ទាក់ទង​នឹង​ខ្ញុំ

សូមថ្លែងអំណរគុណចំពោះសប្បុរសជន


            ម៉ូតូ​មួយ​គ្រឿង​ដែល​តែង​តែ​ជូន​ខ្ញុំ​ទៅ​នេះ ទៅ​នោះ ទៅ​សាលា ទៅ​ធ្វើការ ទៅ​លេង​ម៉ែ ទៅ​ជួប​មិត្តភ័ក្ត្រ ទៅ​លំហែរ​ពេល​អប្សុក ត្រូវ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ហើយ ។ ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៧ ពួក​ចោរ​ចង្រៃ​បាន​លួច​យក​ម៉ូតូ​នោះ​ទៅ​បាត់ ។ បើ​អ្នក​រាល់​គ្នា ក៏​គង់​នឹង​ស្ដាយ​ ។ អ្នក​ទាំង​អស់​គ្នា​​សោកស្ដាយ​យ៉ាង​ណា? ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ទាំង​អស់​គ្នា​ដែរ ។

​            ក្រៅ​ពី​​ម៉ូតូ​មួយ​នោះ ខ្ញុំ​គ្មាន​អ្វី​​ទៀត​ទេ ។ រស់​នៅ​សព្វ​ថ្ងៃ​ពឹង​លើ​តែ​ក្ដីសង្ឃឹម​ទៅ​ថ្ងៃ​អនាគត ។ ក្ដី​សង្ឃឹម​ដែល​ពឹង​លើ​ម៉ូតូ​មួយ​នេះ ជា​អ្នក​ជួយ ក៏​ត្រូវ​បាក់​ស្រុត បន្ទាប់​ពី​ចោរ​លួច​យក​ម៉ូតូ​ទៅ​បាត់ ។ អាចោរ​ចង្រៃ​នោះ មិន​ត្រឹម​តែ​លួច​ម៉ូតូ​ខ្ញុំ​ទេ វា​លួច​ទាំង​វិញ្ញាណ​ខ្ញុំ​ទៅ​ផង​ដែរ ។ បន្ទាប់​ពី​ម៉ូតូ​ត្រូវ​បាន​បាត់ ខ្ញុំ​ស្រាល​ខ្លួន​ស្ពេវ ឈរ​ស្ទើរ​តែ​មិន​នឹង ។ ឱ ! លោក​ចោរ​អើយ សម​ណា​តែ​​ពួក​ឯង​អាណិត​ខ្ញុំ មិន​គួរ​មក​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​សោះ ។ តើ​ខ្ញុំ​មាន​ធ្វើ​អី​អាក្រក់​លើ​ពួក​ឯង? ហេតុ​អី​ពួក​ឯង​មក​តាម​ចង​កម្ម​ចង​ពៀរ​លើ​ខ្ញុំ​បែប​នេះ? អារម្មណ៍​​រវើរវាយ ចេះ​តែ​គិត​នេះ គិត​នោះ​សព្វ​បែប សព្វ​យ៉ាង ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​អស់​សង្ឃឹម​នឹង​ជីវិត​ដែល​តែលតោល​រក​គោលដៅ​គ្មាន ។

            នៅ​តែ​មិន​អស់​ចិត្ត ថា​ម៉ូតូ​របស់​ខ្ញុំ​បាន​បាត់ ។ តែ​ពេល​គិត​ថា​វា​បាន​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​កើត​ចិត្ត​ចង​កំហឹង​នឹង​ពួក​អាចោរ​អស់​នោះ និង នឹក​ក្នុង​ចិត្ត​ថា បើ​បាន​ជួប​វា នឹង​ដាល់​វា​ឲ្យ​បែក​មុខ បែក​មាត់​ខ្ទេចខ្ទី​ទាំង​អស់ ឲ្យ​វា​ឈឺចាប់​បំផុត មុន​នឹង​វា​ងាប់ ។

            មាន​ពេល​ខ្លះ ខ្ញុំ​អន់​ចិត្ត​ចំពោះ​ជីវិត​មួយ​នេះ​​ណាស់ ។ ជីវិត​ដែល​រាំរេ​ទៅ​តាម​ជំនោរ​វាសនា ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត លែង​ចង់​តស៊ូ​តទៅ​ទៀត ។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​ខ្ញុំ​ត្រូវ​បាន​មិត្ត​ភ័ក្ត្រ​ជួយ​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​ផ្ដល់​តម្លៃ​ដល់​ជិវិត​មួយ​នេះ ម្ដង​ហើយ​ម្ដង​ទៀត ។ តួយ៉ាង​ដូច​ជា​ពេល​នេះ មិត្ត​ភ័ក្ត្រ​ដែល​រួម​ការងារ​បាន​ជួយ​រំលែក​ការ​សោកស្ដាយ​នេះ ដែល​មាន​អ្នក​ខ្លះ ចំណាយ​រហូត​ដល់​លុយកាក់​ខ្លួន​ឯង ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព ដែល​កំពុង​ទល់​ច្រក ។ ការជួយ​រំលែក​របស់​មិត្ត​រួម​ប្លក់ មិត្ត​ដែល​ស្និទ្ធស្នាល បាន​ធ្វើ​ឲ្យ​ខ្ញុំ មាន​ទឹក​ចិត្ត នឹង​តស៊ូ​ជា​មួយ​នឹង​ជីវិត​ដែល​ឥតន័យ​នេះ​ម្ដង​ទៀត ។ ខ្ញុំ​នឹង​ចងចាំ​អ្នក​ទាំង​អស់​គ្នា អស់​មួយ​ជីវិត ។ ខ្ញុំ​នឹង​ជួយ​អ្នក​ទាំង​អស់​គ្នា​វិញ ​រាល់​ពេល​អ្នកទាំង​អស់​គ្នា​ត្រូវ​ការ​ជំនួយ​ពី​ខ្ញុំ ។ កំលាំង​ទឹក​ចិត្ត​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​ខ្លាំង​ក្លា​​ណាស់​សម្រាប់​ខ្ញុំ ។ ជីវិត​​ដែល​អស់​សង្ឃឹម ក៏​ប្រែ​មក​ជា​មាន​សង្ឃឹម​តស៊ូ​ទៅ​ថ្ងៃ​មុខ​ទៀត ។

