អាល់ប៊ុមៈ ក្រុម ROCK ZONE


ផលិត​កម្ម​រ៉ក(Rock) ដែល​ធ្លាប់​ឮ​និយាយ​តៗ​គ្នា​មក​ថា នឹង​ផលិត​បទ​ចម្រៀង​ដោយ​មិន​យក​លំនាំ​​ពី​បរទេស​ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា​នេះ បាន​ចេញ​អាល់​ប៊ុម​មួយ​ឈ្មោះ “ក្រុម Rock Zone”  ។ ក្នុង​អាល់ប៊ុម​នេះ សុទ្ធ​តែ​ជា​បទ​ពិរោះ​ៗ​គួរ​ឲ្យ​ចង់​ស្ដាប់ ។ ទំនុក​ច្រៀង សម្លេង​លើក​ដាក់​បាន​ល្អ (តាម​អារម្មណ៍​របស់​ខ្ញុំ) ។ បើ​តាម​ខ្ញុំ​ស្ដាប់ បទ​ទាំង​នោះ​ពិត​ជា​បទ​ដែល​ផលិត​ដោយ​ខ្លួន​ឯង ថ្វី​ត្បិត​តែ​មាន​បទ​ខ្លះ​ស្រដៀង​នឹង​បទ​របស់គេ តែ​គេ​បាន​កែ​ប៉ារ៉ូល និង​ទំនុក​​ឲ្យ​​​មក​ជា​បទ​មួយ​ផ្សេង ប្លែក​ពី​បទ​ដើម​ ។

ក្រុម​ Rock Zone មាន​សមាជិត​៨នាក់ ដែល​មាន​ ខាន់ ជែម, សន សុ​លីនកា, មាស សុ​បញ្ញា, ឱក សុគន្ធ​កញ្ញា, សុភា វណ្ណដា, ទិត្យ វិច្ឆិកា, ម៉េង ប៊ុនលី, និង ??? (ម្នាក់​ទៀត​ខ្ញុំ​អត់​ស្គាល់​ទេ) ។

ខ្ញុំ​ពិត​ជា​មាន​មោទនភាព​​ចំពោះ​ផលិតកម្ម​នេះ និង​ចំពោះ​សិល្បៈ​ចម្រៀង​របស់​ខ្មែរ​ណាស់ នៅ​ពេល​ដែល​ផលិតកម្ម​​ផ្សេង​ៗ កំពុង​តែ​ដណ្ដើម​​គ្នា​យក​ចម្រៀង​បរទេស​មក​បក​ប្រែ ធ្វើ​ជា​របស់​ខ្លួន តែ​បែ​រ​ជា​មាន​ផលិតកម្ម​រ៉ក​​ដែល​​មាន​សម្មត្ថភាព​អាច​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​បាន ដែល​នេះ​ជា​ជំហាន​មួយ​ធ្វើ​ឲ្យ​ផលិតកម្ម​ផ្សេង​ៗ មាន​ការ​រអៀស​ខ្លួន​ខ្លះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា មិន​យូរ​មិន​ឆាប់ សិល្បៈ​ទី​៧​របស់​ខ្មែរ​យើង និង​មាន​មុខមាត់​នឹង​គេ​វិញ ។

ទី​បញ្ចប់​នេះ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់ ជួយ​លើក​ទឹក​ចិត្ត​ដល់​ស្នាដៃ និង​ការ​ខិតខំ​នេះ ដោយ​ជាវ​ស៊ីឌី​ដើម​របស់​ផលិតកម្ម​រ៉ក​នេះ ។

អាល់ប៊ុមៈ ក្រុម Rock Zone

  1. មោទនភាព​ជា​ខ្មែរAll Rock Stars
  2. បុប្ផា​ក្រពុំខាន់ ជែម
  3. យំ​មិន​ឆ្អែត សន សុ​លីនកា
  4. ទ្រ​ឯក​ដាច់​ខ្សែមាស សុ​បញ្ញា
  5. សម្រែក​បេះដូងខាន់ ជែម
  6. បេះដូង​រង​គ្រោះឱក សុគន្ធ​កញ្ញា
  7. ឆ្អែត​ចិត្តសុភា វណ្ណដា
  8. ស្នេហ៍​អូន​ជា​និច្ចខាន់ ជែម
  9. រាំ​ថ្ងៃ​អាទិត្យAll Rock Stars
  10. មន្ត​អាគម​មហា​ស្នេហ៍ទិត្យ វិច្ឆិកា

12 thoughts on “អាល់ប៊ុមៈ ក្រុម ROCK ZONE

  1. M|O|N|G|K|O|L ថ្ងៃអង្គារ ទី 10 ខែកក្កដា 2007 / 12:57 ល្ងាច

    That’s a great news. Can’t wait to hear all the songs.

