ប្រការគួរយល់ដឹងក្នុងការជ្រើសរើសគូគ្រង


          ក្នុង​ការ​ជ្រើសរើស​គូ​គ្រង ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ជីវិត​គញរួសារ​ថ្មី ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​នោះ បុរស់​និង​ស្ត្រី​គួរ​រំពឹង​គិត​ដល់​ប្រការ​ដូច​ខាង​ក្រោមៈ

  • * គួរ​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា គឺ​ថាមិន​គួរ​ខុស​គញនា​លើស​ពី​១០​ឆ្នាំ​ទេ ហើយ​ជា​ទូទៅ បុរស​គួរ​មាន​អាយុ​ច្រើន​ជាង​ស្ត្រី ។
  • * គួរ​មាន​បុគ្គលិក​ល្ខណៈ​ដែល​អាច​ចូល​គ្នា​ចុះ ដែល​នឹង​ធ្វើ​ឲ្យ​មិន​សូវ​កើត​មាន​ការ​ទាស់​ទែង​គ្នា ។
  • * មានភាព​ស្រដៀង​គ្នា ឬ​មិន​ខុស​ប្លែក​គញនា​ច្រន​ពេក​ទេ​​ក្នុង​រឿង​កំរិត​វប្បធម៌​ចំនូល​ចិត្ត​វប្បធម៌ និង​ស្ថាន​ភាព​សេដ្ឋកិច្ច​គ្រួសារ ។
  • * មាន​បំណង​ល្អ​ដល់​គ្នា ព្រម​ទទួល​ស្គាល់​ចំណង់​ចំួល​ចិត្ត​បុគ្គលិក​ភាព​រវាង​គ្នា​នឹង​គ្នា និង​ចេះ​អធ្យា​ស្រ័យ​គ្នា​ពេល​មានកំហុស​ឆ្គង ។
  • * មិន​គួរ​សង្ឃឹម​ថា​ម្នាក់​ទៀត​នឹង​កែប្រែ​កំហុស​ឆ្គង​ ឬ​កង្វះ​ខាត​របស់​គេ​បាន​ក្រោយ​ពី​រៀប​ការ​រួច តែ​គួរ​ពិចារណា​មើល​ថា​តើ​ខ្លួន​ឯង​អាំច​នឹង​ជួយ​ណែនាំ​កែលំអ​អ្នក​ដេល​នឹង​មក​រស់​នៅ​រួម​គ្នា​ជា​គូ​ជីវិត​បាន​កំរិត​ណា​?
  • * រំពឹង​គិត​ជា​និច្ច​ថា គេ​ម្នាក់​នោះ​នៅ​មាន​បុគ្គលិក​ភាព​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​សំដែង​ចេញ​មក​ឲ្យ​ឃើញ​ច្បាស់លាស់ លុះ​ត្រា​ណា​តែ​​គេ​បាន​មក​រស់​នៅ​រួម​គ្នា​ជាំ​មួយ​នឹង​យើង​យូរ​ទៅ ទើប​គេ​នឹង​សំដែង​ចេញ​មក ។
  • * គូ​គ្រង​ខ្លះ​អាំ​ចនឹង​មាន​ឱកាសតិច​តួច​ក្នុង​ការ​ស្វែអ​យល់​ពី​គុណ​សម្បត្តិ​របស់​អ្នក​ដែល​នឹង​ក្លាយ​មក​ជា​គូ​ជីវិត ។ បើ​បុរស់​ស្ត្រី​មាន​វុឌ្ឍិធម៌ មាន​អាយុ​ល្មម​ហើយ​នោះ គេ​ក៏​អាំច​យល់​ដឹង​និង​កែ​ប្រែ​ខ្លួន​ឲ្យ​សម​ស្រប​នឹង​ស្ថាន​ភាព​បាន ។ ប៉ុន្តែ​មាន​គូ​គ្រង​ខ្លះ​ទៀត​មាន​​ឱកាស​ស្គាល់​គ្នា និង​យល់​ចិត្ត​គ្នា​មុន​ពេល​រៀប​ការ ដែល​អាច​នឹង​ជួយ​ក្នុង​ការ​សំរេច​ចិត្ត​និង​ការ​កែប្រែ​ខ្លួន​បាន​ខ្លះ​ៗ​ដែរ ។
  • * បុរស​គួរ​មាន​អាជីព និង​មាន​ចំនូល​ល្មម​អាច​នឹង​ចិញ្ចឹម​គ្រួសារ​បាន ។
  • * គួរ​តែ​ស្វែង​យល់​ពី​ប្រវត្តិ​ក្រុម​គួរ​សារ​របស់​អ្នក​ដែល​នឹង​ក្លាយ​មក​ជា​គូគ្រង​ព្រោះ វា​ពិត​ជា​​នឹង​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ជីវិត​គ្រួសារ​ថ្មី​នៅ​ពេល​ក្រោយ​ជាក់​ជា​មិន​ខាន​ឡើយ ។

