ផ្អើល​ពេញ​ទីក្រុង​ភ្នំពេញ​ពី​រឿង​ចាប់​មនុស្ស


ពីរ​ថ្ងៃ​បី​ថ្ងៃ​នេះ មានលេច​​ឮ​ពាក្យ​ចចាមរាម​ផ្អើល​​ពេញ​ទីក្រុង​ភ្នំពេញ ពី​រឿង​ចាប់​មនុស្ស​បញ្ជូល​ក្នុង​ឡាន​នៅ​ពេល​អាធ្រាត្រ នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ។ រឿង​នេះ​ត្រូវ​បាន​និយាយ​ត​ៗ​គ្នា​ស្ទើរ​គ្រប់​កន្លែង ពី​មាត់​មួយ​ទៅ​មាត់​មួយ ខ្សឹប​ខ្សៀវ​គ្មាន​ឈប់ ។ តាម​សម្ដី​របស់​ម៉ីង​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ន្លែង​ជាមួយ​ខ្ញុំ​ដែល​និយាយ​ដោយ​ជំនឿ​ជាក់​ថា ប្អូន​ថ្លៃ​របស់​គាត់​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​នៅ​សង្កាត់​ស្ទឹង​មានជ័យ បាន​ឃើញ​ហេតុ​ការណ៍​នេះ​ផ្ទាល់ភ្នែក ។ បន្ទាប់​ពី​កម្មករ​រោង​ចក្រ​ចេញ​ពី​ធ្វើ​ការ​ថែម​ម៉ោង​នៅ​ម៉ោង​១១​យប់ គាត់​បាន​​ឃើញ​ ​ឡាន​​​កញ្ចក់​ពណ៌​ខ្មៅ​មួយ​គ្រឿង និង​មាន​ម៉ូតូ​​ធំៗ​២​គ្រឿង​ដែល​មាន​អ្នក​បើក​ពាក់​មួក​ការពារ និង​ពាក់​វ៉ែនតា​ខ្មៅ​អម​ពី​ក្រោយ បាន​ឈប់​ឡាន​បើក​ទ្វារ ហើយ​ចាប់​ទាញ​ស្រី​ៗ​ដែល​ចេញ​ពី​ធ្វើ​ការ​ថែម​ម៉ោង​ដាក់​ចូល​ក្នុង​ឡាន ។ គាត់​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ គេ​ចាប់​អស់​៥​នាក់​ទៅ​ហើយ ដែល​អ្នក​ខ្លះ​សន្និដ្ឋាន​ថា គេ​ចាប់​យក​ទៅ​លក់​នៅ​ស្រុក​ក្រៅ អ្នក​ខ្លះ​ថា​ចាប់​យក​ទៅ​វះ​យក​ក្រលៀន ។ ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ​រត់​រួច​ខ្លួន ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​គេ​មិន​ឲ្យ​អ្នក​សារពត៌មាន​យក​ពត៌មាន​ទេ ដោយ​សារ​តែ​ការ​ខ្លាច​កើត​មាន​គ្រោះ​ថ្នាក់​ដល់​រូប​គេ គេ​ក៏​និយាយ​ដែរ​ថា អ្នក​សារពត៌មាន​ខ្លះ​មិន​ហ៊ាន​ចុះ​ផ្សាយ​ពី​រឿង​នេះ​ទេ ទើប​បាន​ជា​គ្មាន​សារពត៌​មាន​ណា​មួយ​ចុះ​ផ្សាយ​សោះ ។ អ្ន​ក​ខ្លះ​ថា បាន​ស្ដាប់​ឮ​ការ​ផ្សាយ​តាម​វិទ្យុ ដែល​ថា​រដ្ឋភិបាល​មិន​អាច​ចុះ​ការពារ​មនុស្ស​គ្រប់​គ្នា​បាន​ទេ សូម​ឲ្យ​ធ្វើ​ការ​ប្រយ័ត្ន​ខ្លួន​ដោយ​ខ្លួន​ឯង ដែល​ពាក្យ​ទាំង​នេះ ធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​ភ័យ ដែល​មាន​កម្មការនី​មួយ​ចំនួន​ ឈប់​ធ្វើ​ការ​ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ អ្នក​ខ្លះ​ឈប់​ធ្វើ​ការ​ថែមម៉ោង ចំណែក​ប្រជាជន​នៅ​ម្ដុំ​នោះ ចូល​ផ្ទះ​ចាក់​សោរ​មិន​ហ៊ាន​ចេញ​មក​ក្រៅ​ផ្ដេសផ្ដាស​ឡើយ ចំណែក​ម្ដាយឪពុក​អ្នក​ដែល​ត្រូវ​គេ​ចាប់​ទៅ ឡើង​មក​ភ្នំពេញ​មក​រក​កូន បាន​ត្រឹម​តែ​ទ្រហោរ​យំ​តែ​ប៉ុណ្ណោះ ។ មិត្ត​ភ័ក្ត្រ​របស់​អ្នក​ដែល​ត្រូវ​បានគេ​ចាប់​យក​ទៅថា តាំង​ពី​ចាប់​ខ្លួន​មិត្ត​របស់​គេ​ទៅ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​បាន​​ត្រឡប់​មក​វិញ​ឡើយ ។ពាក្យ​ចចាម​រាម​នេះ ត្រូវ​បាន​គេ​ខ្សឹប​ខ្សៀវ​ចំនួន​ពីរ​បី​ថ្ងៃ​មក​ហើយ ចំណែក​ខ្ញុំ​ក៏​មិន​ដឹង​រឿង​ច្បាស់​ដែរ គ្រាន់​តែ​ស្ដាប់​និង សួរ​គេ​ខ្លះ​ៗ ហើយ​យក​មក​ផ្សាយ​ជូន​បងប្អូន​ជ្រាប​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​ក៏​ពុំ​ទាន់​ជឿ​ពាក្យ​ចចាមរ៉ាម​នេះ​ដែរ​ទេ ។

