កំណាព្យ ជាកម្រងពាក្យពេចន៍ ដែលមានបែបបទ មានការចាប់ចុងចួន មានឃ្លា មានល្បះ និងមានព្យាង្គទៅតាមការកំណត់ មានភាពពិរោះរណ្ដំ អត្ថន័យ និងពាក្យពេចន៍ ផុសចេញពីភាពរំភើបរបស់អ្នកនិពន្ធ និងធ្វើឲ្យអ្នកអាន មានភាពរំភើបទៅតាម ។ (មិនផ្លូវការ)
កំណាព្យខ្មែរ ត្រូវបានគេយកមកប្រើប្រាស់នៅក្នុងវង់ភ្លេងផ្សេងៗទៀតជាច្រើន ដូចជាវង់ភ្លេងអារក្ស ភ្លេងការ អាយៃ អាប៉េ ចាប៉ី យីកេ ល្ខោនមហោរី ល្ខោនបាសាក់ ល្ខោនខោល របាំ ជាដើម ។ ខ្មែរយើងពីមុនតែងតែយកកំណាព្យមកធ្វើជាវិធីអបរំកូនចៅ តួយ៉ាងដួចជាល្បើកជុជ និងត្រី, ល្បើកសត្វអក, ច្បាប់ប្រុស, ច្បាប់ស្រី ។ល។ បើតាមការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវតន្ត្រីខ្មែរ បានរកឃើញថាកំណាព្យកើតមានតាំងពី ៣០៩ឆ្នាំមុនគ្រឹស្តសករាជ គឺតាំងពីមុនព្រហ្មញ្ញសាសនា និងពុទ្ធសាសនាហូរចូលមកប្រទេសកម្ពុជាម៉្លេះ ។
ឯកឧត្តម ពេជ្រ ទុំក្រវិល បានស្រាវជ្រាវឃើញបទកំណាព្យចំនួន៥៣បទ ដែលខ្មែរធ្លាប់បានប្រើ ។ កំណាព្យទាំងនោះ មានដូចខាងក្រោម៖ មុនគេៈ ១- បទមេបួន ។ សម័យមុនអង្គរៈ ២- បទបថ្យាវត្ត ។
សម័យអង្គរៈ ៣- បទកាកគតិ, ៤- បទព្រហ្មគិតិ, ៥- បទពំនោល, ៦- បទបន្ទោលកាក, ៧- បទភុជង្គលីលា ។
សម័យក្រោយអង្គរៈ ៨- បទពាក្យ៦ ។
សម័យចតុមុខៈ បទពាក្យ៧, ១០- បទពាក្យ៨, ១១- បទពាក្យ៩, ១២- បទពាក្យ១០, ១៣- បទពាក្យ១១, ១៤- បទក ខ, ១៥- បទនមោ, ១៦- បទអក្សរលូន, ១៧- បទអក្សរសង្វាស, ១៨- បទកង្កែបលោតកណ្ដាលស្រះ, ១៩- បទកង្កែបលោតលើគោក, ២០- បទកង្កែបលោតស្លាក់ពេជ្រ, ២១- បទកង្កែបលោតផ្ទាត់ខ្ចៅ, ២២- បទនាគបរិព័ទ្ធ, ២៣- បទកៀវក្រវ៉ាត់, ២៤- បទនាគរាជប្លែងឫទ្ធ, ២៥- បទគោព័ទ្ធស្នឹង, ២៦- សឹង្ហតោលេងកន្ទុយ, ២៧- បទរម៉ាំងដើរព្រៃ, ២៨- បទផ្កាឈូករីក, ២៩- បទក្របចក្រវាឡ៍, ៣០- បទម្ករខ្ជាក់កែវ, ៣១- បទឆ័ត្របីជាន់, ៣២- បទរលកយោលយាវ, ៣៣- បទរលកខ្ទប់ច្រាំង, ៣៤-បទសហរា, ៣៥- បទវិវិធមាលី, ៣៦- បទពស់លេបកន្ទុយ, ៣៧- បទសត្វកាងស្លាប, ៣៨- បទថយក្រោយចូលព្រែក, ៣៩- បទរម៉ាំងបើកបាស, ៤០- បទទន្សាយទីសទាស, ៤១- បទមាន់ទឹកបណ្ដើរកូន, ៤២- បទសារថីទាញរថ, ៤៣- បទអើយរ៉ា, ៤៤- បទសុក្រទិនវិសាល, ៤៥- បទសោរទិនវិសាល, ៤៦- បទត្រឡាចឡើងទ្រើង, ៤៧- បទយត្តិភ័ង្គ, ៤៨- បទជាប់ទង, ៤៩- បទសបាត់សប៉ឹង, ៥០- បទត្រីពិះព័ន្ធ, ៥១- បទសឡាបលូន, ៥២- បទវង្សវិចិត្រ, ៥៣- បទព្រះចន្ទបាំងឆ័ត្រ ។
