លក្ខណៈ​សំពះ​របស់​ខ្មែរ


កាយ​វិការ​សំពះ​របស់​ខ្មែរ​ដែល​ទទួល​ការ​អបរំ​ណែនាំ​បន្ត​ពី​បុព្វ​បុរស​របស់​យើង​ តរៀង​មក​មាន​​ដូច​ត​ទៅ ៖

. ដៃ​បន្ទូល កូន​លើក​ដៃ​បន្ទូល​បួង​សួង​ទៅ!” គឺ​កំណត់​យក​មេដៃ​ទាំង​ពីរ​ខាង​ផ្គុំ​ដោយ​យក​មេដៃ​នោះ​ដាក់​ពី​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើង​ទៅ​លើ ។ បាន​សេចក្ដី​ថា នេះ​ជា​ការ​អទិដ្ឋាន​បួង​សួង​សំបូង​សំរូង ប្រកាស​ពាក្យ​បណ្ដឹង​ចំពោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ អារុក្ខ​អារក្ខ​ អ្នក​តា ទេវតា ព្រះឥន្រ្ទ ព្រះ​ព្រហ្ម ។ ពិសេស​រំឭក​ដល់​គុណ​ព្រះ​រតន​ត្រៃ​ជា​គុណ​កែវ​ទាំង​បី មាន​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​វត្ថុ​ជា​ទីសក្ការ​បូ​ជា ដែល​គេ​មាន​ជំនឿ​ថា​មាន​បារមី មាន​មហិទ្ធិរិទ្ធ​បំផុត ។

. ដៃ​បង្គំ កូន​លើក​ដៃ​ថ្វាយ​បង្គុះ​ទៅ! លោក​ជា​អ្នក​មាន​គុណ​លើ​យើងគឺ​កំណត់​យក​មេដៃ​ទាំង​ពីរ​ផ្គំ​ចូល​គ្នា រួច​យក​មេ​ដៃ​ទាំង​ពីរ​ដាក់​លើ​ចុង​ច្រមុះ​ឡើង​ទៅ​ត្រឹម​ប្រជុំ​ចិញ្ចើម ។ ដៃ​បង្គំ​នេះ​មាន​ន័យ​ថា​គោរព​ចំពោះ​អ្នក​មាន​គុណ ដែល​បាន​ផ្ដល់​កំណើត ផ្ដល់​សេចក្ដី​សុខ ផ្ដល់​ចំណេះ​ដឹង គឺ​អ្នក​ដែល​ជួយ​ទំនុក​បំរុងចិញ្ចឹម​បី​បាច់ ផ្ដល់​ម្លប់​ជ្រក​កោណ មាន​មាតា​បីតា អ្នក​អាណាព្យាបាល ជីដូន​ជីតា ព្រះ​សង្ឃ គ្រូបាធ្យាយន៍ ព្រះ​មហា​ក្សត្រ​ដែល​ជា​ម្លប់​ដ៏​ត្រ​ជាក់ ។

. ដៃ​សំពះ កូន​សំពះ​លោក​អ៊ំ​ទៅ!” កាយ​វិការ​នេះ​លោក​ឳពុក អ្នក​ម្ដាយ ច្រើន​ប្រើ​ពាក្យ​សាមញ្ញ​ដែល​មាន​ន័យ​ដូច​សំពះ​ដែរ​នោះ​គឺ សាធុ ឬ ពន ដោយ​ណែ​នាំ​កូន​តូច​ៗ​ឲ្យ​ចេះ​គួរ​សម ដូច​ជា សាធុ​លោក យាយ​ទៅ​កូន!” ពន​លោក​តា​ដល់​ច្រមុះ​ទៅ​កូន!” ។ ការ​សំពះ​នេះគេ​យក​មេដៃ​ផ្គុំ​ហើយ​ដាក់​ត្រឹម​ចន្លោះ​ពី​ចង្កា​ឡើង​ទៅ​ដល់​ក្រោម​ចុង​ច្រមុះ ។ ដៃ​សំពះ​នេះ​មាន​ន័យ​គោរព ចំពោះ​ទំនាក់​ទំនង ប្រាស្រ័យ​​ការ​ទាំង​ឡាយ មាន​ចៅហ្វាយ​នាយ អ្នក​មាន​បណ្ដាស័ក្ដិ​ខ្ពស់ ឬ វ័យ​ចំណាស់​ជាង ឬ ញាតិ​មិត្ត ។ ដៃ​សំពះ​នេះ​យើង​សង្កេត​ឃើញ​ជា​ទូទៅ ការ​សំពះ​ជម្រាប​សួរ ឬ ជម្រាប​លា​គ្នា នោះ​ច្រើន​ប្រកប​ដោយ​ទឹក​មុខ​ញញឹម ស្វាគមន៍​រាក់​ទាក់ ។

