ពុទ្ធ​សាសនា មហា​យាន និង ហីន​យាន


            ការ​បែក​បាក់​រវាង​ពួក​សង្ឃ នាំ​ឲ្យ​ពុទ្ធ​សាសនា​បែក​ចេញ​ជា​ពីរ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​២​គឺ ពុទ្ធ​សាសនា​មហាយាន និង ពុទ្ធ​សាសនា​ហីនយាន

            មហាយាន មាន​ន័យ​ថា​រទេះធំ ហីន​យាន មាន​ន័យ​ថា​រទេះ​តូច ។ រទេះ​នេះ​គឺ​ជា​យាន​ជំនិះ​ដែល​នាំ​សត្វ​ទៅ​កាន់​និព្វាន ។ ហីនយាន និង​មហា​យាន​មាន​លក្ខណៈ​ប្លែកគ្នា​ដូច​ត​ទៅ​៖

  • ហីនយាន​ សំដែង​ថា មនុស្ស​ត្រូវ​ប្រាថ្នា​យក​អរហន្ត និង​និព្វាន​ជា​គោល​ដៅ​ធំ​បំផុត មហាយាន​សំដែង​ថា មនុស្ស​ត្រូវ​ប្រាថ្នា​យក​ទី​ពោធិសត្វ ដែល​មាន​ពោធិញ្ញាណ​ជា​គោល​ដៅ ។
  • ហីនយាន ពន្យល់​ថា ធ្វើ​ទាន​សីល​ភាវនា​ ទើប​បាន​សម្រេច​និព្វាន មហាយាន​ចែង​ថា គ្រាន់​តែ​ជឿ និង​មាន​ចិត្ត​ជ្រះ​ថ្លា​ចំពោះ​ព្រះ​ពុទ្ធ ក៏​អាច​សំរេច​បរមសុខ​បាន​ដែរ ។
  • ហីនយាន សំដែង​ថា ខ្លួន​ទី​ពឹង​ខ្លួន ខ្លួន​ជួយ​ខ្លួន​ឯង ឯអ្នក​ណា​ធ្វើ​កុសល​ល្អ អ្នក​នោះ​បាន​បុណ្យ​បាន​រួច​ទុក្ខ ។ មហា​យាន​ពន្យល់​ថា កុសល​ល្អ​របស់​មនុស្ស​ម្នាក់​ៗ ជួយ​ស្រោច​ស្រង់​អ្នក​ដ៏ទៃ​ឲ្យ​រួច​ទុក្ខ​ទោស​បាន ។
  • មហាយាន​ជឿ​ថា​មាន​ពោធិសត្វ​ធំ​ៗ ឬ​មហាសត្វ​ជា​ច្រើន​អង្គ មិន​ទាន់​ចូល​និព្វាន ហើយ​ឋិត​នៅ​ក្នុង​លោក​នេះ​ចាំ​ជួយ​សង្គ្រោះ​សត្វ​លោក ។ ពោធិសត្វ​ទាំង​នោះ​គឺៈ
    • អវលោកិតេស្វរៈ ឬ​លោកកេស្វរៈ អ្នក​សង្គ្រោះ អ្នក​ផ្ដល់​សេក្ដី​សុខ អ្នក​ថែរក្សា​លោក មាន​រូប​ក្មេង​ជា​និច្ច ពាក់​រូប​ព្រះ​ពុទ្ធ​តូវ​មួយ​ជាប់​នឹង​ព្រះ​កេស បញ្ជាក់​ការ​ជាប់​ព្រះទ័យ​ខ្លាំង​លើ​ប្រះ​អង្គ ។
    • មញ្ជុស្រី អ្នក​ត្រួតត្រា​ផ្លូវ​យុត្តិធម៌ គង្គ​លើ​សីហៈ កាន់​សៀវភៅ​មួយ និង​ព្រះ​ខ័ណ្ឌ​មួយ ឬ​ផ្កា​ឈូក​មួយ មាន​រូប​ក្មេង​ជា​និច្ច​ដែរ មាន​ឈ្មោះ​ជា​ច្រើន​ទៀត ដូច​ជា​ មច្ជុភទ្រ មច្ជុស្វរៈ ។ល។
    • សមន្តភទ្រ ថែរក្សា​អ្នក​កាន់​សាសនា គង់​លើ​ដំរី ។
    • មៃត្រេយ អនាគត​ព្រះពុទ្ធ នៅ​ចាំ​រក្សា​សាសនា​ដែល​ព្រះ​សមណគោត្តម​បាន​ផ្សាយ ។
    • ក្សិតិគភ៌ ពោធិសត្វ​ស្រោច​ស្រង់​មនុស្ស​ពី​ឋាន​នរក ។
    • វជ្របាណិ ពោធិសត្វ​មាន​វជ្រៈ គឺរន្ទះ​ជា​អាវុធ ដើម្បី​ការពារ​សាសនា ។
    • ប្រាជ្ញបារមីតា មាន​រូប​ជា​តួ​នាង​ទេពធីតា​មួយ​អង្គ ។