កំណាព្យរបស់ខ្មែរមានច្រើនប្រភេទ ។ នៅក្នុងរឿងព្រេង ឬរឿងរបស់អ្នកនិពន្ធពីសម័យមុន សុទ្ធតែបានបញ្ជូលកំណាព្យដើម្បីឲ្យសាច់រឿងកាន់តែមានសោភ័ណ្ឌភាព ដូចជារឿង រៀមកេរ្តិ៍, រឿងទុំទាវ ជាដើម ។
ឯកសារយោងៈ សិល្បៈតែងកំណាព្យរបស់ឯកឧត្តមពេជ្រ ទុំក្រវិល (ការស្រាវជ្រាវសាកល្បង) ។
ល្អមែនទែន ដែលបឿនឯងបានលើកមកបង្ហាញទីនេះ ព្រោះថាកំណាព្យនេះជាវត្ថុដែលបញ្ជាក់អំពីអត្តសញ្ញណជាតិរបស់ខ្មែរ។
មែនហើយ កំណាព្យក៏ជាអត្តសញ្ញាណជាតិមួយដែរ ដែលបុព្វបុរសយើងខំថែមកបានរហូតដល់សព្វថ្ងៃនេះ ។ ខ្ញុំពិតជាកោតសរសើរចំពោះស្នាដៃបុព្វបុរសខ្មែរខ្លាំងណាស់ ហើយខ្ញុំក៏ពុំស្មានថា កំណាព្យខ្មែរមានច្រើនដល់ថ្នាក់ហ្នឹងដែរ ធ្លាប់ស្គាល់តែបួនដប់មេ ដែលមានក្នុងកម្មវិធីសិក្សា ។
អីយ៉ូយ…បើច្រើនម្លឹងៗ មានអ្នកណាដែលចេះរបៀបសូត្រអស់ដែរអី?? មានអត្ថបទណានិយាយពីរបៀបសូត្រ និងរបៀបតែកំណាព្យអត់ បឿន?? រកមកចែកគ្នាដឹងខ្លះម៉ោ
រីករាយណាស់ ដែលបណ្ឌិតចាប់អារម្មណ៍!
របៀបសូត្រ ខ្ញុំអត់ចេះដែរហ្នឹង បើរកអត្ថបទមករៀនសូត្រ ខ្ញុំមិនដឹងថារៀនរបៀបណាទេ មានតែរកអ្នកដែលដឹងរបៀបសូត្រ ជួយសូត្រថតយកមកចែកគ្នាដឹងទើបបាន តែបើរបៀបតែង ខ្ញុំមានខ្លះៗដែរ ខ្ញុំនឹងឆ្លៀតដាក់មួយៗចែកគ្នារៀន ព្រោះខ្ញុំទើបនឹងទិញសៀវភៅហ្នឹងមកបានពីរអាទិត្យដែរទេ ។ សៀវភៅហ្នឹងមិននិយាយលំអិតប៉ុន្មានទេ តែយើងអាចដឹង និងសាកល្បងតាមបាន ។
ឧទាហរណ៍បទកាកគតិមួយ របៀបសូត្រវាមានច្រើនរបៀប ដូចជា៖
សូត្របែបកូនក្មេង
សូត្របែបចាស់
សូត្របែបក្អែកលោត
សូត្របែបក្អែកបូល
សូត្របែបពិពណ៌នា
សូត្របែបទំនួញ
សូត្របែបពិលាប
សូត្របែបកាកកាត់ត្រើយ
សូត្របែបត្រៃលក្ខណ៌ជាដើម វាស៊ីសងនឹងខ្លឹមសារ និងមនោសញ្ចេតនានៃអត្ថបទកំណាព្យនោះ ។ ហើយខ្ញុំក៏មិនដឹងថារៀបសូត្រនីមួយៗខាងលើ ត្រុវសូត្រយ៉ាងម៉េចខ្លះនោះទេ ។
ខ្ញុំចេះសូត្រតែបទកាកតិ, ព្រហ្មគិត, ភុជុង្គលីលា, ពាក្យ៧ ។ ឯពាក្យ៨ធ្លាប់រៀនដែរ តែសូត្រមិនដែលត្រូវទេ! ពិតជាសម្បូរឯកសារល្អៗមែនបឿន!
