ទាក់ទង​នឹង​ខ្ញុំ

គំនូរ​​ដំបូង​របស់​ខ្ញុំ


            ការ​គូរ​រូប​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​មួយ​ដែរ ។ តែ​ខ្ញុំ​ដូច​ជា​គ្មាន​ចិត្ត​អំណត់​រៀន​គូរ​សោះ ។ សៀវភៅ​រៀន​គូរ​គំនូរ ដែល​ខ្ញុំ​ទិញ​មក​មួយ​ក្បាល​ពីរ ក៏​ទុក​ចោល ដោយ​សារ​តែ​អត់​មាន​អំណត់​រៀន​ ឬ​ម្យ៉ាង​ទៀត អត់​ដុង​? (ខ្ញុំ​ក៏​មិន​ដឹង​ដែរ?) តែ​ខ្ញុំ​ចូល​ចិត្ត​គូរ​គំនូរ​លេង​ណាស់​កាល​ពី​ខ្ញុំ​នៅ​តូច​ៗ ។ ជួន​ជា​ថ្ងៃ​នេះ​ពេល​ទៅ​ទិញ​កាត​ទូរស័ព្ទ ស្រាប់​តែ​ឃើញ​រូប​គំនូរ​ដែល​គេ​ធ្វើ​ដាក់​លើ​កាត​ទូរស័ព្ទ ហាក់​បី​ដូច​ជា​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់ កើត​ចិត្ត​ចង់​ចេះ​គូរ តែ​គិត​យ៉ាង​ណា ក៏​ខ្ញុំ​គ្មាន​សម្មត្ថភាព​គូរ​បាន​ដែរ ពេល​ដើរ​ត្រឡប់​មក​វិញ ស្រាប់​នឹក​ឃើញ ចង់​សាក​គូរ​ក្នុង​កុំព្យូទ័រ ទើប​ខ្ញុំ​សាក​បើ PHOTOSHOP ចាប់​ទាញ Pen Tool មក​គូរ​តាម​រូប​ដើម មើល​ទៅ​អាច​ប្រើការ​បាន? ។ ប្រហែល​ជាង​​កន្លះ​ម៉ោង​ក្រោយ​មក ខ្ញុំ​ក៏​បាន​រូប​ខាង​ក្រោម​​នេះ (ស្រដៀង​ខ្ញុំ​ដែរ​តើ តែ​ប្រហែល​ជា​ខាង​ក្រៅ​ស្អាត​ជាង​ហើយ 😀 ) ​សូម​ជួយ​មើល​ទៅ​មើល៍ ដូច​ខ្ញុំ​ទេ? និយាយ​តាម​ត្រង់ ខ្ញុំ​​សប្បាយ​ចិត្ត​​ណាស់ ដែល​ខ្ញុំ​អាច​គូរ​បាន ទោះ​បី​ជា​មិន​សូវ​ស្អាត ឬ​មិន​សូវ​ដូច​រូប​ដើម​ក៏​ដោយ 🙂 ។

បឿន

 

Advertisements

20 thoughts on “គំនូរ​​ដំបូង​របស់​ខ្ញុំ”

  1. You may need sweet songs when you feel to relax sometime ,
    so now , here are khmer songs just for you , hope you will
    love all these songs . FAST , AVALAIBLE , SWEET that the songs
    are and ROMARIC that your feeling is ! Yes happy go to see and
    touch with all your heart at http://music4khmer.net/ . Special
    Thanks for your visit !

    From administrator : uksokhom@music4khmer.net

  2. បើមិនដែលឃើញមែនទែនម៉េចផង មិនដឹងថាដូចប៉ុន្មានភាគរយទេ… តែបើតាមម្ចាស់អូតយ៉ាងហោចណាស់ក៏ ៨០ ៩០ ភាគរយដែរ, បើអញ្ចឹងមែន បឿនបែបរាងធាត់បន្តិចហើយមើលទៅ!! 😀

  3. ខ្ញុំ​គូរ​ពី​រូប​ខាង​ក្រោម​នេះ (រូប​តាភាក់ និង​ខ្ញុំ) ។ មើល​ទៅ​ដូច​ជាធាត់​ជាង​រូប​ដើម​មែន ដោយ​សារ​តែ​អត់​ផាត់​ស្រមោល​? មើល​មើល៍ តើ​រូប​ពិត​ ខ្ញ​ធាត់​ឬ​អត់? គេ​​ថា​ខ្ញុំ​ស្គម​គ្រប់​តែ​គ្នា​ហ្នឹង ។

  4. ចន្ទ​មក​ពន្លយ​ពាក្យ បណ្តូល​ចិត្ត បណ្តូល​ចេក​ស្អី!​ បឿន​បណ្តូល​ចិត្ត​របស់​ម៉ាក់​បឿន​ស្រាប់​ទៅ​ហើយ បើ​ដឹង​​ថា​បណ្តូលចិត្ត​អ្នក​ផ្សេង​ទៀត​ចាំ​មក​ប្រាប់​ សខខ! នេះ​ចូល​ករណី​បោក​ឲ្យ​គ្នា​អរ​ហើយ !

