ពេល​បាត់​អូន


អូន​អើយ តើ​អូន​នៅ​ទី​ណា
ម្ដេច​បាត់ជីវា​គ្មាន​ដំណឹង
បាត់​អូន​បាត់​សូន្យ បាត់​ស្ងាត់​ឈឹង
ឲ្យបង​ទន្ទឹង​ទាំង​ខ្លោច​ផ្សា ។

ទន្ទឹង​ចាំ​អូន​មក​សាសង
បាត់​ស្រស់​នួនល្អង​សែន​ឯកា
តើ​បង​ត្រូវ​ចាំដល់​ពេល​ណា
បើ​ភាព​ឯកា​រួម​រឹត​ប្រាណ ។

ពេល​ដែល​បាត់​អូន​បង​វិលវល់
គិត​អ្វី​ពុំ​​យល់​ខ្វល់​គ្មាន​ស្រាន្ត
ភ្លេច​ប​ង​ដឹង​អី បើ​តាម​ស្មាន​
ប្រាប់​ផង​កល្យាណ ឲ្យ​បាន​ស្បើយ ។

ដោយៈ ទឹម បឿន
២៨ មិថុនា ២០០៧, ១៤”០០

27 thoughts on “ពេល​បាត់​អូន

  1. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែមិថុនា 2007 / 6:18 ល្ងាច

    រាត្រី​ងងឹត​គង់​មាន​ពន្លឺ
    ចាំ​គេ​ទល់​ភ្លឺ​គង់​មាន​សង្ឃឹម​
    តើ​ឯណា​ទៅ​ស្រី​អ្នក​រំពឹង​
    ហេតុអ្វី​ចាំ​ប្រឹង​ទន្ទឹង​ចាំ​នាង​​ ។

    ពី​មុន​ធ្លាប់​ពោល​ពំនោល​ខូច​ចិត្ត
    ពី​រឿង​ប្រាស់​ព្រាត់​ពង្រាត់​ក្រោម​ភ្លៀង
    ពេល​នេះ​រលឹម​កុំ​​ថ្លែង​សំនៀង
    បើ​ក្បត់​ចិត្ត​ល្អៀង​កុំ​ផ្ទៀង​សោតា ។

  2. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែមិថុនា 2007 / 7:05 ល្ងាច

    គ្រាន់​តែ​ស្រមៃ​លេង​ទេ​ណារដ្ឋ
    សង្សា​ប្រាស់ព្រាត់ បាត់​មុខ​ហើយ​ណា
    អប្សុក​នៅ​ស្ងៀម​ក៏​ឥត​បាន​ការ
    ទើប​ផ្ចង់​ចិន្ដា​ស្រមើរ​ស្រមៃ ។

    សរសេរ​កាព្យ​ឡើង​កុំ​ឲ្យ​​វា​ភ្លេច
    ចេះ​បាន​តួច​តិច ក៏​ខំ​​​រំពៃ
    បើ​បោះ​បង់​ចោល ​នឹង​ស្ដាយ​តិច​អី
    ទើប​ខំ​ស្រមៃ សរសេរ​ឲ្យ​បាន ។

  3. Mr. V ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែមិថុនា 2007 / 8:52 ល្ងាច

    មាត់សូរ​​ថាអូន​​​ភ្លេច​មែនឬ​អ្វី?
    តែ​ចិត្ត​ប្រុស​ថ្លៃ​សែន​ភ័យ​ថ្កាន
    មិន​ចង់ឮទេ​ពាក្យអវសាន្ត
    ខុស​ត្រូវ​ប៉ុន្មាន​អូន​មេត្តា​ឆ្លើយ។

    ហាហាហា បាន​បន្តិច​នឹង​គេ​ដែរ! ​

  4. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 28 ខែមិថុនា 2007 / 9:23 ល្ងាច

    ហេតុ​អី​មិន​សរសេរ​ឲ្យ​ច្រើន​?

  5. Mr. V ថ្ងៃសុក្រ ទី 29 ខែមិថុនា 2007 / 9:57 ព្រឹក

    សរសេរ​ច្រើន​ដល់​ណា ខ្ញុំ​មិន​ចេះ​តែង​កំណាព្យ​ឲ្យ​ចាប់​ចុង​ចួន​ទេ បាន​តែ​ម៉ាប៉េះ​ប៉ោះៗ នឹង​គេ​នឹង​ឯង​ទេ យក​ជា​ការ​មិន​បាន​ទេ​បឿន​អើយ!