            លុយ​ដែល​បាន​មក​ពី​ចិត្ត​សប្បុរស​នេះ ខ្ញុំ​មិន​យក​ទៅ​ចាយ​ផ្ដេសផ្ដាស​ទេ ខ្ញុំ​នឹង​សន្សំ​ទុក​ទិញ​ម៉ូតូ​ជំនំ​មួយ ដើម្បី​ឲ្យ​សម​នឹង​បំណង​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ជួយ ។

            ខាង​ក្រោម​ជា​សប្បុរស​ជន​ដែល​បាន​ចំណាយ​រហូត​ដល់​លុយកាក់​របស់​ខ្លួន ដើម្បី​ជួយ​រំលែក​ ​ដល់​ខ្ញុំ ។

លរ

ឈ្មោះ

ប្រាក់​ឧបត្ថម($)

ផ្នែក

លីម យោង ១០ ប្រធាន​ផ្នែក​សន្តិសុខ
ឈូ ឡុង សន្តិសុខ
ញ៉ែម សារ៉ាត សន្តិសុខ
អ៊ុក ស៊ីណារ៉េត សន្តិសុខ
អ៊ែល ម៉ូវ សន្តិសុខ
សួង សុបុន សន្តិសុខ
ផុន សារិទ្ធ សន្តិសុខ
សយ ផេង សន្តិសុខ
ព្រំ វុទ្ធី សន្តិសុខ
១០ ឡៅ ភន សន្តិសុខ
១១ មុន សុខា សន្តិសុខ
១២ យ៉ែម សំអូន ជាង
១៣ អ៊ុក មុល អ្នកបើកបរ
១៤ កែវ សំអឿន បោក​អ៊ុត
១៥ ទេព សុភ័ក្ត្រ ជាង
១៦ ស៊ឹម សាវ៉ុន ជាង
១៧ ញ៉ុញ ចៀម ជាង
១៨ គង់ សារ៉ុម ១៥ ជាង
១៩ គឹម សាន ជាង
២០ ផូ ចិត្រា F/O
២១ ទេព ម៉ារ៉ាឌី F/O
២២ អាន ហួត អ្នកបើកបរ
២៣ បង សុភី រដ្ឋបាល
២៤ បង សុធី Sale
២៥ វុទ្ធិភុង ៥០ ប្រធាន​ផ្នែក​ជាង
២៦ បង ឃីម ៥០០០៛ ចុងភៅ
  សរុប

១៧៦$, ៥០០០៛

ដោយ​ការ​គោរព​រាប់អាន និង ដឹង​គុណ​,

ពី​ខ្ញុំ ទឹម បឿន

Advertisements

11 thoughts on “សូមថ្លែងអំណរគុណចំពោះសប្បុរសជន”

  1. មិត្ត​ភាព​ពិត​ជា​មាន​ន័យ​សម្រាប់ជីវិត​មនុស្ស​យើង​មែន! ខ្ញុំ​សុំ​ចូល​រួម​សោក​ស្តាយ​ម្តង​ទៀត ហើយ​ក៏​សូម​សសើរ​បឿន​ឯងដែលមាន​មិត្ត​ល្អ​ៗ​ច្រើន!

  2. Thanks you very much Pheap. I will continue to walk to ma future.

    Sroeu, I really want to kill them…

    វី​និយាយ​ត្រូវ​ណាស់ ខ្ញុំ​ដឹង​ថា​បើ​គ្មាន​មិត្ត​ទេ យើង​ពិត​ជា​មិន​អាច​មាន​ភាព​រីករាយ​បាន​ទេ ។

    អរគុណ​មុំ ។ មែន​ហើយ ខ្ញុំ​ដឹង​ថា​មិត្ត​ទាំង​អស់​សុទ្ធ​តែ​ស្រលាញ់​រាប់​អាន​ខ្ញុំ ។ ពួក​គេ​មក​ជួយ​លួងលោម ជួយ​សោកស្ដាយ ជួយ​ខឹង​ជំនួស​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​ឯកា​ទៀត ។ នែមុំ! ពូកែ​និយាយ​លេង​សើច​ផង​ន៎ ។ ចេះ​រក​គ្នា​ឃើញ​ជា​មួយ​តាបិ​ឌិត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s