អូនអើយ តើអូននៅទីណា
ម្ដេចបាត់ជីវាគ្មានដំណឹង
បាត់អូនបាត់សូន្យ បាត់ស្ងាត់ឈឹង
ឲ្យបងទន្ទឹងទាំងខ្លោចផ្សា ។
ទន្ទឹងចាំអូនមកសាសង
បាត់ស្រស់នួនល្អងសែនឯកា
តើបងត្រូវចាំដល់ពេលណា
បើភាពឯការួមរឹតប្រាណ ។
ពេលដែលបាត់អូនបងវិលវល់
គិតអ្វីពុំយល់ខ្វល់គ្មានស្រាន្ត
ភ្លេចបងដឹងអី បើតាមស្មាន
ប្រាប់ផងកល្យាណ ឲ្យបានស្បើយ ។
ដោយៈ ទឹម បឿន
២៨ មិថុនា ២០០៧, ១៤”០០
រាត្រីងងឹតគង់មានពន្លឺ
ចាំគេទល់ភ្លឺគង់មានសង្ឃឹម
តើឯណាទៅស្រីអ្នករំពឹង
ហេតុអ្វីចាំប្រឹងទន្ទឹងចាំនាង ។
ពីមុនធ្លាប់ពោលពំនោលខូចចិត្ត
ពីរឿងប្រាស់ព្រាត់ពង្រាត់ក្រោមភ្លៀង
ពេលនេះរលឹមកុំថ្លែងសំនៀង
បើក្បត់ចិត្តល្អៀងកុំផ្ទៀងសោតា ។
គ្រាន់តែស្រមៃលេងទេណារដ្ឋ
សង្សាប្រាស់ព្រាត់ បាត់មុខហើយណា
អប្សុកនៅស្ងៀមក៏ឥតបានការ
ទើបផ្ចង់ចិន្ដាស្រមើរស្រមៃ ។
សរសេរកាព្យឡើងកុំឲ្យវាភ្លេច
ចេះបានតួចតិច ក៏ខំរំពៃ
បើបោះបង់ចោល នឹងស្ដាយតិចអី
ទើបខំស្រមៃ សរសេរឲ្យបាន ។
មាត់សូរថាអូនភ្លេចមែនឬអ្វី?
តែចិត្តប្រុសថ្លៃសែនភ័យថ្កាន
មិនចង់ឮទេពាក្យអវសាន្ត
ខុសត្រូវប៉ុន្មានអូនមេត្តាឆ្លើយ។
ហាហាហា បានបន្តិចនឹងគេដែរ!
ហេតុអីមិនសរសេរឲ្យច្រើន?
សរសេរច្រើនដល់ណា ខ្ញុំមិនចេះតែងកំណាព្យឲ្យចាប់ចុងចួនទេ បានតែម៉ាប៉េះប៉ោះៗ នឹងគេនឹងឯងទេ យកជាការមិនបានទេបឿនអើយ!
ឌៀតែខ្នូចទេ! ចេះតែត្រដរៗទៅ ក្រែងថ្ងៃក្រោយទៅវាគ្រាន់បើខ្លះ ។ ព្រោះកំណាព្យអាចជួយឲ្យយើងបន្ធូរអារម្មណ៍ ពេលមានអារម្មណ៍តានតឹងបាន ។
មានតឹងមានធូរដែរ កំណាព្យ ។ មែនហើយអាចបន្ធូរអារម្មណ៍បានម៉្យាងដែរ ។ រាល់ថ្ងៃហ្នឹងមិនដឹងមានរឿងអីហ្នឹងសរសេរសោះ ចង់ត្រសេរដែរហ្នឹង…
សរសេរជេរស្រីៗ ឲ្យណាណីម្ដងទៅ ហាហាហា…
អត់ហ៊ានទេ ខ្លាចបាបកម្មណាស់!
ចេះខ្លាចធ្វើមើលតែអាចារ្យ! ចង់ឆ្ងល់!