ចំណែក​ទស្សនៈ​របស់​ហីនយាន ពុំ​ជឿ​ថា​មាន​ជន​ណា​ក្រៅ​ពី​ព្រះ​ពុទ្ធ​អា​ជួយ​ស្រោចស្រង់​សត្វ​លោក​បាន​ទេ ។ ព្រះ​ពុទ្ធ និង​អរហន្ត​សុទ្ធ​តែ​បាន​ចូល​និព្វាន​ទាំង​អស់ ។

  • តាម​ពួក​មហាយាន ព្រះ​ពុទ្ធ​ជា​អច្ឆរិយ​បែង​ភាគ​ទៅ​ពាសពេញ​គ្រប់​ទី​កន្លែង ដែល​មាន​ព្រះពុទ្ធ​ឈ្មោះ អមិតាតៈ អក្យោត្យៈ ជា​ដើម ។ ព្រះពុទ្ធ​នេះ​ឋិត​នៅ​ទិស​ខាង​លិច​ក្នុង​ឋាន​សួគ៌​ឈ្មោះ សុខាវតី ។ តាម​ពួក​ហីនយាន ព្រះពុទ្ធ​អាច​សម្រេច​ឈាន​ហោះ​ហើរ​បាន​ដែរ តែ​មិន​មែន​បែង​ភាគ​ទៅ​ឋិត​នៅ​គ្រប់​ទី​កន្លែង ដូច​អាទិទេព​មហាយាន​ទេ ។
  • មហាយាន​មាន​គម្ពីរ​​ផ្ទាល់​ខ្លួន ដូច​ជា​គម្ពីរ សុវណ៌​ប្រភាស, លង្កាវតារ ជា​ដើម ពុំ​មែន​ព្រះត្រៃបិដក​ដូច​ហីនយាន​ទេ ។ អ្នក​ដែល​ផ្ដើម​បង្កើត​មហាយាន​គឺ នាគាជ៌ុន

15 thoughts on “ពុទ្ធ​សាសនា មហា​យាន និង ហីន​យាន

  1. Mr. V ថ្ងៃអង្គារ ទី 17 ខែកក្កដា 2007 / 9:22 ល្ងាច

    អរគុណបឿន​សម្រាប់​​ការ​ចែក​រំលែក​ចំណេះ​ដឹង​បន្ថែម​!!!

  2. B.OEU.N ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែកក្កដា 2007 / 3:08 ល្ងាច

    អរគុណ​ដែល​ចូល​ចិត្ត​ លោក​តា​វី​!
    តាភាក់ មិន​ដឹង​ជា​ស្អី​ទេ សខខ!