  6. khmerlyric ថ្ងៃសុក្រ ទី 29 ខែមិថុនា 2007 / 10:31 ព្រឹក

    ឌៀ​តែ​ខ្នូច​ទេ! ចេះ​តែ​ត្រដរ​ៗ​ទៅ ក្រែង​ថ្ងៃ​ក្រោយ​ទៅ​វា​គ្រាន់​បើ​ខ្លះ ។ ព្រោះ​កំណាព្យ​អាច​ជួយ​ឲ្យ​យើង​បន្ធូរ​អារម្មណ៍ ពេល​មាន​អារម្មណ៍​តានតឹង​បាន ។

  7. naraths ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 11:15 ព្រឹក

    មាន​តឹង​មាន​ធូរ​ដែរ កំណាព្យ ។ មែន​ហើយ​អាច​បន្ធូរ​អារម្មណ៍​បាន​ម៉្យាង​ដែរ ។ រាល់​ថ្ងៃ​ហ្នឹង​មិន​ដឹង​មាន​រឿង​អី​ហ្នឹង​សរសេរ​សោះ ចង់​ត្រសេរ​ដែរ​ហ្នឹង…

  8. khmerlyric ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 11:42 ព្រឹក

    សរសេរ​ជេរ​ស្រី​ៗ ឲ្យ​ណា​ណី​ម្ដង​ទៅ ហាហាហា…

  9. naraths ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 1:33 ល្ងាច

    អត់​ហ៊ាន​ទេ ខ្លាច​បាបកម្ម​ណាស់!

  10. Boeun ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 2:54 ល្ងាច

    ចេះ​ខ្លាច​ធ្វើ​មើល​តែ​អាចារ្យ​! ចង់​ឆ្ងល់!

  11. Mr. V ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 4:53 ល្ងាច

    សរសេរ​សៀវ​ភៅ​រឿង​មួយ​យក​ទៅ​លក់​ទៅណារដ្ឋ រឿង​ទាក់​ទង​ជីវិត Blogger ! ហាហាហា, ទាន់​សម័យ​ពេញ​និយម លក់​ច្បាស់​ជា​អេ!😀

  12. Boeun ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 5:35 ល្ងាច

    រឿង​ស្អី​ក៏​ដោយ តែ​អត់​មាន​បញ្ជូល​ស្នេហា​ជាមួយ​ទេ ច្បាស់​ជា​ខាត​អតិថិជន​ប្រហែល​៩០%​ហើយ ។ គួរ​សរសេរ​រឿង ស្នេហា​របស់​អ្នក​សរសេរ​ប្លក់ ប្រហែល​គួរសម​ជាង ។

  13. Mr. V ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 6:37 ល្ងាច

    អ្នក​ blog មាន​រឿង​ស្នេហា​ឲ្យ​សរសេរ​ដែរ? អត់​ដែល​ដឹង​សោះ? ជួយ​ខ្សឹប​ប្រាប់​គ្នា​បន្តិចមើល៍?

  14. Boeun ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 6:53 ល្ងាច

    តាវី​គិត​ទៅ​ដល់​ណា​ហ្នឹង​? គ្រាន់​តែ​រឿង​អ៊‍ីចឹង ហេតុ​អី​ចាំ​បាច់​ខ្សឹប​? រឿង​ស្នេហា យើង​អាច​ប្រឌិត​បាន​ទេ​តើ ។ នេះ​ខ្ញុំ​គ្រាន់​តែ​ជួយ​ផ្ដល់​យោបល់ បើ​សរសេរ​ក៏​គួរ​បញ្ជូល​ឈុត​ស្នេហា​ខ្លះ ទើប​អ្នក​អាន​ពេញ​ចិត្ត ។ យល់​ដូច​ខ្ញុំ​អត់​?

  15. kunthy ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 8:31 ល្ងាច

    ពូកែតែងកំណាព្យគ្រាន់បើ!!!​ដូចជាកំសត់ដល់ហើយ!

