ផ្កាយអើយ អើយរ៉ា តូចច្រឡឹង
ផ្កាយប្រឹង អើយរ៉ា ចាំងរស្មី
យប់ជ្រៅ អើយរ៉ា រឹតថ្លាថ្លៃ
ផ្កាយអ្វី អើយរ៉ា រះតែឯង?
សម្លឹង អើយរ៉ា មើលផ្កាយតូច
នឹកផ្នួច អើយរ៉ា សែនចំបែង
ចន្ទ្រា អើយរ៉ា បាត់សូរ្យសែង
ចាកចេញ អើយរ៉ា ចោលលោកិយ ។
ផ្កាយតូច អើយរ៉ា អាណិតណាស់
ប្រឹងរះ អើយរ៉ា ជួយរាត្រី
អន្ធការ អើយរ៉ា មិនប្រណី
រស្មី អើយរ៉ា គ្មានន័យឡើយ ។
(ទំនុក អើយរ៉ា)
ដោយ ទឹម បឿន
២១ កក្កដា ២០០៧ ០០”៣០
កំណាព្យនេះ និយាយពីចិត្តរបស់មនុស្សម្នាក់ដែលរវើរវាយ ក្នុងពេលរាត្រីដ៏ កណ្ដោចកណ្ដែងស្ងាត់ឈឹង ដែលអង្គុយសម្លឹងមើលកូនផ្កាយតូចមួយដ៏ចម្លែក បន្ទាប់ពីដួងចន្ទ្រាលិចបាត់ទៅ ធ្វើឲ្យភាពងងឹតចូលមកដល់ ភាពឯកាក៏មករួមរឹតប្រាណ ទើបបណ្ដាលឲ្យធម្មជាតិក្លាយជាមានជីវិត និងយកធម្មជាតិមករៀបរាប់ ដើម្បីបំបាត់ភាពចំបែងរបស់ខ្លួន ។ ន័យចំ គឺចង់និយាយពីរាត្រីដែលព្រងើយកន្ដើយ និងកូនផ្កាយដែលខំប្រឹងបំភ្លឺភាពអន្ធការ តែមិនអាចផ្គាប់ចិត្តភាពអន្ធការបាន ។ ន័យបញ្ឆៀង ចង់និយាយពីការខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើបាន សម្រាប់អ្នកដែលខ្លួនស្រលាញ់ តែអ្នកដែលខ្លួនស្រលាញ់ ហាក់ដូចជាមិនអើពើរ ដែលហាក់ដូចជាគ្មានន័យសោះសម្រាប់គេ ។
ពិតជាគួរឲ្យអាសូរកូនផ្កាយណាស់ អន្ធការមានតែដួងចន្ទប៉ុណ្ណោះ! តើផ្កាយខំប្រឹងបំភ្លឺអ្នកណា? អ្នកគ្មានន័យសោះឡើយសម្រាប់ភាពអន្ធការ ។
អីក៏ដូចម៉្លេះ ! ខ្ញុំចឹងហើយ… នេះយករឿងខ្ញុំមកនិយាយទេដឹងហ្អា៎ ?
បន្ថែម៖ ដេកលើអង្រឹងសំឡឹងផ្កាយ ពេលរាត្រីហើយថ្ងៃនេះម្ដេចមិនឃើញអ្នកចេញមកបង្ហាញខ្លួនឲ្យខ្ញុំឃើញដូចសព្វដង ។ តាមពិតមិនមែនអ្នកមិនចង់រះនោះទេ តែមានពពកខ្មៅមករារាំងដំណើររាប់អ្នកទេតើ ។ ឧិ! គឺមេឃខ្មៅរកបង្អុលភ្លៀង ! បន្តិចទៀតខ្ញុំចេញពីអង្រឹងលាឋានអ្នកមកប្រះខ្លួនដេកវិញហើយ ! ភ្លៀងមួយមេធំក៏បានដេញខ្ញុំឲ្យចូលមកក្នុងផ្ទះវិញ សូម្បីកូនសៀវភៅកំណត់ហេតុដែលកាន់ទៅបំរុងសរសេរក៏មិនបានសរសេរដែរ ព្រោះតែមិនឃើញដួងផ្កាយរះផ្តល់កំលាំងចិត្ត… ។ សរសេរបានពីរបីឃ្លា ខ្ញុំក៏យកកំណត់ហេតុតូចរបស់ខ្ញុំឱបជាប់នឹងទ្រូង ហើយក៏លង់លក់ទៅ…
