ភាព​ប្លែក​គ្នា​រវាង​បុរស និង​ស្ត្រី


សូម​ចំណាយ​ពេល​អាន​អត្ថបទ​នេះ ព្រោះ​វា​ពិត​ជា​មាន​តម្លៃ​​សម្រាប់​លោក​អ្នក​​!

ដោយ ចន្ទ ឬទ្ធី

            បុរស​កាល​ពី​សម័យ​បុព្វកាល​មាន​តួនាទី​ជា​អ្នក​បរបាញ់​សត្វ ដើម្បី​យក​មក​ធ្វើ​អាហារ ។ ពួក​គេ​ត្រូវ​សម្លឹង​​រក​សត្វ​ពី​ចំងាយ ហើយ​សម្លឹង​ផ្ដោត​តែ​លើ​ចំនុច​ណា​មួយ​ជា​ពិសេស ។ ចំនែក​ស្រ្តី​ត្រូវ​មើល​ឃើញ​រូប​ភាព​ទូលាយ ដើម្បី​ងាយ​សង្កេត​ឃើញ​សត្រូវ​ដេល​បាន​លប​លួច​ចូល​មក​ក្នុង​បរិវេណ​ជំរក​របស់​នាង ។

             ខួរ​ក្បាល​របស់​បុរស​ ត្រូវ​បាន​ធម្មជាតិ​ផ្ដល់​ឲ្យ​យ៉ាង​សម​ស្រប​នឹង​ភារកិច្ច​ជា​អ្នក​ប្រម៉ាញ់ ។ ចំនែក​ស្រ្តី​មើល​ឃើញរូបភាព​ក្នុង​ទំហំ​ទូលាយ​ជាង​បុរស ដើម្បី​ឲ្យ​សម​ទៅ​នឹង​ភារកិច្ច​ជា​អ្នក​មើល​ថែទាំ​គ្រួសារ ។ ព្រោះ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​ស្ត្រី​មើល​ឃើញ​វត្ថុ​ផ្សេង​ៗ ដែល​ស្ថិត​នៅ​ក្បែរ​ខ្លួន​ជាំង​បុរស ។             ពេល​យល់ដឹង​ពី​ភាព​ខុស​ប្លែក​គ្នា​របស់​ខ្សែភ្នែក​ដែល​មាន​មុំ​នៃ​ការ​មើល​ខុស​ប្លែក​គ្នា​នេះ​ហើយ ជីវិត​របស់​ស្ត្រី​ដែល​ជា​ភរិយា​ក៏​នឹង​មាន​អាម្មណ៍​ធុញ​ទ្រាន់​កាន់​តែ​តិច​ចុះ ក្នុង​ខណៈ​ពេល​ដែល​ស្វាមី​រអ៊រ​ថា វត្ថុ​អ្វី​មួយ​នោះ វា​ពិត​ជា​នៅ​ត្រង់​កន្លែង​នោះ រួច​ហើយ​អត់ធ្មត់​ខំ​រក​មើល​បន្ត​ទៅ​ទៀត ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ជាមួយ​នឹង​គ្នា ។

            ខួរ​ក្បាល​ស្ត្រី​ត្រូវ​បាន​កំនត់​ឲ្យ​ទទួល​ស្ដាប់​សំលេង​យំ​របស់​ទារក​នៅ​ពេល​កណ្ដាល​យបើ​ហើយ​ប្រញាប់​ក្រោក​ឡើង ។ ស្រប​ពេល​នោះ បុរស​ទោះ​បី​ជា​បាន​ឮ​តែ​ក៏​ច្រើន​តែ​គេង​លក់​ទៅ វិញ​ត​ទៅ​ទៀត ដែល​ហាក់​ដូច​ជា​មិន​មាន​រឿង​អ្វី​កើត​ឡើង ។

            បុរស​ស្ដាប់​អ្វី​មិន​ច្បាស់ បើ​សិន​មាន​សំលេង​រំខាន ដូច​ជា​ពេល​ឮ​សំលេង​ទូរស័ព្ទ​រោទិ៍ បុរស​ក៏​នឹង​នឹក​បញ្ជា​ឲ្យ​គ្រប់​គ្នា​ឈប់​និយាយ បិទ​ឬ​បន្ថយ​សំលេង​វិទ្យុ​ទូរទស្សន៍ ដើម្បី​នឹង​និយាយ​ទូរស័ព្ទ​តែ​មួយ​មុខ ។ ស្រប​ពេល​នោះ​ស្ត្រី​អាច​ទទួល​ស្ដាប់​ទរស័ព្ទ​ផង និង​និយាយ​ហូរហែរ​ផង ទោះ​បី​ជា​មាន​សំលេង​អ្វី​ផ្សេង​រំខាន​ក៏​ដោយ ។