  16. បឿន(BOEUN) ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 8:52 ល្ងាច

    បាន​អ្នក​លើក​ទឹក​ចិត្ត​ម្នាក់​ហើយ​… អរគុណ​ច្រើន​ណាសសសសស់!!!😉

  17. Mr. V ថ្ងៃសៅរ៍ ទី 30 ខែមិថុនា 2007 / 11:13 ល្ងាច

    Love Scene? អូហ៍​បើ​ប្រលោក​​រឿង​ស្អី​ក៏​ដោយ​ក៏​ត្រូវ​តែ​មាន​អាហ្នឹង​ដែរ បើ​អត់មាន​អត់​ន័យ​ទេ! តែ​ខ្ញុំ​ថា​បើ​យើង​សរសេរ​ជា Non Fiction Story វា​អាន​ទៅគួរឲ្យ​ទាក់​ទាញ​ជាង អញ្ចឹង​យើង​ត្រូវ​តែ​រក​រឿង​ស្នេហា​ពិត​ណាមួយ​មក​សរសេរ​ ។ ឧទាហរណ៍​ Khmerlyric ឬ N. O. W. ស្អី​ចឹង​ៗ​ទៅ​…

  18. បឿន(BOEUN) ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 12:28 ព្រឹក

    khmerlyric មាន​តែ​ស្នេហា​បោក​ប្រាស់​ទេ ។ យក​មក​ប្រើ​ការ​អត់​បាន ។

  19. naraths ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 10:04 ព្រឹក

    បើ​ចង់​បាន​ស្នេហា​ពិត​មក​សរសេរ ទៅ​រក​ពី​ណា​បាន​ ទាល់​តែ​ប្រឌិត ។ N.O.W មាន​តែ​ស្នេហា​ក្នុង​យល់​សប្តិ​ទេ​ បើ​នឹង​សរសេរ​ចេញ​មក​លក់​ក៏​មិន​ដាច់​ដែរ​ បាន​តែ​អង្គុយ​អាន​ខ្លួន​ឯង​   … បាន​ស្នេហា​បោក​ប្រាស់​គួរ​សម​ជាង​ មែន​ទេ .។

    ហី!! មាន​ស្នេហា​ Blogger ពី​ណា​មក៍? បើ​មិន​​សូវ​មាន​អ្នក​សរសេរ​ជា​នារី​​ផង. .. ហើយ​ក៏​មិន​ដែល​ឃើញ​ Blogger ប្រុស​​ឬ​ស្រី​ណា​រត់​រក​គ្នា​ផង​ ។ ?????? hasha..

  20. bOeUn ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 10:12 ព្រឹក

    យក​ស្នេហា​របស់​តាវី​ទៅ​សរសេរ​ទៅ ឮ​ថា​តា​ហ្នឹង​មាន​ស្នេហា​ច្រើន​ណាស់ សុំ​មួយ​យក​មក​សរសេរ​បែប​គាត់​មិន​កំណាញ់​ទេ​មើល​ទៅ!

  21. naraths ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 10:25 ព្រឹក

    ចឹង​ចាំ​ចរចា​គ្នា​សិន​… សុំ​បាន​មួយ​យក​មក​ផ្សំ​គ្រឿង​ឲ្យ​ឆ្ងាញ់​ម្ដង… ហាស…

  22. kunthy ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 11:02 ព្រឹក

    Khmerlyric មានតែស្នេហាបោកប្រាស់???​ អ្នកណាគេបោក??​

  23. bOeUn ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 11:15 ព្រឹក

    ទាំ​បោក​គេ ទាំង​គេ​បោក​… មិន​និយាយ​ទេ នាំ​តែ​ខ្មាស់​គេ ។

  24. kunthy ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 12:31 ល្ងាច

    មនុស្សបោកប្រាស់ស្នេហា!! មិនល្អទេ!! ប្អូនបឿនធ្លាប់បោកគេចឹងបានមានកម្មពៀរត្រូវគេបោកវិញ..។

  25. bOeUn ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 2:54 ល្ងាច

    និយាយ​ទៅ ស្រី​ៗ​យ៉ាប់​ណាស់​… មិន​មែន​ថា​ឲ្យ​បង​ទេ តែ​បង​កុំ​ធ្វើ​ដូច​គេ ពេល​បាន​គេ​ស្រលាញ់​ យក​ចិត្ត​ទុកដាក់​ខ្លាំង​កាន់​តែ​កាច់​ឭក កាច់​រាង ។ ចង់​ឆ្ងល់​!!

  26. kunthy ថ្ងៃអាទិត្យ ទី 1 ខែកក្កដា 2007 / 10:43 ល្ងាច

    អូហ៍ យ៉ាប់ហើយ!! ថាអោយអ្នកណាគេអញ្ចេះ? អ្នកណាគេកាច់រាងដាក់ហ៌??
    ពិតជាកំសត់មែនប្អូនបឿន!

  27. bOeUn ថ្ងៃចន្ទ ទី 2 ខែកក្កដា 2007 / 11:32 ព្រឹក

    មិន​យ៉ាប់​ទេ​! គ្រាន់​តែ​ពិបាក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s