    ពិត​ជា​ពូកែ​អត់​ធ្មត់​ប្រើ Mouse ក្នុង​ Photoshop sketch តាម​រូប​ថត​មែន ហើយ​គូរ​បាន​ដូច​ទៀត​! ខ្ញុំ​វិញ​គ្មាន​ចិត្ត​អំណត់​អញ្ចឹង​ទេ! សូម​សសើរ ហើយ​កុំ​ប្រហែស​ឲ្យ​សោះ បើ​ជ្រុះ​ខ្ញុំ​ក៏​រើស​ដែរ មិនបាច់​បោះ​ចោល​ឲ្យ​ចន្ទ​​មករើស​​ទាន់​ទេ! សខខ

  5. ចន្ទ​គេ​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​អរ​បន្តិច​ហ្នឹង​ណា ។ ខ្ញុំ​អានដល់​ត្រឹម​​ពាក្យ​ចិត្ត ផ្លោះ​ទៅ​អាន​ត្រឹម​ពាក្យ​អ្នក​ទៅ​ក្រោយ ហាហាហា…

    បើ​ខ្ញុំ​ជ្រុះ តាវី​និង​ចន្ទ​អាច​រើស​យក​បាន ។ យ៉ាង​ម៉េច​មក​ចង់​ឲ្យ​វា​ជ្រុះ​វិញ? ខំ​រើស​មក​ដាក់​ក្នុង​ប្រអប់​នៃ​ខួរ​ក្បាល មិន​អាច​​ជ្រុះ​​ផ្ដេសផ្ដាស​បាន​ទេ ។ ទោះ​ជា​ខ្ញុំ​ចង់​ទម្លាក់​ឲ្យ​វា​ជ្រុះ ក៏​វា​មិន​ជ្រុះ​ដែរ សខខ ។

  6. ខ្ញុំ​ធ្លាប់​ឃើញ ធ្យូធូរៀល​ខ្លះ គេ​គូរ​រូប​​ដោយ​ប្រើ​ Adobe Illustrtor ងាយ​ស្រួល​ហើយ​ស្អាត​ទៀត​ផង តែ​បើ​ចេះ​គូរ​តាម​ណា​ក៏​បាន ។ ចង់​ចេះ​អ៊ីឡាស្រ្តេទ័រ ហ្នឹង​ដល់​ហើយ​ តែ​មិន​ដឹង​ទៅ​រក​ចេះ​ពីណា។

  7. នែបងប្រុសវី!! កុំអត់របបដូចប្អូនពេក….សខខ

    បឿនឆ្លាតគ្រាន់បើ ចេះរកស្ទីលអានប្លែកៗឃើញ សមទហ

    ណារដ្ធ ចន្ទក៏ចូលចិត្ត Illustrator ដែរព្រោះស្រួលប្រើ។
    តែថ្លៃពេក(800$) អត់មានពីណាគេចិត្តល្អ share សោះ…

  8. Adobe Illustrator គេ​ប្រើ​សម្រាប់​រចនា ឬ​គូរ​ហ្នឹង​ហើយ តែ​ខ្ញុំ​អត់​ចេះ​ដែរ ។ វា​ពិបាក​ត្រង់​ថា ខ្ញុំ​អត់​មាន​កុំព្យូទ័រ​ប្រើ ។ កុំព្យូទ័រ​កន្លែង​ធ្វើ​ការ យើង​មិន​អាច​ដាក់​អី​ផ្ដេសផ្ដាស​សម្រាប់​រៀន​បាន​ទេ ។ រាល់​ថ្ងៃ​កើត​ទុក្ខ​ឡើង​ស្គម​ខ្លួន​ហើយ ដោយ​សារ​តែ​នឹក​កុំព្យូទ័រ ចង់​បាន​កុំព្យូទ័រ… បាយ​អត់​សូវ​បាន​ទេ (២ចាន​មួយ​ពេល សខខ) ។ បើ​ណារដ្ឋ​ចង់​រៀន​វា សាក​រក​តាម​អ៊ីធឺណេត​មើល ព្រោះ​គ្មាន​ស្អី​លើស​ឯកសារ​អ៊ីធឺណេត​ទេ “ចង់​បាន​អី​បាន​ហ្នឹង” ។

  9. បណ្ឌិត​អើយ​បណ្ឌិត​! ​ជ័យ​វរ្ម័ន​​ទី​៧ គេ​យក​ថ្ម​ទៅ​ឆ្លាក់ វា​សម​តែ​រូប​ខ្ញុំ​ហ្នឹង​ដូច​រូប​ចម្លាក់​ថ្ម របស់​ជ័យវរ្ម័ន​ទី​៧​ បែរ​ទៅ​ជា​ដូច​តោ​ថ្ម​ទៅ​វិញ ដូច​ជា​មិន​សម​! ហើយ​បណ្ឌិត​មាន​ក្រមា​នៅ​ជិត​ខ្លួន​ ឬ​អត់​ហ្នឹង​? ប្រយ័ត្ន​ខ្មាស់​គេ​!!! សបជធ (សើច​បិះ​ជ្រុះ​ធ្មេញ) ។

  10. Illustrator នៅ​ជប៉ុន​ថ្លៃ​ខ្លាំង​ម្ល៉េះ​? នៅ​អាម៉ាហ្សូន​គេ​ចុះ​ថ្លៃ​ពី ៥៩៩ដុល្លារ មក​ត្រឹម​តែ ៥៧៥ដុល្លារ ប្រញាប់​ទៅ​ទិញ​ទៅ ឬ​បើ​ខ្ជិល​ទៅ​ទិញ មក​ដោនឡូត​នៅ​ប្លក់​របស់​ខ្ញុំ​ក៏​បាន​ដែរ (ខ្ញុំ​ទើប​នឹង​ដាក់​) ឮ​ណារដ្ឋ​និយាយ និង​ចន្ទ​សសើរ​ថា​ស្រួល​ប្រើ ទើប​រក​ដោនឡូត​មក​ប្រើ​សាក តែ​អត់​ដឹង​ថា​ប្រើ​យ៉ាង​ម៉េច​ខ្លះ​ទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s