ប្រាសាទ​ព្រះវិហារ


ប្រាសាទព្រះវិហារស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត​ ​ស្រុក​ជាំ​ខ្សា​ន្ត​ ​នៅ​លើ​ខ្នងភ្នំ​ដងរែក​ (៨០០គុណនឹង៤០០មែត្រការេ) ។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា​ ​និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​ ។​ ​ប្រាសាទ​ព្រះវិហារ​មាន​ចំងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​តែបើ​គេ​ធ្វើ​ ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ​វា​មាន​ចំងាយ​ត្រឹមតែ​១០៨​គី​ទ្បូ​មែ​ត្រ​ប៉ុណ្ណោះ​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១​ ​ទៅ​កាន់​ ​ស្រុក​ជាំ​ខ្សា​ន្ត​ ។​ ​នៅ​ឯ​ភ្នំ​ដងរែក​នោះ​ ​មាន​ជណ្តើរ​មួយ​ដែល​អាច​ឲ្យ​គេ​ទ្បើ​ង​ទៅ​ដល់​កំពូលភ្នំ​ដែល​ជាទី​តាំងរបស់​ប្រាសាទព្រះវិហារ​ ​ស្ថិត​នៅ​ ។​សព្វ​ថ្ងៃនេះ​ ​អ្នក​លក់ដូរ​ ​និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ទ្បើ​ង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ទី១​ ​ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ ​ការ​ធ្វើ​ដំណើរ​ ។​ ​ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​សេ​ការី​ស្វា​រៈ​ ​មាន​ន័យ​ថា​ ​អំណាច​នៃ​ភ្នំ​ ​ហើយ​ ​ត្រូវ​បាន​សាងសង់​ទ្បើ​ង​នៅ​ក្នុង​អំ​ទ្បុ​ង​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​ ​ព្រះបាទ​ ​យ​សោ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​៨៨៩-៩១០) ព្រះបាទ​សូរយ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​ព​.ស​ ​១០០២-១០៥០) ព្រះបាទ​ ​សូរយ​វរ្ម័ន​ទី​២​(សាងសង់​ក្នុង​ព​.ស​ ​១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦​សាងសង់​ក្នុង​ព​.ស​ ​១០៨០-១១០៩) ។ ប្រាសាទ​ ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​១៩៥៤​ ​តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់សេចក្តី​ ​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ​ ​១៥ មិថុនា​ ​១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ ។​

អត្ថបទ​ពី វិគិពេទិយា​ខ្មែរ http://km.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A%E2%80%8B
រូបភាព​ពី http://www.google.com.kh

4 thoughts on “ប្រាសាទ​ព្រះវិហារ

  1. bOeUn ថ្ងៃអង្គារ ទី 3 ខែកក្កដា 2007 / 6:27 ល្ងាច

    ពួក​សៀម​គ្មាន​សិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ​ឡើយ ។

  2. នារ័ត ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 8:24 ល្ងាច

    ពួក​សៀម​វាលួចប្រាសាទ​ព្រះវិហារ​របស់ខ្មែរយើងមកធ្វើរបស់ពួក​វាដោយគ្មានការអៀនខ្មាសឡើយ

  3. Khmer Students Association in UK ថ្ងៃពុធ ទី 25 ខែមិថុនា 2008 / 11:11 ព្រឹក

    កំណាព្យប្រដៅសៀម

    នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់ ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់ គ្រប់ទីគ្រប់ឋាន។
    នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបាន តុលាការបាន កាត់ក្ដីរួចហើយ។
    នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ បើចង់សុខខ្លួន ចេញកុំងាកក្រោយ យើងប្រាប់អោយហើយ នេះការព្រមាន៕

    និពន្ធដោយ
    Khmer Students Association in Germany
    បើអ្នកជាខ្មែរ សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s