ពិធី​បុណ្យ​សព​សម្លាញ់​របស់​ខ្ញុំ (រូប)


សម្លាញ់​របស់​ខ្ញុំ ចន សារឿន (គ្រូ​បង្រៀន) ​បាន​បាត់​បង់​ជីវិត ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​ពី​ថ្ងៃ សៅរ៍ ទី ៨ ខែ កញ្ញា ឆ្នាំ ២០០៧ យ៉ាង​អធម​បំផុត ។

ខ្ញុំ​មិន​រៀបរាប់​ច្រើន​ទេ ព្រោះ​ខ្ញុំ​ពុំ​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​រៀបរាប់​ ។ តែ​ខ្ញុំ​នឹង​ព្យាយាម​សរសេរ​ពី​ជីវិត​ដ៏​កម្សត់ និង តស៊ូ​​របស់​គេ ប្រសិន​បើ​ពេល​វេលា អំណោយ​ផល​ដល់​ខ្ញុំ ។ ពេល​នេះ​សូម​ដាក់​រូបភាព​មួយ​ចំនួន នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​គេ ។

ចេញ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ (ផ្សា​ដើមគរ)
vithboeun.jpg
vithtom.jpg
ខ្ញុំ, ទុំ, និង វិត ចេញ​ដំណើរ​ទៅ​ជួប​សម្លាញ់ ។ ពួក​យើង​មាន​តែ​ផ្កា​នេះ ទៅ​ផ្ញើ​​គេ​ !!

ពេល​ទៅ​ដល់​ផ្ទះ​បុណ្យ

talk.jpg
គ្រប់​គ្នា​កំពុង​តែ​ក្រៀមក្រំ, សោក​ស្ដាយ, អាឡោះអាល័យ… និង អ្នក​ដែល​ដឹង​រឿង កំពុង​រ៉ាយរ៉ាប់​ពី​ដំណើរ​រឿង​នៃ​ការ​ស្លាប់​របស់​រឿន

ដង្ហែ​សព​ទៅ​កាន់​ឈាបនដ្ឋាន
dangheh-1.jpg
dangheh-2.jpg
dangheh-3.jpg
មនុស្ស​ចូលរួម​ដង្ហែ​សព​យ៉ាង​ច្រើន​កុះករ !!

ឈាបនដ្ឋាន សម្រាប់​បូជា

cheap-nak-tharn.jpg

មករា​ទើប​តែ​មក​ពី​ភ្នំពេញ (ម៉ោង​៨​យប់)

makara.jpg

ពេល​រាត្រី

night.jpg
ពួក​យើង​នៅ​កំដរ​ពិធី​បុណ្យ ដោយ​មិន​បាន​គេង​ទេ ។ ខ្ញុំ, ស៊ា និង តា​អាចារ្យ​ពីរ​នាក់​ទៀត កំពុង​ពិភាក្សា​ពី​ធម៌, វដ្ដសង្សា, ជីវិត… ។ល។ មិត្ត​ផ្សេង​ទៀត ខ្លះ​លេង​បៀរ ដើម្បី​កុំ​ឲ្យ​ងងុយ ! ខ្លះ​ឆ្លៀត​លួច​ទៅ​គេង​បាត់… ។ ទូរស័ព្ទ​របស់​ខ្ញុំ​ដាក់​នៅ​លើ​តុ ពី​មុខ​ខ្ញុំ រង់​ចាំ​អ្នក​តេ​មក !

ជិត​ត្រឡប់​មក​ភ្នំពេញ​វិញ

boeun.jpg
boeun-2.jpg
tomboeun.jpg
ថត​រូប​មួយ​ចំនួន​មុន​ពេល​បែក​គ្នា…

គ្រួសារ​របស់​រឿន (រឿន​ជា​កូន​ទី ២)

roeun-family.jpg

ត្រឡប់​មក​ភ្នំពេញ…

coming-back.jpg
ពួក​យើង​ត្រូវ​ជិះ​ម៉ូតូ​ប្រហែល​ ៦​គីឡូ​ម៉េត្រ ពី​ផ្ទះ​រឿន មក​ផ្លូវ​ជាតិ​លេខ ២ ដើម្បី​ជិះ​​ឡាន​ឈ្នួល​នៅ​ទី​នោះ ។

ឈៀង​ចូល​ផ្ទះ​របស់​ខ្ញុំ​មួយ​ភ្លេត…

way-home.jpg
ផ្លូវ​លំ​ចូល​ទៅ​ផ្ទះ​ខ្ញុំ (ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​រឿន ប្រហែល​១៨​គីឡូម៉ែត្រ​) ។ ខ្ញុំ​ត្រូវ​ជិះ​តាម​ផ្លូវ​លំ​នេះ ចំងាយ ៣​គីឡូម៉ែត្រ ។ ផ្ទះ​ខ្ញុំ​នៅ​ចំងាយ ប្រហែល ១២ គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ ២ ។

lake.jpg
បឹង​នៅ​ជិត​ភូមិ​ខ្ញុំ !

