សាមាជិក​របស់​ក្រុម Rock Zone ឡើង​សម្ដែង នៅ​ប៉ុស្តិ៍ ស៊ីធីអិន


កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២ កក្កដា ២០០៧​ម្សិល​មិញ​នេះ សមាជិក​ក្រុម Rock Zone បាន​ឡើង​សំដែង​នៅ​ប៉ុស្តិ៍​ស៊ីធីអិន ក្នុង​កម្មវិធី​តន្ត្រី​ថ្ងៃ​អាទិត្យ ។ ពិធីករ​ទុយ និង​ពិធីការនី​ចិន្ដា បាន​កាន់​អាល់​ប៊ុម​ចម្រៀង​មួយ​បន្ទះ ដែល​និយាយ​រៀប​រាប់ និង​សសើរ​មិន​ដាច់​ពី​មាត់​ជូន​ទស្សនិកជន​ដែល​កំពុង​ទស្សនា​ផ្ទាល់ និង​កំពុង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។ មួយ​សន្ទុះក្រោយ​មក តារា​ចម្រៀង​ម្នាក់​ ដ៏​ស្រស់​សង្ហា​ដែល​មើល​ទៅ​ប្រហែល​មុខ បាន​កាន់​ផ្លែ​ម៉េក្រូ​ចេញ​មក​ ហើយ​បាន​បញ្ចេញ​សំនៀង​មួយ​បទ​យ៉ាង​ក្រអួន​ក្រអៅ រណ្ដុំ​ចិត្ត​ដល់​ទស្សនិកជន​គ្រប់​គ្នា គឺ​កំលោះ​សង្ហា មាស សុបញ្ញា ឡើង​សម្ដែង​បទ ទ្រ​ឯក​ដាច់​ខ្សែ ។ បញ្ញា បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​កំពុង​ទស្សនា​អង្គុយ​ស្ងៀម​មិន​កំរើក លែង​និយាយ​សាសង​គ្នា ហើយ​សម្លឹង​មើល​តែ​អ្នក​ចម្រៀង​ដោយ​មិន​ដាក់​ភ្នែក សូម្បី​តែ​ខ្ញុំ​ដែល​កំពុង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។ បទ​នេះ​ចប់ សំលេង​ទះ​ដៃ​រំពង​ពី​ក្នង​ទូរទស្សន៍ អ្នក​នៅ​ខាង​ក្រៅ​ដែល​កំពុង​ទស្សនា​ជាមួយ​ខ្ញុំ លាន់​មាត់​ថា​ពិរោះ គ្រប់​គ្នា ។ មួយ​សន្ទុះ​ក្រោយ​មក កញ្ញា​ម្នាក់​ដែល​តែង​ខ្លួន​ជា​មួយ​នឹង​សំពត់​រំភើយ​ពណ៌​ខ្មៅក្រោម​ជង្គង់ ជាមួយស្បែក​ជើង​ក​វែង ពណ៌​ស បាន​បញ្ចេញ​សំនៀង​របស់​ខ្លួន​នូវ​បទ យំ​មិន​ឆ្អែត ដែល​ជា​បទ​ដ៏​ពិរោះ និង​រណ្ដំ នាងឈ្មោះ សន សុលីនកា ។ បន្ទាប់​ពី​ពាណិជ្ជកម្ម​អស់​ជា​ច្រើន​នាទី បុរស់​ដែល​មាន​មុខ​មាត់​ជា​អ្នក​ជនបទ​ ស្លៀក​ពាក់​ទាន់​សម័យ​ម្នាក់​ ឈ្មោះ ខាន់ ជែម ឡើង​បញ្ចេញ​សំនៀង​ដ៏​ពិរោះ​របស់​ខ្លួន ចំនួន​ពីរ​បទ គឺ​បទ បុប្ផា​ក្រពុំ និង​បទ សម្រែក​បេះដូង

អ្នក​ចម្រៀង​បី​នាក់​ដែល​បាន​ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ថ្ងៃ​អាទិត្យ​របស់​ស៊ីធីអិន​មាន​ភាព​រស់​រវើក និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប ក៏​បាន​លា​ទៅ​វិញ​បន្ទប់​ពី​ច្រៀង​ចប់ ។ ពិធី​ករ និង​ពិធីការនី បាន​លើក​សរសើរ ដល់​អ្នក​ចម្រៀង និង​ផលិត​កម្ម ដែល​បាន​ខិត​ខំ​ធ្វើ​ចម្រៀង​ខ្មែរ ដោយ​មិន​យក​លំនាំ​ពី​បទ​បរទេស ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រិយមិត្ត​ជួយ​ជាវ​ស៊ីឌី​ដើម ដើម្បី​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​ការ​ខិតខំ​របស់​ផលិតកម្ម​រ៉ក​នេះ និង​ដើម្បី​ឲ្យ​ការ​ផលិត​ស៊ីឌី​វ៉ុល​ក្រោយ​ៗ​អាច​ដំណើរ​ការ​បាន ។ បើ​តាម​សម្ដី​របស់ សុលីនកា បាន​ប្រាប់​ដល់​ប្រិយមិត្ត​ថា ស៊ីឌី​ដើម បាន​លក់​ដាច់​ជាង​៣០.០០០បន្ទះ​ហើយ ។

នេះ​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​របស់ផលិត​កម្ម​រ៉ក ហើយ​សង្ឃឹម​ថា នឹង​បាន​ស្ដាប់​បទ​ដែល​ផលិត​ដោយខ្លួន​ឯង​ក្នុង​វ៉ុល​បន្ត​​បន្ទាប់​មក​ទៀត ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ផលិតកម្ម​ថ្មី​មួយ គឺ​ផលិត​កម្ម​ញូសង ដែល​កំពុង​ត្រៀម​​ចេញ​វីស៊ីឌី​វ៉ុល​ដំបូង​របស់​ខ្លួន ដែល​សុទ្ធ​តែ​ជា​បទ​ដែល​មិន​យក​លំនាំ​ពី​បរទេស​ផង​ដែរ ។

3-of-rock-zone.jpg

4 thoughts on “សាមាជិក​របស់​ក្រុម Rock Zone ឡើង​សម្ដែង នៅ​ប៉ុស្តិ៍ ស៊ីធីអិន

  1. naraths ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 9:21 ព្រឹក

    មិន​ដាក់​ឲ្យ​មើល​ផង​ ខ្ញុំ​នេះ វាគ្មាន​ទូរទស្សន៍​​មើល​ហ្នឹង​ណា៎…

  2. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 10:15 ព្រឹក

    យក​ទូរទស្ស​ន៍​មក​ដាក់​នៅ​ប្លក់​យ៉ាង​ម៉េច​កើត​ណារដ្ឋ? មក​ពី​ខ្ញុំ​គ្មាន​កាមេរា គ្មាន​កុំព្យូទ័រ​ដាក់​កាត​ទូរទស្សន៍ មិន​ដឹង​ថា​ថត​យក​មក​យ៉ាង​ម៉េច​កើត​ទេ ។ តែ​ខ្ញុំ​ព្យាយាម​រៀបរាប់​ពី​សកម្មភាព​នោះ​ជំនួស​ការ​មើល​ខ្លះ​ហើយ សង្ឃឹម​ថា​ណារដ្ឋ​អូខេ! សតត ។

  3. naraths ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 10:22 ព្រឹក

    មិន អូខេ​ទេ​បើ​គ្មាន​អូខេ!!

  4. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 10:56 ព្រឹក

    រឿង​​អី​ថាមិន​មាន​​អូខេ បិទ​ភ្លើង​!! ខ្វាប់​!!! សមទហ!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s