អក្សរសាស្ត្រ

ខែ​ខ្មែរ


ដោយសារ​តែ​ខ្ញុំ​​ទម្លាប់​ប្រើ​ខែ​របស់​បរទេស ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ខែ​​របស់​ខ្មែរ​យើង​​អស់ ។

ខែ​ខ្មែរ ចាប់​ផ្ដើម​ពី​ខែ​មិគសិរ ដែល​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ខែ​វិច្ឋិការ រហូត​ដល់​ពាក់​កណ្ដាល​ខែ​ធ្នូ ដែល​មាន​រយះពេល​២៩​ថ្ងៃ ។ សូម​មើល​ការ​ពន្យល់​​​នៅ​ក្នុង​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ​ជួន ណាត បោះពុម្ព​គ្រា​ទី​៥ នៅ​ខាង​ក្រោម​នេះ ។

ខែ 1 ន. រាសី​ដែល​ចែក​ចេញ​ពី​ក្នុង​ឆ្នាំនីមួយ​ៗ តាម​ដំណើរ​ព្រះចន្ទ ឬ ដំណើរ​ព្រះអាទិត្យ​​មាន ១២ រាសី; ក្នុង​រាសី​នីមួយៗ មាន ២៨​, ២៩​, ៣០​ ឬ ៣១​ ថ្ងៃ ហៅថា ខែ ។ ឯ​ខែ​ទាំង​ ១២ មាន​ចន្ទគតិ​គឺ មិគសិរ ទី ១​, បុស្ស ទី ២​, មាឃ ទី ៣​, ផគ្គុណ ទី ៤​, ចេត្រ ទី ៥​, ពិសាខ ទី ៦​, ជេស្ឋ ទី ៧​, អាសាធ ទី ៨​, ស្រាពណ៍ ទី ៩​, ភទ្របទ ទី ១០, អស្សុជ ទី ១១​, កត្តិក ទី ១២​ ។ កាលណា​បើ​ដាក់​ថ្ងៃ​ ខែ ជា​លេខ​ ត្រូវ​សរសេរលេខ ១ ជា​ជំនួស​ខែ មិគសិរ លេខ​ ២ ជា​ជំនួស​ខែ បុស្ស ។ ។ល។ ខែ អាសាធ ជួន​កាល​មាន​ ២ ដង មុន​ឈ្មោះ បឋមាសាធ ក្រោយ​ឈ្មោះ ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ បឋមាសាធ ត្រូវ​ដាក់​លេខ ៨ ក្រោម​សូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវ​ដាក់​លេខ ៨ ពីរ​តម្រួត​លើ​គ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុង​អាកាស​ក៏​ហៅ​ថា ខែ ដែរ : សំពះ​ព្រះខែ​, ខែរះ​, ខែលិច

Advertisements

1 thought on “ខែ​ខ្មែរ”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s