  3. ស៊ីង ថ្ងៃសៅរ៍ ទី 29 ខែ​មីនា 2008 / 3:44 ល្ងាច

    អរគុណ​
    ​ចំពោះការបកស្រាយជួនមិត្រអ្នកស្តាប់បានយល់ព្រមទាំងរូបខ្ញុំ។

  4. ម៉ន ថ្ងៃអាទិត្យ ទី 30 ខែ​មីនា 2008 / 12:18 ល្ងាច

    បឿន, ខ្ញុំមិនដែលដឹងថាពុទ្ធសាសនាមានដល់ទៅពីរក្រុមសោះ។
    បើសិនជាខ្ញុំទៅវត្ត តើធ្វើមិញទើបដឹងថាវត្តនោះកាន់ខាងណា?
    បឿនប្រហែលជាដឹងច្រើនហើយមើលទៅ ចឹងសុំសួរម៉ាសំណួរ
    សិន។
    គេថាអ្នកកាន់ពុទ្ធសាសនាមិនត្រូវសម្លាប់សត្វមានជីវិត តើហេតុ
    អ្វីបានជាលោកសង្ឈឆាន់សាច់?

  5. ទឹម បឿន ថ្ងៃអាទិត្យ ទី 30 ខែ​មីនា 2008 / 8:54 ល្ងាច

    រឿង​នេះ ខ្ញុំ​មិន​បាន​ដឹង​ទេ។ តែ​បើ​តាម​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​អង្គ, ព្រះអង្គ​មិន​ឱ្យ​ឆាន់​សាច់​ឡើយ។ បើ​តាម​សង្កេត​មើល​ការបួស​របស់​ជនជាតិ​ចិន គឺ​គេ​តម​សាច់​បាន​ល្អ​ណាស់។ រឿង​ឆាន់​សាច់​នេះ វា​អាច​មក​ពី​កត្តាធម្មជាតិ​ដែល​មនុស្ស​ត្រូវ​បរិភោគ​សាច់​ជា​អាហារ​ក៏​មិន​ដឹង ទើប​មិន​អាច​ជៀសវាង​រួច។

  6. ម៉ន ថ្ងៃចន្ទ ទី 31 ខែ​មីនា 2008 / 2:53 ព្រឹក

    មនុស្សមិនបាច់បរិភោគសាច់ក៏បាន វាមិនស្លាប់ទេ។
    អ្នកធ្លើការនៅកន្លែងខ្ញុំបីនាក់ មិនញាំសាច់ទាល់តែ
    សោះ គេនៅតែមានកម្លាំងឡើងភ្លំ សុខភាពមាំមួន
    និងជួយផ្តល់ឈាមអោយគេរៀងរាល់ឆ្នាំទៀតផង។

    គេមិនកាន់សាសនាអ្វីមួយទេ គ្រាន់តែមានការអា
    ណិតមេតាដល់សាត្វដែលត្រូវមនុស្សសម្លាប់។
    គេគ្រាន់តែមានជំនឿថា អ្វីដែលមានជីវិតតែងតែ
    ចង់រស់ទាំងអស់។

  7. Boeun ថ្ងៃចន្ទ ទី 31 ខែ​មីនា 2008 / 3:03 ព្រឹក

    កុំ​និយាយ​អ៊‍ីចឹង ខ្ញុំ​ព្រឺ​សម្បុរ​ណាស់😉 ខ្ញុំ​ចូលចិត្ត​តែ​សាច់!

  8. Rasmey ថ្ងៃអាទិត្យ ទី 4 ខែ​ឧសភា 2008 / 10:59 ល្ងាច

    First i just want to say sorry I don’t writing in Khmer I really want but I don’t know well Khmer Unicode.🙂
    Preah Puth. He is not god or any that related to god. He try to tell the people that No God we have to believe with what the Human can do. He know every thing that will happen in the future by Samathi but He only told us how to live with peaceful happiness another that make the people opposite all of these he not tell use I think he know even the people can make a air plan to fly. hehehehe so what I believe in Budhish
    is Karma and Phal. No God, being good….. Don’t think too much about we eat meat or not??? even monk they also eat meat so don’t worry a lot. just to be kind for all the people and animal respect all of the life helpful some thing like that okay that all!!! if you think that if you never eat meat in your life but you alway fighting angry a lot… with another people, and you eat meat every day but you alway do kindness with all people and animal which one is better???? I think you will have a happiness life as Buddha he was said.​so What do you think???
    between Mahayean or Henyean I think the contraction it was alittle bit different but the test is the same they both said that to lost all sad (ការអស់ទៅនូវសេចក្តីទុក្ខទាំងពួង)men te?? ​ just remember that all Nekay(និកាយ) in Buddhisms never fighting each other te na. not as another religion te right??? ​
    អរគុណច្រើន!
    រស្មី

