គេបានរកឃើញមេរោគមួយប្រភេទដែលវាចូលទៅលុបចម្រៀងពីកុំព្យូទ័ររបស់លោកអ្នកទាំងអស់ មិនថាចម្រៀងរបស់លោកអ្នកស្ថិតនៅទីណានៃកុំព្យូទ័រ ។ពី arstechnica.com
W32.Deletemusic does exactly what its name implies—it goes through a PC and deletes all MP3 files in sight. And that’s it. Simultaneously low-threat and highly annoying, the worm makes its way from computer to computer by spreading itself onto all attached drives of a given PC, including flash drives and removable media. If that media is then removed and inserted into another computer, it continues its music-eating rampage on the new host.
ការពារមេរោគនេះ លោកអ្នកត្រូវមានកម្មវិធីកំចាត់មេរោគក្នុងកុំព្យូទ័រ និងអាប់ឌេតមកដល់បច្ចុប្បន្ន, ប្រុងប្រយ័ត្នពេលដោតផ្លាសហ៍ ឬ ឧបករណ៍ចម្លងឯកសារផ្សេង ៗ, ប្រយ័ត្នពេលបើកអ៊ីម៉ែលដែលមិនគួរបើក ឬ គួរបើក ។ បើលោកអ្នកប្រើ លីនុស ឬ មែក លោកអ្នកនឹងអាចគេចផុតពីមេរោគនេះ ។
Wow, sound scary. Thanks for sharing 🙂
អូយ! គួរអោយបារម្ភណាស់… ចុះខ្ញុំប្រើស៊ីម៉ាន់ទិច មិនអីទេហ្ងី?
គួរឲ្យខ្លាចណាស់ សូមកុំឲ្យវាឆ្លងចូល PC ខ្ញុំអី! ព្រោះខ្ញុំមានចម្រៀងច្រើនគួរសមដែរ បើបាត់អស់មែនស្តាប់ងាប់ហើយ! អរគុណច្រើនបឿន ដែលបានប្រាប់ពីដំណឹងនេះ!
មេរោគហ្នឹងពិតជាគួរឲ្យខ្លាចមែនហើយ ។ កុំព្យូទ័រមួយណាក៏មានចម្រៀងដែរមែនទេ? បទមច្រៀងខំសន្សំរាប់ខែ រាប់ឆ្នាំមកហើយ បើមេរោគនេះចូលភ្លាម នឹងលុបបទទាំងនោះអស់ មិនដឹងស្ដាយយ៉ាងណាទេ?
ណារដ្ឋប្រើកម្មវិធីអីក៏បានដែរ តែត្រូវអាប់ឌេតវា ទើបអាចការពារបាន ។