ផលិតកម្មរ៉ក(Rock) ដែលធ្លាប់ឮនិយាយតៗគ្នាមកថា នឹងផលិតបទចម្រៀងដោយមិនយកលំនាំពីបរទេស កាលពីថ្ងៃទី៩ ខែកក្កដានេះ បានចេញអាល់ប៊ុមមួយឈ្មោះ “ក្រុម Rock Zone” ។ ក្នុងអាល់ប៊ុមនេះ សុទ្ធតែជាបទពិរោះៗគួរឲ្យចង់ស្ដាប់ ។ ទំនុកច្រៀង សម្លេងលើកដាក់បានល្អ (តាមអារម្មណ៍របស់ខ្ញុំ) ។ បើតាមខ្ញុំស្ដាប់ បទទាំងនោះពិតជាបទដែលផលិតដោយខ្លួនឯង ថ្វីត្បិតតែមានបទខ្លះស្រដៀងនឹងបទរបស់គេ តែគេបានកែប៉ារ៉ូល និងទំនុកឲ្យមកជាបទមួយផ្សេង ប្លែកពីបទដើម ។
ក្រុម Rock Zone មានសមាជិត៨នាក់ ដែលមាន ខាន់ ជែម, សន សុលីនកា, មាស សុបញ្ញា, ឱក សុគន្ធកញ្ញា, សុភា វណ្ណដា, ទិត្យ វិច្ឆិកា, ម៉េង ប៊ុនលី, និង ??? (ម្នាក់ទៀតខ្ញុំអត់ស្គាល់ទេ) ។
ខ្ញុំពិតជាមានមោទនភាពចំពោះផលិតកម្មនេះ និងចំពោះសិល្បៈចម្រៀងរបស់ខ្មែរណាស់ នៅពេលដែលផលិតកម្មផ្សេងៗ កំពុងតែដណ្ដើមគ្នាយកចម្រៀងបរទេសមកបកប្រែ ធ្វើជារបស់ខ្លួន តែបែរជាមានផលិតកម្មរ៉កដែលមានសម្មត្ថភាពអាចផលិតបទចម្រៀងដោយខ្លួនឯងបាន ដែលនេះជាជំហានមួយធ្វើឲ្យផលិតកម្មផ្សេងៗ មានការរអៀសខ្លួនខ្លះ ហើយខ្ញុំក៏សង្ឃឹមថា មិនយូរមិនឆាប់ សិល្បៈទី៧របស់ខ្មែរយើង និងមានមុខមាត់នឹងគេវិញ ។
ទីបញ្ចប់នេះ ខ្ញុំសូមសំណូមពរឲ្យបងប្អូនខ្មែរយើងទាំងអស់ ជួយលើកទឹកចិត្តដល់ស្នាដៃ និងការខិតខំនេះ ដោយជាវស៊ីឌីដើមរបស់ផលិតកម្មរ៉កនេះ ។
អាល់ប៊ុមៈ ក្រុម Rock Zone
- មោទនភាពជាខ្មែរ – All Rock Stars
- បុប្ផាក្រពុំ – ខាន់ ជែម
- យំមិនឆ្អែត – សន សុលីនកា
- ទ្រឯកដាច់ខ្សែ – មាស សុបញ្ញា
- សម្រែកបេះដូង – ខាន់ ជែម
- បេះដូងរងគ្រោះ – ឱក សុគន្ធកញ្ញា
- ឆ្អែតចិត្ត – សុភា វណ្ណដា
- ស្នេហ៍អូនជានិច្ច – ខាន់ ជែម
- រាំថ្ងៃអាទិត្យ – All Rock Stars
- មន្តអាគមមហាស្នេហ៍ – ទិត្យ វិច្ឆិកា
That’s a great news. Can’t wait to hear all the songs.
វាមិនជាអស្ចារ្យខ្លាំងបំផុតនោះទេ តែរឿងដែលសំខាន់គីវាជាជំហានមួយដ៏ប្រសើរបំផុតសម្រាប់សិល្បៈចម្រៀងខ្មែរយើង ដែលខ្ញុំរំពឹងថាផលិតកម្មនេះនឹងបន្តផលិតបទចម្រៀងខ្លួនឯងតទៅទៀត ។ អ្វីដែលធ្វើឲ្យខ្ញុំ កោតសរសើរនោះ គឺក្រុមនេះភាគច្រើនសុទ្ធតែជាអ្នកចម្រៀងថ្មី ដូចជាខាន់ ជែម សន សុលីនកា មាស សុបញ្ញា សុភា វណ្ណដា ជាដើម តែសំលេង និងការអបសំលេងច្រៀងរបស់ពួកគេបានល្អ ស្ទើរតែស្មានពុំដល់ (អាចទាញអារម្មណ៍របស់យើងឲ្យអន្លង់អន្លោច ឬរីករាយទៅតាមអត្ថន័យនៃបទចម្រៀងបាន) ។
ចឹង កុំភ្លេច Upload ចែកខ្ញុំស្តាប់ផង។ 🙂
គេថាឲ្យទៅទិញស្តាប់អូរីជីណលហើយនៅសុំគេអាប់ឡូតទៀត! មិនអាប់ឡូតក៏បានបឿនគ្រាន់តែដាក់ឲ្យស្តាប់ក្នុងខ្មែរឡាយរីសទៅបានហើយ ! 😀 មែនទេមង្គល?
កុំមកចង់ផ្លែផ្កា! អសណ 😛
ខ្ញុំវារកទិញនៅនេះ មិនបាន។ សុខចិត្តល្មើសច្បាប់សិនចុះ ព្រោះចង់ស្តាប់ពេក។
អរគុណបឿនណាស់ ដែលបានចែកចាយឲ្យគ្នាយើងបានស្តាប់។ 🙂
កុំអរគុណឲ្យគេឮ ខ្លាចគេថាយើងអ៊ីចេះ អ៊ីចុះ នាំមានរឿង! ខខ (ខ្សឹបៗ) ។
§ ប្រើពាក្យកាត់ច្រើនពេក ចង់វិលខួរ!!! សបម (សើចបែកមេឃ)!
យើស! បឿន និង តាប៉ិគល់ ធើស្អីហ្នឹង? !!!
មានទៅធើអី ក្រៅតែពីធើ !!!!!! (ល្មើសច្បាប់នឹងណា)
សំណូមពរ: ពេលនិយាយ រឺ សរសេរ សូមមេត្តា ថែមជើង”រ” ផង កុំអោយគេច្រលំថា ធើ្វ ទៅជា ធើ។ បំណងល្អពីសាលាក្រុងភ្នំពេញ!!!!!!ហេ ហេ
អុញ! ពីណាធើស្អី ពីណាធើស្អី? តូវជាអ៊ីចឹងទៅ? ចង់ឆ្ងល់!
ខ្ញុំសា្តប់មើលហើយពីរោះបស់គេមែន ខ្ញុំចូលចិត្ត បទសំរែកបេះដូង។