            ពេល​យល់​ដឹង​ពី​ភាព​ខុស​ប្លែកគ្នា​នៅ​ក្នុង​ការ​ស្ដាប់​នេះ​ហើយ ជីវិត​របស់​ស្ត្រី​ដែល​ជា​ភរិយា ក៏​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់​កាន់​តែ​តិច​ចុះ​ដែរ ក្នុង​ខណៈ​ពេល​ដែល​ស្វាមី ប្រាប់​ឬ​បញ្ជា​ឲ្យ​ឈប់​និយាយ​គ្នា បិទ​ឬ​បន្ថយ​សំលេង​វិទ្យុ ទូរទស្សន៍ ពេល​ឮ​សំលេង​ទូរស័ព្ទ​រោរទិ៍ ។

            ស្បែក​របស់​ស្ត្រី​​ស្ដើង​ជាង​បុរស ហើយ​មាន​ស្រទាប់​ខ្លាញ់​នៅ​ខាង​ក្នុង​ច្រើន​ជាង​បុរស​មួយ​ស្រទាប់ ដើម្បី​បង្កើន​ភាព​កក់ក្ដៅ​ដល់​រាងកាយ​ក្នុង​រដូវ​រងារ និង​មាន​អ័រម៉ូន​ម្យ៉ាង​ដែល​ភ្ញោច​ឲ្យ​កើត​មាន​សេចក្ដី​ត្រូវ​ការ​ការ​ប៉ះពាល់ ។ ស្ត្រី​មាន​ភាព​វៃ​ចំពោះ​ការ​ប៉ះពាល​(សម្ផស្ស)​ច្រើន​ជាង​បុរស​ដល់​ទៅ ដប់​ដង ហេតុ​នេះ​ទើប​ស្ត្រី​ផ្ដល់​ភាព​សំខាន់​និង​មាន​សេចក្ដី​ប្រាថ្នា​ចង់​ទទួល​បាន​នូវ​ការ​ថ្នាក់​ថ្នម បបោស​អង្អែល ឱប​រឹត​ពី​សំណក់​មនុស្ស​ដែល​នាង​ស្រលាញ់​ឲ្យ​បាន​ច្រើន​ជាពិសេស ។

            បុរស​ស្បែក​ក្រាស់​ជាង​ស្ត្រី ព្រោះ ហេតុ​នវ​ទើប​ស្ត្រី​ច្រើន​តែ​កើត​ស្នាម​ជ្រួញ​លើ​ស្បែក​ងាយ​ជាង​បុរស ។ បុរស​ចាំ​បាច់​ត្រូវ​មាន​ស្បែក​ក្រាស់​ដើម្បី​នឹង​អាច​ដើរ​កាត់​ព្រៃ​កាត់​បន្លា និង​ប្រយុទ្ធ​ជា​មួយ​នឹង​ស្ត្វ​កំនាច ឬ​សត្រូវ​​បាន ។

            បុរស​អាច​ទទួល​រសជាតិ​ល្វីង​បាន​ល្អ​ជាង​ស្ត្រី ។ ព្រោះ​ហេតុ​នវ​ហើយ​ទើប​បុរស់​ពិសា​ស្រាបៀរ​ល្វីង​ៗ​បាន​យ៉ាង​ឆ្ងាញ់ ។ ស្ត្រី​ចូល​ចិត្ត​រសជាតិ​ផ្អែម ព្រោះ​តែ​ការ​មើល​ថែ​ទាំង​ជំរក​និង​ត្រូវ​បេះ​ផ្លែ​ឈឺ​មើល​ធ្វើ​ជា​អាហារ​តាំង​តែ​ពី​សម័យ​បុព្វកាល ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​តួនាទី​ភ្លក់​រសជាតិ​ផ្លសែ​ឈើ​ដើម្បី​ឲ្យ​ដឹង​ថា​មាន​រសជាតិ​ផ្អែម​ល្មម​ឬ​ទេ​? អាច​នឹង​យក​ទៅ​បញ្ចុក​កូន​បាន​ដែរ​ឬ​ទេ​? ហើយ​ក៏​ក្លាយ​ជា​ភាព​ស្ទាត់​ជំនាញ​ពិសេស​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ។