4 thoughts on “ផ្អើល​ពេញ​ទីក្រុង​ភ្នំពេញ​ពី​រឿង​ចាប់​មនុស្ស

  1. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែកក្កដា 2007 / 10:54 ព្រឹក

    ឮ​ចឹង​លែង​ហ៊ាន​ចូល​ផ្ទះ​យប់​ៗ​ហើយ… !

  2. Big Boy ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែកក្កដា 2007 / 11:44 ព្រឹក

    នេះជាល្បិច ម៉ាឃីតទីញ របស់គេទេដឹង?​ គេឃើញទីផ្សារស្រុកខ្មែរមានការងារច្រើន មានកម្មករធ្វើការថែមម៉ោងពេលយប់ក័ច្រើន . so they want investors go to their countries ….they created rumor among the workers,,,then workers can not go to work, investors lost their profit, ……..At last, investors go to invest in other countries….

  3. សុភា ថ្ងៃសៅរ៍ ទី 22 ខែវិច្ឆិកា 2008 / 4:34 ល្ងាច

    តាមពិតទៅរឿងខ្លះពិតរឿងខ្លះមិនពិត​​,តែរឿងមិនពិតច្រើនជាង,ខ្ញុំគិតថា​នេះជាល្បិចរបស់គេដើម្បីកុំអោយប្រជាជនមកធ្វើការរោងចក្រប៉ុណ្ណោះ,​ព្រោះគេដឹងថាប្រជាជនខែ្មរមានការជឿជាក់ខ្លាំង,បើជឿលើអ្វីគឺជឿងប់,សូមកុំជឿពេក,រឿងជឿសូមជឿរឿងមិនគួរអោយជឿគួរពិចារណា,

  4. រួមជាត ថ្ងៃសុក្រ ទី 9 ខែកក្កដា 2010 / 7:57 ព្រឹក

    ទោះបីយ៉ាងណាក៏ត្រូវចាត់ក្រុមសន្តិសុខទៅការពារបងប្អូនដើម្បីឲ្យមានលំនឹងចិត្តធ្វើការបន្ត ហើយបានបញ្ជាក់នូវការពិតផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s