Ps: នេះជាទិដ្ឋភាពមួយដែលខ្ញុំមិនភ្លេច…
មិននឹកស្មានថា ណារដ្ឋមានរឿងបែបនេះសោះ ។ ណារដ្ឋពីដើមមកជាអ្នកដែលចូលចិត្តផ្កាយ និងផ្កា សូមឲ្យណារដ្ឋបានសម្រេចបំណង ។
ពេលរាត្រី គ្មានអ្វីកំសត់ជាងការអង្គុយមើលផ្កាយ ឬចន្ទ្រាដែលចាំងពន្លឺព្រិចៗ លើវេហាស៍ដ៏ធំធេងគ្មានកោះត្រើយ ជាមួយនឹងបទចម្រៀងមនោសញ្ចេតនាដ៏អន្លង់អន្លោច សូរ្យល្វើយៗរួមជាមួយខ្យល់ត្រសៀកៗ នាពេលវេលាជ្រៀងជ្រេអាធ្រាត្រនោះទេ ។ ស្ថានភាពនេះ ពិតជាធ្វើឲ្យអារម្មណ៍យើងហោះហើរគ្មានទីដៅ អន្ទះអន្ទែង ពោរពេញទៅដោយក្ដីប្រាថ្នារាប់មិនអស់… ។ ខ្ញុំក៏សូមឲ្យក្ដីប្រាថ្នារបស់ខ្ញុំបានសំរេចដែរ… ។
កុំពោលដូច្នេះអី តើយកផ្កានិងផ្កាយមកធ្វើស្អី? នេះគ្រាន់តែជាគ្រឿងលម្អតែប៉ុណ្ណោះឯង ។ តែយ៉ាងចិត្តប្រាណក្សាណជាមួយរបស់ទាំងនេះវាប្រសើរហើយ ធ្វើឲ្យយើងមានអារម្មណ៍ល្អ ចាកផុតទុក្ខកង្វល់បានខ្លះដែរ ។ យ៉ាងណាម៉ិញមកទើលើដីភ្នំពេញនេះ គ្មានផ្កាគ្មានផ្កាយរះទៀតហើយ! សូម្បីមុខផ្ទះ ក៏គ្មានផើងគ្មានថូ អ្វីនឹងដាក់ដាំ ថែផ្កាបានដែរ (ព្រោះតែផ្ទះជួល) សតត ។ ឯមេឃដ៏ធំនោះសោតក៏គ្មានអ្វីជាទីគយគន់សោះ ចាំងលុបអស់ហើយភ្លើងពណ៌ ភ្លើងអគ្គិសនី ភ្លើងចរាចរ … សព្វបែបយ៉ាង មិនមានអ្វីនឹងសំលឹងទៅលើ ឲ្យឃើញផ្កាយតូចដែលធ្លាប់តែរះដូចកាលមុនឡើយ ។ នេះដូចជាវង្វេងស្ថានចាកពីភពមួយមកភពមួយទៀតអ៊ីចឹង ។
…….
ណារដ្ឋនិយាយត្រូវ! ផ្កា, ផ្កាយគ្រាន់តែជាគ្រឿងលំអរ ហើយខ្ញុំក៏មិនមានន័យអ្វីផ្សេងពីនេះដែរ ។ យើងអាចយកធម្មជាតិនៅជុំវិញខ្លួនយើងមកជំនួសដួងចិត្តរបស់មនុស្សបានស្ទើរគ្រប់កាលទេសៈទាំងអស់ ។ ហើយនេះក៏ជាវិធីមួយរបស់ខ្ញុំ ដើម្បីរៀននិពន្ធកំណាព្យផងដែរ ញញ!