ដោយៈ ច័ន្ទ ឬទ្ធី

10 thoughts on “ប្រការគួរយល់ដឹងក្នុងការជ្រើសរើសគូគ្រង

  1. Sovannaphume ថ្ងៃអាទិត្យ ទី 29 ខែកក្កដា 2007 / 4:43 ល្ងាច

    Is it the rule?

  2. B.OEU.N ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 11:10 ព្រឹក

    It’s the idea lol. Do you think it’s the rule?

  3. sokhoeut ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 11:23 ព្រឹក

    ហាហា!!!!!!!!!នេះជាគំនិតដ៏ល្អមួយដែរ

  4. roath ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 11:58 ព្រឹក

    មានគំនិតល្អ តែពេលខ្លះជីវិតពិតវាមានលក្ខណៈស្មុគស្មាញបន្តិច។ចំពោះអ្នក
    មានគ្រួសារនឹងយល់ច្បាស់អំពីបញ្ហានេះ​។ នេះមិនមែនបន្លាចអ្នកមិនទាន់មានគូ ឬ អ្នកកំពុងរៀបចំគ្រួសារនោះទេ។ការដែលរស់នៅជាមួយគ្នាគួរតែ ចេះយោគយល់គ្នា ហើយត្រូវអត់ធ្មត់ផង ។

  5. B.OEU.N ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 12:27 ល្ងាច

    Roath និយាយ​ត្រូវ ។ យើង​គួរ​តែ​ចាប់​អារម្មណ៍​ពី​រឿង​​សុភមង្គល​នេះ​ឲ្យ​ច្រើន​បន្តិច ដើម្បី​ឲ្យ​យើង​អាច​ត្រៀម​ខ្លួន​ជាមុន មុន​នឹង​យើង​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ដំណើរ​ជីវិត​យើង ។

  6. Mr. V ថ្ងៃអង្គារ ទី 31 ខែកក្កដា 2007 / 11:32 ព្រឹក

    “មាន​រូប​មាន​ទុក្ខ​” ដូច្នេះ​មាន​រូប​ច្រើន​ទុក្ខ​​ក៏​ច្រើន​តាម​ហ្នឹង​ដែរ ។ ពេលមាន​គ្រួសារ​ហើយ​មាន​អ្នក​ដែល​ត្រូវចូល​រួម​មក​ប្រើ​ជីវិត​ជា​មួយ​យើង​បន្ថែម​ទៀត ហើយ​ពេល​មាន​កូន​ថែម​ទៀត​ចំនួន​មនុស្ស​ក៏​កើន ដូច្នេះ​ទុក្ខ​ក៏​កើន​ទៅ​តាមហ្នឹង​ដែរ​ ។ តែ​បើ​យើង​ក្រឡេក​មើក​ចំណុច​ល្អ​របស់​ការ​មាន​គ្រួសារ​ក៏​វាច្រើន​ណាស់​ដែរ ឬ​យ៉ាង​ហោច​ណាស់​ក៏​​​យើង​ហ្នឹងមាន​មនុស្ស​ម្នាក់​ដែរ​នៅ​ក្បែរ​ខ្លួន​យើង​គ្រប់​ពេល​វេលា អាច​ឲ្យ​យើង​ចែក​រំលែក​សេចក្តី​សុខ ក៏​ដូច​ជា​ទុក្ខ​ព្រួយ​បាន​។

    ការ​មាន​​គូស្រករមិន​ប្រាកដ​ថា​មានសេចក្តី​សុខ ឬ ទុក្ខ​តិច​ឬ​ច្រើន​ជាង​ការ​ប្រើ​ជិវិត​លីវ​ទេ វា​អាច​មាន​ប្រហាក់​ប្រហែល​គ្នា​ គ្រាន់​តែ​សេចក្តី​សុខ​ និង ទុក្ខ នោះ​វាអាច​មាន​រូប​រាងលក្ខណៈ​ខុស​គ្នា​​។

  7. B.OEU.N ថ្ងៃអង្គារ ទី 31 ខែកក្កដា 2007 / 12:44 ល្ងាច

    ខ្ញុំ​យល់​ស្រប!