            ពេល​កើត​មាន​អារម្មណ៍​តានតឹង ខួរ​ក្បាល​របស់​បុរស​ក៏​នឹង​ថ្វើ​ការ​រិះគិត​រក​ហេតុផល ។ ស្រប​ពេល​នោះ​ខួរ​ក្បាល​របស់​ស្ត្រី​ផ្នែក​ដែល​ទាកទង​នឹង​ការ​និយាយ​ចាប់ផ្ដើម​ធ្វើ​ការ​ភ្លាម ដែល​ធ្វើ​ឲ្យ​នាង​និយាយ​… និយាយ​… និយាយ​មិន​ឈប់​មាត់ ។ បើ​កាន់​តេ​មាន​អារម្មណ៍​តានតឹង​ប៉ុណ្ណា នោះ​ក៏​កាន់​តែ​និយាយ​ច្រើន​ប៉ុណ្ណោះ​ដែរ សូម​ឲ្យ​តែ​មាន​អ្នក​ស្ដាប់​នាង​និយាយ ក៏​គ្រប់​គ្រាន់​ហើយ ។

            មេរៀន​ដ៏​មាន​តម្លៃ​បំផុត​ដេល​បុរស​ចាំ​បាច់​ត្រូវ​រៀន​សូត្រ គឺ​ការ​ហាត់​ស្ដាប់​តែ​ម្យ៉ាង ដោយ​គ្រាន់​តែ​ស្ដាប់​ហើយ​ធ្វើ​សម្លេង​អឺ​ៗ​!… ក្នុង​បំពង់ក ឬ​ងក់​ក្បាល​តាម​ជា​រយៈ​ៗ​ប៉ុណ្ណោះ ក៏​គ្រប់​គ្រនា់​ទៅ​ហើយ ពុំ​បាច់​សំដែង​ការ​យល់​ឃើញ​ឬ​ផ្ដល់​ការ​​ណែ​នាំ​ផ្សេង​ៗ​ឡើយ ។ នេះ​គឺ​ជា​ឧបនិស្ស័យ​ដែល​ខុស​ប្លែក​គ្នា​យ៉ាង​ដាច់​ស្រលះ​រវាង​បុរស និង​ស្ត្រី ព្រោះ​បុរស​ផាគ​ច្រើន​គេ​នឹង​​ហា​មាត់​និយាយ​លុះ​ណា​តែ​មាន​ទិស​ដៅ ឬ​មធ្យោបាយ​ល្អ​ៗ យក​មក​ដាក់​ស្នើរ​ប៉ុណ្ណោះ ។