កំណាព្យអីក៏អន្លង់អន្លោចម្លេះទេ!!! កាលខ្ញុំនៅស្រុក នៅពេលសំរាកម្តងៗ ខ្ញុំចូលចិត្តគេងអង្រឹងសំលឹងមើលផ្កាយនៅពេលយប់ វាពិតជាធ្វើអោយអារម្មណ៏ខ្ញុំស្រឡះល្អ។
ទោះរស្មីតារាតូចៗមិនអាចបំភ្លឺរាត្រីបាន តែតារាដែលនៅសែនឆ្ងាយម៉ឺនយោជនៅតែខំបំភ្លឺឲ្យមនុស្សលោកយើងមើលឃើញ មិនព្រមឲ្យស្បៃអន្ធកាលគ្រប់ដណ្តប់លោកិយ៍ទាំងស្រុងទេ! ហើយក៏នៅមានមនុស្សជាច្រើនអ្នក លង់ចិត្តលង់ស្នេហ៍តារាតូចៗទាំងនោះ ទោះដឹងថានៅឆ្ងាយមិនអាចឈោងបានក៏ដោយ (ក្នុងនោះមានខ្ញុំមួយរូបដែរ :D)។
និយាយរឿងមើលមេឃមើលផ្កាយខ្ញុំចូលចិត្តណាស់ ហើយពេលយប់កាន់តែស្ងាត់វាកាន់តែធ្វើឲ្យយើងបានស្ងប់ស្ងាត់ក្នុងចិត្ត បណ្តែតអារម្មណ៍បានកាន់តែឆ្ងាយ! សំណាងដែរដែលខ្ញុំនៅលើឡៅជាន់ទៅ៤ នៅមានកន្លែងឲ្យខ្ញុំគយមេឃគន់ផ្កាយ ។ តែអ៊ីនៅផ្ទះជាប់ខ្ញុំ មិនដឹងជាគាត់កើតស្អីទេ ឥឡូវនេះគាត់បើកភ្លើងភ្លឺចិញ្ចាច រំខានបរិយាកាស ហើយពិបាកគយគន់ផ្កាយតូចៗឲ្យបានច្បាស់ដូចមុនណាស់! នឹកខឹងគាត់ម្តងៗចង់តែទៅកាត់វែនតាម្ញូបថ្មីមានកញ្ចក់ទប់ស្តាត់ពន្លឺ Neon ទេ! សតត
តាមពិតផ្កាយដែលមានពន្លឺតូច មានអ្នកស្រលាញ់ច្រើនយ៉ាងនេះ ។ អ្នកដែលខំបញ្ចេញពន្លឺ ទោះបីតិចតួចក្ដី ពិតជាមិនមែនឥតប្រយោជន៍ដូចខ្ញុំយល់ឃើញនោះទេ ។ អ្នកមិនអាចផ្គាប់ចិត្តរាត្រី តែអ្នកអាចផ្គាប់ចិត្តភ្នែកមនុស្សជាច្រើននាក់ ។ ឱផ្កាយជាទីស្រលាញ់ សូមឲ្យអ្នកបន្តបញ្ចេញពន្លឺរបស់អ្នក ដើម្បីផ្គាប់ចិត្តមនុស្សដែលពេញចិត្តនឹងអ្នក ចូរអ្នកឈប់គិតថាអ្នកនឹងអាចផ្គាប់ចិត្តរាត្រីដែលព្រងើយនឹងអ្នកទៀតអី… ។
បានរូបអ្នកណាគេយកមកដាក់ហ្នឹងបឿន? ខ្ញុំដូចជាប្រហែលៗ!!! ឬក៏… មិនដឹងទេ! មិននិយាយល្អជាង ខ្លាចនិយាយខុសខ្មាស់គេ!!! សខខ
គ្មានរូបពីណាក្រៅពីមិត្តភ័ក្ត្រយើងនោះ ។ ខ្ញុំគូររួច បំរុងថានឹងដាក់ពណ៌ តែមិនទាន់មានពេលដាក់ ហើយក៏ប្ដូររូបនៅប្លក់នេះសាកមើលលេងសិនទៅហ្នឹងណា ។ បើតាវីទាយប្រាកដជាត្រូវហើយ សខខ ។ តែកុំទាយអី ព្រោះម្ចាស់រូបគេមិនដឹងផង ខ្លាចគេដឹង ដេញវាយខ្ញុំងាប់! សខខ ។
អូម្ខាស់រូបហ្នឹងកាចដល់ថ្នាក់ហ្នឹងផង? បែបចូលចិត្តដេញតាមវ៉ៃគេដល់ផ្ទះហើយមើលទៅ! សមទហ
ហាហាហា, តាវីប៉ិនស្មានមែនហ្ន៎! សចអយម (សើចចង់អាយះមាត់)
អូ ម្នាក់ដែលថាចូលចិត្តនាំកូនក្មេងស្ទាក់វ៉ៃគេតាមផ្លូវហ្នឹងហ្អី ខ្ញុំស្គាល់ហើយ… សហមធធ (សើចហាមាត់ធំៗ)
ហាហាហា, ម្នាក់ហ្នឹងហើយ!! សខខ!