ចេះសូត្របានច្រើនបទតើ! តាវីអាចជួយសូត្រ រួចថតឲ្យខ្ញុំស្ដាប់ផងបានទេ? ឬផ្ញើមកខ្ញុំ ខ្ញុំនឹងប្លក់ឲ្យប្រិយមិត្តបានដឹងពីរបៀបសូត្រ ។
ខ្ញុំមិនហ៊ានទេ ខ្លាចបឿន និងអ្នកផ្សេងដែលបានស្តាប់ហើយដេកយល់សប្តិអាក្រក់ កុំអីល្អជាងបឿន អាណិតខ្ញុំផង!
កាកតិ ជាបទធម្មតា រៀនមេសូត្រតាំងតែពីនៅបឋម អ្នកណាក៏ចេះដែរ។
បទពាក្យ៧ ក៏រៀនកាលពេលបឋមដែរ ក្នុងនោះតាមចាំបានមានបទ ចង្កឹះមួយបាច់…. ។
ព្រហ្មគិត ជាបទសូត្រច្បាប់ប្រុស ដូចជារៀនកាលថ្នាក់ឌីប្លូម ។
បទភុជ្ជង្គលីលា ជាបទសូត្រក្នុងច្បាប់ស្រី ក៏រៀនពេលជាមួយច្បាប់ប្រុសដែរ។
តែបទពាក្យ៨ ខ្ញុំចាំថារៀនក្រោយឌីប្លូម បទ “អនិច្ចាតោថ្ម” តែខ្ញុំមិនដែលសូត្រត្រូវម្តងណាទេ។
ខ្ញុំគិតថាបើយើងនឹកឃើញមេសូត្រទាំងនោះប្រហែលជានឹកឃើញរបៀបសូត្រហើយ! មិនពិបាកទេបឿន ។
ខ្លាចអី? ខ្ញុំមិនទាំងខ្លាចផង សខខ! តែដូចជាអាណិតតិចៗដែរ… បើអត់ក៏អត់ចុះអ៊ីចឹង ខ្លាចយំនាំពិបាកលួង ។
ខ្ញុំក៏នៅចាំរបៀបសូត្រខ្លះៗដែរ ។ ចាំស្ដាប់ខ្ញុំសូត្រណា!
នេះបទភុជង្គលីលា ក្រោកចាកនិន្ទ្រា រៀបចំខ្នើយមុង… ពិរោះអត់? មួយទៀត
នេះគឺបទព្រហ្មគិតិ ពីព្រេងព្រឹត្ត ទុកទូន្មាន
ចងចែងជានិទាន ទុកទូន្មាន កូនប្រុសស្រី… ។ល។
ខ្ញុំស្ដាប់ខ្លួនឯងទៅ ពិរោះណាស់ណា! សមទហ!
បើអញ្ចឹងបឿនឯងសូត្រហើយថតដាក់ចែកគ្នាយើងស្តាប់ទៅ!
ខ្លាចអត់មានអ្នកណាហ៊ានស្ដាប់ សខខ… ។
សួស្តី
សុំសួររឿងមួយណា
អ្នកដឹងទេហេតុអី បានជាវិទ្យុFM 107 មិនដាក់បទគោរពទង់ជាតិ?
ហេតុអីទៅ?
តើផ្សាយសំរាប់ខ្មែររឺទេ?
សួស្ដី កាណូ !
ខ្ញុំក៏អត់ដឹងដែរ ។
ក្បួនតែងកាព្យដោយលោក អៀង សាយ
http://www.khmerbusiness.com/khmerpage/maykap/index.html
Hello all,
– What do u think about http://www.misskhmer.tv?
– Do you about it?
Thank,
ខ្ញុំបាទនៅក្មេងចង់ចូលរួម បងប្អូនចាស់ទុំសូមមេត្តាទទួលខ្ញុំបាទជាគូរសន្ទនា ព្រោះយើងទាំងអស់គ្នាជាកូនខ្មែរ។
សូមជួយប្រាប់នឹងណែនាំថាធ្វើយ៉ាងណាបានក្បួនសូត្រ