ម៉ោង ១០”៣០​នាទី ខ្ញុំ​​ត្រឡប់​មក​ដល់​ភ្នំពេញ រួច​ទើប​ត្រឡប់​មក​ធ្វើ​ការ នៅ​ម៉ោង ១១”៣០​នាទី… ខ្ញុំ​អស់​កម្លាំង​រក​អ្វី​ប្រៀប​ពុំ​បាន​ទេ !!

9 thoughts on “ពិធី​បុណ្យ​សព​សម្លាញ់​របស់​ខ្ញុំ (រូប)

  1. duongchan ថ្ងៃចន្ទ ទី 10 ខែកញ្ញា 2007 / 9:34 ល្ងាច

    I`m so sorry! Hope your friend rests in peace…

  2. PPM ថ្ងៃចន្ទ ទី 10 ខែកញ្ញា 2007 / 11:40 ល្ងាច

    I’m sorry to hear that.

  3. M|O|N|G|K|O|L ថ្ងៃចន្ទ ទី 10 ខែកញ្ញា 2007 / 11:47 ល្ងាច

    សូមសោកស្តាយផងបឿន។ សូមឲ្យវិញ្ញាណក្ខ៍ន្ធរឿនបានទៅដល់សុគតិភព។

  4. P|​H|​A|​T ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 7:31 ព្រឹក

    ការ​បាត់បង់មិត្ត​ភក្តិ​និង​គ្រូ​បង្រៀន​ម្នាក់​ក្នុង​គ្រោះ​ថ្នាក់​បែប​នេះ​ជា​រឿង​គួរ​ឲ្យ​រន្ធត់​និង​សោក​ស្តាយ​បំផុត។ ខ្ញុំ​ធ្លាប់មាន​មិត្ត​ម្នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បែប​នេះ​ដែរ។ សូម​ចូល​រួម​មរណទុក្ខ​ផង!

  5. naraths ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 8:59 ព្រឹក

    so sad, i feel sorry too.

  6. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 10:09 ព្រឹក

    ខ្ញុំ​សូម​ចូល​រួម​មរណ​ទុក្ខ​ផង​ដែរ!!

  7. ទឹម បឿន ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 4:00 ល្ងាច

    សូម​អរគុណ​ច្រើន ដល់ ចន្ទ PPM បង​មង្គល PHAT ណារដ្ឋ និង សុភ័ក្ត្រ ។ ខ្ញុំ​សង្ឃឹម​ថា​វិញ្ញាណ​ក្ខ័ន្ធ​របស់គេ បាន​ទៅ​កាន់​សុខគតិភព​ទៅ​ចុះ ។

  8. anything.cc ថ្ងៃអង្គារ ទី 11 ខែកញ្ញា 2007 / 8:51 ល្ងាច

    សង្ខារមនុស្សពិតជាមិនទៀងមែន។
    ខ្ញុំ​ក៏សូម​ចូល​រួម​មរណ​ទុក្ខ​ផង​ដែរ។

  9. ទឹម បឿន ថ្ងៃពុធ ទី 12 ខែកញ្ញា 2007 / 10:11 ព្រឹក

    សូម​អរគុណ​ច្រើន anything ។ ពេល​វា​ក្លាយ​ទៅ​ជា​បែប​នេះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ទេ ។ ស្នាម​ញញឹម​របស់​គេ ពាក្យ​សម្ដី​លេង​សើច​របស់​គេ នៅ​ដក់​ជាប់​នឹង​ខ្ញុំ​ជា​និច្ច ប៉ុន្តែ​រូបកាយ​ពិត​របស់​គេ​បាន​រលាយ​បាត់​ទៅ​ហើយ គ្មាន​ថ្ងៃបាន​ឃើញ​សភាព​រស់រវើក​ពិត​ ៗ របស់​គេ​ម្ដង​ទៀត​ឡើយ…😥

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s