  8. kea ថ្ងៃអង្គារ ទី 14 ខែកញ្ញា 2010 / 7:54 ល្ងាច

    គយ​គន់​ដួង​ខែ នឹក​ស្រែ​នឹក​ស្រុក​កំណើត យប់​ដប់​ប្រាំ​កើត

    សង្វេគ​គិត​ដល់​មាតា ក្រោម​មេឃ​តែ​មួយ កូន​ព្រួយ​ខ្លាច​ម៉ែ​ឯកា

    ម៉ែ​នឿយ​យ៉ាង​ណា ស្រី​ង៉ា​ប្អូន​ថែ​ម៉ែ​ទេ?

    សំបុក​ឥត​បា លោកា​កូន​មាន​តែ​ម៉ែ ម៉ែ​គឺ​ដួង​ខែ

    រះ​ក្បែរ​រូប​កូន​ទាំង​ទ្វេ ផ្ទះ​ខ្ទម​កម្សត់​ កត់​បទ​ម៉ែ​ច្រៀង​បំពេ

    ម៉ែ​លក់​ស្រែ​កេរ ឱ្យ​កូន​បន្ត​សិក្សា។

    (បន្ទរ ១) វិថី​វែង​ឆ្ងាយ ឈាម​ម្ដាយ​ក្លាយ​ជា​ទឹក​ប៊ិក

    ញើស​ម៉ែ​ដូច​ពេជ្រ រំលេច​ក្រង​ខ្សែ​វាសនា ទោះ​ព្យុះ​បោក​ខ្លាំង

    ម៉ែ​បាំង​ប្រឆាំង​ទេវតា ម៉ែ​ប្រាប់​កូន​ថា កូន​ប្រុស​សម្លឹង​ឱ្យ​ឆ្ងាយ។

    សកល​វិទ្យាល័យ និស្ស័យ​និស្សិត​នៅ​វត្ត មើល​ខ្លួន​ចិត្ត​ឃាត់

    ឃុំ​ឃាំង​បេះដូង​ក្នុង​កាយ តស៊ូ​ប្រាំ​ឆ្នាំ ចង​ចាំ​បណ្ដាំ​អ្នក​ម្ដាយ

    បរិញ្ញា​នៅ​ឆ្ងាយ ខ្ញុំ​ត្រូវ​ខ្វល់ខ្វាយ​សិក្សា។

    (បន្ទរ ២) វិថី​វែង​ឆ្ងាយ ឈាម​ម្ដាយ​ក្លាយ​ជា​ទឹក​ប៊ិក

    ញើស​ម៉ែ​ដូច​ពេជ្រ រំលេច​ក្រង​ខ្សែ​វាសនា ទោះ​ព្យុះ​បោក​ខ្លាំង

    ម៉ែ​បាំង​ប្រឆាំង​ទេវតា កូន​តាំង​ចិត្ត​ថា យក​បរិញ្ញា​ជូន​ម៉ែ។

    ឱ! ក្ដី​បំណង ម៉ែ​ប៉ង​ក្លាយ​ជា​ការ​ពិត រនោច​ជីវិត ផ្លាស់​ខ្នើត​ព្រោះ​មាន​ព្រះ​ខែ

    កូន​ក្លាយ​ជា​គ្រូ កូន​វិល​ទៅ​ភូមិ​ជួប​ម៉ែ វិល​ជា​មួយ​ស្នេហ៍ ដែល​កូន​ថែ​ចិត្ត​ជា​យូរ

    ទៅ​អភិវឌ្ឍ វិស័យ​អប់រំ​ស្រុក​ស្រែ វិល​ជា​មួយ​ស្នេហ៍ ទៅ​ថែ​អ្នកម៉ែ​មាន​គុណ..