សរសេរសៀវភៅរឿងមួយយកទៅលក់ទៅណារដ្ឋ រឿងទាក់ទងជីវិត Blogger ! ហាហាហា, ទាន់សម័យពេញនិយម លក់ច្បាស់ជាអេ! 😀
រឿងស្អីក៏ដោយ តែអត់មានបញ្ជូលស្នេហាជាមួយទេ ច្បាស់ជាខាតអតិថិជនប្រហែល៩០%ហើយ ។ គួរសរសេររឿង ស្នេហារបស់អ្នកសរសេរប្លក់ ប្រហែលគួរសមជាង ។
អ្នក blog មានរឿងស្នេហាឲ្យសរសេរដែរ? អត់ដែលដឹងសោះ? ជួយខ្សឹបប្រាប់គ្នាបន្តិចមើល៍?
តាវីគិតទៅដល់ណាហ្នឹង? គ្រាន់តែរឿងអ៊ីចឹង ហេតុអីចាំបាច់ខ្សឹប? រឿងស្នេហា យើងអាចប្រឌិតបានទេតើ ។ នេះខ្ញុំគ្រាន់តែជួយផ្ដល់យោបល់ បើសរសេរក៏គួរបញ្ជូលឈុតស្នេហាខ្លះ ទើបអ្នកអានពេញចិត្ត ។ យល់ដូចខ្ញុំអត់?
ពូកែតែងកំណាព្យគ្រាន់បើ!!!ដូចជាកំសត់ដល់ហើយ!
បានអ្នកលើកទឹកចិត្តម្នាក់ហើយ… អរគុណច្រើនណាសសសសស់!!! 😉
Love Scene? អូហ៍បើប្រលោករឿងស្អីក៏ដោយក៏ត្រូវតែមានអាហ្នឹងដែរ បើអត់មានអត់ន័យទេ! តែខ្ញុំថាបើយើងសរសេរជា Non Fiction Story វាអានទៅគួរឲ្យទាក់ទាញជាង អញ្ចឹងយើងត្រូវតែរករឿងស្នេហាពិតណាមួយមកសរសេរ ។ ឧទាហរណ៍ Khmerlyric ឬ N. O. W. ស្អីចឹងៗទៅ…
khmerlyric មានតែស្នេហាបោកប្រាស់ទេ ។ យកមកប្រើការអត់បាន ។
បើចង់បានស្នេហាពិតមកសរសេរ ទៅរកពីណាបាន ទាល់តែប្រឌិត ។ N.O.W មានតែស្នេហាក្នុងយល់សប្តិទេ បើនឹងសរសេរចេញមកលក់ក៏មិនដាច់ដែរ បានតែអង្គុយអានខ្លួនឯង … បានស្នេហាបោកប្រាស់គួរសមជាង មែនទេ .។
ហី!! មានស្នេហា Blogger ពីណាមក៍? បើមិនសូវមានអ្នកសរសេរជានារីផង. .. ហើយក៏មិនដែលឃើញ Blogger ប្រុសឬស្រីណារត់រកគ្នាផង ។ ?????? hasha..
យកស្នេហារបស់តាវីទៅសរសេរទៅ ឮថាតាហ្នឹងមានស្នេហាច្រើនណាស់ សុំមួយយកមកសរសេរបែបគាត់មិនកំណាញ់ទេមើលទៅ!
ចឹងចាំចរចាគ្នាសិន… សុំបានមួយយកមកផ្សំគ្រឿងឲ្យឆ្ងាញ់ម្ដង… ហាស…
Khmerlyric មានតែស្នេហាបោកប្រាស់??? អ្នកណាគេបោក??
ទាំបោកគេ ទាំងគេបោក… មិននិយាយទេ នាំតែខ្មាស់គេ ។
មនុស្សបោកប្រាស់ស្នេហា!! មិនល្អទេ!! ប្អូនបឿនធ្លាប់បោកគេចឹងបានមានកម្មពៀរត្រូវគេបោកវិញ..។
និយាយទៅ ស្រីៗយ៉ាប់ណាស់… មិនមែនថាឲ្យបងទេ តែបងកុំធ្វើដូចគេ ពេលបានគេស្រលាញ់ យកចិត្តទុកដាក់ខ្លាំងកាន់តែកាច់ឭក កាច់រាង ។ ចង់ឆ្ងល់!!
អូហ៍ យ៉ាប់ហើយ!! ថាអោយអ្នកណាគេអញ្ចេះ? អ្នកណាគេកាច់រាងដាក់ហ៌??
ពិតជាកំសត់មែនប្អូនបឿន!
មិនយ៉ាប់ទេ! គ្រាន់តែពិបាក ។