. ដៃ​ខមាល​ទោស កូន​ខុស​ហើយ! ចូរ​កូន​សុំ​ទោស​លោក​ឳពុក​ភ្លាម​ទៅ។ របៀប​សុំ​ខមាទោស​នេះ គេ​ច្រើន​យក​មេដៃ​ផ្គុំ​គ្នា​ហើយ​លើក​ដៃ​ដាក់​លើ​ដើម​ទ្រូង ឡើង​ទៅ​ត្រឹម​ក្រោម​ចង្កា ។ កាយ​វិការ​នេះ​គឺ​បញ្ជាក់​ពី​ផ្លូវ​ចិត្ត​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ក្នុង​ករណី​ដែល​ធ្វើ​មិន​សម​រម្យ​ដោយ​ហ៊ាន​សរភាព​ចំពោះ​ទទង្វើ​មិន​គប្បី និង​ជា​កាយ​វិការ​សំដែង​នូវ​ការ​ស្វគមន៍​ផង​ដែរ ។

. ដៃ​ប្រណម្យ ឬ បឋម​ខ្នាត ខ្នាត​ដៃ​នេះ​គឺ​ត្រូវ​ផ្គុំ​មេដៃ​ទាំង​ពីរ​ដាក់​ចំ​ចុង​ដង្ហើម ។ លក្ខណៈ​នេះ គឺ​ជា​ការ​សង្រួម​ប្រមូល​អារម្មណ៍ ស្មឹង​ស្មាធិ័ សមាធិ ដោយ​ផ្ដោត​ចិត្ត និង អារម្មណ៍​មិន​ខ្វល់​ខ្វាយ និង គ្មាន​សៅហ្មង​អ្វី​ឡើយ ។ បឋម​ខ្នាត​នេះ​យើង​តែង​សង្កេត​ឃើញ​រូប​ចម្លាក់​ស្រីម្នាក់​អង្គុយ​លុត​ជង្គង់​ហើយ​លើក​ដៃ​ប្រណម្យ​ដែល​ខ្មែរ​តែង​ហៅ​ថា ទេព​ប្រណម្យ

ដក​ស្រង់​ចេញ​ពី​សៀវភៅ របាំ​អប្សរា របស់​អ្នក​គ្រូ កែវ ណារុំ និង អ្នក​គ្រូ ព្រំ ស៊ី​សា​ផាន្ឋា

7 thoughts on “លក្ខណៈ​សំពះ​របស់​ខ្មែរ

  1. Wanna ថ្ងៃសៅរ៍ ទី 17 ខែ​កុម្ភៈ 2007 / 7:07 ល្ងាច

    ល្អខ្លាំង​ណាស់។ នេះ​សឲ្យ​ឃើញ​ថា​ខ្មែរ​យើង​មាន​របៀប​របប និង​ទន់​ភ្លន់​ខ្លាំង​ណាស់។

  2. Boeun ថ្ងៃសៅរ៍ ទី 17 ខែ​កុម្ភៈ 2007 / 9:38 ល្ងាច

    ភាគ​ច្រើន​ស្ទើរ​តែ​ភ្លេច​របៀប​សំពះ​នេះ​អស់​ទៅ​ហើយ ។ ភាគ​តិច​ណាស់ ដែល​នៅ​ដឹង​ពី​របៀប​សំពះ​នេះ ។

  3. វីរៈ ថ្ងៃអង្គារ ទី 26 ខែមិថុនា 2007 / 11:18 ល្ងាច

    មិន​ត្រឹម​តែ​ភ្លេច​ទេ ខ្លះ​ថែម​ទាំង​មិន​ដឹង​ផង។ ប្រាប់​ក្មេងៗ​ឱយ​​ចេះ​សំពះ ដូច​ចាក់ទឹក​លើ​ក្បាល​ទា​អីចឹង វា​ខ្លាច​មិន​សម​ជា​យុវវ័យ​ទាន់​សម័យ លើក​ដៃ​ប្រណម​មើល​ទៅ​ដូច​ជា​ចាស់​គំរឹល​ មិន​ជឿន​លឿន​​ដូច​ងក់​ក្បាល ចាប់​រលាក់​ដៃ​ទេ​ទើប​​ស៊ីវីល័យ។ សំនាង​ដែរ​ ពុក​ម៉ែ​ខ្ញុំ​លត់​តាំង​ពីតូច មក​ទល់​​ឥលូវ​ខ្ញុំ​បែរ​​នៅ​មិន​សុខ​បើ​ជួប​ចាស់ៗ​ ហើយ​​មិន​បាន​លើក​ដៃ​សំពះ។​

  4. កែវ ឈុន ថ្ងៃពុធ ទី 27 ខែមិថុនា 2007 / 3:20 ព្រឹក

    សូមសរសើរ វិរៈ ពិតជាល្អមែនទែន

  5. khmerlyric ថ្ងៃពុធ ទី 27 ខែមិថុនា 2007 / 12:10 ល្ងាច

    ល្អ​ណាស់​វីរៈ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s