ៉ែ​​បាន​ក្រមុំ​ឥណ្ឌា​ទេ ? 😀

  6. បើប្រុសនោះជា ឌិតវិញណា ឌិតសុំអត់រើសទេ សុខចិត្តស្លាប់រស់យកទាំងពីរ ហេហេហេហ….ខ្ញុំក៍ធ្លាប់មានរឿងស្រដៀងៗ ហ្នឹងដែរ កាលហ្នុងថាគិតយកទាំងពីរដែរហ្នុង ណា តែដល់ហើយទៅ នៅតែយកមួយត្រដែល។ ចង់លោភតិចក៍អត់បាន…..

  7. A ក៏ខ្ញុំស្រលាញ់ដែរ ដែលបាន ប្រាប់រំលឹក B ក៏ស្រលាញ់ដូចគ្នា ហើយជាបងប្អូនជីមួយច្បាស់ជាស្គាល់ច្បាស់ ចំណែក C គ្រាន់តែជា មិត្ត ដឹងគុណការពារ បើ D វិញ មាន​អនុស្សាវរីយ៍​ច្រើន​ណាស់។ ចំពោះចំលើយក្នុងរឿងក៏បានប្រាប់ហើយដែរ។ គឺនៅត្រង់ “មក​ដល់​ឥឡូវ ប្រុស​នោះ​គ្មាន​អារម្មណ៍​ថា​ស្រលាញ់​នរ​​ណា​ម្នាក់​ក្នុង​ចំណោម​ពួក A B និង C ទេ គ្រាន់​តែ​ចាត់​ទុក​ថា​ជា​មិត្ត ។ ក្រោយ​មក​ទៀត ជួប​ស្រី​ចុង​ក្រោយ​ក្នុង​សាច់​រឿង យើង​ហៅ​គេ​ថា D ទៅ D គ្រាន់​តែ​ចេញ​មក​ ក៏​ចាប់​ចិត្ត​ប្រុស​នោះ​ភ្លាម ហើយ​បញ្ចេញ​ប្រាប់​ហ្មង ។ ប្រុស​នោះ​ក៏​មាន​អារម្មណ៍​អៀន​ខ្លះ ពេល​ត្រង់​ពេក​ចឹង​ទៅ !! តែ​មាន​អារម្មណ៍​ល្អ​ណាស់ “។ ចំលើយគឺ D.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s