  9. សាយ សុខខឿន ថ្ងៃអង្គារ ទី 30 ខែមិថុនា 2009 / 10:13 ល្ងាច

    ហេតុអ្វីបានជាមាន​សាសនា?​​ បើប្រទេសនិមយួយៗ នៅលើពិភពលោក តើប្រទេសណាមួយ គ្មានសាសនា ហើយប្រទេសណាមានសាសនា?​ ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនា ហើប្រទេសដ៏​ទៃកាន់សាសនា ដ៏ទៃពីព្រះពុទ្ធសាសនា តើសាសនាចង់អោយមនុស្សយើងធ្វើអ្វី?​ សូមបកស្រាយអោយផង។​ អគុណ

  10. សាយ សុខខឿន ថ្ងៃអង្គារ ទី 30 ខែមិថុនា 2009 / 10:15 ល្ងាច

    សូមទោសចំពោះការសរសេរពាក្យ ព្រោះ ខ្មែរយូនីកូដ មិនសូវចេះសរសេរទេ

  11. រតនា ថ្ងៃសៅរ៍ ទី 29 ខែសីហា 2009 / 10:21 ល្ងាច

    តាមដែលបានសិក្សាមកប្រទេសដែលពុំមានសាសនាសោះនៅលើលោកគង់រកលំបាក
    នៅតាមប្រទេសនីមួយបើមិនមានពុទ្ធសាសនាទេ ក៏មានគ្រឹស មានឥស្លាម ជាដើម
    សួរថា យើងមិនចាំបាច់មានបានឬអត់ ឆ្លើយថា បាន ប៉ុន្តែកុំភ្លេចថា សាសនាជួយ
    ឲ្យមនុស្សមានសីលធម៌ ជួយឲ្យមនុស្សខ្លាចបាប សាសនាអប់រំចិត្តគំនិតបាន
    កម្រិត និយាយឲ្យងាយស្តាប់ក៏គឺច្បាប់របស់រ័ដ្ធអប់រំផ្លូវកាយ សាសនាអប់រំផ្លូវចិត្ត។
    មានប្រទេសជាច្រើនយកទ្រិស្តីសាសនា ប្រពៃណី ទំនៀមទម្លាប់។ល។ទៅសរសេរជាច្បាប់សម្រាប់ប្រទេស
    របស់ខ្លួន

  12. ណុច ថ្ងៃសៅរ៍ ទី 16 ខែមករា 2010 / 12:23 ល្ងាច

    តើកន្លែងណាដែលបញ្ជាក់ថាខ្មែរកាន់​សាសនា​ព្រះពុទ្ធ

  13. Nen, Sen ថ្ងៃចន្ទ ទី 23 ខែ​មេសា 2012 / 2:21 ល្ងាច

    តើមានអ្នកណាមានរូបព្រះពោធិសត្វទាំងនោះដែរឬទេ? បើមានសូមធ្វើយ៉ាងណាក៏ដោយអោយខ្ញុំដឹងផង ត្បិតអីខ្ញុំត្រូវការ។ សូមអរគុណជាធំ!

  14. Heng Chea ថ្ងៃចន្ទ ទី 4 ខែ​កុម្ភៈ 2013 / 11:22 ល្ងាច

    អត្ថបទដែលខ្ញុំសរសេរក្នុងអ៊ិនធឺណែត អាចជាចម្លើយចំពោះសំនួរ
    ដែលបងប្អូនសួរអំពីព្រះពុទ្ធសាសនាមហាយានៈ
    http://www.purelandbuddhism.visuddhi7.com/larger_sukhavatisutra.html
    ឬអំពីព្រះពុទ្ធសាសនាហិនយាន(ថេរវាទ)
    http://km.wikipedia.org/wiki/%E1%9E%90%E1%9F%81%E1%9E%9A%E1%9E%9C%E1%9E%B6%E1%9E%91
    ហេង-ជា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s