            ពេល​បុរស​និង​ស្ត្រី​មាន​អារម្មណ៍​តាងតឹង​ព្រម​ៗ​គ្នា ហើយ​មក​នៅ​ក្បែរ​គញនា វា​មាន​គ្រោះ​ថ្នាក់​ខ្លាំអ​ណាស់ ។ ព្រោះ ពេល​មាន​អារម្មណ៍​តានតឹង បុរស​នឹង​ឈប់​និយាយ ធ្វើ​ឲ្យ​សត្រី​ចាប់​ផ្ដើម​កង្វល់ ហើយ​ញ៉េកញ៉ក់ អង្វរ​សុំ​ឲ្យ​គេ​និយាយ​ដោយ​បំណង​ល្អ តែ​បែរ​ជា​ធ្វើ​ឲ្យ​បុរស​ធុញ​ទ្រាន់​រហូត​ដល់​ទ្រាំ​មិន​បាន ហើយ​ក៏​ហា​​មាត់​ដេញ​ទៅ​ឲ្យ​ផុត​ពី​មុខ ឬ​មួយ​ក៏​ក្រោក​ដើរ​ចេញ​ទៅ​ឆ្ងាយ​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​ការ​ដែល នាង​កំបុង​មាន​អារម្មណ៍​តាង​តឹង​ដែរ នាង​ក៏​ត្រូវ​ការ​និយាយ​បន្ធូរ​អារម្មណ៍​ឲ្យ​គេ​ស្ដាប់ ដែល​ហាក់​ដុច​ជា​ការ​ចាក់​សាំង​បន្ថែម​ឲ្យ​​កេ​មាន​​ការ​មួម៉ៅ​កាន់​តែ​ទ្វេរ​ឡើង ។ ពេល​គេ​គេច​ចេញ​មិន​ព្រម​ស្ដាប់​​នាង​និយាយ​ នាង​ក៏​ខូច​ចិត្ត និង​ទទួល​អារម្មណ៍​ថា​ហាក់​ដូច​ជា​ត្រូវ​គេ​បោះបង់​នាង​ចោល និង​មិន​បាន​ទទួល​សេចក្ដី​ស្រលាញ់​ពី​គេ ហើយ​មធ្យោបាយ​មួយ​ទៀត​ដែល​នៅ​សល់​គឺ នាង​ត្រូវ​ទូរស័ព្ទ​ទៅ​ម្ដាយ ប្អូន​ស្រី ឬ​ក៏​មិត្ត​ដើម្បី​បញ្ចេញ​ក្ដី​ទុក្ខ​ក្ងវល់​ដ៏​សែន​អួល​ណែន​ចេញ​ទៅ​ឲ្យ​អស់ ។

            បើ​ស្ត្រី​កំពុង​សាក​សំលៀកបំពាក់​ថ្មី ហើយ​សួរ​បុរស​ថា តើ​ឈុត​នេះ​យ៉ាង​ម៉េច​ដែរ​? ចម្លើយ​ដែល​នាង​​បាន​ទទួល​ច្រើន​តែ​ជា​ចម្លើយ​ខ្លី​ៗ ដូច​ជា “​ល្អ​ហើយ​” ឬ​”​ស្អាត​ណាស់​!​” ដែល​ជា​ចម្លើយ​មិន​សូវ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ពេញ​ចិត្ត​ប៉ុន្មាន​ឡើយ ។ វិធី​ធ្វើ​ឲ្យ​ស្ត្រី​ពេញ​ចិត្ត​ខ្លាំង គឺ​បុរស​គួរ​តេ​ឆ្លើយ​បែប​ស្ត្រី​ទូទៅ​ចូល​ចិត្ត​ឆ្លើយ​នោះ​គឺ ការ​សរសើរ​យ៉ាង​លំអិត ។ ឧទាហរណ៍​ដូច​ជា បើ​សិន​បុរស​និយាយ​ថា ស្អាត​ណាស់​! មើល… បង្វិល​ខ្លួន​បន្តិច​មើល៍​! សុំ​មើល​ខាង​ក្រោយ​បន្តិច​មើល​! ពណ៌​ហ្នឹង​លើក​សាច់​កាន់​តែ​ស្អាត​… ម៉ូដ​អាវ​ហ្នឹង​ក៏​សម​នឹង​អាន​ណាស់​!​… ស្លៀក​ពាក់​ឈុត​ហ្នឹង​កាន់​តែ​ស្អាត​ឡើង​!​… គ្រាន់​តែ​ប៉ុណ្ណឹង​ស្ត្រី​ក៏​រីករាយ​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ​… ។

5 thoughts on “ភាព​ប្លែក​គ្នា​រវាង​បុរស និង​ស្ត្រី

  1. kunthy ថ្ងៃអង្គារ ទី 26 ខែមិថុនា 2007 / 7:45 ល្ងាច

    Nice article !! Good to know more about that..heyhey

  2. khmerlyric ថ្ងៃពុធ ទី 27 ខែមិថុនា 2007 / 12:06 ល្ងាច

    It’s really important to know each other.

    Thanks Virak for the good book. That’s the book I am lookin for. Ya know that the article above is picked up from that book too.

  3. Malis ថ្ងៃសុក្រ ទី 19 ខែវិច្ឆិកា 2010 / 11:10 ព្រឹក

    Really nice thing that i’ve never known and noticed it before. thanks for you sharing😀

  4. sekborin ថ្ងៃសុក្រ ទី 11 ខែ​មីនា 2011 / 10:20 ព្រឹក

    i want u tell me in my emial.sekborin@yahoo.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s