ហេតុផលមិនល្អនៃការរៀបការ


ប្រែ​សម្រួល​ដោយៈ លោក ចន្ទ ឫទ្ធី

មាន​សេក្ដី​ស្នេហាៈ ការ​រៀបការ​ដោយ​សារ​តែ​សេក្ដី​ស្នេហា​ឬ​ស្រលាញ់​ដោយ​គ្មាន​ហេតុ​ផល​ផ្សេង​ដទៀត​ប្រកប​ផង​នោះ ដូច​ជា​ ជួប​ភ្លាម​ស្រលាញ់​ភ្លែត ស្រលាញ់​ដោយ​ប្រើ​អារម្មណ៍​ជា​មូល​ដ្ឋាន​អាច​ខ្វះ​ការ​ទប់​ស្កាត់​ចិត្ត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​គ្រួសារ​ថ្មី​បរាជ័យ ។ ព្រោះ​ការ​ស្រលាញ់​ធ្វើ​ឲ្យ​យើង​មើល​ឃើញ តែ​ង្វី​ដែល​ល្អ​ប៉ុណ្ណោះ ។ ដូច​ពាក្យ​ចាស់​មួយ​ឃ្លា​ថា “ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ ។”

ខ្លាច​នៅ​លីវៈ មនុស្ស​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ទៅ​នៅ​តែ​ឯង ឬ​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់​ទៅ បង​ប្អូន និង​មិត្ត​ក៏​គេ​រៀប​ការ​ជិត​អស់​ហើយ ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ត្រមង់ត្រមោច កណ្ដោច​កណ្ដែង បើ​សិន​គេ​ប្រញាប់​រៀបការ អាច​នឹង​ធ្វើ​ឲ្យ​ខុស​បំណង ហើយ​ក៏​ខូច​ចិត្ត និង​សោកស្ដាយ​នៅ​ពេល​ក្រោយ ។

ដើម្បី​គេច​ពី​បញ្ហាៈ មនុស្ស​ដែល​រស់​នៅ​ក្នុង​គ្រួសារ​ខ្វះ​សេក្ដី​សុខ ដោយ​មាន​តែ​បញ្ហា មាន​តែ​ការ​ឈ្លោះ​ទាស់​ទែង​ជា​ប្រចាំ​នោះ ការ​សម្រេច​ចិត្ត​រៀបការ អាច​នឹង​ធ្វើ​ឡើង ដោយ​​មិន​បាន​ពិចារណា ឬ​សំលឹង​រក​មើល​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​របស់​អ្នក​ដែល​នឹង​ក្លាយ​មក​ជា​គ​ជីវិត​សោះ​ឡើយ ។

ចង់​បាន​លុយៈ បើ​ជ្រើសរើស​គូគ្រង​ដោយ​រំពឹង​គិត​ដល់​ត្រព្យ​សម្បត្តិ លុយកាក់ មាស​ប្រាក់​របស់​ភាគី​ម្ខាង​ទៀត ដោយ​មិន​បានគិត​ដល់​គុណសម្បត្តិ​ផ្សេង​ៗ​ទៀត​ដូច​ជា ជា​មនុស្ស​ល្អ មាន​ចំណេះ​ដឹង មាន​សមត្ថភាព និង​មាន​គុណ​ធម៌​ទេ​នោះ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​បំនង​ពេល​ក្រោយ​បាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s