  9. kea ថ្ងៃអង្គារ ទី 14 ខែកញ្ញា 2010 / 7:56 ល្ងាច

    ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​តំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហោង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។ ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទេះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

  10. kea ថ្ងៃអង្គារ ទី 14 ខែកញ្ញា 2010 / 7:58 ល្ងាច

    Change to English
    គេហទំព័របង្កើតដោយ អាន

    * http://www.ant.com.kh
    * store.ant.com.kh
    * dict.ant.com.kh
    * forums.ant.com.kh
    * learn.ant.com.kh
    * codes.ant.com.kh
    * projects.ant.com.kh
    * careers.ant.com.kh
    * downloads.ant.com.kh
    * khmerunicode.ant.com.kh
    * jokes.ant.com.kh
    * tips.ant.com.kh
    * news.ant.com.kh
    * horoscopes.ant.com.kh
    * develop.ant.com.kh

    រឿងកំប្លែងថ្មីៗ
    ខ្មោច​បី​ ឈរ​ជុំនុំ​គ្នា
    នៅ​យប់​មួយ ម៉ោង​ប្រមាណ​១២​យប់ មាន​ខ្មោច​៣​នាក់ គេ​បាន​ជួប​ពិភាក្សា​គ្នា ។​
    ខ្មោច​នៅ​ខាងឆ្វេង៖ នែ! អា​ខ្មោច​ដែល​ឈរ​នៅ​ខាងស្តាំ តើ​ឯង​ស្លាប់​ដោយសារ​អ្វី?
    ខ្មោច​នៅ​ខាងស្តាំ៖ យើង​វេទនាណាស់ គឺ​យើង​ស្លាប់​ដោយសារ​គេ​ប្លន់ គឺ​គេ​បាញ់​គ្នា​ចំនួន​៣​គ្រាប់ ត្រង់​ក្បាល ដើមទ្រូង និង​ជើង ដូច្នេះ​ហើយ ទើប​ឥឡូវ​យើង​ពុំ​អាចដើរ ទៅ​រក​ស្រី​ញី​ឯណា​បាន ។ រួច​ចុះ​ឯង​ស្លាប់​ដោយសារ​អ្វី​ដែរ?
    ខ្មោច​នៅ​ខាងឆ្វេង៖ យើង​ក៏​មិន​ខុស​ពី​ឯង​ដែរ គឺ​យើង​ស្លាប់​ដោយសារ​ឡាន​បុក
    បន្ទាប់​ពី​ខ្មោច​ទាំង​ពីរ​ឆ្លើយ​ប្រាប់​គ្នា​រួច​ហើយ គេ​ក៏​សួរ​ទៅ​ខ្មោច​ដែល​ឈរ​នៅ​កណ្តាល​វិញ៖ ចុះ​ឯង​ស្លាប់​ដោយសារ​អ្វី​ដែរ?
    ពេល​លឺ​ដូចនេះ អ្នក​ដែល​ឈរ​នៅ​កណ្តាល​ក៏​ស្រែកយំ​ហូរ ឃើញ​ដូច​នោះ ខ្មោច​ដែល​ឈរ​នៅ​កណ្តាល​ក៏​ស្រែកយំ​ហូរ
    ឃើញ​ដូច​នោះ ខ្មោច​ដែល​ឈរ​នៅ​សងខាង​នឹកគិត​ថា ប្រហែលជា​វា​កំសត់​ជាង​ខ្លួន​ទៀត​មើលទៅ ហើយ​ក៏​ប្រាប់​ទៅ​ទៀត​ថា៖ ឯង​កុំ​យំ​អី ប្រាប់​គ្នា​មក​ចាំ​គ្នា​ជួយ​រំលែក​ទុក្ខ​ឯង​
    ពេល​លឺ​ហើយ​អ្នក​ដែល​ឈរ​នៅ កណ្តាល​ឆ្លើយ​ទាំង​ញ័រ​មាត់​ថា៖ ខ្ញុំ​អត់​មាន​ស្លាប់​ដោយសារ​អី​ទេ! ហើយ​ខ្ញុំ​ពុំ​ទាន់ ស្លាប់​ដែរ ពេល​នេះ​គឺ​ខ្ញុំ​មក​បត់ជើងធំ​តែ​ប៉ុណ្ណោះ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s