  2. B.OEU.N ថ្ងៃអង្គារ ទី 10 ខែកក្កដា 2007 / 1:19 ល្ងាច

    វា​មិន​ជា​អស្ចារ្យ​ខ្លាំង​​​បំផុត​នោះ​​ទេ តែ​រឿង​ដែល​សំខាន់គី​វា​ជា​ជំហាន​មួយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​សិល្បៈ​ចម្រៀង​ខ្មែរ​យើង ដែល​ខ្ញុំ​រំពឹង​ថា​ផលិតកម្ម​នេះ​នឹង​បន្ត​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​ត​ទៅ​ទៀត ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ កោត​សរសើរ​នោះ គឺ​ក្រុម​នេះ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​ចម្រៀង​ថ្មី ដូច​ជា​ខាន់ ជែម សន សុលីនកា មាស សុបញ្ញា សុភា វណ្ណដា ជា​ដើម តែ​សំលេង និង​ការ​អប​សំលេង​ច្រៀង​របស់​ពួក​គេ​បាន​ល្អ ស្ទើរ​តែ​ស្មាន​ពុំ​ដល់ (អាច​ទាញ​អារម្មណ៍​របស់​យើង​ឲ្យ​អន្លង់​អន្លោច ​ឬ​រីករាយ​ទៅ​តាម​អត្ថន័យ​នៃ​បទ​ចម្រៀង​បាន) ។

  3. M|O|N|G|K|O|L ថ្ងៃអង្គារ ទី 10 ខែកក្កដា 2007 / 5:39 ល្ងាច

    ចឹង កុំភ្លេច Upload ចែកខ្ញុំស្តាប់ផង។🙂

  4. Mr. V ថ្ងៃអង្គារ ទី 10 ខែកក្កដា 2007 / 10:51 ល្ងាច

    គេ​​ថា​ឲ្យ​ទៅ​ទិញ​ស្តាប់​អូរីជីណល​ហើយ​នៅ​សុំ​គេ​អាប់​ឡូត​ទៀត! មិន​អាប់​ឡូត​ក៏​បាន​បឿន​គ្រាន់​តែ​ដាក់​ឲ្យ​ស្តាប់​ក្នុង​ខ្មែរ​ឡាយ​រីស​ទៅ​បាន​​ហើយ !😀 មែន​ទេ​មង្គល?

  5. B.OEU.N ថ្ងៃអង្គារ ទី 10 ខែកក្កដា 2007 / 11:11 ល្ងាច

    កុំ​មក​ចង់​ផ្លែផ្កា​! អសណ😛

  6. M|O|N|G|K|O|L ថ្ងៃពុធ ទី 11 ខែកក្កដា 2007 / 12:31 ព្រឹក

    ខ្ញុំវារកទិញនៅនេះ មិនបាន។ សុខចិត្តល្មើសច្បាប់សិនចុះ ព្រោះចង់ស្តាប់ពេក។

    អរគុណបឿនណាស់​ ដែលបានចែកចាយឲ្យគ្នាយើងបានស្តាប់។🙂

  7. B.OEU.N ថ្ងៃពុធ ទី 11 ខែកក្កដា 2007 / 12:46 ព្រឹក

    កុំ​អរគុណ​ឲ្យ​គេ​ឮ ខ្លាច​គេ​ថា​យើង​អ៊‍ីចេះ អ៊‍ីចុះ នាំ​មាន​រឿង​! ខខ (ខ្សឹប​ៗ) ។

    § ប្រើ​ពាក្យ​កាត់​ច្រើន​ពេក ចង់​វិល​ខួរ​!!! សបម (សើច​បែក​មេឃ)!

  8. Mr. V ថ្ងៃពុធ ទី 11 ខែកក្កដា 2007 / 9:46 ល្ងាច

    យើស​! បឿន និង តាប៉ិគល់ ធើ​ស្អី​ហ្នឹង? !!!

  9. hortsroeu ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែកក្កដា 2007 / 5:16 ល្ងាច

    មានទៅធើអី ក្រៅតែពីធើ​​ !!!!!! (ល្មើសច្បាប់នឹងណា)

  10. hortsroeu ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែកក្កដា 2007 / 5:20 ល្ងាច

    សំណូមពរ: ពេលនិយាយ​ រឺ សរសេរ សូមមេត្តា ថែមជើង​”រ” ផង កុំអោយគេច្រលំ​ថា ធើ្វ ទៅជា ធើ។ បំណងល្អពីសាលាក្រុងភ្នំពេញ!!!!!!​ហេ ហេ

  11. B.OEU.N ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែកក្កដា 2007 / 5:28 ល្ងាច

    អុញ​! ពី​ណា​ធើ​ស្អី ពី​ណា​ធើ​ស្អី? តូវ​ជា​អ៊‍ីចឹង​ទៅ​? ចង់​ឆ្ងល់!

  12. khmersport ថ្ងៃអង្គារ ទី 5 ខែ​កុម្ភៈ 2008 / 6:40 ល្ងាច

    ខ្ញុំសា្តប់មើលហើយពីរោះបស់គេមែន ខ្ញុំចូលចិត្ត បទសំរែកបេះដូង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s